ពេលនេះប្រទេសថៃកាន់តែវល់ពេញទឹកពេញដីគ្មានច្បាប់ទម្លាប់ធ្វើតាមតែចិត្តនឹកឃើញហេតុតែចង់ឈ្នះប្រទេសកម្ពុជា។ ជាក់ស្តែងថ្មីៗនេះក្រសួងការពារជាតិថៃស្រាប់តែតែងតាំងអតីតបវរកញ្ញានិងជាតារាសម្តែងមកធ្វើជាអ្នកនាំពាក្យដើម្បីប្រជែងជាមួយនឹងអ្នកនាំពាក្យកម្ពុជា។ ឃើញថៃធ្វើរឿងដ៏គួរឱ្យអស់សំណើចបែបនេះពិធីករ ជា វណ្ណារិទ្ធ ស្រាប់តែនិយាយថាថៃ Copy វណ្ណដា មធ្យមងំ Copy ទាំងអ្នកនាំពាក្យទៀត។

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា បន្ទាប់ពីតារារ៉េប វណ្ណដា ចេញបទចម្រៀង «១សីហា» ស្រាប់តែមានតារាចម្រៀងថៃម្នាក់ចេញបទចម្រៀងមួយបទដែរដោយយកលំនាំតាមបទចម្រៀង វណ្ណដា និងចេញមកចោទទាំងងងើលថា វណ្ណដា ជាអ្នក Copy ទៅវិញ។ រឿងនេះបានល្បីដល់អ្នកធ្វើ Reaction ក្រៅប្រទេសខណៈដែលតារាចម្រៀងថៃនោះប្រហែលជាខ្មាសគេខ្លាំងងើបមុខលែងរួចហើយទើបបទចម្រៀងនោះបាត់ឈឹងពីយូធូប។

យ៉ាងណាមិញ រឿងកាន់តែហួសចិត្តនិងគួរឱ្យអស់សំណើចបន្តទៀតនោះមិនត្រឹមតែចម្រៀង Copy ពីតារារ៉េប វណ្ណដា ប៉ុណ្ណោះទេ ថៃស្រាប់តែបានតែងតាំងអតីតបវរកញ្ញានិងជាតារាសម្តែងមកធ្វើជាអ្នកនាំពាក្យដូចប្រទេសកម្ពុជាដែរ។ ក្រសួងការពារជាតិថៃបានបញ្ជាក់ថាការតែងតាំង Panadda Wongphudee ជាអ្នកនាំពាក្យចំពោះកិច្ចរបស់ក្រសួងគឺមានទិសដៅសំខាន់តែមួយគត់ទប់ទល់នឹង អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា។
បន្ទាប់ពីរឿងនេះបានសាយភាយតាមបណ្តាញសារព័ត៌មានមានអ្នកលេងអ៊ីនធឺណិតបានជីករករូបភាពកាលពីអតីតកាលរបស់អ្នកនាំពាក្យថ្មីរបស់ថៃរូបនេះដែលមានប្រវត្តិជាអតីតបវរកញ្ញានិងជាតារាសម្តែង ហើយអ្វីដែលកាន់តែហួសចិត្តនោះ Panadda ធ្លាប់ថតរូបអាសអាភាសតែថៃសម្រេចចិត្តយកមកធ្វើជាអ្នកនាំពាក្យ។.png)
ឃើញថៃធ្វើរឿងដ៏គួរឱ្យអស់សំណើចនេះពិធីករ ជា វណ្ណារិទ្ធ បានបង្ហោះសារមួយថា «បទចម្រៀង Copy Vannda មធ្យម ងំមក Copy អ្នកនាំពាក្យ អីណា…»៕










