ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ផើមផូន ឈិតឆប (Permpoon Chidchob) ព្រួយបារម្ភពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅតាមសាលារៀនប្រទេសថៃនាពេលបច្ចុប្បន្ន ទើបគណៈកម្មការអប់រំមូលដ្ឋានកំណត់ឱ្យសាលារៀនទូទាំងប្រទេសតាមដានស្ថានការណ៍ការឆ្លងរាតត្បាតជំងឺកូវីដ និងចាត់វិធានការការពារសុវត្ថិភាពកូនសិស្ស គ្រូបង្រៀន និងបុគ្គលិកសាលាយ៉ាងដិតដល់ ។ នេះបើតាមការលើកឡើងរបស់លោក ថានុ វង្សចិន្តា អគ្គលេខាធិការនៃគណៈកម្មការអប់រំមូលដ្ឋាន កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDH-A7l5Qf0LywADaFD1fJUOGXrdV2Gwc71H1kElCE-QdGBhJgktuGwZyu5Q5eRm2mMukorUPN6ud7oD6AmFM-Xcok4CA2FlWQsNaTmhTN7hV63dWc92275-HytcFrz45KU_t6_-Yc091e9Abx00DYyGOmc4ruCO6uEAGtm9tt8VhPaRX3hBihnlP0vnpb/s1080/photo_2025-05-27_13-52-22%20(5).jpg

ទិន្នន័យកាលពីថ្ងៃទី២៦ ខែឧសភា របស់នាយកដ្ឋានគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលបង្ហាញថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន (ថ្ងៃទី២៦ ខែឧសភា) ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ ចំនួន៣៤១,២២១នាក់ និងស្លាប់៣៤នាក់ ។ ទោះជានាយកដ្ឋានគ្រប់គ្រងជំងឺបញ្ជាក់ថា ទិន្នន័យនេះស្របតាមការរំពឹងទុក ហើយកូវីដបានក្លាយជាជំងឺក្នុងតំបន់ដែលមានអ្នកឆ្លងពេញមួយឆ្នាំ ជាពិសេស ឆ្លងខ្លាំងនៅរដូវវស្សា ប៉ុន្តែមន្ទីរអប់រំខេត្ត-ស្រុកនៅទូទាំងប្រទេសត្រូវតែប្រុងប្រយ័ត្ន និងការពារកូនសិស្ស គ្រូបង្រៀន និងបុគ្គលិកសាលាឱ្យមានសុវត្ថិភាពបំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhouErpfnzoM9ra-ulcWZkhht_YJNmKthZGxAKIUO_-EilHJkeNVzGoHPhW8vUB0BttzODs8Nnls1zEq2B5MN0L9NHKfvs23KraJtL1q5qe3e_fXNAX_Gt07MdTthpRD5O3FDEnn6Afu2L7kpsjoFXfI1GqFvhbB-FSciZ2XY3bR09b03sloSJ_-4M6piT0/s640/photo_2025-05-27_13-52-22.jpg
លោក ថានុ វង្សចិន្តា អគ្គលេខាធិការនៃគណៈកម្មការអប់រំមូលដ្ឋានបានសង្កត់ធ្ងន់ និងជំរុញឱ្យមន្ទីរអប់រំខេត្ត-ស្រុកអនុវត្តតាមវិធានការការពារការឆ្លងរាតត្បាតជំងឺកូវីដយ៉ាងតឹងរ៉ឹងទាំងបរិវេណខាងក្នុង និងក្រៅសាលារៀន ព្រមទាំងត្រៀមផែនការរៀន-បង្រៀន ករណីកូនសិស្ស និងគ្រូបង្រៀនឆ្លងជំងឺកូវីដ ។ ចូរហ្វឹកហាត់តាមវិធីសាស្ត្រផ្សេងៗ និងចូលរួមក្នុងសហគមន៍ បើមានហានិភ័យ និងគ្មានសុវត្ថិភាពកើតឡើង គួរតែជូនដំណឹង និងទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធ ។ ទោះជាការឆ្លងជំងឺកូវីដពុំតម្រូវឱ្យបិទសាលារៀនទាំងអស់ ប៉ុន្តែសូមសាលាអនុវត្តតាមផែនការយ៉ាងត្រឹមត្រូវ និងឆាប់រហ័ស ដើម្បីឱ្យកូនសិស្សទទួលបានការអប់រំ រីឯកូនសិស្សឆ្លងកូវីដ ត្រូវរៀនតាមវិធីផ្សេងៗដើម្បីឱ្យទទួលបានការអប់រំដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYrTdzrshXdFxq8xFm_6GkXvI2nnoBBWZHRqig4-SidUpcsRcyHLVjzE8xMfVDvf9i-2mS3BRHB2kt41BQWfXw7Ds7Htsp7N8lHD1WwigQEPPBCUr86dKlhMeK5CLgEOoCAfCMKLbutAQ0DM0zNRpien4vp8-RYeyqf3U3qOKGp2SjSA0EYCQZ91K5v2qy/s1280/photo_2025-05-27_13-52-22%20(4).jpg

កាលពីថ្ងៃទី២១ ខែឧសភា គណៈកម្មការអប់រំមូលដ្ឋានបានចេញសេចក្តីប្រកាសបន្ទាន់បំផុត ស្តីពីការឆ្លងរាតត្បាតជំងឺកូវីដនៅកាន់មន្ទីរអប់រំខេត្ត-ស្រុកសម្រាប់អនុវត្តដូចខាងក្រោម ៖

១-ផ្តល់ចំណេះដឹងពីការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដលើកូនសិស្ស គ្រូបង្រៀន បុគ្គលិកសាលា អាណាព្យាបាល និងអ្នកមកសាកសួរព័ត៌មានសិក្សានៅសាលារៀន
២-កំណត់ឱ្យអ្នកចូលក្នុងបរិវេណសាលារៀន ត្រូវពាក់ម៉ាស់ លាងដៃដោយសាប៊ូ ឬអាល់កុល
៣-សម្អាតបរិវេណ និងឧបករណ៍ដែលកូនសិស្សប្រើប្រាស់រួមគ្នាជានិច្ច
៤-បើមានអាការៈស្រដៀងផ្តាសាយ ចូរពាក់ម៉ាស់ការពារការឆ្លងរាតត្បាត ឬបើពិនិត្យឃើញឆ្លងកូវីដ ចូរប្រញាប់ទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ដើម្បីកាត់បន្ថយហានិភ័យ និងអាការៈធ្ងន់ធ្ងរ
៥-ប្រុងប្រយ័ត្ន តាមដាន និងអនុវត្តតាមផែនការទប់ស្កាត់ជំងឺកូវីដឆ្លងរាតត្បាតនៅសាលារៀន
៦-បើសាលារៀនណាមួយមានជំងឺកូវីដឆ្លងខ្លាំង ចូរបិទសាលា បង្រៀនសិស្សតាមអនឡាញ និង
៧-តាមដានព័ត៌មានពីស្ថានការណ៍ឆ្លងជំងឺកូវីដតាមប្រព័ន្ធ Digital Disease Surveillance (DDS) ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPR-IkgB6bHuoqb3dKTmqmqCTGknAENgjD5wJPYK3rYJZ-C1m2oeuZzJpWThxzL7KOTgpn4Wd2dNVIJuBRVQxcm0VzKUnB_1UranyCXR8eCkBiX-m3L88BX0gF_iT7eS3M3jEI3KKw-1mmMVxOnT7dlBFH2hPYHtOre0PUnKa1PHNydnQyD0xEPnaMsfLD/s800/photo_2025-05-27_13-52-22%20(2).jpg