Home Blog Page 457

រ៉ាប៊ី ទម្លាយមូលហេតុធំចំនួនពីរដែលមិនអញ្ជើញភ្ញៀវច្រើនក្នុងថ្ងៃមង្គលការ

0

តារាចម្រៀង រ៉ាប៊ី បានដឹកដៃកូនខ្មែរកាត់អាម៉េរិកជាកីឡាករ Nick Taylor ចូលរោងការកាលពីកន្លងមកថ្មីៗនេះហើយអ្នកទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនងឿងឆ្ងល់ពិធីមង្គលការតារាចម្រៀងលេចធ្លោរូបនេះពុំឃើញមានអ្នកសិល្បៈចូលរួមច្រើននោះទេ ខណៈថ្មីៗនេះ រ៉ាប៊ី ទើបតែទម្លាយមូលហេតុមិនអញ្ជើញភ្ញៀវច្រើនចូលរួមក្នុងថ្ងៃមង្គលរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEqSu4ZNCg6Nm0CRIsTn2xx3cTch2OB0tH_sWIVz_Fwl-Fe1oeAXZHolQt0dxCeZ-I2VKM0VCdbtjy0bk11Fqtzq5Akx-pKBRnXz5J0QmdZ87YebLMAsBmVJLQd_j7nsMQGT7Jckv_tpPdiBO8hhQWphQKGhC6S6JB2wV1L138YJzxg_3UrP4nG2xms7Q9/s2048/image_2025-05-28_09-11-50.png
នៅក្នុងកម្មវិធីចុះមួយ តារាចម្រៀង រ៉ាប៊ី ម្ចាស់បទ «មាន់ស្រែ» បានទម្លាយមូលហេតុធំៗចំនួនពីរដែលនាងនិងស្វាមីមិនអញ្ជើញភ្លៀវច្រើនចូលរួមពិធីមង្គលការរបស់អ្នកទាំងពីរកាលពីថ្ងៃទី៩ ឧសភា កន្លងមកនេះ។ រ៉ាប៊ី បានចែករំលែកថា ហេតុផលទី១គឺដោយសារតែ Nick ត្រូវបំពេញការងារនៅថ្ងៃទី១០ ដូច្នេះត្រូវការរក្សាថាមពលដោយកម្មវិធីត្រូវប្រារព្ធឡើងគឺមានកំណត់ក្នុងការឈប់គឺត្រឹមម៉ោង១១យប់ត្រូវបញ្ឈប់ទាំងអស់ដើម្បីយកកម្លាំងទៅគេង។ រ៉ាប៊ី បន្តទៀតថាកាលណាហៅភ្ញៀវច្រើនត្រូវទទួលភ្ញៀវច្រើន ហើយ Nick មិនពិសាស្រាទេដូច្នេះការទទួលភ្ញៀវប្រាកដជាមិនដិតដល់ បើហៅភ្ញៀវច្រើនមិនអាចរក្សាកម្លាំងរបស់ Nick សម្រាប់ការប្រកួតបាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh92rYmqCMjaFlxH17R8xguLiFUqUMkMhlhTe63QSrAM-6CIKiRc4uLLXndGcyzxYVwupqTyqXTMyNsgHCBEF0XOzXmoxmLCSMKaaKMqmiSVOe4YYxFyBmb5Z6kCiMkJGd-fyhbvv1ycHkm_QGSEa7ry5yqCck_3opw_XKcSp0wYwPJgevGxYPYWMnqfH9Z/s2048/image_2025-05-28_09-11-55.png
តារាចម្រៀងរូបនេះ បានលើកហេតុផលទី២ថា គឺខ្លាចគេហៅវិញ។ ត្រង់ចំណុចនេះ រ៉ាប៊ី បានពន្យល់ថានាងនិង Nick គឺអ្នកទាំងពីររវល់ខ្លាំងមែនទែន បើយើងហៅគេ គេមកពេលគេហៅវិញយើងមិនបានទៅទោះបីជាចងដៃគេវិញក៏មានអារម្មណ៍ថាខ្មាសគេដែរ ហើយនេះហើយជាហេតុផលទី២របស់ រ៉ាប៊ី ដែលមិនហៅភ្ញៀវច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT-7hakJsnjxZ5LZ8HS1Qhbkgx0mFqVXhkhpCHf-qjCjEtd7ymkt_350Pjyv8mKDVrCXpy9ZDQj2Ul0NgTm10oqys_uRHfSl0lYx8xANvPctI9XAf_hp40R1tS4CuBdOxIz93HYf3hZJqPN2frgOz3lHbDIP82fNJXkkgATzH3ow_hQBp8W1aWJgi4ggMK/s2048/image_2025-05-28_09-11-57.png

គួរបញ្ជាក់ផងដែរថា ដ្បិតតែហៅភ្ញៀវតិចក្តីប៉ុន្តែតារាចម្រៀង រ៉ាប៊ី បានចេញមកបង្ហោះថាចំនួនភ្ញៀវរបស់នាងលើសរហូតដល់៣០០នាក់ដោយនាងអញ្ជើញតែ២០០នាក់ប៉ុន្តែមានការចូលរួមរហូតដល់៥០០នាក់ជាហេតុធ្វើឱ្យមានការរអាក់រអួលនៅក្នុងកម្មវិធីដោយមានភ្ញៀវខ្លះកម្ម៉ង់អាហារខាងក្រៅយកមកញុំា៕

Song Zu Er ត្រូវបានគេចាត់ទុកថាជាដៃគូសម្តែងដែលត្រូវគ្នាបំផុតរបស់ Liu Yuning

0

ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយក៏មិនអាចបដិសេធបានដែរថាគម្រោងភាពយន្ត «The Prisoner of Beauty» នៅតែមានទស្សនិកជនស្មោះត្រង់តាមដាន និងគាំទ្រ។ ចំណុចខ្លាំងមួយរបស់ខ្សែភាពយន្តគឺការសម្តែងដ៏ស៊ីចង្វាក់គ្នារបស់តួឯកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZlpJUQmRHCbvXY0bxTlNiedn1zCIeLkj8tPbMm5YykHYrH_s_ttW_xtzjDQaOmCOuh_k9sg8uh2_KciUiYN-hhyGDQM55cEeMxbAc29OR4o0-5dSRk8gjrQ-RvH0n0VlqR7lcp3QOjWFOHsbb2j6JLqxFCNmDRSLEnp58DAZiYd47HkhkBVfXVA9nzuFb/s2048/image_2025-05-26_14-09-32.png

ទំព័រ QQ បានរាយការណ៍ថាគូស្នេហ៍ Wei Shao សម្តែងដោយ Liu Yu Ning និង Man Man សម្តែងដោយ Song Zu Er ត្រូវបានចាត់ទុកថាជាចំណុចលេចធ្លោទាក់ទាញ អ្នកគាំទ្រ។ ដើមឡើយពួកគេរៀបការដើម្បីសងសឹក តែងតែមានការសង្ស័យ ការស្អប់ ការអន់ចិត្ត និងការភ័យខ្លាចរវាងពួកគេ។ ហេតុដូច្នេះហើយបានជាក្នុងភាគទី១ អ្នកទាំងពីរតែងតែស្ថិតក្នុងស្ថានភាពស៊ើបអង្កេតគ្នាទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz5ptUwRwXxUj4O3L31kS8znTDRNUrhYXRG9ABLNVyPzrBlr6t4FWgHP3OdPDiegZhmiXdmyuDg509XA0TO_LG0h3Vuz5XMoJ6n9V-fWQDbBlzzlQvq1dayaaYSxLzM5lA96YFsywOWsQPzQ2bf7HND6NIejGL3j3FFhV7cSyp6RHzTXT0Z_jMujOhwSOa/s1705/image_2025-05-26_14-09-34.png
ប៉ុន្តែដោយសារតែការអភិវឌ្ឍផ្លូវចិត្តនេះទស្សនិកជនបានឃើញ Wei Shao(តួប្រុស) ធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយតួស្រីដោយសារតែភាពឆ្លាតវៃ និងបុគ្គលិកលក្ខណៈទន់ភ្លន់ របស់នាង។នៅក្នុងទិដ្ឋភាពនៃការអភិវឌ្ឍន៍អារម្មណ៍នេះតួឯកទាំងពីរបានធ្វើសកម្មភាពបានយ៉ាងល្អ។ ពួកគេបង្ហាញយ៉ាងច្បាស់ពីស្ថានភាពផ្លូវចិត្តរបស់ពួកគេពីការប្រុងប្រយ័ត្ន និងភ័យខ្លាចគ្នាទៅវិញទៅមកទៅជាការរំកិលនិងផ្តល់ទំនុកចិត្តដល់គ្នាទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNc3xf11QhJw6f9WUIX6JVNePuofoTYrRSD1ajPa3cMLOo0VBLw_YpCR_LlRFTTd0BoDy5Yp5n-tizTd5eW2jBjK_8T6zG9xNJNMk2D37oI582MiC9kwIbqp-WRqnNQGgEY5dxzdrawCBMqLIhQr7NF3rDIRaDFdvPSU5lfBTxbaahss3xmhjc6PfgxvVc/s1440/image_2025-05-26_14-09-35.png
ការសម្តែងដ៏ស៊ីចង្វាក់គ្នារវាងគូស្នេហ៍ Song Zu Er និង Liu Yu Ning ត្រូវបានគេសរសើរថាជាតួអង្គពីរចេញពីស្នាដៃដើម។ ក្រៅពីទំនាក់ទំនងល្អ និងបង្ហាញពីភាពស្និទ្ធស្នាលពីធម្មជាតិ គូស្នេហ៍សំខាន់ក៏ទាក់ទាញអ្នកគាំទ្រដោយសាររូបរាងដ៏ស្រស់ស្អាតរបស់ពួកគេ។ ក្នុងចំណោមពួកគេមុខរបស់ Liu Yu Ning ពេលខ្លះបង្កឱ្យមានភាពចម្រូងចម្រាស ប៉ុន្តែសំលៀកបំពាក់បុរាណរបស់លោកត្រូវបានគេវាយតម្លៃខ្ពស់ចំពោះភាពជាបុរសរបស់ខ្លួន។ ទន្ទឹមនឹងនេះ Song Zu Er ត្រូវបានទស្សនិកជនស្រឡាញ់ចូលចិត្តចំពោះសម្រស់ដ៏ផ្អែមល្ហែមរបស់នាង។ Song Zu Er ត្រូវបានគេសរសើរចំពោះការសម្ដែងដ៏ល្អរបស់នាងក្នុងការសម្ដែងជានារីស្រស់ស្អាត ឆ្លាត និងក្លាហាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG-DX7A5vNRu71gbakkOLe1J-VI7eb0c8UuPy_CyDEodcbFDZwYV4kfScnge43EXTcl1CAvD0mtHH-iH9I-8InBwXGaVJMRV-L7V7qzgZXaI9dIsyNQqC9B7JBKBNNAW6wmmduldwniWkaMf4FYVhIHnPDEc8THO_oaiXrwcn_ypyCkIZyZ1Gi2nRzaWun/s1920/image_2025-05-26_14-09-36.png
ក្នុងគម្រោង «The Prisoner of Beauty» វាច្បាស់ណាស់ថា Liu Yuning និង Song Zu Er អ្នកទាំងពីរត្រូវបានគេសរសើរចំពោះការរីកចម្រើនក្នុងការសម្ដែង។ នៅពេលដែល ភាគដំបូងបានចាក់ផ្សាយ Song Zu Er បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងការសម្តែង របស់នាងជាមួយនឹងកែវភ្នែកដ៏រំជួលចិត្ត និងស្រទន់។ តារាស្រីរូបនេះ មិនត្រឹមតែមាន រូបរាងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីជម្រៅផ្លូវចិត្តរបស់តួអង្គតាមរយៈ ការបញ្ចេញសកម្មភាពនីមួយៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuG-8kF2deQd4ZguZPC0um4QYaJMTgyCoP4hsLCGIB2o21OONs-3IgMEt67UIVwmwyAIzBGBeyr_JaiEL4mu1HxqVaRNQ4eZgXuG3IgAe4pGHvSVNPB02uVWEqiYQZaUHJpW0qmOvmEVzvoWo_D8qYKhkQSeMxbqJavuMTqrpOPAUhQynxMghghHCHjSFG/s1880/image_2025-05-26_14-09-37.png

ទន្ទឹមនឹងនោះ Liu Yuning ក៏ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះមុខមាត់ របស់លោកជាតួឯកប្រុសខ្លាំង មនោសញ្ចេតនា និងលះបង់ចំពោះតួស្រី។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ប្រហែលជា Song Zu Er គឺជាតារារួមអាជីពរបស់ Liu Yuning ដ៏សំខាន់មួយបើទោះបីថ្វីជាពួកគេមានកម្ពស់ខុសគ្នា ប៉ុន្តែពួកគេយល់ចិត្តគ្នា និងតែងតែគាំទ្រអារម្មណ៍គ្នាទៅវិញទៅមក៕

 

 

រដ្ឋមន្ត្រីក្រសួងការពារជាតិ បកស្រាយចម្ងល់៖”ហេតុអ្វីនាវាបរទេសចូលចតនៅផែរាមបាន តែមិនអាចដើរមើលគ្រប់កន្លែង”

0

នាថ្មីៗនេះ មានសារព័ត៌មានបរទេសជាច្រើនបានចេញផ្សាយ ដោយគិតអវិជ្ជមានលើមូលដ្ឋានកងទ័ពរាមកម្ពុជា ដោយគចោទសួរថា៖” ហេតុអ្វីនាវាចូលចតនៅផែរាមបាន តែមិនអាចដើរមើលគ្រប់កន្លែង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0tCct6Hgmd8NDaEnNd_zeK_AnaEfjThdxtCExm8SRLTpzxNa_p52kkS2rj2-zMi7a6N03tBYtjDBdzgLs1WQS7L5scwSECFS-uDNsBt9W4e3Q4cdr-4HUmxJnoe5CztfGBUBb3QiwDcQkx9z2yLm3vwrVa92LLY5KFzNlUOxo_0MCXQn77w1zXxUK1X8C/s1280/image_2025-05-28_13-41-05%20(2).png

ជុំវិញចម្ងល់នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងថា៖”៖មូលដ្ឋានសមុទ្ររាម ជាបញ្ជាការដ្ឋានទ័ពការពាបូរណភាពទឹកដីកម្ពុជា ដូច្នេះតំបន់ខ្លះត្រូវមានការហាមឃាត់”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDsRyUAIbGPN9Avdr8XEHva_Q5czng73aRM2l8VnGhwyZvsdY3mICazZJ3ceLs6jiRBtGRUjVfeZT6jWHoUWbWYKu54HxMfE_M0SxCYSTk_qFy5mJdBkSXE6cEU2J1yL4gs8FCbOodIwV8_ji6UFmGAFl8xCyOPrcGRK4RK-r6_sCcxQRx1myPb1TccWSS/s1280/image_2025-05-28_13-41-05.png
នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសង្កត់ធ្ងន់ទៀតថា៖” ជាធម្មតាមិនថានៅផ្ទះ ឬនៅក្រុមហ៊ុន ឬហាងកាហ្វេក៏គេមានកន្លែងខ្លះហាមឃាត់ដែរ ហេតុអ្វីមូលដ្ឋានទ័ពយើងដាក់បទបញ្ជាហាមចូលមិនបាន។ ណាមួយទៀតមូលដ្ឋានសមុទ្ររាម គឺជាទីបញ្ជាការមួយរបស់កងទ័ពជើងទឹកកម្ពុជា ហេតុនេះហើយវាមានតំបន់ខ្លះដែលយើងអាចមានលទ្ធភាពជូនទៅដល់ភាគីមិត្តចូលទៅទស្សនា ឬចូលទៅសមយុទ្ធរួមគ្នា តែតំបន់ខ្លះមិនអនុញ្ញាតឱ្យចូលនោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW4NgMQah2q9fWQGEymcgGzK0-vETb6WsPaHY0RK_jO77l1dQTh39iI8sqysaddXZDgD4GxRLe3wz1lL0wif9CRwLJB5pLgXW0rHogyWbQ7ODjzra5UhP8S0TMshNyPrrhc5VxiU-FrfS0WRcdwpjrUBk1x9ysrJUcDVx2suXnklvvmiBbIfiOKGjGVlAl/s1241/image_2025-05-28_13-41-07%20(2).png

គួរបញ្ជាក់ថា មូលដ្ឋានសមុទ្ររាម ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0XMk9FinZMZjYb0rjRn8RRCbWNCKO1jeahh1hFKKmrXJxcnexlepKqOxgx8i19IKM5SgnMFWHNkp8b1eWnizh1Y_AC9L9y75cKGglquc4ewIMY_f-gb15cTPkWwYysfd3i2dvwzepO0sTMoWEWwLP5jDowRckIZLHRzz8MWDBhHo3Fdvt3Gfx-4E43Xin/s2048/image_2025-05-28_13-41-05%20(3).png

មូលដ្ឋានសមុទ្ររាម គឺជាមូលដ្ឋានមួយនៃកងទ័ពជើងទឹក ប្រើប្រាស់សម្រាប់កិច្ចការគ្រប់គ្រងសន្តិសុខលើលំហសមុទ្ររបស់កម្ពុជា៕

ក្តៅទាំងព្រឹក! ផ្ទុះការប៉ះទង្គិចរវាងទាហានកម្ពុជា និងថៃ នៅព្រំដែន

0

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានការប៉ះទង្គិចរវាងទាហានកម្ពុជា និងថៃ នៅព្រំដែនចុងបូក វេលាម៉ោង៥៖៤៥នាទីព្រឹកមិញ នេះបើយោងតាមសារព័ត៌មានថៃ ជាច្រើនបានចុះផ្សាយព្រោងព្រាត។

តំបន់នេះស្ថិតនៅក្នុងខេត្តប៊ុនរ័ត្នចាថានី ប្រទេសថៃ ដែលជាតំបន់ត្រួតស៊ីគ្នា ដោយមិនទាន់បានកំណត់ព្រំដែនជាផ្លូវការរវាងប្រទេសថៃ និងកម្ពុជា។

ការប៉ះទង្គិចគ្នានេះ បង្កឡើងដោយសារការយល់ច្រឡំថាមានការចល័តទ័ពទៅតំបន់ហាមឃាត់រវាងប្រទេសទាំងពីរ។

តែយ៉ាងណាមិញ ការប៉ះទង្គិចគ្នានេះ មិនបានបង្កឱ្យទាហានខាងភាគីណារងរបួសនោះទេ ដោយភាគីកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ទោ តុល សុវណ្ណ មេបញ្ជាការរងកងពលធំទី៣ បានសម្របសម្រួលតាមទូរស័ព្ទ ជាមួយមេបញ្ជាការរង នៃកងកម្លាំង Suranaree របស់ប្រទេសថៃ ហើយបានឯកភាពគ្នាបញ្ចប់រឿងនៅវេលាម៉ោង៥ និង៥៥នាទីព្រឹក។

គួរបញ្ជាក់ថា កម្ពុជា-ថៃ បានព្រមព្រៀងគ្នារក្សា “ស្ថានភាពនៅស្ងប់ស្ងាត់” ដើម្បីបញ្ចៀសឧប្បត្តិហេតុដែលអាចប៉ះពាល់ដល់ស្ថិរភាពនៅតំបន់ព្រំដែនប្រទេសទាំង២៕

 

រដ្ឋាភិបាល នឹងរៀបចំពិធិបុណ្យថ្មីមួយ នាចុងខែនេះ នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥។

“ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាក លើកទី១” មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅសហគមន៍អេកូទេសចរណ៍ព្រះរំកិល អន្លង់ផ្សោត ឈើទាល ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការអភិរក្សផ្សោតមេគង្គ ផ្សព្វផ្សាយតំបន់សក្តានុពលអេកូទេសចរណ៍ សកម្មភាពទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និងពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដាទេសចរណ៍ ព្រមទាំងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការអភិរក្សធនធានធម្មជាតិ អនាម័យបរិស្ថាន សំដៅទាក់ទាញកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។

គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង គឺជាខេត្តមួយនៅជាប់ដងទន្លេមេគង្គលើ ដ៏មានសក្តានុពលទេសចរណ៍សំខាន់របស់ខេត្ត។ បន្ថែមពីនេះ ទីតាំងភូមិសាស្រ្ត ក៏អំណោយផលដល់ធនធានធម្មជាតិ មានមច្ឆាជាតិ និងការរៀបចំអុំទូកទេសចរណ៍ បែបទូកកៃយ៉ាកជាដើម៕

 

ក្រុមហ៊ុន HONOR ដាក់លក់ជាផ្លូវការ HONOR 400 5G Series មានរាងដូច I-Phone 17 កាំមេរ៉ាAI លំដាប់ Flagship 200 Million Pixels ក្នុងតម្លៃត្រឹមតែ 369$ ថែមកាដូ 110$

0

កាលពីយប់មិញនេះក្រុមហ៊ុន HONOR បានបង្ហាញវត្តមានជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី HONOR 400 Series 5G មានរាងដូច I-Phone 17 គឺ HONOR 400 5G ម៉េម៉ូរី 256GB តម្លៃ 369$ និង ម៉េម៉ូរី 512GB តម្លៃ 399ដុល្លារ រីឯ HONOR 400 Pro 5G តម្លៃ 549$ ថែមកាដូរកក្រើកផ្អើលអស់អ្នកគាំទ្រ តារាប្រុសស្រីល្បីៗនិងម្ចាស់ហាង នៅ Morgan Tower។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfXeAh7X24Nq3YVoIW5hXngDMnB1HkdXrPdK06J3sGhcx3abbb16DUEWI5ZFUjMvYeyk_GDXQ4LfeNpi9DMWZCc4G7tGabPV2KZGgg-JlyVuJu5scBSiSXJQQ1hnWksXg_1W04zwl0wk-g6W4bb3jW0EDON_uNMIZX8ZKPigNv8LAl0PLEj72DrthpJn5B/s6000/DSC08980.JPG

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០1 មិថុនា ឆ្នាំ2025 អតិថិជនទាំងអស់អាចធ្វើការកម្ម៉ង់ ស្មាតហ្វូនស៊េរីថ្មី HONOR 400 Series 5G នៅតាមបណ្តាហាងលក់ទូរសព្ទនានានៅទូទាំងប្រទេស។
HONOR 400 Series 5G ដែលមានរហ័ស្សនាម Time to AI ត្រូវបានក្រុមហ៊ុន រចនារូបរាងបែបហៃក្លាសយ៉ាងល្អប្រណិត រូបរាងស្តើង ជាមួយតួខ្លួនជ្រុង ទាន់សម័យស៊ីវិល័យ ដូចទៅនឹងទូរស័ព្ទ iPhone 17 បំពាក់មកជាមួយនៅកាំម៉េរាលំដាប់ ផ្លេកស៊ីប (Flagship) ដែលមានទំហំ ដល់ទៅ 200 មីលាន ភិកស៊ែល (200MP = 200 មេហ្គាភិកស៊ែល) ហើយមានមុខងារ AI ជាច្រើនដូចជា Ai Deepfake Detection, Ai Photo to Video Ai Passerby, Ai Cut Out,​ Ai Out Painting, Ai Face tune ។-ល-។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaG0d7TMZwguSRkdRBWYJg0rkApE21dSrZKAPCgUIcFtPkgk6yF4iN2ufmB9RzmzOfpz1NlpomrWpmvnwxzT3cazE6StoOfPQPJaMOfEAsiP7h3jJYIsN0DnbXFDzIBLcVYM4M2zXZqzMJq5tW-hLfRQSu8T_P6Y8oVZPTzJj_8whjiDCCTG3RCMRNLow_/s6000/DSC08981.JPG

HONOR 400 5G Series ត្រូវបានក្រុមហ៊ុនបំពាក់ Chipset ដែលអាចបំពេញនូវការលេងហ្គេមបានយ៉ាង Smooth មាននូវ GPU Turbo Game Engine, OS Turbo X ដែលជំនួយជាពិសេសដល់ការលេងហ្គេមអោយកាន់តែសុក្រិត និងល្បឿនថេរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTJDz0UtDAZeumcos032hyphenhyphenox1941fta_Qbw2WnS0DokDkeMzIjJh7Is6DKRdgZN67Mte4GhcaVxCs-JuRKjFlCyN2msHUx_LP-KniVGAC-8zfSTqZVGLPFD7g7I2sl1o3pb80iLfHa_BtwjPMvWV5s4x9VUh_mOViT8jmo7xMbB3eZQa8bnr5bYmKvTbip/s6000/DSC09172.JPG

បើនិយាយរឿងថាមពលថ្មវិញគឺឡូយកប់ ដោយបានបំពាក់មកជាមួយនូវកំលាំងថ្មធំរហូតដល់ទៅ 6000 មីលីអំពែម៉ោង (mAh) ជាមួយនិងកម្លាំងសាកថ្ម ល្បឿនលឿន 80វ៉ាត់ ដែលអាចបំពេញតម្រូវការប្រើប្រាស់របស់អ្នកនៅក្នុងមួយថ្ងៃពេញ ដោយពុំចាំបាច់សាកថ្មឡើយដែលនេះជាគុណសម្បត្តិមួយយ៉ាងពិសេសក្នុងការប្រើប្រាស់ទូទៅប្រចាំថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv-BtgRnizrsNdwhCuXsrzlak_Dz8evpAmi1wSlrj5cYFAOOz2MOdLXe1WGP6DAZQf2G47q_2_diRyj-KLrQthl6JlExAQi25ftmUGrd7ViY6nPLbxZx9_EXe5q9Z24VFMijIZp7o1KcluwC3_sufTwsu7tHRSkKg46YASnU_BJwyNIEspC2lp5R9-E1om/s6000/DSC09019.JPG
ស្មាតហ្វូនដែលមានកាំម៉េរាលំដាប់ Flagship កញ្ចប់អេអាយយ៉ាងពេញលេញ រូបរាងស្រស់ស្អាត បែបទាន់សម័យ ជាមួយអេក្រង់ភ្លឺច្បាស់ តាន់ជាងមុនផ្កាយ5 ធន់នឹងទឹក ទំហំថ្មធំ 6000mAh សាកម្តងប្រើមួយថ្ងៃពេញ ជាមួយនិងរ៉េមធំ 24GB Memory 256GB Gaming Chipset GPU Turbo Game Engine ជំនួយការលេងហ្គេម សាកថ្មចូលវិញល្បឿនលឿន80វ៉ាត់ អេក្រង់ AMOLED មានពណ៍ដិតស្រស់ និងអាចកាពារភ្នែកលេខមួយ 384Hz PWM ដែលទាំងអស់នេះមានតែនៅក្នុង HONOR 400 5G Series តែមួយគត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimcECCWOAoTFY_yqdFIIJdxDB8jQco7V7yfT_egiA7C9ix7pm5Be06o1tM_d1yAiiI3AXMHNSCsAu1FSzof5SG2VfnAJWBFxZ33QXydFAzJunImWolUQOXplmU1R_9aSGyNOU6Qv1knmNl3YEfZEoV7-mdcfKjlSYZWsCXr1GFzFlHFtjZH_Qg0iqO1T8d/s6000/DSC09015.JPG

HONOR 400 5G មាន ២ជម្រើស អង្គផ្ទុកទិន្នន័យសម្រាប់អតិថិជនធ្វើការជ្រើសរើស ដែលតម្លៃ 369$ មាន Memory 256GB និង 399$ មាន Memory 512GB ពិសេសគឺ​មាននូវកាដូរបន្ថែមដ៏អស្ចារ្យ គឺ HONOR Watch 2i តម្លៃ 99$ បូកជាមួយ Case & Screen 11$ សរុបជាសាច់ប្រាក់ 110$។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Y9ts79Z_TIrh0kGh72IHCf1zKY0rydEbLzF53BgXpQzSOj-WyY1J1LAtLMGNpJT2f2OHJhsu3JfnmjEXTwzIfwqPmbBh-_g31EyTthBx7w712dMTKjk2Z6tse6C-GGKOwm39_avIuW0e9GeV0veT4igK48kVUR14v5IpxvBdnb6jylgPIivWrAD_tJfH/s6000/DSC09182.JPG

រីឯ HONOR 400 Pro 5G តម្លៃ 549$ ថែមជូន HONOR Choice Earbud Clip តម្លៃ 159$, HONOR Camera Assistant តម្លៃ 49$ បូកជាមួយ Case & Screen តម្លៃ 11$ សរុប 219$
អតិថិជនចាប់អារម្មណ៍ឡើងស៊េរីទូរសព្ទថ្មីក្នុងក្តីស្រមៃ អាចកក់ទុកមុន HONOR 400 5G ស៊េរី នៅតាមបណ្តាហាងលក់ទូរសព្ទនានានៅទូទាំងប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 01 មិថុនា​ 2025៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikwbPrJePWEhQiGuTE_BZbFXWPx-LsBUpJrwEAphB4Bzy15IZoxfAvZ1pqSF4RST4HMqVIQD4Jif3NG-4Lpzm4NKRvx6npFa4wUeIEU5tdywIPIZXm3my0UnjDLkn3vclujig123fHIXy3KzFQPM34YzhZq9sdOOd3izFaEbQ8bPXxUi0NLPagS0tw30iL/s6000/DSC08983.JPG

សកម្មភាពរបស់ វណ្ណដា បើកទ្វាឡានឱ្យ ឡូរីន ទទួលបានការចាប់អារម្មណ៍ពីមហាជន

0

តារាចម្រៀងរ៉េប វណ្ណដា បានបើកទ្វាឡានឱ្យ ឡូរីន ជាគូស្នេហ៍ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាកទស្សនិកជន ខណៈរឿងនេះបានក្លាយទៅជាសកម្មភាពមួយដែលមានអ្នកជំនួញអនឡាញល្បីៗបានសាកចិត្តដៃគូរបស់ខ្លួនមានបានបង្ហាញទង្វើដូចជាវណ្ណដាឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnlWj_yhhiXi_KBaaz84oUdDLj-_ntXQpujpAcrtc5ksHI1cVGdMQi-h2RK5eiIWpZIwBJPSh-JCy1-zXSAqc5xJ0pKsdcJmnFhwTFPzvuT7iu0nghx683zVQnhJEGnBjUDq1xPnBDTvJM-ypxbL_9KNhgCJZyiyA3gIKD8Y55Vwak3jDj-Fu5wCY64_L5/s1080/image_2025-02-15_09-18-50%20(2).png

មិនសូវជាបង្ហាញសកម្មភាពផ្អែមល្ហែមញឹកញាប់បង្ហាញទៅកាន់អ្នកគាំទ្រក្តីប៉ុន្តែរាល់ពេលដែលរូបភាពផ្អែមល្ហែមរបស់ វណ្ណដា និង ឡូរីន បញ្ចេញសកម្មភាពនោះតែងតែ ទទួលបានការចាប់អារម្មណ៍ពីសំណាកមហាជន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះក្នុងពេល វណ្ណដា និង ឡូរីន ទៅហាងផ្ញើឈើមួយកន្លែង ហើយសកម្មភាពតិចតួចរបស់ វណ្ណដា ទៅកាន់គូស្នេហ៍ខ្លួនបានធ្វើឱ្យមនុស្ស ជាច្រើនច្រណែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyD8xZhrMt0HOQFoYL8G5ZLTTJyLU0FVOuFIk2v6wKqYMSCrHq2IfgI92qERc3VkOxooF4NBJAsyDXyAmT-U9hzi9JRb5QSZw_ldOZzcgRCZu27DS2ix14w9VB224msYg9AHrUklVuNcAczH3bTzamRTMeDQim_WaNuza5beYJgwFm_3xPcmyK9pOHg9Xa/s1137/image_2025-02-15_09-18-50.png
តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមគេបានឃើញ ឡូរីន បម្រុងបើកទ្វាឡាននៅខាងក្រោយហើយ វណ្ណដា រហ័សភ្នែកបានជួយបើកទ្វាឡានឱ្យគូស្នេហ៍ខ្លួន។ សកម្មភាពតិចតួចតែមានការយកចិត្តទុកដាក់នេះបានធ្វើឱ្យមនុស្សស្រីជាច្រើនរូបច្រណែន ឡូរីន ដែលមានសង្សារយកចិត្តទុកដាក់យ៉ាងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBXEL9G9BFTRJFz8fF8eW9UONiEZGm-gz7CDw7Tr-5x5XUI0FFpxY2L1CF9FnTGmOv51z26I3tZr8gyRi0a985QbALB8wLerd1cT0mPRaNValZPQFeffDCunbuJA2jAkALv1lU8WfMrYCiGB99hx4BQW3J52MK0pf6ra4Jjh3nSqvo1E5nCNw9fdzM9_tw/s1284/image_2025-02-15_09-18-55.png

សកម្មភាពនេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចេញមកនិយាយពាក្យជាច្រើនថា «មានឡានធ្វើអីបើគ្មានអ្នកបើកទ្វាឱ្យផង» ខណៈអ្នកលក់អនឡាញល្បីៗមួយចំនួន បានសាកចិត្តដៃគូរបស់ខ្លួនថាតើបង្ហាញសកម្មភាពដូចជា វណ្ណដា ឬអត់ដែលខ្លួនជាតារាល្បីប៉ុន្តែបានបង្ហាញការស្រលាញ់យកចិត្តទុកដាក់ចំពោះដៃគូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2yIXjL312J8mD5AACUdxBlPStP7nr9VryenZ-8KA2foHsY_0i0fWGDZq7xrjRFsRlBrcFF1J1EzlgLyLsF0h9qu1flmrDcbyCb0B_ldsIawa1-DwiCOQYLimI6mo_knfrXOrJEztp2OhSjxRosJWSNMnjzQBJ7PxkldmoCGRW5FWYiBijMOLrfsxFxTpd/s1284/image_2025-02-15_09-18-56.png

មិនត្រឹមតែលើកនេះប៉ុណ្ណោះទេដែលទស្សនិកជនចាប់អារម្មណ៍ចំពោះសកម្មភាពរបស់ វណ្ណដា បង្ហាញការយកចិត្តទុកដាក់ចំពោះ ឡូរីន ជាគូស្នេហ៍ព្រោះកាលពីកន្លងមកនេះនៅពេលមានអ្នកថតសកម្មភាពអ្នកទាំងពីរដើរបណ្តើរគ្នាគេបានឃើញ វណ្ណដា បានឱ្យ ឡូរីន ឈរនៅកន្លែងមានសុវត្ថិភាពជាងខ្លួន៕

ដំណឹងល្អ ! ជប៉ុនអាចបង្កើតឈា.មសិប្បនិមិត្ត ដែលអាចប្រើជាមួយគ្រប់ប្រភេទឈា.មទាំងអស់

0

ទីក្រុងក្យូតូ ៖ ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនមួយក្រុម បានបង្កើតប្រភេទឈា.មសិប្បនិម្មិតថ្មីមួយ ដែលអាចប្រើប្រាស់ដោយសុវត្ថិភាពចំពោះអ្នកជំងឺគ្រប់ប្រភេទឈា.ម។ របកគំហើញនេះអាចជារបកគំហើញដ៏សំខាន់មួយក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់ ការសង្រ្គោះក្នុងសមរភូមិ និងប្រើសម្រាប់តំបន់ដែលមិនមានលទ្ធភាពប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រត្រឹមត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUS3h04_YX6xxXY_TQAGPAWkwjqabdvbPlUY5cF9laEcUDxadAK33RLg0G58vbdA-xLVp6WLkE9Sq9opO-JZlfaQKYiKIrgxXJ-ajELrFg45cFxcou4JGa6_1HAQn0pweR1tUjeT992ZkYKH214g58WhRBsZig666DuinEGcGMy9e55L7aenQzd9TpKEsI/s1280/photo_2025-05-27_09-11-28.jpg
យោងតាមសារព័ត៌មាន The Brew News ដែលបានចេញផ្សាយកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា ឈា.មសិប្បនិម្មិតថ្មីនេះត្រូវបានបង្កើតឡើងដោយប្រើកោសិកាឈា.មក្រហមដែលបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ និងប្លាកែតដែលរុំដោយពពុះសំយោគតូចៗ។ ពពុះទាំងនេះជួយឱ្យឈា.មសិប្បនិមិត្តនេះ ធ្វើការងារដូចគ្នានឹងឈាមពិតដែរ ដូចជាផ្ទុកអុកស៊ីហ្សែន និងមានសមត្ថភាពបង្កកឈា.មឲ្យឈប់ហូរ នៅពេលរងរបួស។ គុណសម្បត្តិដ៏ធំបំផុតមួយទៀតរបស់វា គឺវាអាចត្រូវបានរក្សាទុកនៅក្នុងសីតុណ្ហភាពបន្ទប់លើសពីមួយឆ្នាំ ខុសពីឈា.មទូទៅដែលជាធម្មតាត្រូវការកន្លែងផ្ទុកត្រជាក់ និងអាចរក្សាទុកត្រឹមរយៈពេលខ្លី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO7e2SnO_UsMpqTBJt9NHdlcTt9CEAPRHZ_BBRFdTbUUhy9ygfaSkQbZGFX7ZcLDNOkNBT-8wUmwOZTjEJPS6u-xy6aQ85tHcTwvN0fHIj3Nufy00vbv6XYiBQkX6YNbVek6ng7FkLCSasWTTIvhB3tg9Ax0Ryy1etLDKdQn5KJF35qnE3eNO6cYvE3kT4/s686/photo_2025-05-27_09-11-29%20(2).jpg
លទ្ធផលនេះបង្ហាញថា មន្ទីរពេទ្យ រថយន្តសង្គ្រោះបន្ទាន់ និងគ្លីនិកដែលនៅដាច់ស្រយាលទាំងឡាយអាចរក្សាឈា.មសិប្បនិមិត្តនេះបានយូរដោយមិនបារម្ភអំពីការរក្សាទុកទូរទឹកកក ឬស្វែងរកប្រភេទឈាមឲ្យត្រូវជាមួយអ្នកជំងឺ។ លើសពីនេះ វាអាចជួយសង្គ្រោះជីវិតមនុស្សនៅក្នុងគ្រោះ.ថ្នា.ក់ចរាចរណ៍ គ្រោះមហន្តរាយធម្មជាតិ ឬតំបន់សង្រ្គាម យ៉ាងមានប្រសិទ្ធភាពព្រោះវាមានការឆ្លើយតបលឿនទៅនឹងតម្រូវការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiCQQevxBzW0MWlUszrlmadzIcJYJmGTI6EXuxJt_v6D-NtINEg5ffbud-pQnLWcXw-wqt3JTSpf-VpH6oGNC9oL9mQaBOTWS627HWJHA4Ur5ZVhbYQE6NR9XvjUMI7BK0gJ7fY1h2Ji5Pr4ltEFXdNBK8NxG_ZE8UPTLG3y_PWr87fZwQf9cH3JP-6nPv/s544/photo_2025-05-27_09-11-29%20(3).jpg
គួរបញ្ជាក់ថា គំនិតក្នុងការបង្កើតឈា.មសិប្បនិត្តនេះត្រូវបានផ្ដួចផ្ដើមដំបូងកាលពីអំឡុងចុងសតវត្សន៍ទី១៩ និងដើមសតតវត្សន៍ទី២០ ដោយអ្នកវិទ្យាសាស្រ្តជាច្រើនរូប។ ក្រោយៗមកទៀតក៏មានសាស្រ្តាចារ្យមកពីសកលវិទ្យាល័យ និងវិទ្យាស្ថានវេជ្ជសាស្រ្តមួយចំនួនដូចជា លោកសាស្រ្តាចារ្យ Teruyuki Komatsu មកពី Chou University បានអភិវឌ្ឍបាននូវសមាសធាតុមួយដែលមានមុខងារដឹកអុកស៊ីសែនរបស់កោសិកាឈាមក្រហម ។ ហើយបច្ចុប្បន្ន គំនិតនេះកំពុងត្រូវបានដឹកនាំឈានមុខគេនៅសកលវិទ្យាល័យ Nara Medical University ដោយលោក Komatsu និងអ្នកស្រាវជ្រាវជីវវេជ្ជសាស្ត្រផ្សេងទៀតនៅទូទាំងប្រទេសជប៉ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDyBE7azuRK2PE8alc3uoex8iLijJCIkX_SJxFlSuuHcKkj_ajUkNnQv-G88SUBf8voZ4_UPXeGHrUfxcsmhzCOBP561JNi3ld3Jud2LXhT0-vo7b1ZlgGE_ekQyLEAvWOjsHcW1dcboV50w0UVU2-27EsaflILSBTbbs_MH37IEc2gFwouFn3i1CyJD-9/s1280/photo_2025-05-27_09-11-29.jpg
អ្នកជំនាញជឿថា នៅពេលដែលត្រូវបានអនុម័តឲ្យប្រើប្រាស់កាន់តែទូលំទូលាយ ឈា.មសិប្បនិម្មិតថ្មីនេះ នឹងអាចជួយអ្នកជំងឺរាប់លាននាក់នៅជុំវិញពិភពលោក។ ជំនួសឱ្យការស្វែងរកប្រភេទឈា.មដែលត្រូវគ្នាជាមួយអ្នកជំងឺ គ្រូពេទ្យអាចប្រើឈា.មសិប្បនិម្មិតនេះក្នុងការសង្រ្គោះបានយ៉ាងឆាប់រហ័ស ដោយមិនបារម្ភពីហានិភ័យមិនមានអ្នកបរិច្ចាគឈា.ម។ វាក៏នឹងធ្វើឱ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងការផ្គត់ផ្គង់ឈា.មនៅតំបន់ដាច់ស្រយាល ដែលពិបាកក្នុងការរក្សាទុក និងដឹកជញ្ជូនឈា.មពិតប្រាកដផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieDw_Pe2cf8MTBj8Ys7M0xgNOqAQ_H1a8Q1b7Mpy3k0rN2Mum3JELSy8cvySHljZoE4UK9WjPk8kMgGObbTp91LfNTZGDVcdFNTFkyZFII_3jj8BpHgqnJc2cotYSplNmx2CYoA_Nmm8HzzYxR6l1tKMdo838FG8mFckwv4-MSVU8VS38hlV-bI7f0n0uo/s1280/photo_2025-05-27_09-11-28%20(2).jpg

បច្ចុប្បន្នមានគ្លីនិកមួយចំនួន កំពុងសាកល្បងលើឈា.មសិប្បនិមិត្តនេះ គេរំពឹងថាវានឹងទទួលបានលទ្ធផលជាវិជ្ជមាន។ ហើយប្រសិនបើជោគជ័យ វាអាចនឹងក្លាយជាវត្ថុស្ដង់ដារនៅក្នុងការសង្គ្រោះបន្ទាន់គ្រប់ទីកន្លែង គិតចាប់ពីក្នុងមន្ទីរពេទ្យរហូតដល់មូលដ្ឋានយោធា និងសូម្បីតែបេសកកម្មអវកាស៕

កុយ អេនណា ថាការឡើងភ្នំឱរ៉ាល់គឺជាបទពិសោធន៍មួយដែលអស្ចារ្យ

0

កុយ អេនណា ដែលជាបវរកញ្ញាមួយរូបបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ បន្ទាប់ពីរូបនាងបានឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់រហូតដល់១៨១៣ម៉ែត្រ។ លើសពីនេះលោក តាន់ គីមសួរ ក៏បានសរសើរនាងថាជាមនុស្សស្រីពូកែម្នាក់ ខណៈ កុយ អេនណា ថាការឡើងភ្នំនេះជាបទពិសោធន៍មួយដែលអស្ចារ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMfWtT3nFKV4wVqCnn_zvbBuThDD1zFkN55AtL-yveFiJ9LrO0WU8jh_H1_B5Dn1yXJB3mWOAACTHMnT2gOcip9_u51gDTkWRYA4x12Mq2_jJAV7cGidtPU4FhPRB08-LBmnyj7hXM7vpy-vHSzXsSyyQemI6yr2aZfCZx5_6iAZWGFkF_lhv3FRMYYoDc/s2048/image_2025-05-27_11-04-15.png
នៅថ្ងៃទី២៦ ឧសភា លោក តាន់ គីមសួរ បានបង្ហោះរូបមួយសន្លឹកជាមួយនឹងបវរកញ្ញា កុយ អេនណា ជាមួយនឹងសម្តីថា « ទីបំផុតមនុស្សស្រីដ៏ពូកែម្នាក់នេះបានឡើង មកដល់កំពូលភ្នំខ្ជោលនៃជួរភ្នំឱរ៉ាល់ហើយ ប្អូនធ្វើបានល្អខ្លាំងណាស់ Koy Anna»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFMzuCDa3KIACGKwC1uLeWLdEorvx0YRRCuiiGWeH2Gd0mdwYcJmRPtW-ssyuTQelaN9V_7IY39mLKlO65kCiMKZkzq2VtqjluYnoQOgUpzdBCkV6bi8Je76R4UCNq67rcUpDEHGaRW9JcruPxS6irYrmhl7VKGm2rQjakjzICrpYbaLOF64w4onVulbQM/s2048/image_2025-05-27_11-04-22.png

ទទួលបានការសរសើរថាជាមនុស្សស្រីពូកែពីសំណាកលោក តាន់ គីមសួរ កុយ អេនណ បានតបវិញថាអ្វីអ្វីគ្រប់យ៉ាងគឺផ្ដោតទៅលើការតាំងចិត្ដនិងអ្នកជំរុញទឹកចិត្ដ។ កុយ អេនណា បានចែករំលែកការបង្ហោះរបស់លោក តាន់ គីមសួរ អមជាមួយនឹងពាក្យពេចន៍ថា « អ្វីគ្រប់យ៉ាងគឺផ្ដោតទៅលើការតាំងចិត្ដនិង អ្នកជំរុញទឹកចិត្ដឱ្យយើងបានសម្រេចដល់ គោលដៅ បងបានបង្រៀនប្អូនច្រើនណាស់សម្រាប់ការឡើងភ្នំម្ដងនេះ វាជាបទពិសោធន៍មួយដែលអស្ចារ្យអរគុណបង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuiNWioBlZd35t86tVkkV7uG7DUtYFw7YOIaCJ6tK4ErqF7hqvQKjzgy1jCXNyUrnDkmqECGdCmlP_3731RGRzyHDgLzwtyYCcdBNQPXsC-bL7camjzwrBVJLFe2PLoX99kfEQ-ZzP3yH7ufjAr1sxL8XQNlpZV8OmWZQb5qyvk08YlmNPEbsLxiWNIxee/s2048/image_2025-05-27_11-04-12.png

គួរឱ្យដឹងថា ការឡើងភ្នំរបស់ កុយ អេនណា ដែលមានកម្ពស់រហូតដល់ ១៨១៣ម៉ែត្រ ឆ្លងកាត់ពេលវេលាច្រើនម៉ោងជាមួយនឹងដំណក់ភ្លៀងបានធ្វើឱ្យមនុស្សជាច្រើនកោតសរសើរ កុយ អេនណា ដែលជាបវរកញ្ញាមួយរូបធ្វើបានដូចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy24zki0qMFVGg-gzC9jciLXPESvnhL1iNlRSgM9O9ezVGM42QnGzReHy8V0QTLyWvJ6srfOB0uetGP04alw-5RFp_m7LFrubmOudzpFJOXtHXPBDlkpsB9FuW-g9viErsR2TOwrs14O6_tp3E0Egfeyl6ZfUYip8pcJzO0k8Gg1NuKG9h5py75TDC_UMX/s2048/image_2025-05-27_11-04-21.png

គួរឱ្យដឹងថា កុយ អេនណា ត្រូវបានហ្វេនៗជាច្រើនជំរុញឱ្យនាងចូលប្រកួតបវរកញ្ញា ម្តងទៀតប៉ុន្តែនាងមិនទាន់វិលត្រឡប់មកវិញឡើយ។ ទោះបីជាមិនទាន់ចូលប្រកួតវិស័យ បវរកញ្ញាជាថ្មីក្តីប៉ុន្តែអេនណាបានបញ្ចេញសកម្មភាពជាច្រើននៅលើបណ្តាញសង្គមមិនឱ្យស្ងាត់សកម្មភាពនោះទេ៕

មូលហេតុពិតដែល Rosé ដកខ្លួនចេញពីសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ

0

កាលពីដើមឆ្នាំនេះ Rosé សមាជិក BLACKPINK បានទាក់ទាញការចាប់អារម្មណ៍នៅ ពេលដែលនាងបានដកខ្លួនចេញពីសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ (KOMCA)។ យោងតាម Dispatch បានឱ្យដឹងថា Rosé គឺជាតារាចម្រៀងកូរ៉េដំបូងគេចាប់តាំងពី Seo Taiji ក្នុងឆ្នាំ ២០០២ ដែលបានដកខ្លួនពីសមាគមនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkC5RH6wyuqz-ANvi4KPTQ4R5mVJbm-Qb5cKnw66Xy2m06Pr9X-wLOttVL5vF24Qnq3vi6V1ZnZjBotK4PLiJFe1g5luqJImhCTpQ8q3wAwTMraXTNv1rTECNYCpfGoxH30cIciYMLNft57bb2wez_18xwrezBQfoQSSPLjIuoxnSziaywJHTQvUnWMq6L/s1144/image_2025-02-20_15-52-13.png
នៅពេលនោះមានហេតុផលមួយចំនួនដែលគេជឿជាក់ថា Rosé បច្ចុប្បន្នកំពុងធ្វើ សកម្មភាពនៅសហរដ្ឋអាម៉េរិក ដូច្នេះហើយនាងបានដកខ្លួនចេញពី KOMCA ដើម្បីអាច គ្រប់គ្រងការរក្សាសិទ្ធិរបស់នាងឱ្យកាន់តែមានប្រសិទ្ធភាព។ អ្នកខាងក្នុងឧស្សាហកម្ម មួយចំនួនជឿថានៅក្នុងករណីរបស់ Rosé វាមិនចាំបាច់ក្នុងការគ្រប់គ្រងការរក្សាសិទ្ធិដាច់ ដោយឡែកពីគ្នាទាំងនៅសហរដ្ឋអាម៉េរិក និងកូរ៉េនោះទេព្រោះវានឹងត្រូវចំណាយ ថ្លៃសេវាទ្វេដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh15jCYS-CxINyVxDKaKz31KwHiiea4Jssyd5r93w3-8-rmKugwwh4N88mrT74ICuQGzcaxdvDf8smh7V6ifapX3ZjyDn-Uq8QmlqZNW3rD_L7_RqHP45sgVhscqp0-wwu22FvrB8WRBjIULIYJ6Q6L_0o0okU-EqHj7O890vjLZbXIDYho9mUShbgzVhFu/s1284/image_2025-02-20_15-52-12.png

ប៉ុន្តែថ្មីៗនេះ នៅពេលដែល សមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ ចេញផ្សាយរបាយការណ៍ចំណូល ពីការផ្សាយរបស់ខ្លួន មនុស្សជាច្រើនបានប៉ាន់ស្មានអំពីហេតុផលពិតប្រាកដដែល Rosé ដកខ្លួនចេញពី KOMCA ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrdpDTp9Btk34Tu_XXtcpB_I6mGp31WmXsGqF7Ov_dld0Ajsgq-UK5GPWGUSZaG5wE-ME5OvW_JYSqa-iq1N1eYo89JOVPdhYKGw93QXbYBAeNKWI_7IeShiDZwFA4ZyDj-4Z6qdLn_tV-X-lTGHrBkXfi5bsk2K3NYR-cevX25nXKRzQBh1Q8O5W7EmYs/s1542/image_2025-02-20_15-52-15.png

យោងតាមរបាយការណ៍ ទំហំនៃទីផ្សារតន្ត្រីឌីជីថលរបស់កូរ៉េខាងត្បូងបានកើនឡើងជិតទ្វេ ដងគឺពីប្រហែល ៧០០លានដុល្លារក្នុងឆ្នាំ ២០១៩ ដល់ ១.៣២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ វ៉ាដាច់ប្រទេសជប៉ុន ដែលពីមុនត្រូវបានគេចាត់ទុកថាជាទីផ្សារតន្ត្រីកំពូល របស់អាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbJHTmteYRHrK9zB_QlvEF5zf_fH6shx25i5QrCyPZ55SAMp1QndtmQP11zUuS9UPPHbfyTexoP2WK4nFHMH3NoNxzs8SuxjX1mE_jLRjQvvEMvF-jJKBhb4evYItp8coBcAF0i6uvfBnSOvGILrG8V-heYQHIrKwxn7Gewlcnz5nLlgyObOGwwS2NqCl7/s1544/image_2025-02-20_15-52-16.png

ទោះជាយ៉ាងណាក៏ដោយ ទោះបីជាទីផ្សារកើនឡើងខ្លាំងក៏ដោយការបែងចែក ប្រាក់ចំណូល ដល់អ្នកបង្កើតនៅក្នុងប្រទេសកូរ៉េនៅតែមានតិចតួចណាស់។
នៅសហរដ្ឋអាម៉េរិក ១២.៣% នៃប្រាក់ចំណូលពីការផ្សាយទៅម្ចាស់កម្មសិទ្ធិបញ្ញា។ នៅចក្រភពអង់គ្លេសតួលេខនេះគឺ ១៦% ហើយនៅប្រទេសអាឡឺម៉ង់គឺមាន ១៥% ។ ប៉ុន្តែនៅប្រទេសកូរ៉េ តួលេខនេះមានត្រឹមតែ ១០.៥%, ១.៨% ទៅ ៥.៥% ទាបជាងប្រទេសធំៗនៅបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK6uhnu_z9QsPZP_8oIiPE6u5914I4nJ3c2gpQcDl1_u_CnazqHpw7HTOOKIZoISU3QR5ek8sOtIAF4Ik96vPVKFg9UcOTllS38PqtwA6OTlVSoxCCbdNAg-j5rHyDEzRnXF-U-on8Mw5f_u9yMUMMM_s44Q5_rzzB7ZCJLifmBFU4W_EKF-D1PFuyoAnQ/s1500/image_2025-05-28_08-28-26.png

ចំណែកប្រាក់ចំណូលទាបនៃអ្នកបង្កើតមាតិកាកូរ៉េត្រូវបានបង្ហាញឱ្យឃើញជាពិសេសនៅពេលពិនិត្យមើលរចនាសម្ព័ន្ធប្រាក់ចំណូលសរុបនៃការផ្សាយ។ វេទិកាស្ទ្រីមនៅ សហរដ្ឋអាម៉េរិកមានចំនួន ២៩.៤% នៃប្រាក់ចំណូល។ ប្រទេសអាល្លឺម៉ង់មាន ៣០% និងជប៉ុនមាន ២២% ។ នៅក្នុងប្រទេសកូរ៉េ វេទិកាដែលមានចំណែកខ្ពស់បំផុត គឺរហូតដល់ ៣៥% (Melon) ដែលមានន័យថាប្រាក់ចំណូលដែលបានចែករំលែក ជាមួយម្ចាស់កម្មសិទ្ធិបញ្ញាគឺកាន់តែតិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ8yklO0kzS543YV5tvKUfEUFcKYAAcqlBGAJhCa9scHCtX_AOZHz3Ehz8jUamhOK1S1v5md1Vac5lQnccj94AHy8lMNdva2WbIc4n2hywAFi4whTuR343ojxHyGviFr9V89YhsayzNeetne9BxapbNnsdiYKZdpyiNkjVkyTlRsqbt8qDuzYgkUC2n7cw/s1200/image_2025-05-28_08-28-27%20(2).png

លើសពីនេះទៀត នៅក្នុងប្រទេសកូរ៉េ ការលក់បទចម្រៀងត្រូវតែឆ្លងកាត់ដំណាក់កាលជា ច្រើន មុនពេលទៅដល់អ្នកបង្កើត រួមទាំងអ្នកចែកចាយ និងស្ថាប័នគ្រប់គ្រង ការរក្សាសិទ្ធិមួយចំនួនទៀត។ ទីបំផុត អ្នកបង្កើតតន្ត្រីពិតជាទទួលបានត្រឹមតែ ១០.៥% នៃប្រាក់ចំណូលប៉ុណ្ណោះ។ ផ្ទុយទៅវិញ សិល្បករបរទេសជាច្រើនធ្វើការជាមួយអ្នក បោះពុម្ពផ្សាយតែមួយប៉ុណ្ណោះ ដើម្បីគ្រប់គ្រងការរក្សាសិទ្ធិ និងប្រាក់ចំណូលរបស់ពួកគេ បង្កើតប្រព័ន្ធដែលមានប្រសិទ្ធភាព និងងាយស្រួលជាងអ្នកបង្កើត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPq5viTU64cs94hLW6AIcka9tovcCtBETH89jr6U5GppKwSULBzQd4W7VmlkCBMGnCgElVZIR9hiemtaH76_yHGYbgtKp2k7MJ4a7J4gz1UnI6GVQvtjHjwYLqOa6LbnCMq7S-cMmE_9WVMmv3LLK13UzjRxhhjTs6btS-fdp-WtleM5qddogDTmSD7DLH/s2000/image_2025-05-28_08-28-27.png

អ្នកជំនាញជឿថាភាពគ្មានប្រសិទ្ធភាពនេះគឺជាហេតុផលមួយដែល Rosé ដកខ្លួនចេញពី KOMCA ។ ដោយសារតែតន្ត្រីរបស់នាងបង្កើតប្រាក់ចំណូលយ៉ាងច្រើននៅក្រៅប្រទេស Rosé ត្រូវបង់ថ្លៃទាំងអ្នកបោះពុម្ពផ្សាយអន្តរជាតិ និងម្តងទៀតទៅក្រុមរក្សាសិទ្ធិក្នុង ស្រុកដូចជា KOMCA ។ ការកាត់ពីរដងនេះកាត់បន្ថយប្រាក់ចំណូលចុងក្រោយ របស់នាងយ៉ាងខ្លាំង។ អ្នកខាងក្នុងអះអាងថា ខណៈពេលដែលកិច្ចព្រមព្រៀង លើវេទិកាស្ទ្រីមសំខាន់ៗ (ដូចជា Apple Music) អាចផ្តល់ឱ្យ Rosé ១០០% នៃប្រាក់ចំណូល ការឆ្លងកាត់ឆាណែលកូរ៉េអាចកាត់បន្ថយចំនួននោះមកត្រឹមតែ ៦០-៧០% ប៉ុណ្ណោះ៕