Home Blog Page 458

Zhou Yutong ត្រូវបានគេប្រឆាំងនឹងការសម្ដែងក្នុងភាពយន្តជាមួយ Xiao Zhan

0

អ្នកគាំទ្ររបស់ Xiao Zhan បានស្នើឱ្យផលិតករភាពយន្តដកតារាសម្តែង Zhou Yutong ហើយផ្លាស់ប្តូរតួឯកស្រីនៅក្នុងរឿង «Spying» ។

ថ្មីៗនេះ គម្រោង «Spying» បានធ្វើពិធីបើកដំណើរការរបស់ខ្លួន ហើយបានប្រកាសចេញ ជាផ្លូវការដោយខ្សែភាពយន្តនេះសម្តែងដោយ Xiao Zhan និង Zhou Yutong រួមជា មួយនឹងតួសម្តែងផ្សេងទៀត។ «Spying» គឺជាស៊េរីស៊ើបអង្កេត និងចារកម្មដែល ផលិតដោយ Daylight Entertainment ហើយចាក់ផ្សាយនៅលើវេទិកា Youku ។ ខ្សែភាពយន្តនេះត្រូវបានកែសម្រួលពីប្រលោមលោកដែលមានឈ្មោះដូចគ្នានិពន្ធដោយ Xu Ruoxin និង Gong Qi ដឹកនាំដោយ Zhang Kaizhou ជាមួយនឹង Hou Hongliang ជាអ្នកផលិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5oKWFWTjmEX5JRUTAtxiHPe_YgUkKuiqJzfpYQeyFNIzhbPe8sMh31lWhU4S8lcvjw7saMk3hvENuBmUQZkIh0V2bIzAqtReWwCJXsgj0w4Pn95I1UV6AZjeeBZJc7Bc1eJn-TcWkwqM7oIvuiwbWdnP9HibzUgpsmVS3DQ64w449UE3U5nAVbT7XIaIo/s2048/image_2025-05-27_09-30-11.png

ទោះបីជាតួសម្តែងត្រូវបានបញ្ជាក់ និងចាប់ផ្តើមថតក៏ដោយ ក៏អ្នកគាំទ្ររបស់ Xiao Zhan នៅតែមានសកម្មភាពប្រឆាំងនឹងតួឯកស្រី Zhou Yutong ។ ក្រោមការបង្ហោះរបស់ក្រុមការងារភាពយន្ត មតិសាធារណៈបានសម្ដែងការមិនពេញចិត្ត និងបានអំពាវនាវឱ្យជំនួសតួសម្តែងម្នាក់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb_1qrgtGqIs3d7jdKE9GnFc8K1lpbImzC8ijMRQtAvYe0kklxOErZQuu1dmNvFmAVjnCoXRA0fzf59dd-P6umZPpCVEIzT5tGN0zJXXrNFylS3tIRJqzJO5DFelCTeiDFRJ3K6Yole1ip_soZe1EpT1laHERDxTBAqGwYI_R62pV8-HuRIwnT9M706VDL/s2048/image_2025-05-27_09-30-13.png

ទស្សនិកជនជាច្រើនបាននិយាយថា «Zhou Yutong មានរូបភាពអវិជ្ជមាន។ ពួកគេប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះតារាសម្តែងដែលចូលរួមក្នុងខ្សែភាពយន្តនេះ ដោយប្រើប្រាស់ Xiao Zhan ជាឧបករណ៍ដើម្បីលាងជម្រះរឿងអាស្រូវរបស់នាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPaCsEGv2hy3aV1hrfOklYTSqzc8y_QUEefMiMLh2dTAEABbOLybn7iw3gATg9cYc-G1IqyB6DEtfUkiiVjCtReFwySQuXLCvkCAIV8wuSgGYrBKI50gDi7awGwC2vIrFCpteWxWGaXbv9U2VX9CASdwzwWrer2yVkgV2xk4Bvffgs6JEcVEvn0e70oVJm/s1350/image_2025-05-27_09-30-17.png
ឫសគល់នៃបញ្ហាបានរម្លឹកទៅនឹងការបង្ហាញខ្លួនដ៏ចម្រូងចម្រាសរបស់ Zhou Yutong ក្នុងកម្មវិធីបង្ហាញការពិត Divas Hit the Road រដូវកាលទី៦កាលពីឆ្នាំមុន។ ក្នុងអំឡុងពេលកម្មវិធី រូបនាងត្រូវបានអ្នកមើលដាក់ឈ្មោះថា «អាត្មានិយម« និង «ហួសហេតុ» ។ នាងក៏រងការរិះគន់ផងដែរចំពោះការរុញច្រានតារាល្បី Liu Ye អំឡុងពេលថតរូបជាក្រុម និងផ្លាស់ប្តូរការសម្តែងមនុស្សបីនាក់ទៅជាក្រុមទាំងពីរដោយមិនជូនដំណឹងដល់សហតារាសម្ដែង Chen Hao ។ ទោះជាចេញការបំភ្លឺក្រោយមកក៏ដោយ ក៏ការខូចខាតមុខមាត់សាធារណៈរបស់នាងនៅតែសំខាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZAs5lhFk-yhTfqCh3aFybnL8Vow4plpqgPtKZqXSHiim9VrHfvNMqp4StaPosg7i2UxZ_5-CDHe8xb2YbNNdPUFz-qFQSG5a07lzDD5xRMvFmrZOO-5DKtdCn3OyMxtYocQclIAyUK_tqUWjCf1x-k02xTP0aEw2IV_Osm1B7U0ezHzYa1TeVArwslsXN/s768/image_2025-05-27_09-30-20.png

បច្ចុប្បន្ននេះ ការបង្ហោះទាក់ទងនឹងបញ្ហាតួឯកស្រីរូបនេះសុទ្ធតែទទួលបានមតិអវិជ្ជមានពីអ្នកគាំទ្រ។ ប៉ុន្តែ Daylight Entertainment និង Youku នៅស្ងៀម ជាទង្វើដែលបញ្ជាក់ថា តួឯកស្រីនឹងមិនត្រូវបានផ្លាស់ប្តូរទេ។ ភាពយន្តនេះមានចំនួន ៤០ភាគដែលកំណត់ក្នុងឆ្នាំ ១៩៤៨ ។ Zhou Yutong ដើរតួជា Lan Ouren ដែលជាអ្នកពូកែគណិតវិទ្យា និងជាស្ត្រីមេម៉ាយ ដែលគ្រោងធ្វើឃាតមន្ត្រីយោធាដោយសម្ងាត់ ហេតុផលពិតរបស់នាង គឺជាអាថ៌កំបាំង៕

វៀតណាមនិងបារាំងចុះកិច្ចព្រមព្រៀងតម្លៃ១០ពាន់លានដុល្លា ដើម្បីរួមសហការគ្នាលើវិស័យជាច្រើន

0

បារាំង និង វៀតណាម កាលពីថ្ងៃចន្ទនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Airbus និងកិច្ចសហការការពារជាតិ រួមជាមួយកិច្ចព្រមព្រៀងផ្សេងៗទៀតដែលមានតម្លៃសរុបជាង 10 ពាន់លានដុល្លារ។ ការចុះកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង ក្នុងអំឡុងពេលប្រធានាធិបតីបារាំង លោក Emmanuel Macron បានធ្វើដំណើរទស្សនកិច្ចនៅទីក្រុងហាណូយ កាលពីថ្ងៃទី26 ឧសភា ឆ្នាំ 2025។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi96FER49ylZNZoRTvQp1_2UvZ8uz3cJBDgUlCPCI3H5GbtNr5lt4ObDmBAysOH_tEK5JE9RbjGeBytnuOwwrkZWQM7JUiMN_sNy-xLoWcfSWag8TCnk77oJCX4y3X19BvJfPx5bLlDyx3rAVE0HnJNyVclLY3MLhyphenhyphenIM3dcz3N5tAnLGkUatZ_9OYIEi1IQ/s1280/photo_2025-05-27_11-01-55.jpg
យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ប្រទេសវៀតណាមដែលពឹងផ្អែកលើការនាំចេញ កំពុងមានការព្រួយបារម្ភអំពីពន្ធបដិការដែលកំណត់ដោយសហរដ្ឋអាមេរិកចំនួន 46% ។ ដូចនេះវៀតណាមកំពុងស្វែងរកប្រទេសជាដៃគូផ្សេងទៀត ដើម្បីបញ្ចៀសការនាំចេញពីអត្រាពន្ធដ៏ខ្ពស់មួយនេះ។ ជាមួយគ្នានេះដែរ ការគំរា.មដាក់ពន្ធ 50% ពីលោក Donald Trump មកលើទំនិញអឺរ៉ុប ក៏នាំឲ្យបារាំងកំពុងជំរុញឥទ្ធិពលរបស់ខ្លួនចំពេលមានហានិភ័យនៃពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិកផងដែរ។ ដូចនេះ ការធ្វើទស្សនៈកិច្ចមកកាន់វៀតណាម និងប្រទេសមួយចំនួនទៀតនៅទ្វីអាស៊ី និងអឺរ៉ុប គឺយុទ្ធសាស្ត្ររយៈពេលវែង និងសំរាប់ការរីកចម្រើនទ្វេភាគី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyMb0lsVv2JhYk48vASKAsSKR73vxqaB3_ftfVKy6ubpttwQAW7RuSrEThNhfPlFnxTc0h-SJGyBZbaSTqWO4CUM7uFPC3iAmGRorg2jcnnjL9Xbyv5bJM_8FbwQ6Usoo4dr0vfkQmnDT1vGt_9shzX8i8tvHYXCqoeln6lQkRGSamacDH5-P9P7sf_oMx/s1080/photo_2025-05-27_11-01-56.jpg
នៅក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងបារាំង និង វៀតណាម គឺមានដូចជា៖ បញ្ជាទិញយន្តហោះ Airbus A330neo ចំនួន 20 គ្រឿង ពីក្រុមហ៊ុន Airbus, កិច្ចព្រមព្រៀងសហការរវាងក្រសួងការពារជាតិទាំងពីរ ដើម្បីពង្រឹងការសហការលើ សន្តិសុខឌីជីថល (cybersecurity), ការអភិវឌ្ឍ បច្ចេកវិទ្យានុយក្លេអ៊ែសម្រាប់គោលបំណងសន្តិភាព, កិច្ចសហការលើផ្នែកសុខាភិបាល និងឧស្សាហកម្មឱសថ, កិច្ចព្រមព្រៀងសហការក្នុងការអភិវឌ្ឍវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យាអវកាស, ការពិចារណាលើផ្គត់ផ្គង់បច្ចេកវិទ្យាថ្មីសម្រាប់បណ្តាញរថភ្លើងល្បឿនលឿនដើម្បីបម្រើឲ្យឧស្សាហកម្មដឹកជញ្ជូនរវាងបារាំង និងវៀតណាម និងកិច្ចព្រមព្រៀងផ្សេងទៀតសរុបចំនួន 14 ច្បាប់ មាតម្លៃស្មើនឹង 10 ពាន់លានដុល្លាអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiP4IjsXclEUDS2NHg86MeSSXGHVDNGBEMwkprfPa0qR2Yh_jCJaBv7oQQpaqcmL1MS9d-yZHv6nHxhr13xs1hPCo2OVA0vncpuckZtPkdAfcH9bHngZdWZfAqfDSYDRCFXQNJqEd5gjEFdkyRolIjY9pLjVfT6ml67qftefcokz4EHBYOe4W9v5xF207j/s1080/photo_2025-05-27_11-01-57%20(2).jpg

លោក Macron បានធ្វើសេចក្ដីថ្លែងការណ៍ទៅកាន់អនកសរព័ត៌មាន ដោយបញ្ជាក់ថាបារាំងនឹងបន្តគាំទ្រសេរីភាពខាងការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង។ លោកបន្ថែមទៀតថាការចាប់ដៃគូបារាំង-វៀតណាមលើកនេះ គឺដើម្បីពង្រឹងកិច្ចសហការខាងការពារជាតិដូចដែលយើងឃើញស្រាប់ហើយថាប្រទេសទាំង២បានចុះហត្ថលេខាលើគម្រោងជាច្រើនក្នុងផ្នែកយោធា និងវិស័យអវកាសផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZAwLoGfEHwuOsYf-L3BbyUBJH29EuF1cupJL_2r7dNviV4gbW6L1_bTNKdcgZ6n9D-UP0R1u9ftxLiy8Cgegh2omv2cIu0qBSqLhrwbElo9YiC0RYCXjywtHeuaLN9jsEGYxwctdncf2Kov62MJYykA7SPnl0xC2JBQZbIClOeJUyZBoy52aGWQWKMKRm/s1080/photo_2025-05-27_11-01-57.jpg

ចំណែកខាងលោកនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានលើកឡើងថា ការចាប់ដៃគូសហការជាមួយបារាំងនឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបារាំង ជាពិសេសក្នុងវិស័យ៖ បច្ចេកវិទ្យា, ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម, ការការពារជាតិ និងកិច្ចសហការលើវិស័យឧស្សហកម្មយោធា។ ប៉ុន្តែក្រៅពីនេះ បើតាមការបង្ហើបដោយរដ្ឋាភិបាលវៀតណាម គឺវៀតណាមក៏នឹងត្រូវយន្តហោះ Boeing ពីក្រុមហ៊ុនអាមេរិកឲ្យបានកាន់តែច្រើនជាងមុនផងដែរ ដើម្បីជាការសម្របសម្រួលកុំឲ្យអាមេរិកបន្តតម្លើងអត្រាពន្ធគយមកកាន់វៀតណាមខ្ពស់ពេក៕

 

 

គេងឱបគ្នាផ្តល់អត្ថប្រយោជន៍មិននឹកស្មានដល់!

0

ការសម្រាន្តលក់ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរាងកាយ និងផ្លូវចិត្ត ដែលជួយដល់ការធ្វើការរបស់ខួរក្បាល គ្រប់គ្រងអារម្មណ៍ និងប្រព័ន្ធការពាររាងកាយ ។ យោងតាមការស្រាវជ្រាវរបស់អ្នកចិត្តសាស្ត្រអាមេរិកបង្ហាញថា ការសម្រាន្តឱបគ្នារបស់គូស្នេហ៍ ឬគូស្វាមី-ភរិយាជារៀងរាល់យប់ នឹងផ្តល់នូវអត្ថប្រយោជន៍ច្រើនជាងនេះ ដូចជា ៖ ជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ទទួលបានអារម្មណ៍កក់ក្តៅ មានសុវត្ថិភាពជាងមុន បង្កើនភាពជិតស្និទ្ធ និងមានសុខភាពផ្លូវចិត្តល្អ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQVvVVZcAAXx8XRTaXADjnLTyUR3x0gfXMEElYAO06NhK6lxRfzSHuOZn9WG-qKY-3kh9jCaumZaPnwL0hQxbfMr4vMlrCwHoGZapvRJjli_o6Qr7tzfpCajwToIc7qKiVleK5AKnfXbhiQSDvBU1gEEB0omMTWg_xATx_hO2GZU9ky3raGIXc-DBvKQUN/s1200/image_2025-05-27_16-31-48.png
ការស្រាវជ្រាវបញ្ជាក់ថា បើទោះជាទិន្នន័យនេះពុំទាន់គ្រប់ជ្រុងជ្រោយ និងត្រូវស្រាវជ្រាវបន្ថែមទៀតនាថ្ងៃអនាគត ប៉ុន្តែភាពជិតស្និទ្ធនៃរាងកាយពេលសម្រាន្តលក់ ដោយសារបានឱបមនុស្សណាម្នាក់ គឺអាចបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងកាត់បន្ថយភាពតានតឹងផ្លូវចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyjpMyVfoCafWSBh2pnRGDR7LIlkyt7qXqKnCK6ci93HI9xKIjjxW8LKsvWJn_bYhTOqwJLsw4ZWsVNtos-WqzuRI-Zu6j-8pmo5k1WIcUZrip_vgH9loYCq45OSKsvk6NyC2Op0gQqQwnB6MIfOjdVl0uvAW3sJmNjPrAhNrwhWpNdGUoogzYNTHX5lKN/s792/image_2025-05-27_16-31-49%20(2).png

Josh No និង Kaleigh Miller គឺជាអ្នកចិត្តសាស្ត្រផ្នែកអភិវឌ្ឍន៍ការយល់ដឹងមកពីសាកលវិទ្យាល័យ Auburn សហរដ្ឋអាមេរិក បានធ្វើការសិក្សាពីគូស្នេហ៍ភេទផ្ទុយគ្នា ចំនួន១៤៣គូ ដែលបានសម្រាន្តលើគ្រែជាមួយគ្នា ក្នុងនោះបុរសមានអាយុជាមធ្យម គឺ៤៣ឆ្នាំ និងស្ត្រី ៤០ឆ្នាំ ។ គូស្នេហ៍នីមួយៗមានទំនាក់ទំនងជាមួយគ្នារយៈពេល១៣ឆ្នាំ ប៉ុន្តែមានគូស្នេហ៍១គូ មានទំនាក់ទំនងរហូតដល់ជិត៣០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_lwf7S39qfOM1eeUjQTiQWasikYVXZhnItnd0VXy2HALA4hxz1lzJ8D2YfnsbCLEz1lzXbTSYsV16bng1KjFsFdQDS1B1bQlV5PQActT-07RPp4EFyqS3cPl42pskbTL9gjlbeNaMt_T1wfUNSAcXrXglo-Dvv8netC2_UAAW36e_N9Sxxl95UxlsOash/s724/image_2025-05-27_16-31-49%20(3).png

អ្នកចូលរួមការសិក្សាម្នាក់ៗត្រូវរាយការណ៍ថា តើពួកគេបានសម្រាន្តបែបណាខ្លះ សម្រាន្តជិតគូស្នេហ៍កម្រិតណា ឬសម្រាន្តឱបគ្នា ឬសម្រាន្តជិតគ្នា ឬសម្រាន្តបែរមុខរកគ្នា ។ បន្ទាប់មក អ្នកចិត្តសាស្ត្រនឹងវាយតម្លៃទៅលើភាពតានតឹងផ្លូវចិត្ត អស្ថិរភាពនៃទំនាក់ទំនង ការរំខានក្នុងពេលសម្រាន្ត និងការងងុយពេលថ្ងៃ ហើយតើមានក្មេង ឬសត្វចិញ្ចឹមដេកលើគ្រែជាមួយដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxdCHhy1WZ-6Ja4Vzv7Xq3qDp5nkx32ZU97dZ07oxQXWm8klwyEzhDM34wWkSaf6DUrYd6q1IqdMi7fvSwQvHESN6xx40aEwkC09mp4VG4HJpyUxDSDVoPE81dQs0fDh2aepa3yxl4-pBAdEJIq78jKCUyqzaVbFWZkWOj2DoX55LIfNWs6QbVrc4iUL1u/s1100/image_2025-05-27_16-31-49.png

លទ្ធផលការស្រាវជ្រាវបង្ហាញថា គូស្នេហ៍ដែលបានសម្រាន្តក្បែរគ្នា ជិតគ្នា ឱបគ្នា និងបែរមុខមករកគ្នា គឺពួកគេមានភាពតានតឹងផ្លូវចិត្តតិចតួចបំផុត ហើយពួកគេមានភាពជិតស្និទ្ធខ្លាំងជាងគូស្នេហ៍ដែលពុំបានសម្រាន្តឱបគ្នា ។ ហេតុនេះ ការសម្រាន្តក្បែរគ្នា ឬឱបគ្នា នឹងអាចជួយកាត់បន្ថយភាពតានតឹងយ៉ាងច្រើន ហើយការស្រាវជ្រាវនេះស្របនឹងការលើកឡើងថា «ការឱបគ្នាមុនពេលសម្រាន្តលក់ នឹងមានប្រយោជន៍ដល់ការធ្វើការរបស់សរីរវិទ្យា និងទំនាក់ទំនង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJi5kWtHbLKQRhpLcDlYAzzJCcanHcIG1Gf4KjBKwJUwUB-M62w80a0RInfsihyphenhyphenA2al5AGn-4HkCdBZ8PBHP2v-9EX-a0BgaKWgfr8x7lCPm7A_I1nKJRhq4kT28xoRbIZa02tGu0VTtamkNet2nVdEVE3USe9KAGqLOIWtZeu6GtZhhiG0dQ6kD0n1Ms2/s1333/image_2025-05-27_16-31-50%20(2).png

អ្នកចិត្តសាស្ត្រអាមេរិកនិយាយថា ការឱបគ្នាមុនពេលសម្រាន្តលក់ គឺគ្រប់គ្រាន់ហើយដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពទាំងនេះ ប៉ុន្តែសំខាន់បំផុតដែលត្រូវចងចាំជានិច្ច គឺមនុស្សគ្រប់រូបមានចំណង់ចំណូលចិត្តខុសៗគ្នាក្នុងពេលសម្រាន្ត ។ ដូច្នេះ បើគូស្នេហ៍របស់អ្នកពុំចូលចិត្តឱប ឬខ្លួនអ្នកពុំចូលចិត្តឱប គឺពុំគួរធ្វើវាទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCIXRU8OLg6cieNL2_2zcUJVjOGXFc15UueE1oQ1jxB36g3EGCQ1-g4f-gMZmNhyphenhyphen7GqXUr5a1FqYqek3Gboic1k3YuJw_U0Si4iq6yWshGLImHOP0G6GTx4caQr0A9lr87CVqwbb5co4-eCnmvp9vVkNIvxaZcp1Qc_fwSZ1n-wWS5sQJKjPSSZbxwdlz7/s1200/image_2025-05-27_16-31-50.png

វិនិយោគិនកម្ពុជា បង្ហាញពីសក្ដានុពលនិងឱកាសវិនិយោគដល់ធុរជននិងវិនិយោគិនម៉ាឡេស៊ី ក្នុងជំនួបអាហារពេលព្រឹក

0

ម៉ាឡេស៊ី ៖ នៅក្នុងកិច្ចប្រជុំអាហារពេលព្រឹកដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ២០២៥ នៅ សណ្ឋាគារ Grand Millennium Kuala Lumpur ប្រទេសម៉ាឡេស៊ី បានប្រមូលផ្ដុំមេដឹកនាំលេចធ្លោមកពីសហគមន៍ធុរកិច្ចនៃម៉ាឡេស៊ី និងកម្ពុជា ។ ព្រឹត្តិការណ៍នេះផ្តោតលើការស្វែងរកឱកាស និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGBdgiylUicd0qn0h_U4xn2ZbJsJzv_Yo_eZBMc5Bg776DS1gRU5qyk6Bxm-q3R1dOQQqbuaa9fq3QxnFsHQcXgHhE5yTOUmaFv24taC8ifnCfGrNjKtDBa9oOiQUudJdtEz815QkLi5-yq-vhKzwtRelW_SlFPlBYZQZAyGmXjfFCDZx4yCKDkSaezflX/s1280/5%20(6).jpg
នាឱកាសដ៏វិសេសវិសាលនេះ មានកិត្តិយសនៃការអញ្ជើញចូលរួមរបស់ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងគណៈប្រតិភូមកពីសមាគមឧកញ៉ាកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា សៀ ឫទ្ធី និងជាអ្នកបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ។ គណៈប្រតិភូបានចូលរួមជាមួយអ្នកដឹកនាំធុរកិច្ចម៉ាឡេស៊ី មានតំណាងចូលរួមមកពីក្រុមហ៊ុនជាច្រើនរួមមាន MMAG, Revenue Group, Velocity Capital Partners និងក្រុមហ៊ុនផ្សេងៗទៀត ដោយផ្តោតលើការពិភាក្សាអំពីឱកាសវិនិយោគជាយុទ្ធសាស្រ្តនៅក្នុងប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzwDMLceHAI_lWXxNXhN7Izd0mfH4jSfiN6wNh84Yz61haFz0ckKeZrH1SCwkpoJ7v1Y85nS3kSYHn2UVHUELesPtRmgTA08GFn56mBn_akAAW6iJN9ic6URcdPGfMMrsclLYnsItxg05R1JR_HSG7pIvkk5iHvjWf0YHq3PS-eSBXc8dZHd7AaeJsJgJ_/s1280/6%20(4).jpg

ក្នុងជំនួបនោះដែរ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានលើកឡើងពីកំណើនដ៏រឹងមាំ
នៃសេដ្ឋកិច្ចប្រទេសកម្ពុជា និងភាពអំណោយផលសម្រាប់ការវិនិយោគពីបរទេស ។ អ្នកឧកញ៉ាបានមានប្រសាសន៍ថា “នេះជាពេលវេលាដ៏ត្រឹមត្រូវក្នុងការវិនិយោគនៅប្រទេសកម្ពុជា ។ ប្រទេសរបស់យើងមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ជាមួយ បរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលជាយុទ្ធសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk4soeeiL0TCKGFdHx-KlPx17QHkwpl1xCFKdX2BMbcN1lxZBp8varqfGQtcfw-qkunxNYC2KdBEBImmvo2DbOMExsJqGa79TLU698CYQSWN0rj5M6yKOjwe2R5MxcegYupEFgoCnbEZvfIMSTrAS8IoGOdQec3gqVWOfaZYLqIJaU8IUE5ad2_l_xXe4q/s1080/117916849_1719922168158023_2163460158738668640_n.jpg

អ្នកឧកញ៉ាបន្តថា បរិយាកាសធុរកិច្ចនៅកម្ពុជា គឺបើកចំហ និងតម្លាភាព ជាមួយនឹងគោលនយោបាយដែលអាចព្យាករណ៍បាន ដែលគាំទ្រអ្នកវិនិយោគបរទេស ។
អ្នកឧកញ៉ា សៀ ឫទ្ធី បានចង្អុលបង្ហាញពីភាពរឹងមាំនៃកម្លាំងពលកម្ម ដោយកត់សម្គាល់ថា កម្លាំងពលកម្ម កាន់តែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអាចសម្របខ្លួនបាន ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាជម្រើសប្រកួតប្រជែងក្នុងការផលិត និងសេវាកម្ម។ ការបង្កើតក្រុមហ៊ុនថ្មីនៅកម្ពុជា មានភាពរហ័សរហួនជាងប្រទេសជិតខាងជាច្រើន ដោយសារដំណើរការមានភាពរលូន ហើយរដ្ឋាភិបាលប្តេជ្ញាគាំទ្រអាជីវកម្មបរទេសគ្រប់ជំហាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXboZHaczCGCJDTmIF-WnC-F1s1y9ja6K86UE-_ceEuA2XGoRSp2G7Qjb8ivA9IG2QfpuYr7_FHcUKZiosFAX_nyiZwAnaUFIR2kn9gIVSkbyU8DH_QNb79ahf8Hn8AkeAp6uOucBlWOiO5m_0QGFT5o7kNEXSyHEbH7cXUTlX5LK0LDKnEgWdkINmy8Mx/s1280/2%20(11).jpg ជាមួយគ្នានេះ ស្ថិរភាពរូបិយបណ្ណ និងមូលដ្ឋានគ្រឹះបទប្បញ្ញត្តិដ៏រឹងមាំត្រូវបានបង្កើតឡើងជាអត្ថប្រយោជន៍ សំខាន់មួយទៀតសម្រាប់អ្នកវិនិយោគថ្មី៖ “ការវិនិយោគមានភាពងាយស្រួលក្នុងប្រទេសកម្ពុជា ហើយស្ថិរភាពនៃរូបិយបណ្ណផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគបរទេស។ បន្ថែមពីនេះ ច្បាប់វិនិយោគផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពន្ធជាច្រើន ដែលធានាបាននូវក្របខ័ណ្ឌបទប្បញ្ញត្តិរឹងមាំសម្រាប់ការវិនិយោគគ្រប់ប្រភេទ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWpnqlVHLv9G6fm8sTWww_xhG7G2or1W9OEAg_FRF24SaQZV3Een8ArscHntpQrMTCC4LbKCgWNb99jWBdLYW3ZJSR4i8e829Z5hsMaUn-mup1mgDtnSusQarRywDOXC2lsa7iNf-7Cx3ARTTiryqu9SHCCXuVzR8FnUQKY5gWZgR7dJmoGYiCW7NWFwxY/s1280/03%20(3).jpg
អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានលើកឡើងអំពី សក្ដានុពលរបស់កម្ពុជាជាមជ្ឈមណ្ឌលភស្តុភារ និងការតភ្ជាប់ជាមួយអ្នកវិនិយោគម៉ាឡេស៊ីយ៉ាងដូច្នេះថា “យើងកំពុងសម្លឹងមើលយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូន និងពង្រីកតំបន់ពាណិជ្ជកម្មសេរីរបស់យើង។ គំនិតផ្តួចផ្តើមទាំងនេះ នឹងពង្រឹងការតភ្ជាប់និងភាពទាក់ទាញរបស់យើងសម្រាប់អាជីវកម្មអន្តរជាតិ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG4ZHrCaTxuZW38trIJW0GsgY9hBTffGHVY6QBtamvzzbhmDvfcEw2zn4l_xL7xeFQ6aopl1omDDFauIF2Yhsn7EpfOoe2UvEth-g0IL2YvPU1LfCmyAXshYSaFOTIZ2DDrBWxQC00HeC5xRXGZzrEkD7YKZzV3w4_GYlJTlOnX3r00aKGtnjy40qt8TPn/s1280/4%20(7).jpg

ជាសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំនេះ មេដឹកនាំធុរកិច្ចកម្ពុជាបានរំលឹកឡើងវិញចំពោះអ្នកចូលរួមពីប្រទេសម៉ាឡេស៊ីអំពីអត្ថប្រយោជន៍ និងពេលវេលានៃការវិនិយោគក្នុងប្រទេស ដោយកត់សម្គាល់ថា “នេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការវិនិយោគមកកាន់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគម៉ាឡេស៊ី និងផ្តល់ការគាំទ្រចាំបាច់ទាំងអស់ សម្រាប់ភាពជោគជ័យ និងការរីកចម្រើនយូរអង្វែង ៕

តស៊ូអស់១៤ឆ្នាំ ទីបំផុត! ទីម័រឡេស្តេ ក្លាយជាសមាជិកអាស៊ានពេញលេញ

0

ប្រទេសទីម័រឡេស្តេ នឹងត្រូវបញ្ចូលជាសមាជិកពេញសិទ្ធិ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTf7ZSeM5oQsTJxKbZ9v8l5DtvL6dPuHxMoivKX2iihUhDqdHY9X8wH6_vaFqcaTeF4Ic1ERjWsfFy0ZqEr9_7WESPGH6_8lXrKqufgRfeE_vi_BfsaEx1kvu-5QK7SaqiOVE9C4YTOYMTcjQF7VjJ_BnVdhS0hAwp2xapHbnrJTqCemLLBrvCaCd00R1m/s768/image_2025-04-30_11-38-38.png

បើតាម រដ្ឋមន្រ្តីការបរទេសម៉ាឡេសលោក Mohamad Hasan ថ្លែងក្នុងនាមជាម្ចាស់ផ្ទះអាស៊ានប្តូរវេន បានលើកឡើងថា៖”ប្រទេសទីម័រឡេស្តេ សម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ក្នុងការអនុវត្តផែនការដើម្បីឱ្យខ្លួនអាចចូលរួមជាមួយអាស៊ាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkPI4Zmhj8-5IoaMF2mlb2ysIFj73aYwg9hgXUwFYEulApP-lxDtOxwWmgnHx9_lmH-LN7KiYWk_LGvxkYG-7BW34zs_US9JX6DEf84SUltKSgmkmm7I1O-RswhAhAylp5ah2U0Whp3-Tw3EcEKQtQSoKuRvRB_sUEmVswhF2Xvxuz8G7y5iK1iolHaPNm/s1200/image_2025-04-30_11-38-47%20(2).png

ទីម័រ បានស្នើសុំចូលជាសមាជិកអាស៊ានចំនួន២លើក ពោលនៅឆ្នាំ២០១១ និង២០១៧ ក៏ប៉ុន្តែសុទ្ធសឹងតែត្រូវចានចោល ពីប្រទេសជាសមាជិក ដោយយល់ឃើញថា ប្រទេសនេះមានកង្វះធនធានមនុស្ស និងបញ្ហាសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ijzmc1rYnUadssx43WrNyOgVthTyaCX6AcMGqL3tllT7eYhhaI7gN5wWZPkCSj6UXJ3dPORCNfbSEmolzcHBX0VHOGAxtOw_bss8asqfANnfCLMGz99DQk1629wBip_05SN36AqfVbLpk0serW1yGaZUbH2Vgi8tyAEgvinUz0enOfnnCZhzGXlHVlVT/s1062/image_2025-04-30_11-38-49.png

គួរបញ្ជាក់ថា ប្រទេសទីម័រឡេស្តេ ទើបតែទទួលបានឯករាជ្យកាលពីឆ្នាំ២០០២ប៉ុណ្ណោះ ក្រោយពីឥណ្ឌូនេសុីដាក់អាណានិគមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៩៩៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEVPAhMavG2DGYNjScniHl9zvnHqhFPpIRULYHRWT6xFCf3jMn116vUAIGe3-ruxkF54JJHHJNjWHMWINtPWZxThJTX_cK-DLNfKsJK8mf0JQKD3Z-2qC5AOGZEbMHh6COLKLMsYe9wmpg5lFBZBrLRYpogM2ZVeh-OrTNwTG9XRPoLyor1xa5ijjvKLFF/s2048/image_2025-04-30_11-38-35.png

 

មហាជន ប្រតិកម្មនឹងគម្រោងដាក់ស្ថានីយអង់តែននៅលើខ្នងផ្សារ

0

ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បានសហការគ្នាសិក្សាសាងសង់គម្រោងដាក់ស្ថានីយអង់តែននៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារនៃឧទ្យានជាតិជួរភ្នំក្រវាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB1-2Eky-88wFMeCsUYeIWOCR51n_cjTnANb_igGOBZ6dVopznemLIrjDMLjXMuQDsOIz69lJBbbHre03z7gmjRT2_Ex9PAXdD-8Ni3XghLJfbJAZ0f5IEpOj1AlsL1Dlp9Wq6-4U19cj_mHeNjHsK8WdOeBUy-CfBXsopxYxZbbPW516PHKblJ3cnAQwN/s960/image_2025-05-27_14-57-14.png
បើតាមការបញ្ជាក់ពី និយ័តករទូរគមនាគមន៍ បានឱ្យដឹងថា៖ “ស្ថានីយអង់តែនដែលគ្រោងតម្លេីង គឺជាប្រភេទដេីមឈេីដែលបន្លំជាមួយទេសភាព ដែលមិនធ្វើឱ្យប៉ះពាល់ទេសភាពនៅលើភ្នំនោះទេ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTIpTqiUqtVoL5WQsri4KVKebXvCPHoxr68xucB6gM8vfknceuxAyCYIIWRmaVv-keJOT50Pj7iDqZXNM6Fzme-OdokyonYJhw9zEHmmj26Jp4eN4GP3G4OMSBkeayaiqLTxTXxC7SZd1El-PXZbQ7q2_T2_1dVnid_eSLjlCZmWjbJLM6-zC_7f5_-BvI/s2048/image_2025-05-27_14-57-14%20(2).png
ជុំវិញគម្រោងនេះ មហាជនមួយចំនួនហាក់សម្តែងការមិនពេញចិត្ត ដោយអ្នកខ្លះយល់ឃើញថា៖” ការដាក់អង់តែន នឹងធ្វើឱ្យខ្នងផ្សារ ក្លាយទៅជាភ្នំគីរីរម្យទី២ ដែលគេតែងឃើញមានការចាក់បាស់ខ្លាំងៗ រំខានដល់ភ្ញៀវទេសចរ ដែលគេចពីទីក្រុង មកសម្រាកលំហែនៅក្នុងព្រៃភ្នំ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz7wgumFdeYumruWJi5BZBTz2437wOEAAVdkYCsnmsAX32dgL7FAmMxtU5aKc2vZSdTljg8v3jZdx05s3m3GBOsHeG0gD_NjJw2eLkA6lGHt8I_sw_YxBYQCPVbHoS8w8Vs-k_WF9MZW-Y9hWYb2sifEVNaSMlrU9vpmwIjbZdKbG3-hHU8d-eQ2HtVqaq/s960/image_2025-05-27_14-57-14%20(3).png

អ្នកខ្លះទៀត ក៏បានលើកឡើងថា៖” អ្នកទៅលេងខ្នងផ្សារ និងខ្នងសំពៅ ពួកគាត់ខំធ្វើដំណើរយ៉ាងឆ្ងាយ ជិះផង ដើរឡើងភ្នំហត់ផង មិនមែនចង់ទៅប្រើអុីនធឺណិតទេ! គឺពួកគាត់ចង់ទៅលំហែរ រស់នៅជាមួយធម្មជាតិ ផ្តាច់អារម្មណ៍ពីបណ្តាញសង្គមដើម្បីព្យាបាលភាពតានតឹង ផ្លូវចិត្ត ពួកគាត់ចង់មើលទេសភាពធម្មជាតិព្រៃភ្នំពិតៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUpt_yg_7SbxYm_vd9pj7lPvjYjovFgvAjF6hAUSwumH-JKsAXughP-NZ6c9O054n9xLMinDtRyEtTfXxPnNGylQkIZWqkq_37IQ6DvnAXLorOo4qfmily-BGGNvKwUPgQxsmRHuJkzAUdIsg2PvD36BHcIsv9KXycQelZCNDS9BKdQJEtcra-TxriwfE/s1280/image_2025-05-27_14-54-18%20(2).png
តែយ៉ាងណាមិញ ក៏មានមនុស្សមួយចំនួន បានគាំទ្រគម្រោងនេះ តែស្នើឱ្យដាក់ស្ថានីយអង់តែនធ្វើបែបសិប្បនិម្មិតដូចនៅតំបន់អង្គរ ដែលមើលទៅបន្លំៗជាមួយដើមឈើបែបធម្មជាតិ៕

ក្រសួងអប់រំថៃស្នើឱ្យសាលារៀនទូទាំងប្រទេសចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដឆ្លងរាតត្បាត

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ផើមផូន ឈិតឆប (Permpoon Chidchob) ព្រួយបារម្ភពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅតាមសាលារៀនប្រទេសថៃនាពេលបច្ចុប្បន្ន ទើបគណៈកម្មការអប់រំមូលដ្ឋានកំណត់ឱ្យសាលារៀនទូទាំងប្រទេសតាមដានស្ថានការណ៍ការឆ្លងរាតត្បាតជំងឺកូវីដ និងចាត់វិធានការការពារសុវត្ថិភាពកូនសិស្ស គ្រូបង្រៀន និងបុគ្គលិកសាលាយ៉ាងដិតដល់ ។ នេះបើតាមការលើកឡើងរបស់លោក ថានុ វង្សចិន្តា អគ្គលេខាធិការនៃគណៈកម្មការអប់រំមូលដ្ឋាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDH-A7l5Qf0LywADaFD1fJUOGXrdV2Gwc71H1kElCE-QdGBhJgktuGwZyu5Q5eRm2mMukorUPN6ud7oD6AmFM-Xcok4CA2FlWQsNaTmhTN7hV63dWc92275-HytcFrz45KU_t6_-Yc091e9Abx00DYyGOmc4ruCO6uEAGtm9tt8VhPaRX3hBihnlP0vnpb/s1080/photo_2025-05-27_13-52-22%20(5).jpg

ទិន្នន័យកាលពីថ្ងៃទី២៦ ខែឧសភា របស់នាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលបង្ហាញថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន (ថ្ងៃទី២៦ ខែឧសភា) ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ ចំនួន៣៤១,២២១នាក់ និងស្លាប់៣៤នាក់ ។ ទោះជានាយកដ្ឋានគ្រប់គ្រងជំងឺបញ្ជាក់ថា ទិន្នន័យនេះស្របតាមការរំពឹងទុក ហើយកូវីដបានក្លាយជាជំងឺក្នុងតំបន់ដែលមានអ្នកឆ្លងពេញមួយឆ្នាំ ជាពិសេស ឆ្លងខ្លាំងនៅរដូវវស្សា ប៉ុន្តែមន្ទីរអប់រំខេត្ត-ស្រុកនៅទូទាំងប្រទេសត្រូវតែប្រុងប្រយ័ត្ន និងការពារកូនសិស្ស គ្រូបង្រៀន និងបុគ្គលិកសាលាឱ្យមានសុវត្ថិភាពបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhouErpfnzoM9ra-ulcWZkhht_YJNmKthZGxAKIUO_-EilHJkeNVzGoHPhW8vUB0BttzODs8Nnls1zEq2B5MN0L9NHKfvs23KraJtL1q5qe3e_fXNAX_Gt07MdTthpRD5O3FDEnn6Afu2L7kpsjoFXfI1GqFvhbB-FSciZ2XY3bR09b03sloSJ_-4M6piT0/s640/photo_2025-05-27_13-52-22.jpg
លោក ថានុ វង្សចិន្តា អគ្គលេខាធិការនៃគណៈកម្មការអប់រំមូលដ្ឋានបានសង្កត់ធ្ងន់ និងជំរុញឱ្យមន្ទីរអប់រំខេត្ត-ស្រុកអនុវត្តតាមវិធានការការពារការឆ្លងរាតត្បាតជំងឺកូវីដយ៉ាងតឹងរ៉ឹងទាំងបរិវេណខាងក្នុង និងក្រៅសាលារៀន ព្រមទាំងត្រៀមផែនការរៀន-បង្រៀន ករណីកូនសិស្ស និងគ្រូបង្រៀនឆ្លងជំងឺកូវីដ ។ ចូរហ្វឹកហាត់តាមវិធីសាស្ត្រផ្សេងៗ និងចូលរួមក្នុងសហគមន៍ បើមានហានិភ័យ និងគ្មានសុវត្ថិភាពកើតឡើង គួរតែជូនដំណឹង និងទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធ ។ ទោះជាការឆ្លងជំងឺកូវីដពុំតម្រូវឱ្យបិទសាលារៀនទាំងអស់ ប៉ុន្តែសូមសាលាអនុវត្តតាមផែនការយ៉ាងត្រឹមត្រូវ និងឆាប់រហ័ស ដើម្បីឱ្យកូនសិស្សទទួលបានការអប់រំ រីឯកូនសិស្សឆ្លងកូវីដ ត្រូវរៀនតាមវិធីផ្សេងៗដើម្បីឱ្យទទួលបានការអប់រំដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYrTdzrshXdFxq8xFm_6GkXvI2nnoBBWZHRqig4-SidUpcsRcyHLVjzE8xMfVDvf9i-2mS3BRHB2kt41BQWfXw7Ds7Htsp7N8lHD1WwigQEPPBCUr86dKlhMeK5CLgEOoCAfCMKLbutAQ0DM0zNRpien4vp8-RYeyqf3U3qOKGp2SjSA0EYCQZ91K5v2qy/s1280/photo_2025-05-27_13-52-22%20(4).jpg

កាលពីថ្ងៃទី២១ ខែឧសភា គណៈកម្មការអប់រំមូលដ្ឋានបានចេញសេចក្តីប្រកាសបន្ទាន់បំផុត ស្តីពីការឆ្លងរាតត្បាតជំងឺកូវីដនៅកាន់មន្ទីរអប់រំខេត្ត-ស្រុកសម្រាប់អនុវត្តដូចខាងក្រោម ៖

១-ផ្តល់ចំណេះដឹងពីការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដលើកូនសិស្ស គ្រូបង្រៀន បុគ្គលិកសាលា អាណាព្យាបាល និងអ្នកមកសាកសួរព័ត៌មានសិក្សានៅសាលារៀន
២-កំណត់ឱ្យអ្នកចូលក្នុងបរិវេណសាលារៀន ត្រូវពាក់ម៉ាស់ លាងដៃដោយសាប៊ូ ឬអាល់កុល
៣-សម្អាតបរិវេណ និងឧបករណ៍ដែលកូនសិស្សប្រើប្រាស់រួមគ្នាជានិច្ច
៤-បើមានអាការៈស្រដៀងផ្តាសាយ ចូរពាក់ម៉ាស់ការពារការឆ្លងរាតត្បាត ឬបើពិនិត្យឃើញឆ្លងកូវីដ ចូរប្រញាប់ទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីកាត់បន្ថយហានិភ័យ និងអាការៈធ្ងន់ធ្ងរ
៥-ប្រុងប្រយ័ត្ន តាមដាន និងអនុវត្តតាមផែនការទប់ស្កាត់ជំងឺកូវីដឆ្លងរាតត្បាតនៅសាលារៀន
៦-បើសាលារៀនណាមួយមានជំងឺកូវីដឆ្លងខ្លាំង ចូរបិទសាលា បង្រៀនសិស្សតាមអនឡាញ និង
៧-តាមដានព័ត៌មានពីស្ថានការណ៍ឆ្លងជំងឺកូវីដតាមប្រព័ន្ធ Digital Disease Surveillance (DDS) ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPR-IkgB6bHuoqb3dKTmqmqCTGknAENgjD5wJPYK3rYJZ-C1m2oeuZzJpWThxzL7KOTgpn4Wd2dNVIJuBRVQxcm0VzKUnB_1UranyCXR8eCkBiX-m3L88BX0gF_iT7eS3M3jEI3KKw-1mmMVxOnT7dlBFH2hPYHtOre0PUnKa1PHNydnQyD0xEPnaMsfLD/s800/photo_2025-05-27_13-52-22%20(2).jpg

លោក ណាវ៉ាត់ និយាយបែបនេះដាក់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងការចូលប្រកួតបវរកញ្ញា ចក្រវាលកម្ពុជា

0

អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាបេក្ខភាពផ្លូវការនៃការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ដែលនឹងត្រូវប្រកួតប្រជែងជាមួយបេក្ខភាពផ្សេងទៀតដើម្បីឈ្នះមកុដមួយនេះ។ ទោះយ៉ាងណា ការផ្លាស់ប្តូរពីការប្រកួត Miss Grand មកកាន់ Miss Universe ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាមុខព្រួញមួយជាពិសេសទាក់ទងជាមួយនឹងលោក ណាវ៉ាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSBb1gSj5mMx-NuhDGB3HsQzs2sMi6SFIEvW0_9WGNHY8uJFvjPTp-G0XaeuweI13jwso-RzbtWQPQohAalQzZXyq3KFjhddPW_mbxAs8TUl-oqxP3pLnbUnVEEPxvpY17NjkLKkJ97nYgDUX_VyGUvbdAmpMPSwoUd9Vo4PYcwryM9VDsvJP0zPho1ovq/s1039/image_2025-05-27_09-59-34%20(2).png
នៅក្នុងការ Live នាពេលថ្មីៗនេះមានអ្នកលេងបណ្តាញសង្គមបានចោទសួរទៅកាន់លោក ណាវ៉ាត់ អំពីការប្រកួតរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ទៅកាន់ឆាកបវរកញ្ញាចក្រវាលកម្ពុជា ។
អ្នកលេងបណ្តាញសង្គមនោះបានសួរថា «តើអ្នកគិតយ៉ាងណាចំពោះ Pitchy មកប្រកួតបវរកញ្ញាចក្រវាលកម្ពុជា? លោក ណាវ៉ាត់ បានឆ្លើយតបថា «ខ្ញុំមិនបានគិតអ្វីទាំងអស់។ ហេតុអ្វីបានជានាងមក? ប៉ុន្តែនាងមានសេរីភាព។ យើងមិនអាចបញ្ឈប់អ្នកណាម្នាក់មិនឱ្យមក ឬទៅបវរកញ្ញាចក្រវាលបានទេ។ មនុស្សគ្រប់រូបមានសិទ្ធិ។ ពួកគេអាចមកបាន។ ប៉ុន្តែយើងមានកាតព្វកិច្ចវិនិច្ឆ័យមែនទេ? ព្រោះវាជាកាតព្វកិច្ចរបស់យើង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrd7HDXlV4ucixTvb_5hwdAoxxH7uhIdoYwWNIjo1yqjd8uQNYxhBv03awzpAX63zJCYRZtKG1hTRBb_3ZENmFS4cju6UFr5zFhnB8hpJ-XhpDHPkTPVP5XLdjc8b666VLFMT5hRb4DTMAe_dlBsVsJFTdoJAbyMaTZCb2r0CCtVdSR49QWbxSrvEaqXzw/s2048/image_2025-05-27_09-59-37.png
គួរឱ្យដឹងថា លោក ណាវ៉ាត់ បាន Unfollowed ពេជ្រ វត្តីសារ៉ាវឌ្ឍី អំឡុងពេលប្រធាន MGI រូបនេះមានជម្លោះជាមួយលោកស្រី អ៊ឹម សុគន្ធា ដែលកម្ពុជាសម្រេចធ្វើជាម្ចាស់ផ្ទះពាក់កណ្តាលក្នុងការប្រកួត Miss Grand International 2024។ ក្រោយមានរឿងរកាំរកូសភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ ត្រូវបានឃ្លាតឆ្ងាយខណៈកាលពីមុន ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានការស្រលាញ់ពីលោក ណាវ៉ាត់ ច្រើនព្រមទាំងផ្តល់ការងារឱ្យនៅប្រទេសថៃជាហូរហែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArEb1sF4BrH8ZxuFdn3VX6YKyWLnDkNkTeWU-DA1eA1PowPeZ1jJR2FPryTRDQoNtIv23mskBrjgZ8QUyTDG8ojV1tC9VHBDTLf5aPTZzmsTR58zDa1dyWR_mE2puKOj4e7BhrQvDjpRDz0LmTBq7Gw33z5lUoxcdsWehvqMqtzJiwcfV-wrpbzca3YSo/s2048/image_2025-05-27_09-59-36.png

មែនទែនទៅនេះមិនមែនជាលើកទី១នោះទេសម្រាប់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងការប្រកួត Miss Universe Cambodia ព្រោះមុននឹងទទួលបានតំណែង Miss Grand Cambodia 2022 នាងក៏បានចូលរួមប្រកួត Miss Universe Cambodia 2020 ផងដែរដោយនាងទទួលបានតំណែងលំដាប់រងទី២ ៕

ក្នុងចិត្តគិតអី អ្នកដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ ANA Airline ម្នាក់បើកទ្វារយន្តហោះកំពុងហោះលើមេឃ និងម្នាក់ទៀតធាក់ទ្វារយន្តហោះ?

0

សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ដែលធ្វើដំណើរចាកចេញពីទីក្រុងតូក្យូ ប្រទេសជប៉ុន ទៅកាន់ទីក្រុងហ៊ូស្តុន សហរដ្ឋអាមេរិក ត្រូវផ្លាស់ប្តូរគោលដៅភ្លាមៗក្រោយពីអ្នកដំណើរម្នាក់ព្យាយាមបើកទ្វារយន្តហោះ២កន្លែង ពេលយន្តហោះកំពុងហោះហើរលើអាកាស ។ ក្រោយយន្តហោះចុះចតដោយសុវត្ថិភាព បុគ្គលិកអាកាសចរណ៍ និងអ្នកដំណើរផ្សេងគ្នាជួយគ្នាចាប់អ្នកដំណើររូបនេះបញ្ជូនទៅពិនិត្យផ្លូវចិត្តនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJBmbAomIpc_OdSeC13Y3TPBSdCpemmdvbOTC0HAEsut2Y2bxmCEL1tWq4l8ZmAy68JHMbrnx4vk7bjgrSXqDOOj6nOzIrfKeW2uTA5-Bcd5xzFUE8U7GAsEx0LS8NMdK1KmXd1br2AAWl_ipL6IsMi_V4px7s5DcBjKjCwdXOyv-wqEq8QqIIW0oZZrFg/s660/image_2025-05-27_14-09-46.png

តាមសេចក្តីរាយការណ៍របស់ FBI និងអ្នកនាំពាក្យអាកាសយានដ្ឋាននៅទីក្រុងស៊ីតថល សហរដ្ឋអាមេរិក គឺយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋាន Haneda ប្រទេសជប៉ុន ទៅកាន់អាកាសយានដ្ឋាន George Bush Intercontinental Airport ទីក្រុងហ៊ូស្តុន សហរដ្ឋអាមេរិក ប៉ុន្តែអ្នកដំណើរម្នាក់ពុំគោរពច្បាប់ ទើបធ្វើឱ្យយន្តហោះផ្លាស់ប្តូរគោលដៅ ។

យន្តហោះដឹកអ្នកដំណើរនេះជាប្រភេទ Boeing 787-9 Dreamliner បានហោះលើអាកាសប្រមាណ១០ម៉ោង និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma International Airport សហរដ្ឋអាមេរិក ដោយសារអ្នកដំណើរព្យាយាមបើកទ្វារយន្តហោះ ។ ប៉ុន្តែហេតុការណ៍នេះពុំបណ្តាលឱ្យអ្នកដំណើរណាម្នាក់ និងបុគ្គលិកអាកាសចរណ៍រងរបួសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAKx5DiCXmU39_WY7FHUleKPMeQISfYZ85r16-3Yj_H6hwfCzgMNxvJHmEXdU8U4CO79tzjoSFXlLy_OdxWLre9okq_QwRqTZdnPwiexAVxDNWaa2HXn0A37o4EkpTyFHAY2KUxwltPl50HVQDsOPmNoCmUYlQ-3_SzjOOn5rgmnivPyDeSEF_S5MGKx-z/s1200/image_2025-05-27_14-09-45%20(2).png

ចំណែកក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways បញ្ជាក់ថា ក្រោយពេលយន្តហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma រួចហើយ ស្រាប់តែអ្នកដំណើរម្នាក់ទៀតមានអាកប្បកិរិយាពុំសមរម្យដើរទៅធាក់ទ្វារបន្ទប់ទឹក ដោយសារពុំពេញចិត្តនឹងយន្តហោះផ្លាស់ប្តូរគោលដៅ ។ ក្រោយមក សមត្ថកិច្ចក៏នាំខ្លួនអ្នកដំណើរធាក់ទ្វារបន្ទប់ទឹកចុះពីយន្តហោះ ខណៈអ្នកដំណើរផ្សេងទៀតបានជិះយន្តហោះចាកចេញពីអាកាសយានដ្ឋាន Seattle-Tacoma ទៅទីក្រុងហ៊ូស្តុន ។ ប៉ុន្តែគ្មានការចោទប្រកាន់អ្នកដំណើរទាំង២រូប ដែលធ្វើឱ្យចលាចលលើយន្តហោះទេ ។

រដ្ឋបាលអាកាសចរណ៍អាមេរិក (FAA) បានកំណត់គោលការណ៍ពិន័យប្រាក់អ្នកដំណើរទាំងឡាយណាដែលមានអាកប្បកិរិយាពុំសមរម្យលើយន្តហោះ ក្រោយពីករណីដូចគ្នានេះកើតឡើងជាច្រើនកាលពីឆ្នាំ២០២១ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg09Bb-yXlFwJwBMKVZa12VfIGGwzg7cJ08L2W7qOBUMiejT7PTm_87KxNbyjGAwVK9658IPsFEbitEuY9XHU0j7DTntoGkFpBwRwXvxaKD_05osDaHI4VZsw414f_Ici35TXR4kN22Ci6roIGpD2SE6L85EXPTIhdrqP-qyG8Y4WpeTdaR19rq7S73wN8E/s960/image_2025-05-27_14-09-45.png
គួរបញ្ជាក់ថា ហេតុការណ៍ដូចគ្នានេះបានកើតឡើងកាលពីខែមេសា ឆ្នាំ២០២៥ នៅលើយន្តហោះដឹកអ្នកដំណើរជាង២០០នាក់ ដែលហោះហើរចេញពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី ទៅកាន់ទីក្រុងមែនប៊ន ប្រទេសអូស្ត្រាលី ។ យន្តហោះនេះបានផ្លាស់ប្តូរគោលដៅជាបន្ទាន់ ដោយសារអ្នកដំណើរម្នាក់ព្យាយាមបើកទ្វារយន្តហោះ ពេលយន្តហោះកំពុងហោះលើមហាសមុទ្រឥណ្ឌា ៕

ទើបបង្ហាញខ្លួនជាបេក្ខភាពផ្លូវការ ហ្វី យ៉ាតា ធ្វើឱ្យអ្នកគាំទ្រសរសើរចំណុចនេះភ្លាម

0

តារាស្រី ហ្វី យ៉ាតា ដែលមានឈ្មោះពិតថា ថៃ នារីសុជាតា ជា អតីត Freshei girl លេខ ២ ឆ្នាំ ២០១០ បានក្លាយជាបេក្ខនារីផ្លូវការក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៥។ ការបង្ហាញខ្លួនរបស់ ហ្វីយ៉ាតា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍មិនតិច នោះទេព្រោះនាងជាធនធានវិស័យសិល្បៈម្នាក់ទាំងការសម្តែង ច្រៀង ជាពិសេសបាន ឆ្លងកាត់បទពិសោធន៍ជាច្រើនក្នុងជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKF79FAgBXPUhNL4no9Hq7hWHiPnLlGPib872gkj9I_pSt5i1C5l99S4i8CgSo1HLCsEKQSVtDPSbapsiT0KU0xdkUUbGtRmFfICtpDbNpsQI2lAqQvQ5rHXSmPARTn9hP7j8iTFNrsNjYU-AoGHYWqfeazsCJkbyFJu1VyJ4lL1UiPlMNmdsNYTtUK0C_/s1169/image_2025-05-26_15-37-42.png
ស្របពេល ហ្វីយ៉ាតា ចូលរួមប្រកួតប្រជែងដណ្តើមមកុដក្នុងការប្រកួត Miss Universe Cambodia 2025 ពាក្យសម្តីរបស់នាងកំពុងធ្វើឱ្យអ្នកតាមវិស័យបវរកញ្ញាចាប់អារម្មណ៍ និងមានការសរសើរដល់តារាស្រីរូបនេះដែលមិននិយាយអួតអាងពីសមត្ថភាពរបស់ខ្លួននិង ឱ្យតម្លៃទៅកាន់បេក្ខភាពចូលរួមប្រកួតផ្សេងៗទៀត។ ហ្វីយ៉ាតា បាននិយាយថាការប្រកួត នៅក្បែរមនុស្សខ្លាំងៗនឹងធ្វើឱ្យទទួលបានបទពិសោធន៍រៀនសូត្របានកាន់តែច្រើនខណៈនាងមានជំនឿចិត្តលើខ្លួនឯង៩០%។ ការនិយាយរបស់ ហ្វីយ៉ាតា ដែលមិនមើល ស្រាលដៃគូប្រកួតមានទំនុកចិត្តលើខ្លួនឯងគឺបានធ្វើឱ្យអ្នកគាំទ្រសរសើរនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAerb_WfjqBAgOq0NuDLmf_978GYpRECzztWwDlhVAou-KBOPtVTfArxK6xE6Gp-hHfl0y90-i7-c3AsE3n-c55_SECSnD_lNCZ-Esdxgea2Gbx9viANhkDUcZxiP8YY1CsGF3MHW8CUVhD0xS3JA1QU8xseWOqkjLzMb12vppq-YX1rrA5QkX9eTYErwK/s2048/image_2025-05-26_15-37-33.png

នៅក្នុងការបង្ហោះរបស់បេក្ខភាព MUC07 នាងក៏បានលើកឡើងដែរថាគូប្រកួតប្រជែង តែមិនមែនគូសត្រូវឡើយ ខណៈនាងនឹងខិតខំធ្វើឱ្យអស់ពីកម្លាំងកាយចិត្ត។

ហ្វីយ៉ាតា បានរៀបរាប់នៅលើបណ្តាញសង្គមបន្ទាប់ពីបំពាក់ឈៀងថា «ក្នុងចំណោម ពួកយើងទាំង ២០ រូប អ្នកណាក៏បានឱ្យតែអាចតំណាងប្រទេសទៅ international លុបបំបាត់នៅចំនុចដែលខ្វះខាត នឹងជួយបំពេញតាម category ដែល Miss Universe woman should have. ដើម្បីឱ្យ the world មើលមកយើងក្នុងក្រសែរភ្នែកថ្មីថា នារីកម្ពុជា អាចធ្វើបានគ្រប់យ៉ាងឆ្លើយតបទៅនឹង អ្វីដែលចក្រវាលហុចមកដោយមិន រារែក.. ហើយជួយបើកទ្វាពន្លឺថ្មីនៃ ចក្រវាល international បាន.. ពួកយើងជាខ្មែរ ទាំងអស់គ្នា ប្រាកដណាស់ នឹងចាំទះដៃសាទររួមគ្នា.. ព្រោះគ្រប់យ៉ាងគឺដើម្បី កម្ពុជានឹងអនាគតថ្មី របស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcuYsFTfklPI-HgEcLvgXwKPMH2fRnYqikibkZLp9YiIPfmEe3XN9VVY1KJ7odrrYIRYG83FajbwDo4Vh16r8HMhCnLr7X5285TEJizz8b5v6q6w9pEhF1MfafJYIrFJZxGPGQFSON3WG7katB46EMk671b3VH2-QJQEBSGZX694X_9QegBzZBR_57Eak8/s2048/image_2025-05-26_15-37-35.png

ហ្វីយ៉ាតា បានបន្តទៀតថា «វិស័យបវកញ្ញាថ្មីសម្រាប់ខ្ញុំ តែការប្រយុទ្ធដើម្បីក្ដីស្រមៃ ក្នុងជីវិត មិនមែនជារឿងថ្មីសម្រាប់ខ្ញុំទេ ព្រោះខ្ញុំឈរនៅទីនេះបាន គឺខ្ញុំសាងឡើងពី កំហុស, ការកែប្រែ, ក្ដីទុក្ខ, ក្ដីសុខ, បរាជ័យ, ជោគជ័យ មិនថារឿងការងារ, រកស៊ី រឺ ការរស់នៅ.. មេរៀនជាច្រើនទំព័រនោះ ខ្ញុំជាគ្រូ រួចក៏ជាសិស្សខ្លួនឯងដូចគ្នា ចឹងគ្មានអ្វីដែលខ្ញុំធ្វើមិនបានទេ.. អរគុណការស្រលាញ់ដែលផ្ដល់មកខ្ញុំ អរគុណគ្រប់គ្នាដែលមានចំណែកក្នុង Journey របស់ខ្ញុំមួយនេះ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZYgiZ5WgYoyguc3DbqT_swOkilZFjpbujwf2SHrdi7vCMdJkCi0GgxXDxGdTO6TRbmxxjVqzSZQup-KfJMyCE1CMWhMDy5608jFCENFJygR8m8b8wpLHPuUDUZkNUGEFf5BsCjA9cy9sA1CMMyGgiCMMkXryoSsvO-oYqAjAEeZyP2Djk1Bik-RKKUL1T/s2048/image_2025-05-26_15-37-37.png

គួរឱ្យដឹងថា ហ្វីយ៉ាតា ត្រូវប្រយុទ្ធជាមួយនឹងបេក្ខភាពមានប្រជាប្រិយភាពនិងខ្លាំងៗដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី រ៉េត ស្រីនាថ ប្អូនស្រីរបស់ រ៉េត សារីតា រួមទាំង ជា ដាវីណា ជាដើម៕