ខកខានជិត៩០ឆ្នាំ នាវាចម្បាំងជប៉ុនបានចូលរួមធ្វើសមយុទ្ធទ្រង់ទ្រាយធំជាមួយកងទ័ពជើងទឹកនូវែលសេឡង់ អូស្ត្រាលី និងប្រទេសផ្សេងៗ
ប្រទេសនូវែលសេឡង់ ៖ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ នាវាចម្បាំងជប៉ុនបានបើកមកចតនៅកំពង់ផែ Wellington របស់នូវែលសេឡង់ជាលើកដំបូងក្រោយខកខានជិត៩០ឆ្នំាំ ដើម្បីចូលរួមធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយនូវែលសេឡង់ អូស្ត្រាលី និងប្រទេសផ្សេងៗនៅខែសីហានេះ ។ វាជាការព្យាយាមរបស់រដ្ឋាភិបាលជប៉ុនក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប្រទេសនានានៅប៉ាស៊ីហ្វិកខាងត្បូង ។
.png)
ជប៉ុនបានបញ្ជូននាវាចម្បាំងចំនួន២គ្រឿងមកនូវែលសេឡង់ រួមមាន ៖ នាវាចម្បាំង JS Ise និង JS Suzunami ដែលមាននាវិកជាង៥០០នាក់ បានចូលចតនៅកំពង់ផែ Wellington ដែលមាននាវាចម្បាំង HMNZS Canterbury របស់កងទ័ពជើងទឹកនូវែលសេឡង់ចតនៅក្បែរនោះ ។ កងទ័ពជើងទឹកជប៉ុននឹងចូលរួមធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកនូវែលសេឡង់ អូស្ត្រាលី និងកងទ័ពជើងទឹកប្រទេសផ្សេងៗនៅខែសីហា ។

ការបង្ហាញខ្លួនរបស់នាវាចម្បាំងជប៉ុននៅនូវែលសេឡង់លើកនេះមានគោលបំណងសំខាន់ គឺពង្រឹងកិច្ចសហការផ្នែកសន្តិសុខស្របតាមគំនិត «ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ» ដោយសារជប៉ុនមានសម្ព័ន្ធមិត្តសន្ធិសញ្ញាជាមួយប្រទេសតែមួយគត់ គឺសហរដ្ឋអាមេរិក ។ ហេតុនេះ ជប៉ុនបានពង្រឹងកិច្ចសហការកងទ័ពជាមួយនូវែលសេឡង់ អូស្ត្រាលី និងប្រទេសក្នុងប្រជុំកោះប៉ាស៊ីហ្វិក ។

កាលពីថ្ងៃទី៥ ខែសីហា រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសឱ្យ Mitsubishi Heavy Industries របស់ជប៉ុនឈ្នះការដេញថ្លៃលើការផលិតនាវាចម្បាំងថ្មីជំនួសការស្នើពីអាល្លឺម៉ង់ ។ នេះជាកិច្ចព្រមព្រៀងផ្នែកឧស្សាហកម្មការពារប្រទេសដ៏សំខាន់បំផុតរវាងប្រទេសអូស្ត្រាលី និងជប៉ុន ។
ចំណែកនូវែលសេឡង់ក៏បានព្យាយាមកសាងទំនាក់ទំនងយុទ្ធសាស្ត្រ និងកងទ័ពនៅអាស៊ីផងដែរ ដែលវាជាផ្នែកមួយនៃការកែសម្រួលគោលនយោបាយការបរទេស ហើយរដ្ឋាភិបាលនូវែលសេឡង់បានផ្តល់ភាពសំខាន់លើកិច្ចសហការប៉ាស៊ីហ្វិក ។
កាលពីខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលនូវែលសេឡង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកភស្តុភារការពារជាតិជាមួយជប៉ុន ដើម្បីឱ្យកងទ័ពប្រទេសទាំងពីរងាយស្រួលធ្វើការជាមួយគ្នា ។ នាវាចម្បាំងជប៉ុនបានបើកមកចតនៅកំពង់ផែ Wellington របស់នូវែលសេឡង់លើកចុងក្រោយកាលពីឆ្នាំ១៩៣៦ និងបានចតនៅទីក្រុង Auckland នៅឆ្នាំ២០១៦ ៕





.jpg)








.jpg)





.png)

.png)


.png)
BLACKPINK គឺជាក្រុមចម្រៀងនារី K-pop ដំបូងគេដែលសម្តែងនៅឆាកល្បីៗដូចជា Coachella, BST Hyde Park និងមានដំណើរទេសចរណ៍ពិភពលោកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមចម្រៀងនារីដែលមានទស្សនិកជនជាង ១.៨ លាននាក់។ អាល់ប៊ុម Born Pink ធ្លាប់បានឈរនៅលើកំពូលតារាង Billboard 200 ដោយបញ្ជាក់ពីជំហរអន្តរជាតិរបស់ក្រុម។







.png)

.png)









