ប្រទេសឥណ្ឌា ៖ តាមប្រភពច្បាស់ការណ៍ពីមន្ត្រីឥណ្ឌា៣រូបឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានផ្អាកគម្រោងទិញយន្តហោះ និងអាវុ.ធបន្ថែមពីអាមេរិក ដែលនេះជាការបង្ហាញសញ្ញាយ៉ាងច្បាស់ថា ឥណ្ឌាមិនពេញចិត្តយ៉ាងខ្លាំងដែលប្រធានាធិបតីអាមេរិក លោក Donald Trump ដំឡើhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSf_FFK1ipOgCJK_nKxP4ghjb2GtdzxgaCuYu_a0Rr8ybP2NuM0b9FbBX8OLFkEmROeRCbulgVvzieoKuNNt6l4Kmnx6OyQvwgbGzXCrin2bDpSG4nZaEmoyDa7YMy7x3SY6TVSsUIIn3HcPJhx2oMqN56lccA2kkjiyBPse93XPySI7MmDt2VxfgKjftH/s1109/image_2025-08-09_08-38-21%20(2).pngងពន្ធទំនិញឥណ្ឌារហូតដល់៥០% ។ ការប្រកាសផ្អាកគម្រោងនេះធ្វើឱ្យសម្ព័ន្ធភាពរវាងប្រទេសទាំងពីរធ្លាក់ចុះក្នុងរយៈពេលជាច្រើនឆ្នាំ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបានច្រានចោលព័ត៌មាននេះ និងថាជាព័ត៌មានក្លែងក្លាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuUhN4qsXH8X54JtTPU62Xa6J4dUEl-fwNzgeW45ffnb4VMegCDqxUQYNgvSnhNHdDGtZIxXrO7Y2ufwIUaz0HU3i6rFQ1wNfU09xU27-pCpT80HBOalwOCMhBi0N3TTg5lf3ec7tkeyalQlTd5c3ViIHfkRqwkkHfr0xc1GRjx8hceNwY3gy0RmOS2-x4/s1200/image_2025-08-09_08-38-21.png
កន្លងមក ឥណ្ឌាមានគម្រោងបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rajnath Singh ទៅទីក្រុងវ៉ាស៊ីនតោននាពេលឆាប់ៗដើម្បីទិញអាវុធ ប៉ុន្តែការធ្វើដំណើរនេះត្រូវបានផ្អាក ។ លើសពីនេះ គម្រោងទិញយន្តហោះស៊ើបការណ៍ P8I ពីក្រុមហ៊ុន Boeing ចំនួន៨គ្រឿង និងប្រព័ន្ធប្រើប្រាស់ក្នុងការងារកងទ័ពជើងទឹកឥណ្ឌាក៏ផ្អាកដែរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយផ្អែកតាមប្រភពច្បាស់ការណ៍ពីមន្ត្រីឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmsbzxNpAkz_qTdLe45Suu8X6_BkDfSlmfFOUCpbvSFadeKpUoLkheBWu1tyVUl00yYebaGNhLSLWlk5aLzaGp5o3xUxDMcDsJAF6rGzynJ5zFEGHN98GoRy-kWbg71Uh32hH7vYKJG6mwdwo4TZ_00NEstCn-pUvPLoMzUthyphenhyphen3GECyIAqb7AQMoKa0Ali/s900/image_2025-08-09_15-18-13.png

ការចរចាទិញរថក្រោះ Stryker ដែលផលិតដោយក្រុមហ៊ុន General Dynamics Land Systems និងមីស៊ីលប្រឆាំងរថក្រោះ Javelin ផលិតដោយក្រុមហ៊ុន Raytheon និងក្រុមហ៊ុន Lockheed Martin ក៏ផ្អាកដែរ ដោយសារអាមេរិកដំឡើងពន្ធទំនិញខ្ពស់ ។ ឥណ្ឌានឹងអនុវត្តគម្រោងទិញអាវុធផ្នែកកងទ័ពភ្លាម បើឥណ្ឌាទទួលបានភាពច្បាស់លាស់លើអត្រាពន្ធ និងទិសដៅនៃទំនាក់ទំនងទ្វេភាគីជាមួយអាមេរិក ។ ទោះយ៉ាងណា គម្រោងផ្អាកទិញយន្តហោះ និងអាវុធពីអាមេរិក គឺឥណ្ឌាពុំទាន់ចេញសេចក្តីប្រកាសច្បាស់លាស់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCLodA1sdS6-cp2UodIKRk-bxFInSVVI8G5T4BqCc01CkMSwhsAPWKI5GgMB7dDlAj-h3UzZacQYqFkLBdKfYo7d9WPaXZTtOv0xnCf9i_GBC3ANQ-CzzLXNDwChwtgFbd7o79XjRoYZOeJdrPp_zIjrQPKOhYPFuabHPc8a6FaTtNKxLAq_aMX4sBsW8Y/s2560/image_2025-08-09_15-18-13%20(2).png

កាលពីថ្ងៃទី៦ ខែសីហា ប្រធានាធិបតីអាមេរិក លោក Trump បានប្រកាសដំឡើងពន្ធទំនិញឥណ្ឌារហូតដល់៥០% ដោយសារឥណ្ឌានៅតែទិញប្រេងឥន្ធនៈពីរុស្ស៊ី ហើយអាមេរិកសង្ស័យថា ឥណ្ឌាបានផ្តល់ប្រាក់ទៅឱ្យរុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXJn7IR9B90LVVOsoa4WrTUTDOd2kcu_RSHRdetsMbPpa4fz9B0onDulLIniZ34Io-HLTrAiCa_EGVDYDUlmQQSqixOpnukxsPXWntaYHvYmOf-uiPiyKREknQiqU7IcPBd0vh_uVtc-kWmFuK-XSs9cirFroYod4Ka3ADBWBT5sgKPrttVudulVToJrLN/s1600/image_2025-08-09_15-18-17.png

ក្រោយការផ្សព្វផ្សាយព័ត៌មានឥណ្ឌាផ្អាកគម្រោងទិញយន្តហោះ និងសម្ភារៈកងទ័ព រដ្ឋាភិបាលឥណ្ឌាបានច្រានចោលព័ត៌មាននេះ និងចេញសេចក្តីថ្លែងការណ៍ថា ព័ត៌មានឥណ្ឌាផ្អាកទិញអាវុធជាព័ត៌មានក្លែងក្លាយ រដ្ឋាភិបាលឥណ្ឌានឹងទិញអាវុធអាមេរិកតាមគម្រោង ។ ឥណ្ឌាបានបង្កើនភាពជាដៃគូជាមួយអាមេរិកនាប៉ុន្មានឆ្នាំនេះ ប៉ុន្តែអាមេរិកខ្វះភាពយុត្តិធម៌ អាមេរិក និងបណ្តាប្រទេសជាមិត្តនៅតែធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីសម្រាប់ផលប្រយោជន៍ជាតិ ប៉ុន្តែអាមេរិកហាមឥណ្ឌាទិញប្រេងឥន្ធនៈរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9AeWmaGDBmYCMDTEPp7kHoD1tDM_W0FXnT0dWchAriC5Qh_M86hrty3I7Mdjn_zDHcr4CKGVANNoxvVD70Z0mHa7gg3ay86VbeW2q-liiypnhEtAZ5lD4NGa7cv2Gb82LGToiWg78j9oGJxQZf4sHXU0IlCD3FABDpSJd9dlcXRUzAyM4ATCqNyQ0rZ0n/s976/image_2025-08-09_08-38-22%20(2).png

ចំណែកក្រុមហ៊ុន Boeing ក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុន General Dynamics ពុំឆ្លើយតបនឹងព័ត៌មានឥណ្ឌាផ្អាកទិញយន្តហោះ និងអាវុធទេ ដោយក្រុមហ៊ុនទាំងនេះប្រាប់សារព័ត៌មានរ៉យទ័រឱ្យសួររដ្ឋាភិបាលឥណ្ឌា និងរដ្ឋាភិបាលអាមេរិក ខណៈក្រុមហ៊ុន Raytheon ពុំនិយាយអ្វីទាំងអស់៕