Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃរត់រកផ្លូវធម៌ ក្រោយកើតជំងឺបាក់ទឹកចិត្តដោយសារដោះស្រាយវិបត្តិសេដ្ឋកិច្ចមិនចេញ

រដ្ឋមន្ត្រីពាណិជ្ជកម្មថៃរត់រកផ្លូវធម៌ ក្រោយកើតជំងឺបាក់ទឹកចិត្តដោយសារដោះស្រាយវិបត្តិសេដ្ឋកិច្ចមិនចេញ

76
0

វិបត្តិពាណិជ្ជកម្មជុំទិសពេក! រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានទម្លាយពីអារម្មណ៍ខូចចិត្តរបស់ខ្លួនដោយត្រង់ៗថា សព្វថ្ងៃនេះ លោកស្រីកំពុងកើតជំងឺបាក់ទឹកចិត្ត និងលែងហ៊ានបើកទូរស័ព្ទមើលបណ្តាញសង្គមទៀតហើយ ព្រោះតែទាល់ច្រកក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងរងការកាត់តរូបភាពមើលងាយជាហូរហែ រហូតបង្ខំចិត្តរត់រកផ្លូវព្រះធម៌ដើម្បីជួយឱ្យចិត្តស្ងប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7wd92kwvKTNhDMmaSpI9w5OYVatOQTRqCH1WaPmkvBfSgrTkQ-UOZS1uS1FoL8IN1YFGHbo1RaHfmO0QJyLPNyIPZbZt-wwR1jO8cZ5Fn9LCMh0e7sjFKkfYYg-rQSBoF5sEsSdws2Xcyg_3qIy07oqlvxOLNytprWnCyt_jiSQ-Ho3AFEoCIFInfIRc/s1212/photo_2026-07-11_10-59-30.jpg
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានរដ្ឋថៃ Thai News Agency កាលពីថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី Supajee Suthamphan បានទទួលស្គាល់ថា លោកស្រីកំពុងចំណាយពេលទាំងស្រុងដោះស្រាយវិបត្តិធំៗក្នុងពេលតែមួយ មានទាំងការចរចាពាណិជ្ជកម្មអន្តរជាតិ, រឿងពន្ធគយ, បញ្ហាកសិផល, វិបត្តិតម្លៃដូងក្រអូបធ្លាក់ថ្លៃ និងបញ្ហាម៉ាឡេស៊ីផ្អាកនាំចូលបង្គាថៃ ដែលវាបានជះឥទ្ធិពលបំផ្លិចបំផ្លាញដល់ផ្លូវចិត្តរបស់លោកស្រីយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCTxZvNvM9vPgYSEY9MxGEiKQ52ds0Mvh5PtHdxvbMGymNWK3r4JkBdapzzn0dza1zssUhSu_uSBU1qc_-b426qCUkogaaWOsSsOdDlw4Nc5CG7Ki1zcrXFpiToqEgJF1v9hJY-fNbxVtW7MG52UA0_nMbgO7FqekpQv4OEoWyM_XXIsjwb9CXmLJhyp0/s1024/photo_2026-07-11_10-59-30%20(2).jpg

ភាពតានតឹងនៃវិបត្តិពាណិជ្ជកម្មរបស់ប្រទេសថៃនាពេលនេះ គឺពាក់ព័ន្ធផ្ទាល់ទៅនឹងការធ្លាក់ចុះនៃតម្រូវការទីផ្សារអន្តរជាតិ និងវិធានការរឹតត្បិតពន្ធគយពីបណ្តាប្រទេសដៃគូ ដែលធ្វើឱ្យទំនិញកសិកម្ម និងជលផលថៃជួបការកកស្ទះ។ ជាងនេះទៅទៀត ការបាត់បង់តុល្យភាពតម្លៃពាណិជ្ជកម្មតាមព្រំដែនគោកជាមួយប្រទេសជិតខាង និងការប្រកួតប្រជែងយ៉ាងស្វិតស្វាញក្នុងតំបន់ បាននិងកំពុងបង្កើតជាសម្ពាធសេដ្ឋកិច្ចជុំទិស ធ្វើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងស្រុកត្រូវគាំងស្ទះ និងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាកសិករថៃទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7YiusizzzFO-GcwbUtSD_bdjgmr8WNKdhzaYu69fx8mtYvSboljjGZR839aNgZ-t8K-buYY7sn94ecPJrz6G9e1t4R0ihtsBoEFH8cv63J3SaWKFiTfF8-iXpLmPlMx94frgt6oarY3uC6eBwtAu_A3bA_ocFVPzjYscrE01Qr2Yn02Iokjs41cCCQ6E/s1280/photo_2026-07-11_10-59-31.jpg

អ្វីដែលធ្វើឱ្យលោកស្រីបាក់ទឹកចិត្តខ្លាំងបំផុត គឺការរងការវាយប្រហារពីអ្នកលេងអ៊ីនធឺណិតដែលយករូបថតលោកស្រីទៅកាត់តជារូបភាពកំប្លែង (Meme) មើលងាយសមត្ថភាព។ ទោះជាយ៉ាងណា បច្ចុប្បន្នលោកស្រីកំពុងព្យាយាមអប់រំចិត្តស្ងប់អារម្មណ៍នៅក្នុងផ្លូវព្រះធម៌ ដើម្បីស្តារសុខភាពផ្លូវចិត្តឡើងវិញ និងត្រៀមខ្លួនបន្តដោះស្រាយវិបត្តិសេដ្ឋកិច្ចជូនជាតិមាតុភូមិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLlW4Y06SsJjw3lMB_VoirNCbBfbrGo_1kY-Vrrkm9u5S4lzH5CsBvNjDG-QzGCozinNxawHlqvRBfBIDUaxZCJC0RWYanQP0I5vpRfAPocVLKLEoiEJfU6nsYEKfiBXR2LRSiW4ZwwkdFio_PH_DUAL1kL0ZRjxcvm1obirM1_1nfFU4VT5X3jbHChPQ/s701/photo_2026-07-11_10-59-30%20(3).jpg

កត្តានេះឆ្លុះបញ្ចាំងថា សម្ពាធការងារជុំទិស រួមផ្សំនឹងការលេងសើចឌឺដងនៅលើបណ្តាញសង្គម បានរុញច្រានឱ្យថ្នាក់ដឹកនាំរូបនេះធ្លាក់ចូលក្នុងវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាក៏ដោយ ការងាកមកពឹងផ្អែកលើការអប់រំចិត្តតាមគន្លងព្រះធម៌ ត្រូវបានលោកស្រីចាត់ទុកជាឱសថដ៏សំខាន់ ក្នុងការជួយឱ្យចិត្តស្ងប់ដើម្បីមានកម្លាំងបន្តដោះស្រាយវិបត្តិសេដ្ឋកិច្ចជូនជាតិមាតុភវត្តទៅទៀត៕