ប្រទេសថៃ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Top News រាយការណ៍ថា លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃសោកស្តាយដែលកងទ័ពថៃចំនួន៣នាក់ បានជាន់មីនបណ្តាលឱ្យរងរបួសនៅថ្ងៃនេះ (ថ្ងៃទី៩ ខែសីហា) ។ លោកនឹងស្នើឱ្យកម្ពុជាដោះមីន PMN-2 ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នាខែកញ្ញា ខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu8T2N5Xf-L488bVM114J1mO2Ssnwpg703Z1vXsM6UdaMeJa-c2c_UNBEPu6Kfa9JvgE1VYjpGqk6sNh_WL3NmrOtWP6CnfZKv2N0PQu_HlHftXy0qVkOKN0n-7m6_3PO1f7dV91QzA4P-DoQZXD0Pya5VtUg7HGKlE18drIv0DyF06NQdn_IMhP0OeMAA/s1024/photo_2025-08-07_10-26-59%20(2).jpg

លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយនៅថ្ងៃទី៩ ខែសីហា ពីកងទ័ពថៃចំនួន៣នាក់រងរបួសដោយសារដើរជាន់មីន ក្នុងនោះកងទ័ពថៃម្នាក់ដាច់កជើងឆ្វេង ក្នុងពេលពង្រាយកម្លាំងល្បាតតាមផ្លូវដើម្បីដាក់លួសបន្លាការពារនៅឃុំគ្រុង ស្រុកកាន់ថៈរៈឡាក ខេត្តស៊ីសាកេត (បរិវេណភ្នំទ្រព្យ) ហើយលោករង់ចាំសេចក្តីរាយការណ៍បន្ថែមថា តើមីនដែលកងទ័ពថៃដើរជាន់នោះជាមីនប្រភេទអ្វី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj39UVi4GCSwZzpwVn-jWeEHO9XWX968kL3suLTsg3zDFU0iCPUpqIEyKY6Mindh32Rwl7MOV3dQVGoJ8AQJR5M6beiywS7H0551qQQnmmE4aehIBD1P53KRFPO8iiUyobxu6co1xomTt0RMPHXvXHhl2jBNs1xnCElpr6YtiI9QJDecPq-g8_P0wQ1eBTA/s1024/photo_2025-08-07_10-26-59.jpg

វិធានការដំបូងរបស់ថៃក្រោយពីកងទ័ពខ្លួនជាន់មីន គឺថៃនឹងតវ៉ា ពីព្រោះថៃបានស្នើឱ្យកម្ពុជាដោះមីនក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅម៉ាឡេស៊ីកន្លងមក ប៉ុន្តែកម្ពុជាពុំទទួលយកការស្នើសុំនេះ ។ ដូច្នេះ កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅខែកញ្ញា ខាងមុខ ថៃនឹងស្នើឱ្យកម្ពុជាដោះមីនម្តងទៀត ពីព្រោះបើពុំដោះមីនទេ កងទ័ពថៃនឹងដើរជាន់រងរបួសទៀត ។ នេះបើតាមការលើកឡើងរបស់លោក ណាត់ថាផុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipMxwQIwJCzSYKmi52wRWl107scEAIXbGia-ZWYkifF-HaUHp2PfBmSYEMpkJZPxery2OZ8TnwdG2jk4x5Q_-5vTaJ86Yb7C3oDjLD6i0EM4djC_32W9n4ne3NHZ8rxvAPgvQNUai8VrTU9u9yl3DuTKwC4c4tuG8O9h1iDKvCQMixNrlw0hA4u0eXFnjT/s1200/photo_2025-08-09_13-10-00.jpg

ចំណែកហ្វេសប៊ុកផេកកងទ័ពជើងគោកថៃ «กองทัพบก ทันกระแส» បានសរសេរថា កងទ័ពភូមិភាគ៣ បានសហការជាមួយកងទ័ពភូមិភាគ២ ក្នុងការបោសសម្អាតនៅសមរភូមិបរិវេណភ្នំទ្រព្យ ហើយកងទ័ពថៃចោទប្រកាន់ថា ពេលពួកគេកំពុងតែសម្អាតសមភូមិនេះ ស្រាប់តែឃើញអាវុធមួយចំនួនធំរបស់កម្ពុជា ជាពិសេស មីនប្រភេទ PMN-2 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlJ6XR-0tCu1RdVlVZNCaTMNr-Ec6X__G1zEQtSDLq1J3OIj0mVBPxbfrg2fXB2Gi1qYgVcDk2D6fZ97OC1mFvZ3HDPs04DX5T1KqomAQeCHbXdqG6etCBjjA4Ugn1HNvIPigX2Wdj2aK5arkmY_IiyGjvurphUI9qd3l9iPrlI3pb6FBuCPzYeMvF602D/s1280/photo_2025-08-09_13-38-31%20(2).jpg

គួរបញ្ជាក់ថា ថៃតែងតែចោទប្រកាន់កម្ពុជាបង្កប់មីនក្នុងទឹកដីរបស់ខ្លួនបណ្តាលឱ្យកងទ័ពខ្លួនរងរបួសជាបន្តបន្ទាប់ និងថា កម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ។ ការចោទប្រកាន់ពីសំណាក់ភាគីថៃគ្មានមូលដ្ឋានច្បាស់លាស់ ពីព្រោះកងទ័ពកម្ពុជាពុំធ្លាប់ដាក់មីនថ្មីក្នុងទឹកដីថៃដែលមានការយាមល្បាតយ៉ាងតឹងរ៉ឹងនោះទេ ការបង្កប់មីននេះមានតែថៃខ្លួនឯងប៉ុណ្ណោះដែលដឹងច្បាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKnfXErnZlg5XbScjC_jNiLB5PhI6HuqSzkq6v2tS30NwaBAmHcv_v48lp6w2AkjTRrRlqLlTtcx5vjOorlzV8L13xjQNo3ByQX5ktkrQCFNxCREWk_DDOvgsBwL8hc0k3P53o0U8ywS3VDFOQcT-LkAS9AxkiemFrJH1J__OkorSqi7zH_keoEQCP9Fve/s1280/photo_2025-08-09_13-38-31.jpg

កម្ពុជាបានអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាចង់បានសុខសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្នើឱ្យថៃឈប់ចោទប្រកាន់ ទម្លាក់កំហុស និងលាបពណ៌កម្ពុជាបន្តទៀត ។ បច្ចុប្បន្ន ប្រទេសនានាលើពិភពលោក កំពុងផ្តោតការចាប់អារម្មណ៍ថា តើថៃអាចអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានឬអត់?