បាងកក៖ បុរសម្នាក់ ដែលគេស្គាល់ថាជាអតីតកីឡាករប្រដាល់ថៃ កើតការស្រ្តេពិបាកចិត្តព្រោះគ្មានការងារធ្វើ គិតអ្វីមិនចេញស្រាប់តែបែ.កគំនិតយកសារធាតុរាវម្យ៉ាងដែលគេប្រើសម្រាប់រំលាយទឹកថ្នាំ និងងាយឆាបឆេះ ទៅចាក់ស្រោចលើភ្ញៀវទេសចរម៉ាឡេសុីពីរនាក់ រួចយកដែកកេះមកដុ.ត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនៅកណ្ដាលចំណោមមនុស្សក្នុងក្រុងបាងកក។

យោងសារព័ត៌មាន Khaosod បានឲ្យដឹងថា កាលពីយប់ថ្ងៃទី7 ខែសីហា ហេតុការណ៍ដ៏រន្ធ.ត់មួយបានកើតឡើងបណ្ដាលឲ្យមនុស្សម្នាឆោឡោរ នៅពេលឃើញមនុស្ស2នាក់ត្រូវបានឆាបឆេះ ត្រង់ចំណុចមុខផ្សាទំនើបមួយនៅផ្លូវបំបែក Ratchaprasong ក្នុងទីក្រុងបាងកក។ ភ្លាមៗគេបានដឹងថា វាគឺជាស្នាដៃរបស់បុរសម្នាក់ ដែលបានយកទឹករំលាយថ្នាំទៅជះលើជនរងគ្រោះ2នាក់នោះ រួចក៏យកកេះដែកកេះបញ្ឆេះដាក់ពួកគេតែម្ដង។
ជនដៃដល់ត្រូវបានគេស្គាល់ថាមានឈ្មោះ Warakorn Pabtaisong អាយុ30ឆ្នាំ មកពីខេត្តស្រះកែវ ដែលជាអតីតកីឡាករប្រដាល់ម្នាក់កាលពីមុន ប៉ុន្តែបច្ចុប្បន្នគ្មានការងារធ្វើនោះទេ។ ចំណែកជនរងគ្រោះទាំងពីរនាក់ គឺជាប្តីប្រពន្ធជនជាតិម៉ាឡេស៊ី អាយុ26ឆ្នាំ និង27ឆ្នាំ បានរងរបួសរលាកពេញខ្លួន និងមុខ ហើយត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យដើម្បីព្យាបាល។
បើតាមសាក្សីដែលបានឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា ជនដៃដល់ Warakorn ត្រូវបានគេឃើញនិយាយជាមួយជនរងគ្រោះទាំងពីរនាក់មុនពេលពួកគេបែកផ្លូវគ្នា។ ក្រោយមក នៅពេលអ្នកទេសចរជនជាតិម៉ាឡេស៊ីទាំងពីរបានអង្គុយនៅលើជណ្តើរមុខផ្សារទំនើប ជាកន្លែងដែល Warakorn ចូលទៅជិតពួកគេម្ដងទៀត ហើយចាក់សារធាតុរាវនោះទៅលើពួកគេ រួចក៏ធ្វើសកម្មភាពដុតតែម្ដង។
ក្នុងកំឡុងពេលសាកសួរនៅប៉ុស្តិ៍នគរបាល Lumpini លោក Warakorn បានសារភាពចំពោះទង្វើរបស់ខ្លួន ប៉ុន្តែបញ្ជាក់ថាមិនមានការសោកស្ដាយចំពោះជនរងគ្រោះនោះឡើយ។ គេបានចាត់ទុកអ្វីដែលខ្លួនធ្វើ ថាជាសកម្មភាពកម្សាន្តកែអផ្សុក និងភាពតប់ប្រមល់ព្រោះស្រ្តេសនឹងរឿងគ្មានការងារធ្វើខ្លាំងពេក។ 
គួរបញ្ជាក់ថា ប៉ូលីសបានធ្វើតេស្តទឹកទឹកនោមរបស់ជនដៃដល់ ប៉ុន្តែមិនបានរកឃើញមានសារធាតុញៀននោះទេ ដូច្នេះអាចបញ្ជាក់បានថា នៅពេលប្រព្រឹត្តសកម្មភាព គេនៅមានស្មារតីធម្មតា មិនមែនជាការស្រវឹង ឬប្រតិកម្មថ្នាំនោះទេ។ យ៉ាងណាសមត្ថកិច្ចថៃនៅខណៈនេះ កំពុងចោ.ទប្រកាន់ លោក Warakorn ពីបទធ្វើបាបលើរាងកាយអ្នកដទៃដោយចេតនា និងត្រូវបានគេរំពឹងថាបុរសរូបនេះអាចនឹងត្រូវពិន័យ ក៏ដូចជាជាប់ទោសធ្ងន់ធ្ងរនៅពេលតុលាការកាត់ក្ដីរួច។
ទាំងនេះគឺជាស្ថានភាពបប្ចុប្បន្ននៅក្នុងប្រទេសថៃ ដែលបង្ហាញពីទង្វើអមនុស្សធម៌របស់ពលរដ្ឋថៃមួយចំនួន តែងតែបង្ហហិ.ង្សាដាក់ជាតិសាសន៍ដទៃ។ តួយ៉ាងការវា.យធ្វើបាបពលករខ្មែរដែលមិនដឹងអី និងធ្វើការនៅប្រទេសខ្លួនដោយសារទំនាស់ព្រំដែន បានបង្ហាញឲ្យពិភពលោកបានឃើញយ៉ាងច្បាស់ថាពួកគេមិនគ្មានច្បាប់វិន័យ មិនគោរពសិទ្ធិមនុស្ស ជាពិសេសគឺចូលចិត្តអនុវត្តច្បាប់ព្រៃដែលយកហិង្សាមកដោះស្រាយបញ្ហា៕










