តារាស្រី ហ្វី យ៉ាតា ដែលមានឈ្មោះពិតថា ថៃ នារីសុជាតា ជា អតីត Freshei girl លេខ ២ ឆ្នាំ ២០១០ បានក្លាយជាបេក្ខនារីផ្លូវការក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៥។ ការបង្ហាញខ្លួនរបស់ ហ្វីយ៉ាតា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍មិនតិច នោះទេព្រោះនាងជាធនធានវិស័យសិល្បៈម្នាក់ទាំងការសម្តែង ច្រៀង ជាពិសេសបាន ឆ្លងកាត់បទពិសោធន៍ជាច្រើនក្នុងជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKF79FAgBXPUhNL4no9Hq7hWHiPnLlGPib872gkj9I_pSt5i1C5l99S4i8CgSo1HLCsEKQSVtDPSbapsiT0KU0xdkUUbGtRmFfICtpDbNpsQI2lAqQvQ5rHXSmPARTn9hP7j8iTFNrsNjYU-AoGHYWqfeazsCJkbyFJu1VyJ4lL1UiPlMNmdsNYTtUK0C_/s1169/image_2025-05-26_15-37-42.png
ស្របពេល ហ្វីយ៉ាតា ចូលរួមប្រកួតប្រជែងដណ្តើមមកុដក្នុងការប្រកួត Miss Universe Cambodia 2025 ពាក្យសម្តីរបស់នាងកំពុងធ្វើឱ្យអ្នកតាមវិស័យបវរកញ្ញាចាប់អារម្មណ៍ និងមានការសរសើរដល់តារាស្រីរូបនេះដែលមិននិយាយអួតអាងពីសមត្ថភាពរបស់ខ្លួននិង ឱ្យតម្លៃទៅកាន់បេក្ខភាពចូលរួមប្រកួតផ្សេងៗទៀត។ ហ្វីយ៉ាតា បាននិយាយថាការប្រកួត នៅក្បែរមនុស្សខ្លាំងៗនឹងធ្វើឱ្យទទួលបានបទពិសោធន៍រៀនសូត្របានកាន់តែច្រើនខណៈនាងមានជំនឿចិត្តលើខ្លួនឯង៩០%។ ការនិយាយរបស់ ហ្វីយ៉ាតា ដែលមិនមើល ស្រាលដៃគូប្រកួតមានទំនុកចិត្តលើខ្លួនឯងគឺបានធ្វើឱ្យអ្នកគាំទ្រសរសើរនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAerb_WfjqBAgOq0NuDLmf_978GYpRECzztWwDlhVAou-KBOPtVTfArxK6xE6Gp-hHfl0y90-i7-c3AsE3n-c55_SECSnD_lNCZ-Esdxgea2Gbx9viANhkDUcZxiP8YY1CsGF3MHW8CUVhD0xS3JA1QU8xseWOqkjLzMb12vppq-YX1rrA5QkX9eTYErwK/s2048/image_2025-05-26_15-37-33.png

នៅក្នុងការបង្ហោះរបស់បេក្ខភាព MUC07 នាងក៏បានលើកឡើងដែរថាគូប្រកួតប្រជែង តែមិនមែនគូសត្រូវឡើយ ខណៈនាងនឹងខិតខំធ្វើឱ្យអស់ពីកម្លាំងកាយចិត្ត។

ហ្វីយ៉ាតា បានរៀបរាប់នៅលើបណ្តាញសង្គមបន្ទាប់ពីបំពាក់ឈៀងថា «ក្នុងចំណោម ពួកយើងទាំង ២០ រូប អ្នកណាក៏បានឱ្យតែអាចតំណាងប្រទេសទៅ international លុបបំបាត់នៅចំនុចដែលខ្វះខាត នឹងជួយបំពេញតាម category ដែល Miss Universe woman should have. ដើម្បីឱ្យ the world មើលមកយើងក្នុងក្រសែរភ្នែកថ្មីថា នារីកម្ពុជា អាចធ្វើបានគ្រប់យ៉ាងឆ្លើយតបទៅនឹង អ្វីដែលចក្រវាលហុចមកដោយមិន រារែក.. ហើយជួយបើកទ្វាពន្លឺថ្មីនៃ ចក្រវាល international បាន.. ពួកយើងជាខ្មែរ ទាំងអស់គ្នា ប្រាកដណាស់ នឹងចាំទះដៃសាទររួមគ្នា.. ព្រោះគ្រប់យ៉ាងគឺដើម្បី កម្ពុជានឹងអនាគតថ្មី របស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcuYsFTfklPI-HgEcLvgXwKPMH2fRnYqikibkZLp9YiIPfmEe3XN9VVY1KJ7odrrYIRYG83FajbwDo4Vh16r8HMhCnLr7X5285TEJizz8b5v6q6w9pEhF1MfafJYIrFJZxGPGQFSON3WG7katB46EMk671b3VH2-QJQEBSGZX694X_9QegBzZBR_57Eak8/s2048/image_2025-05-26_15-37-35.png

ហ្វីយ៉ាតា បានបន្តទៀតថា «វិស័យបវកញ្ញាថ្មីសម្រាប់ខ្ញុំ តែការប្រយុទ្ធដើម្បីក្ដីស្រមៃ ក្នុងជីវិត មិនមែនជារឿងថ្មីសម្រាប់ខ្ញុំទេ ព្រោះខ្ញុំឈរនៅទីនេះបាន គឺខ្ញុំសាងឡើងពី កំហុស, ការកែប្រែ, ក្ដីទុក្ខ, ក្ដីសុខ, បរាជ័យ, ជោគជ័យ មិនថារឿងការងារ, រកស៊ី រឺ ការរស់នៅ.. មេរៀនជាច្រើនទំព័រនោះ ខ្ញុំជាគ្រូ រួចក៏ជាសិស្សខ្លួនឯងដូចគ្នា ចឹងគ្មានអ្វីដែលខ្ញុំធ្វើមិនបានទេ.. អរគុណការស្រលាញ់ដែលផ្ដល់មកខ្ញុំ អរគុណគ្រប់គ្នាដែលមានចំណែកក្នុង Journey របស់ខ្ញុំមួយនេះ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZYgiZ5WgYoyguc3DbqT_swOkilZFjpbujwf2SHrdi7vCMdJkCi0GgxXDxGdTO6TRbmxxjVqzSZQup-KfJMyCE1CMWhMDy5608jFCENFJygR8m8b8wpLHPuUDUZkNUGEFf5BsCjA9cy9sA1CMMyGgiCMMkXryoSsvO-oYqAjAEeZyP2Djk1Bik-RKKUL1T/s2048/image_2025-05-26_15-37-37.png

គួរឱ្យដឹងថា ហ្វីយ៉ាតា ត្រូវប្រយុទ្ធជាមួយនឹងបេក្ខភាពមានប្រជាប្រិយភាពនិងខ្លាំងៗដូចជា ពេជ្រ វត្តីសារ៉ាវឌ្ឍី រ៉េត ស្រីនាថ ប្អូនស្រីរបស់ រ៉េត សារីតា រួមទាំង ជា ដាវីណា ជាដើម៕