ក្នុងមួយថ្ងៃៗប្រទេសថៃត្រូវខាតលុយនៅនឹងមុខរាប់រយលានបន្ទាប់ពីបង្កសង្គ្រាមឈ្លានពានមកលើកម្ពុជាស្របពេលដែលសេដ្ឋកិច្ចប្រទេសថៃកំពុងដាំក្បាលចុះ។ ងាកមកកាន់តារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេង ម៉េង កែវពេជ្ជតា ក៏បានលើកឡើងចំនួន៧ចំណុចដែលថៃខាងបង់ធ្ងន់ធ្ងរជាមួយនឹងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3Stc_zKrnsY3kOrGh0yQkqtFx4u4YJQea3jUBXQyQfXVIJYXmwyD7GcHWqOVOwRnlVVI2v9nO95vmFW0URIOTE7_YFcgkESKwf3jUvXZJoMEbU5g38mBeRt4_hFVvnH16Ei13HqxYOaIjn57IhRCaRhxvA2LB9cLZcIHShljp7gqANCrCy6kcen6hK9_r/s2048/image_2025-08-05_08-52-29.png

អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងនៅលើបណ្តាញសង្គមហ្វេកប៊ុករបស់ខ្លួននាល្ងាចថ្ងៃទី៨ សីហា ថាក្រោយពីថៃបង្កសង្គ្រាមមកលើកម្ពុជាមួយប្រាវនេះ ថៃបាត់បង់ទាំងស្រុងក្នុងនាមជាមិត្តភាពជាមួយកម្ពុជា បាត់បង់មិត្តភាពជាមួយប្រទេសជិតខាង និងមួយចំនួនលើសកលលោក បាត់បង់ជំនឿពីអន្តរជាតិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiczHCg6OuqfK4RcwO4piKrbgRfabZY86BsDkT5scRNOFLq2Dn9YeQZEaCWLb8Z6RhoCC_C8BKoterXGU8CHVHinJfV-LfU7TXRyUomRoMt7zchCGRETxx0PLqSkjzyfHF5_dTOEhHmZ7XOXbqdvyXgx_uPN_9YmZgFY2Mu1rJTa16KKTLewPu33_JaCRlv/s1616/image_2025-08-05_08-52-31.png

តារាចម្រៀងរូបនេះបានបន្ថែមទៀតថាការធ្វើសង្គ្រាមនេះថៃបាត់បង់សេដ្ឋកិច្ច ទីផ្សារ ទេសចរណ៍ បាត់បងនយោបាយការទូត ខូចប្រជាប្រិយភាពដែលសៀមធ្លាប់មានអំនួតកន្លងមកថាជាប្រទេសដែលមានរបៀបរបប សុជីវធម៌ ថ្លៃថ្នូរ តែជាក់ស្តែងថៃគឺជាប្រទេសពូកែច្រណែន ឈ្នានីស ឈ្លានពានអ្នកតូចតាច លោភលន់ គ្មានគុណធម៌ ( ធ្វើបាបខ្មែរដែលជាគ្រូដើម ) និងចូលចិត្តលាបពណ៌ភូតកុហក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4JhPPsKwvU8Nm4_imOc9kr_ZIDoaFfzunDLwH3GoH6dI5ngDvf_ap6i0Mxkr_izT50R0j3rOjn-dOe5c-_eQQQvHOfqEg1E8TXrriQOjjl0N-wcpannHCOXa6-Ebi21vLNGuxu1qwpU8p3sJ12nSg-jF3ETTDNkox96_K-lscTjI3AglrAG-ESORlyy73/s2048/image_2025-08-05_08-52-34.png
មិនទាន់អស់នោះទេ តារាចម្រៀង ម៉េង កែវពេជ្ជតា ថាប្រទេសថៃធ្វើឱ្យគេដឹងចរិតពុតត្បុត Fake ចាប់ដៃជាន់ជើង និងមានចំណុចជាច្រើនទៀតដែលថៃខាតបង់ក្នុងពេលមានសង្គ្រាមជាមួយកម្ពុជា។
គួរបញ្ជាក់ផងដែរថាប្រទេសថៃពេលនេះស្ថិតក្នុងស្ថានភាពវឹកវរផ្ទៃក្នុង សេដ្ឋកិច្ចធ្លាក់ចុះ គ្មានមេដឹកនាំច្បាស់លាស់ មានសត្រូវជុំទិសជាមួយនឹងបណ្តាប្រទេសជិតខាង ខាតបង់សេដ្ឋកិច្ចជាមួយខ្មែរជាច្រើនលានដុល្លារ៕