បាងកក៖ អង្គការការងារចំណាកស្រុក (MWG) ប្រចាំនៅប្រទេសថៃ បានបង្ហាញក្ដីកង្វល់ចំពោះស្ថានភាពការងារនៅក្នុងប្រទេសខ្លួន ខណៈពលករខ្មែរប្រមាណជាង 80មុឺននាក់ បាននាំគ្នាត្រឡប់ទៅប្រទេសកំណើតវិញ ជាហេតុដែលធ្វើឲ្យឧស្សាហកម្មការងារនៅក្នុងប្រទេសថៃជួបប្រទះនឹងការខ្វះខាតកម្លាំងពលកម្ម កកស្ទះការងារមិនទាន់អាចដោះស្រាយបាន។ នេះបើយោងតាមការចុះផ្សាយដោយផ្ទាល់នៅលើគេហទំព័ររបស់ MWG។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnQegqUwvaxkh1do3A6aWdQmVJL8fjomshf8XmPzwHrciQ2MXWkiMaZ-jlFSL9wr7Jhw4nLexxBUhr3rlUN42r8R4mB2kNtINI0-DdMMTu_SLsrb3r1t46qX3-hrhS7b4lbT_lBf_mGjwd05MuIafdQQn5tLTIPactz6xb7ZlkZA3yX2X3PXYgZzNCMgky/s1280/528269262_1337744645018603_7877428555031094103_n.jpg
កាលពីថ្ងៃទី8 ខែសីហា ឆ្នាំ2025 អង្គការ MWG បានដាក់ក្ដីបារម្ភជូនរដ្ឋមន្ត្រីក្រសួងការងារថៃ ទាក់ទងនឹងស្ថានភាពការងារនៅក្នុងប្រទេស ដោយជំរុញឱ្យរដ្ឋាភិបាលរបស់ពួកគេដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជាបន្ទាន់ បន្ទាប់ពីប្រជាពលរដ្ឋជាង 30មុឺននាក់បានត្រឡប់ទៅផ្ទះវិញ។ ប៉ុន្តែបើតាមការលើកឡើងរបស់ លោក Adisorn Kerdmongkol អ្នកសម្របសម្រួលនៅ MWG និយាយឲ្យដឹងថា តួលេខនៃពលករខ្មែរដែលវិលចូលប្រទេសវិញ គឺលើសពីរបាយការណ៍ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-YII13YMQF76WDk0f6bHjFpk_U5OPEQ4gbgcypZeWgL8f5AYoEf3Rb7dsAQm0gZkUAW3M-065qdR2QJixU3mRSqlTDULIYpn4h0JCY73dRmDIurmpsgTtExywKkjsjdXtlcWZ9w1bpxFykbYcFPIH0Wu7hCw759nQu6BQbzAECljc9ENFaDWjrOKi7cx0/s1280/photo_2025-08-09_11-16-44.jpg

អង្គការនេះបានបញ្ជាក់ថា ពួកគេសូមស្នើនូវអនុសាសន៍ចំនួន 10 ចំណុចសម្រាប់ការគ្រប់គ្រងពលករកម្ពុជា រួមមាន ការការពារសុវត្ថិភាពរបស់ពួកគេ ការបើកបណ្តាញចុះឈ្មោះរហ័ស ការលើកលែងពួកគេពីការស្នើសុំទិដ្ឋាការ និងការបង្កើតក្រុមការងារដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅតាមព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQjwOVZRhGPvgsOyNXc27NiftYcRlbYOtNVdB6VIj3M3qe4Q63d5KqxxUaM-bBCpP9QZgL6XXosa3wQ1ypT2LhdboekpRfkPv1J1Y_A-EoRospN77hj_vfkted6FMvfLMTmZKLO9YD5-OEI0nNQ6c1u_iEYQgm44LA_h2eJINmd5GcpHnlOTWpQQVU9w4W/s1024/photo_2025-08-09_11-16-47.jpg

បើតាមរបាយការណ៍ពីរដ្ឋាភិបាលក្រុងបាងកកបង្ហាញថា ពលករខ្មែរសរុបដែលធ្វើការនៅប្រទេសថៃ មានចន្លោះពី 1ទៅ1.5លាននាក់។ ដូចនេះ ការចាកចេញរបស់ពលករខ្មែរ បានបង្កផលប៉ះពាល់ខ្លាំងបំផុតដល់វិស័យកសិកម្មថៃនៅតាមបណ្តាខេត្តនានាដូចជា Chanthaburi ជាដើម ធ្វើឲ្យម្ចាស់កសិដ្ឋានទាំងឡាយកំពុងឈឺក្បាលនឹងវិបត្តិខ្វះកម្លាំងពលកម្មជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHpVfg3TNjfoNuj-UGcOrRPTfDj8M6vckGFhAeKsCEQWtkQ3YAyrfqpL3R3WR7BMk2g4YpyiOBz61hhPZXc2Wx7Lo9lgBQBoFMZR_UT9nXXlMFWRfwgX4ZiYwgFQtn5uYo-0LUx9gJ-lp7MMLQFWNex5yoRkg7VFwIOx1vqGLKQNpcw2hvCoeV8f-bOJp2/s1080/photo_2025-08-09_11-16-50.jpg

គួរជម្រាបថា គិតត្រឹមថ្ងៃទី8 ខែសីហា ឆ្នាំ2025នេះ ពលករខ្មែរចំនួនប្រមាណ 87ម៉ឺននាក់បានវិលត្រឡប់មកកាន់មាតុប្រទេសវិញ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ ជាមួយគ្នានេះ ក្រសួងការងារកម្ពុជា បានសន្យាថា ពលករខ្មែរដែលមកពីថៃទាំងអស់នឹងទទួលបានការងារធ្វើគ្រប់ៗគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqb79jLkmazf0RYKUjB4ae5-IvZVBpuqawLN6DqPd8SHe8kmqFTKSNGNME13YgZpMOEaNxOvzIMImBjz8D7hQUtIHghl7DcrblF68MC_BaTqtthBp211hoEmb1cnERt5r3L8x3aadFcSrbuKKbvGIkQA8y4qgZXieDU8FaUqpDuI9XFBD3kRsjGKJ_DDgO/s800/photo_2025-08-09_11-16-52.jpg