ថ្មីៗនេះ ក្រសួងប្រៃសណីយ៍ ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បានសហការគ្នាសិក្សាសាងសង់គម្រោងដាក់ស្ថានីយអង់តែននៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារនៃឧទ្យានជាតិជួរភ្នំក្រវាញ។

បើតាមការបញ្ជាក់ពី និយ័តករទូរគមនាគមន៍ បានឱ្យដឹងថា៖ “ស្ថានីយអង់តែនដែលគ្រោងតម្លេីង គឺជាប្រភេទដេីមឈេីដែលបន្លំជាមួយទេសភាព ដែលមិនធ្វើឱ្យប៉ះពាល់ទេសភាពនៅលើភ្នំនោះទេ”។
.png)
ជុំវិញគម្រោងនេះ មហាជនមួយចំនួនហាក់សម្តែងការមិនពេញចិត្ត ដោយអ្នកខ្លះយល់ឃើញថា៖” ការដាក់អង់តែន នឹងធ្វើឱ្យខ្នងផ្សារ ក្លាយទៅជាភ្នំគីរីរម្យទី២ ដែលគេតែងឃើញមានការចាក់បាស់ខ្លាំងៗ រំខានដល់ភ្ញៀវទេសចរ ដែលគេចពីទីក្រុង មកសម្រាកលំហែនៅក្នុងព្រៃភ្នំ”។.png)
អ្នកខ្លះទៀត ក៏បានលើកឡើងថា៖” អ្នកទៅលេងខ្នងផ្សារ និងខ្នងសំពៅ ពួកគាត់ខំធ្វើដំណើរយ៉ាងឆ្ងាយ ជិះផង ដើរឡើងភ្នំហត់ផង មិនមែនចង់ទៅប្រើអុីនធឺណិតទេ! គឺពួកគាត់ចង់ទៅលំហែរ រស់នៅជាមួយធម្មជាតិ ផ្តាច់អារម្មណ៍ពីបណ្តាញសង្គមដើម្បីព្យាបាលភាពតានតឹង ផ្លូវចិត្ត ពួកគាត់ចង់មើលទេសភាពធម្មជាតិព្រៃភ្នំពិតៗ ។
.png)
តែយ៉ាងណាមិញ ក៏មានមនុស្សមួយចំនួន បានគាំទ្រគម្រោងនេះ តែស្នើឱ្យដាក់ស្ថានីយអង់តែនធ្វើបែបសិប្បនិម្មិតដូចនៅតំបន់អង្គរ ដែលមើលទៅបន្លំៗជាមួយដើមឈើបែបធម្មជាតិ៕









