ព្រះតេជគុណ គូ សុភាព សរសើរឧកញ៉ា ព្រាប សុវត្ថិ មិនចេះតបតតូងតាងចំពោះ មតិរិះគ.ន់
តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានព្រះតេជគុណ គូ សុភាព កោតសរសើរពីលោក ដែលមិនតបតតូងតាងទៅកាន់អ្នកលេងបណ្តាញសង្គមហ្វេកប៊ុក។ ជាមួយគ្នានេះ ព្រះតេជគុណ គូ សុភាព ក៏បានណែនាំទៅដល់កូនប្រុសរបស់តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ យកឪពុកធ្វើជាគំរូ។

លោក ព្រាប សុវត្ថិ ដែលមានងារជាឧកញ៉ា កាលពីខែមេសា ឆ្នាំ២០២២ គឺជាតារាចម្រៀង ជើងចាស់ដ៏មានភាពល្បីល្បាញទូទាំងប្រទេសទទួលបានការស្រលាញ់យ៉ាងច្រើនពីសំណាកមហាជនរាប់មកហើយ។សកម្មភាពរបស់លោកដែលមិនចេះតបតទៅកាន់សាធារណជនដែលមានការបញ្ចេញមតិរិះគន់គឺពិតជាគួរឱ្យសរសើរទោះបីជាមានរឿងក្តៅប៉ុណ្ណាលោកនៅតែប្រកាន់ភ្ជាប់យ៉ាងស្ងប់ស្ងាត់ ហើយនេះជាឥរិយាថមួយដែលអ្នកសិល្បៈ ជំនាន់ក្រោយគួរយកឧកញ៉ា ព្រាប សុវត្ថិ ធ្វើជាគំរូ។
ការមិនតបតទៅកាន់អ្នកលេងបណ្តាញសង្គមដែលបញ្ចេញមតិរិះគន់នេះ ឧកញ៉ា ព្រាប សុវត្ថិ ក៏ត្រូវបានព្រះតេជគុណ គូ សុភាព កោតសរសើរចំពោះមុខតែម្តងព្រមទាំងឱ្យកូនៗ របស់តារាចម្រៀងរូបនេះយកឪពុកធ្វើជាគំរូ។

កាលពីពេលថ្មីៗនេះមានវីដេអូខ្លីមួយដែលសាធារណជនបានស្តាប់ឮលោកគ្រូ សុភាព បាននិយាយទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ ថា «ស្រលាញ់អត់ចេះតបតឈ្លោះអ្នកលេងហ្វេកប៊ុកញូងញាង់ កុំឈ្លោះអី បើទប់ចិត្តមិនបាន ថាខ្លះទៅ សរសើរហើយ» ។ព្រះតេជគុណ ក៏បានប្រាប់ សុវត្ថិ សិរីវុឌ្ឍ ឱ្យធ្វើតាមប៉ាដែលប្រកាន់ភ្ជាប់បែបនេះធ្វើខ្លួនឱ្យត្រជាក់ដែលជាទីគោរពរបស់មនុស្សគ្រប់គ្នា។
តារាចម្រៀងឧកញ៉ា ព្រាប សុវត្ថិ មិនថាអ្នកសិល្បៈជំនាន់ណានោះទេតែងតែគោរពកោតសរសើរលោកហើយក៏ជារៀមច្បងគំរូក្នុងវិស័យសិល្បៈផងដែរ៕




.png)


.png)


.png)









.png)

.png)



.jpg)





.png)



.jpg)
.jpg)












