កន្លងមកនេះពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារវាងតារាសម្តែងស្រី Zhao Liying និងអ្នកដឹកនាំរឿងតៃវ៉ាន់ដើមកំណើតមីយ៉ាន់ម៉ា Midi Z ឬហៅថា Chao Te Yin បានបង្កឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង។ យ៉ាងណាមិញ នៅពេលអ្នកគាំទ្របានដឹងពីប្រវត្តិរបស់អ្នកដឹកនាំរឿងរូបនេះបានធ្វើឱ្យពួកគេមានការព្រួយបារម្ភចំពោះ Zhao Liying ។
.png)
យោងតាម QQ លោក Midi Z កើតក្នុងឆ្នាំ ១៩៨២ គឺជាអ្នកដឹកនាំរឿងជនជាតិតៃវ៉ាន់ ប៉ុន្តែកើត និងធំធាត់នៅប្រទេសមីយ៉ាន់ម៉ា។ អ្នកដឹកនាំរឿងរូបនេះបានបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់នៅពេលដែលលោកបានបង្ហើបថាទាំង ជីតានិងម្តាយរបស់លោកធ្លាប់ជួញដូរសារធាតុហាមឃាត់ហើយឪពុករបស់លោក ធ្វើការជាគ្រូពេទ្យទូទៅដោយគ្មានអាជ្ញាប័ណ្ណអនុវត្ត។.png)
ប្រភពបានឱ្យដឹងទៀតថាបងប្រុសច្បងរបស់លោក Midi Z ធ្វើការជាអ្នកគាស់គុជខ្យង ចំណែកឪពុកនិងប្អូនស្រីទីបួនបានទៅប្រទេសថៃដើម្បីធ្វើការនៅព្រំដែន។ អ្នកដឹកនាំរឿង រូបនេះ ជាកូនពៅ និងរៀនពូកែបំផុត ដូច្នេះគ្រួសារទាំងមូលមានការរំពឹងទុកខ្ពស់។
ក្រោយមកនៅពេលដែលលោកក្លាយជាអ្នកដឹកនាំរឿងដ៏ល្បីល្បាញ Midi Z ត្រូវបានគេសង្ស័យថាបានប្រើអំណាចរបស់លោកដើម្បីដេកជាមួយតារាសម្តែងវ័យក្មេង។.png)
ក្នុងឆ្នាំ ២០១៩ ខណៈកំពុងថតរឿងមួយអ្នកដឹកនាំរូបនេះ ត្រូវបានគេប្រទះឃើញ នៅក្នុងបន្ទប់តែមួយជាមួយតារាសម្តែងម្នាក់អស់រយៈពេលជាង១០ម៉ោង។ ទោះបីជា អ្នកទាំងពីរបញ្ជាក់ថា ពួកគេគ្រាន់តែ «ផ្លាស់ប្តូរស្គ្រីប» អ្នកនិយមលេងអ៊ីនធឺណិតនៅ តែចោទជាសំណួរជាច្រើន។ បន្ទាប់មកតារាសម្តែងស្រីរូបនោះអាចសម្ដែង ក្នុងភាពយន្តបាន ៤ រឿងជាប់ៗគ្នាដោយអ្នកដឹកនាំរឿង Chao ។
បន្ទាប់ពីការងារជោគជ័យជាបន្តបន្ទាប់ទាំងក្នុងទូរទស្សន៍ និងភាពយន្តអ្នកគាំទ្រព្រួយ បារម្ភថាអាជីពរបស់ Zhao Liying នឹងរងផលប៉ះពាល់យ៉ាងខ្លាំងដោយសាររឿង អាស្រូវស្នេហា។ ការនៅស្ងៀមរបស់តារាស្រីរូបនេះមុនពេលមានពាក្យចចាមអារ៉ាមក៏ធ្វើឱ្យអ្នកគាំទ្រខកចិត្តនិងព្រួយបារម្ភ៕










