Home Blog Page 415

កម្ពុជា ត្រៀមខ្លួនចូលរួមសុីហ្គេមនៅថៃ ក្រោមពាក្យ “កីឡា​មិនពាក់ព័ន្ធនឹងនយោបាយ”

0

កម្ពុជា នៅតែត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តិទៅនាចុងឆ្នាំ២០២៥ខាងមុខនេះ។

យោងតាម លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា៖” កីឡាមិនមានការពាក់ព័ន្ធទៅនឹងរឿងនយោបាយ ហេតុនេះ បញ្ហាជម្លោះនៅព្រំដែនកម្ពុជា-ថៃ នឹងមិនប៉ះពាល់ដល់ការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥នោះទេ”។

លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖”ជាទូទៅ នៅក្នុងចលនាអូឡាំពិក ទោះបីជាមានបញ្ហា មានវិបត្តិ ឬមានសង្គ្រាមកើតឡើងក៏ដោយ គឺគេអត់ចោលអត្តពលិកទេ ដូច្នេះយើងសង្ឃឹមថា ស្ថានភាពបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នឹងប្រែល្អប្រសើរវិញ ហើយការត្រៀមលក្ខណៈចូលរួមសុីហ្គេម នៅតែតាមការកំណត់ធម្មតា”។

គិតមកទល់ពេលនេះ កម្ពុជា នៅតែរក្សាជំហរបញ្ជូនអត្តពលិកទៅចូលរួមនៅសុីហ្គេមប្រទេសថៃ ប្រសិនបើភាពតានតឹងតាមបន្ទាត់ព្រំដែន មិនឈានដល់ការផ្ទុះសង្គ្រាម។

គួរបញ្ជាក់ថា ក្នុងធម្មនុញ្ញអូឡាំពិក បានចែងយ៉ាងច្បាស់ថា” កីឡាគ្មាននិន្នាការនយោបាយ គ្មានពណ៌សម្បុរ គ្មានការរើសអើងពូជសាសន៍ ដោយកីឡាត្រូវការ សន្ដិភាព កីឡាត្រូវការសេចក្ដីសុខ កីឡាត្រូវការរួបរួមគ្នា ដើម្បីទទួលបាននូវសុខដុមរមនារបស់មនុស្សលើពិភពលោក”៕

ក្រោយសម្តែងនៅលើឆាកអន្តរជាតិ ទេព បូព្រឹក្ស បង្ហាញអារម្មណ៍ថាភ័យព្រោះជា អម្រែកធ្ងន់មួយ

0

ក្នុងសម្តែងបែបសហសម័យរបស់តារាចម្រៀងទេព បូព្រឹក្ស នៅលើទឹកដីប្រទេសម៉ាឡេស៊ីក្នុងកម្មវិធី Round Festival ពិតជាបានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង។ ទន្ទឹមនឹងមោទនភាពនេះ ទេព បូព្រឹក្ស ថានាងមានអារម្មណ៍ថាភ័យព្រោះជាអម្រែកធ្ងន់មិនមែនមកតែខ្លួនឯងឡើយព្រោះបាននាំវប្បធម៌ខ្មែរមកជាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtGwve7GORY7yHd51WTeQZ-k3iNhtqm9JuaWL0jz9mZBAeRLIU5sr1jMQBwANW_3NFZTx3CiUwTSxAW_10YgV-0F-yE9H_d-QrV1_6tWgYWtT_pl-xj8rnPTt6MGFcgBzUCjvoH9ULdjnlfLaiS8r7PGuginsRZuAqAaBpsgppyL-K0CywtZkXCbgodzy6/s2048/511890850_1270710777752049_2754977728295629220_n.jpg
ជឿជាក់ថាប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង ទេព បូព្រឹក្ស បានតំណាងឱ្យសិល្បករកម្ពុជាចូលរួមក្នុងកម្មវិធី Round Festival ដែលប្រពឹត្តទៅនៅឯប្រទេសម៉ាឡេស៊ី ដែលមានការប្រមូលផ្តុំដោយសិល្បករផ្សេងទៀតពីប្រទេសសមាជិកអាស៊ានរួមទាំងប្រទេសកូរ៉េ។ ការសម្តែងរបស់តារាចម្រៀងរូបនេះដែលនាំយកសិល្បៈវប្បធម៌ខ្មែរបង្ហាញទស្សនីយភាពរបាំអប្សរា ល្ខោនខោល ក្បាច់គុនល្បុក្កតោ ជាដើមពិតជាធ្វើឱ្យប្រជាជនខ្មែរមានក្តីរំភើបសូម្បីតែទស្សនិកជនបរទេសក៏ស្រែកហ៊ោកោតស្ងប់ស្ញែងពីការសម្តែងរបស់ប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWzMYXR5ZVgiXFt4VK3rtJJOoW9KoZp6-FgxFrQx5yIAzKZ4cnS3Nbw9qk9lIpuGQ5N6gSCKtaDw3SeOsHo05RHcIro7tRs2fpOqNM12nyTCXZeh46wbhytIEQqo0QfvWvn_DjkH4NjbI0inTvFx61rzcL6AOKAtIJpG-InBYIeYeqSp6neq8TnF2wgF0d/s2048/510457648_1270712051085255_3202054359771162228_n.jpg

យ៉ាងណាមិញ នៅពីក្រោយការរៀបចំសម្តែង ទេព បូព្រឹក្ស និងសិល្បករសម្តែងរួមទាំងក្រុមការងារពិតជាដុតដៃដុតជើងយ៉ាងខ្លាំងហើយតារាចម្រៀង ទេព បូព្រឹក្ស បានសារភាពត្រង់ថាៗនាងពិតជាភ័យក្នុងសម្តែងនៅលើឆាកអន្តរជាតិនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN1B-kmG6QQfAxzOPqPOv9HcDckir8zj-dLAv5n_zdl5eYqmiUQHF5v8p61Y8O9NuNwujL_zbd9Nilphj3F2Nd83S7g__4uaUlCag1i5RnU_nKQOkx95u9DfZ2uogWIIHGSTYViTg9WmM3F6EcRE9SUiXgRDSrP897K4BOKFEAslvBOT8ceRpu-9wGrLqy/s2048/510507684_1270711564418637_7017618349314837544_n.jpg
ភរិយាជាទីស្រលាញ់របស់តារាចម្រៀង ជី ដេវីត បានរៀបរាប់ពីអារម្មណ៍របស់ខ្លួននៅថ្ងៃទី២៣ មិថុនា ថា «សួរថាភ័យអត់? អូនភ័យណាស់បងព្រោះអម្រែកនេះធ្ងន់ណាស់បើអូនមកម្នាក់ឯងមិនអីទេតែសំខាន់ ពួកយើងមកជាមួយនឹងមុខមាត់វប្បធម៌ជាតិជាមួយនឹងក្តីសង្ឃឹមរបស់អ្នកគាំទ្រ តែមិនអីទេពេលនេះពួកយើងធ្វើបានហើយ ជោគជ័យហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7Zu95BYFajWZXBtduh1ei13CXgQMiJGVF7GeFn5_lH526J2O0gdZvquUraQ7E-2APAy0N8UaQLPJm8X2oyCaqqUVxhLyBBJgtYfmyKAOoiMjbfan-egmidurfoYyr9dia8KQAcF49Jlc4U1p73XJbQ02D8NU_9rfLU1BXWHK-LbfE_CaPBYIO1XJzVtmP/s2048/510916865_1270711144418679_6369163530582548758_n.jpg

តាមរយៈវីដេអូសកម្មភាពក្រៅឆាក តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញការភ័យរបស់ខ្លួនស្ទើរតែចង់យំព្រោះតែខ្លាចការផ្លាស់ប្តូរសំលៀកបំពាក់មិនទាន់ក្នុងការសម្តែងបទ ទេវរាជ ព្រោះតែមានវេលាតិចក្នុងការផ្លាស់ប្តូរដើម្បីសម្តែងនៅលើឆាកបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSB4VqPdOxKzhQwn4vN2bcapuAkVXYKuA8QCiCMhVd96uZQFdpGO9xFwz8HwbT4BvvxF5UEG4ClV3B5PA15AEsn-McRlJTXvsfGEiv1jFUXVAZyFK7plF07Cgmi4iQnoiiSwDncz7PolOl39bi3P5EyPdZX-fG0ET4YnJ0vOUO-PPw9fdBi95iiSw1FNAV/s2048/511400511_1270711497751977_4747722421883038770_n.jpg

ទោះយ៉ាងណា ការខិតខំប្រឹងប្រែងរបស់ ទេព បូព្រឹក្ស រួមទាំងក្រុមទទួលបានភាពជោគជ័យក្នុងការសម្តែងនៅលើឆាកអន្តរជាតិនេះ៕

អ៊ីរ៉ង់ និង អ៊ីស្រាអែល សម្រេចបញ្ចប់សង្រ្គាមជាផ្លូវការហើយ!

0

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារមុននេះបន្តិចថា បទឈប់បា.ញ់គ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ចាប់ផ្ដើមមានប្រសិទ្ធភាពហើយ និងបានស្នើទៅកាន់ប្រទេសទាំងពីរកុំឲ្យបំពានវាជាដាច់ខាត។ លោក Trump បានបង្ហោះសារនៅលើប្រព័ន្ធ Truth Social ថា «បទឈប់បា.ញ់បានចូលជាធរមានហើយ សូមកុំបំពានជាដាច់ខាត!» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTur304NXa7FoDeUX4BoiW6F9ucVNdwtHDnOZe8xGT-YGtxe3sE3QCCcKu1WIkOW0sQ4Z8C3_tB-1aOmAi4YMpfzkQOINFfiMyoF5_u9uZtNMvv3nZ_-PNwKxKAnUHNk3-l7IfNtq0mWM5Q8AsdMqxS4wJKegYgxLD42xr5mQLREmrmbDUltC3TqiZ8MDE/s948/image_2025-06-24_14-39-22.png
លោក Donald Trump បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលកាលពីយប់ថ្ងៃសៅរ៍ នៅពេលដែលគាត់បានអនុញ្ញាតឱ្យធ្វើការវា.យប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលការធ្វើបែបនេះ ហាក់កំពុងនាំសហរដ្ឋអាមេរិកឲ្យចូលទៅក្នុងសង្រ្គាមប៉ែកមជ្ឈិមបូព៌ា។ បន្ទាប់មកគាត់បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលម្តងទៀត នាល្ងាចថ្ងៃចន្ទប្រហែលម៉ោង 6 ល្ងាច (ម៉ោងក្នុងតំបន់) នៅពេលដែលគាត់បានប្រកាសថាអ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមលើ “បទឈប់បា.ញ់ទាំងស្រុង និងពេញលេញ” ដែលត្រូវបានកំណត់ឱ្យចូលជាធរមាន “ប្រហែល 6 ម៉ោងចាប់ពីពេលនេះ” ។ នេះបើយោងតាមសារព័ត៌មាន New York Times បានរាយការណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZzWCa9F_H6kFp62gsZRKI3BGGOOcd8zQ04-AXouN7ntWw34twMHV1UmtujEKjTziHY2EWDUrhJ9uPqS5XGwCQq0_EhmE9NlroFgxzjw_k2UK9y47nwdTEhUc9XZIUtO12uJ4AiFe_4eiYD7j9Hrb-ClzZ1T7j-DD4INGafHm5FM9Y2R21p4_WZtNDidly/s1920/image_2025-06-24_14-39-20.png
លោក Trump បានប្រាប់ទូរទស្សន៍ NBC បន្ទាប់ពីបានប្រកាសបទឈប់បា.ញ់គ្នាថា “ខ្ញុំមិនជឿទេ ថាពួកគេនឹងបា.ញ់គ្នាម្តងទៀតនោះ” ។ តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះមិនត្រូវបានបញ្ជាក់ជាសាធារណៈភ្លាមៗដោយរដ្ឋាភិបាលអ៊ីរ៉ង់ ឬអ៊ីស្រាអែលនោះទេ ហើយគ្រាប់មីស៊ីលនៅតែបន្តហោះហើរពេញផ្ទៃអាកាសនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEYti0pk-dNRIunqen3Cci7ZzRfmylKUcDf4BZ-ADneYUlPxGkvJLAJyItXgvrGRcKjCRylj0IrGo0ry8Fhn5GBbvhlUpJ-rnOXaG29oFqnVHuKeBnY5LKI3kftv5owMVGftHBA9dYsQM_wPnE1WVHwIwOffytMz1cpDLmBB2uiLt3swHT158HXOevxHOz/s1920/image_2025-06-24_14-39-22%20(2).png

គួររំលឹកថា កាលពីម្សិលមិញប្រទេសអ៊ីរ៉ង់បានបើកការវា.យប្រ.ហារដោយមីស៊ីល ទៅលើមូលដ្ឋានយោធាអាមេរិក ដើម្បីជាការសងសឹកដែលអាមេរិកបានទម្លា.ក់គ្រាប់បំផ្លាញរោងចក្រផលិតនុយក្លេអ៊ែររបស់ខ្លួន។ ជាមួយគ្នានេះ លោក Trump បានថ្លែងអំណរគុណដល់ប្រទេសអ៊ីរ៉ង់សម្រាប់ការផ្តល់ “ការជូនដំណឹងជាមុន” មុនពេលផ្លោងមីស៊ីល ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ទាន់ពេលវេលា ហើយដែលមិនបណ្តាលឱ្យមានអ្នករងរបួស។ នៅក្នុងការបង្ហោះនៅលើ Truth Social លោក Trump បានបន្ថែមថា “ប្រហែលជាពេលនេះ អ៊ីរ៉ង់អាចបន្តទៅរកសន្តិភាព និងភាពសុខដុមរមនានៅក្នុងតំបន់បានហើយ ដូចនេះខ្ញុំនឹងលើកទឹកចិត្តអ៊ីស្រាអែលឱ្យធ្វើបេបនេះដូចគ្នា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2qp3H978KJKW9mS1D9DsEdOXexV43_pmD_1xctWw1StYzDDbr3L40iBcZ8THiL1SygO1qlClcY8iDy-HnLxn0M-IWbum6buZ3Vi8hBdLLTRdc3o3cCwYwmtKKcIEtor-LMuID3w4EouqqLhaUjAFa_MfiBjRX9iMawye6-f08ts-MdaEPJgdppGa3MvMe/s1800/image_2025-06-24_14-39-21.png

បន្ទាប់ពីការសម្របសម្រួលឲ្យភាគីទាំងពីរស្រុះស្រួលគ្នា និងទទួលយកបទឈប់បា.ញ់ លោក Trump ក៏បានព្រមានផងដែរថា “ហាមមិនឲ្យភាគីណាមួយបំពានលើកិច្ចសង្រ្គាមមួយនេះជាដាច់ខាត” ។ ស្របពេលជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាមន្រ្តីអ៊ីស្រាអែលឥឡូវនេះបានបើកចំហរជាផ្លូវការហើយ ថានឹងការបញ្ចប់យុទ្ធនាការយោធារបស់ពួកគេទៅលើអ៊ីរ៉ង់ ប្រសិនបើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ជ្រើសរើសធ្វើបែបនេះដូចគ្នា៕

Angelababy តស៊ូលើអាជីពឱ្យមានពន្លឺឡើងវិញទោះផ្សព្វផ្សាយអាហារសម្រន់តាមដងផ្លូវ

0

ធ្លាប់ជាតារាលំដាប់កំពូលមួយរូបពេលនេះ Angelababy ត្រូវបានគេប្រទះឃើញនាងឈរផ្សព្វផ្សាយហាងអាហារសម្រន់ក្នុងទីក្រុងម៉ាកាវ បន្ទាប់ពីជាប់ក្នុងបញ្ជីខ្មៅ។ សកម្មភាពនេះអាចបញ្ជាក់ពីការតស៊ូរបស់ Angelababy ដើម្បីស្តារអាជីពរបស់នាងឡើងវិញបន្តិចម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1jJgVEWGtHUDTSRjcGC74wbpEkBXi1zhqPo7Y46fh3K7gnCeP6FnuvcTAHyxpNfVaE9znn9WgOR-Q5llOLnwmGAdqu4bOJEBUKgyyK7-rW_9bCiiKUPhMlKik9NvhVH5N5teT1vPoz33DKY7La8pp1n6-YA0napT-9g5duHrV4suLx4xVzDhgSjqu9-H_/s1252/image_2025-06-20_16-07-35%20(3).png

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន Angelababy បានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់នាងបន្តិចម្តងៗទៅកាន់ទីក្រុងហុងកុង និងម៉ាកាវ ដោយស្វែងរកឱកាសថ្មីៗនៅក្នុងទីផ្សារតូចៗ។ ក្នុងសកម្មភាពមួយដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល Angelababy ថ្មីៗនេះត្រូវបានគេប្រទះឃើញថតផ្សព្វផ្សាយឱ្យហាងលក់អាហារសម្រន់មួយនៅតាមដងផ្លូវក្នុងទីក្រុងម៉ាកាវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj39qQKUEE-oRAuHfmwG00vuBVgRdGwg5PTUvw80RuHr1UTw7N_yBEBEhwBpXkcT5bsQoPKbtjGFHghboTVa-YCYv7UxCicLCQp2uGKA48DmRbuTKqqGLrRM8CZvwz7iI2Mugn513XaE8ahdup6dBv6NRwdSMTVTLs6oxbRFt5ChPxZI7pYiXsNIp9-mEij/s1440/image_2025-06-20_16-07-36%20(2).png
តារាសម្តែងវ័យ៣៦ឆ្នាំរូបនេះបានថតរូប និងថតផ្សាយពាណិជ្ជកម្មនៅមុខហាងដោយស្លៀកពាក់អាវយឺត និងខោជើងវែង។ ទិដ្ឋភាពនេះត្រូវបានអ្នកធ្វើដំណើរចាប់បានយ៉ាងឆាប់រហ័ស ហើយបានរីករាយពេញបណ្ដាញសង្គម។ទោះជាយ៉ាងណា វាក៏បានបង្ហាញឱ្យឃើញផងដែរថាប្រជាប្រិយភាពរបស់នាងនៅម៉ាកាវមិនដូចមុននោះទេ។ ក្នុងអំឡុងពេលថត មានអ្នកគាំទ្រតិចតួចប៉ុណ្ណោះដែលឈប់មើល Angelababy ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXwVmmnF7nP5w9Wx6f2HDgE-wHM2BmENV0qMA4dMy1ff823aFw9BSvH76tCssUvWLks4ufeFLZcC_qYfqV_yJuBloZHv_-8_BcS7FzGMONelIS4qUXD7se9ZsOOr3ynSEF6RaJjCXHtbIdb3W9NkLnAvLPafNvfRbqkNOLRi8RfP9oNdR4ZfGDwW3t35NU/s1800/image_2025-06-20_16-07-36.png
អ្នកលេងអ៊ីនធឺណិតមួយចំនួនបានបញ្ចេញមតិថានេះជាសញ្ញាធ្លាក់ចុះប្រជាប្រិយភាពរបស់នាងមិនដូចកាលពីមុនឡើង។ កាលពីឆ្នាំមុន Angelababy បានចែករំលែក vlog ដ៏រីករាយនៃដំណើរកម្សាន្តនៅទីក្រុងហុងកុង ដែលទទួលបានការសរសើរចំពោះរូបរាងក្មេងជាងវ័យរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgflQZIbk0_TArNnUItQbyYcgz5-WEKlNxQv-FpFJrvCXh0lDr3PYaglniPBuSzx9BPTdEFgG1vptl1dN517r8bB4ZlGP3_eV85rEhazuDjrtVjStNxiqr95i8zcS9s5SYaINvQ6Qbrr7H_hZ_Z6QBow71WLEDO1ybxpC_l-VkZbwabfA2wb2EH0Dm8p5rR/s4176/image_2025-06-20_16-07-37.png

ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយស្នាមញញឹម Angelababy នៅតែបន្តប្រឈមមុខនឹងបញ្ហាអាជីពដែលកើតចេញពីរឿងអាស្រូវឆ្នាំ ២០២៣ ដែលនាងបានចូលរួមកម្មវិធី Crazy Horse របស់ Lisa សមាជិក BLACKPINK នៅទីក្រុងប៉ារីស។ ទោះបីជានាងបដិសេធមិនធ្វើខុសក៏ដោយ Angelababy ត្រូវបានគេរិះគន់ចំពោះការផ្គើននឹងបទដ្ឋានវប្បធម៌ចិន ហើយក្រោយមកត្រូវប្រឈមមុខនឹងការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេល ៣ ខែ និងការចុះក្នុងបញ្ជីខ្មៅក្រៅផ្លូវការពីកម្មវិធីកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0O-iQEOMsdKXkgVgwZnPUDR6v91-xlPsyjWyn2xQyHhl9cd0DsddL54Qg2olZYIp804bZS6PIm9uxmorh8YTVO2UT7MxUVKk9gIyh_qlVkju_VgGobrAPfCeJl4oLUQ7pDPxqQIODoTQt59s6jb40L83BqDYnmgDhUDtuCIFdyw9h9aXyE6Sv8Z16wK3d/s3000/image_2025-06-20_16-07-45.png

អាជីពរបស់នាងនៅទ្រឹងដោយមិនមានការផ្តល់ការងារថ្មីឬការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ធំៗឡើយ។ នាងបានត្រឡប់ទៅហុងកុងវិញក្នុងការស្វែងរកឱកាស ប៉ុន្តែជួបការលំបាកដោយសារការពិនិត្យមើលការសម្ដែងមិនល្អ និងកង្វះការគាំទ្រ៕

សុភ័ក្ត្រ កុសុម៉ា Rich Kh និងសិល្បករផ្សេងទៀតនិយាយបែបនេះដាក់នាយករដ្ឋមន្រ្តីថៃ

0

បន្ទាប់ពីឃើញ នាយករដ្ឋមន្រ្តីថៃអានតាមក្រដាសព្រាងទុក នៅមុខអ្នកសារព័ត៌មានស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំកម្មប្រជុំនិងធ្វើជាទីបញ្ជាការកណ្តាលបង្ក្រាបលើឧក្រិដ្ឋឆបោកតាមអ៊ីធឺណិតថែមទាំងកំណត់គោលដៅមកខាងកម្ពុជាបានធ្វើឱ្យពិធីការិនីល្បីឈ្មោះ សុភ័ក្រ្ត កុសុម៉ា , តារាចម្រៀង និងសម្តែង ព្រីន , អ្នកបង្កើតមាតិកា Rich Kh រួមទាំងលោក ទ្រី សក្កដា ផងបានចេញមុខប្រតិកម្មព្រោះតែលោកស្រី ផែថងថាន និយាយឡើងមកទាំងមិនមើលស្រមោលរបស់ប្រទេសខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyqy8CVQTAlFznJhCeYyFdbVZSwlkq94MKpEs4HFHaUEcErTRrkJM8yf7dHu1ZvfyUW6iy0bvckxq5OGicA2_QWXo4xx37UMittwU0hnvQAwk4fl72NLaOkTpYRXEpqclr_tph8mBDj3Eg88FtCNp7c4BzIgzCPYC4uA7dv8IarYk4JMserNyx-FNfuZ_4/s2048/image_2025-06-14_08-44-39.png

ពិធីការិនីដ៏មានឈ្មោះបោះសំឡេងអ្នកនាង កុសុម៉ា បាននិយាយនៅលើបណ្តាញសង្គមហ្វេកប៊ុកផ្ទាល់ខ្លួនដាក់នាយករដ្ឋមន្រ្តីថៃថា «ក្នុងរឿងថតតែរឿងល្បិចហើយ ដល់ជីវិតពិតល្បិចជាងក្នុងរឿងទៀត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCVK9ys-HvZZR8ZtnFm5gUL1-A7oQgGgrEzxiTXEr9r0MNx7EnPWoavR2l-xu9mhVPvYeG8r7dh7KMh7M7OYb_M8j5BeNQopBnmRKRlWeGJZLjIkalrP6B8sADK1_wYtRKWlz-E0RDZ6dEJ6zBKIlgthTusqghcIjnRUnVtC4Xnbq1f6z76Qtc2QOEnrXJ/s2048/image_2025-02-28_09-02-44.png
ងាកទៅកាន់អ្នកបង្កើតមាតិកាល្បីឈ្មោះ Rich Kh វិញ បានលើកឡើងដែរថា « ចង់បានដីគេ គេមិនឱ្យ គេឈប់ប្រើសេវាថៃ ថៃស្រែកប្រាប់ព័ត៌មានជាអន្តរជាតិថា: មិនមែនចឹងទេ បិទគ្រប់យ៉ាង ព្រោះកម្ពុជាជាកន្លែងខុសច្បាប់មិនល្អ Cambodia be like: huh fake ដល់ណាទៀតមីង?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLJgi3fTrUNHJaOHTOy-1JnaFSZvNA5dxupypkylQ7ZRbIOgc0C-BgVcLy0P5sJvbqj6i_bOiJQgXDvxyZaGdYBx9AcejDHMNw6ZKZa01bsCSRDucB1Zr4wysh07_mCAVxfGiu_P6qhU8y0cs8gf7NmFXprVQUMgIIpsKNbcXpLRvIPx7sSovgSD0Mca8p/s1776/image_2025-04-22_13-45-45.png

តារាចម្រៀងនិងសម្តែង ព្រីន បានបញ្ចេញមតិដាក់នាយករដ្ឋមន្រ្តីថៃ ថា «ក្បាលខូចណាស់ក្មេងតូច»។ ចំណែកឯលោក ទ្រី សក្កដា ហៅ អាដា សក្កដា វិញ បានដាក់ផាំងៗទៅកាន់លោកស្រី ផែថងថាន ថា «មុខសញ្ញាព្រះធរណីស្រូប»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvuqWrFkMZfWnG2hjTxBN01h467u5LEA-c-s1Xj0NzzzSrJSbjKw826YrDSv7yId6TZ23HkBmuYyEBZS0HE4mk86-EJvIN1-s2N_peMKBPm-XqdgGD28olq979DgS_jhhMrJJEklnEvCZ8c_5Zh7yMEEC8vTqzxuYufO4tAFkAaYG3GxhWU-w-v_ayw_D/s2048/image_2025-06-18_09-19-41.png

គួរបញ្ជាក់ផងដែរថា កាលដែលសិល្បករ សិល្បការិនី បញ្ចេញប្រតិកម្មរបស់ខ្លួនដោយសារតែឃើញទង្វើរបស់នាយករដ្ឋមន្រ្តីថៃស្រែកក្តែងៗដោយមិនអៀនខ្មាសបំបាក់មុខប្រទេសកម្ពុជានិយាយឱ្យប្រទេសខ្លួនឯងល្អទាំងដែលការពិតក្រដាសមិនអាចខ្ចប់ភ្លើងបានព្រោះសារព័ត៌មានអន្តរជាតិធំៗបានចុះផ្សាយថាពីប្រទេសថៃ ក្លាយជាទីតាំងសំខាន់បំផុតសម្រាប់ផ្ដល់ជម្រកឱ្យក្រុម មកពីប្រទេសកូរ៉េខាងត្បូងធ្វើសកម្មភាពឆបោកខ្ចីប្រាក់ក្រៅផ្លូវការ និងចាប់ជំរិតមនុស្សជាច្រើននាក់។

កាលពីថ្ងៃទី២៣ នាយករដ្ឋមន្រ្តីថៃប្រកាសប្រាប់អន្តរជាតិថា ប្រទេសថៃរីករាយស្ម័គ្រចិត្ត ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងធ្វើជាទីបញ្ជាការកណ្ដាល ក្នុងការបង្រ្កាប លើឧក្រិដ្ឋកម្មឆបោក តាមអ៊ីនធឺណិត ជាពិសេសគោលដៅ គឺប្រទេសកម្ពុជា ដែលជាប្រទេសសម្បូរទៅដោយក្រុមឧក្រិដ្ឋកម្មច្រើនលំដាប់ពិភពលោក។ ថៃនឹងរឹតបណ្ដឹងច្រកព្រំដែន ជាមួយកម្ពុជា ចាត់វិធានការដូចជា ផ្ដាច់ទឹក ភ្លើង អ៊ីនធឺណិត ប្រេង រួមទាំងវិធានការផ្សេងៗទៀត៕

ល្អហួស សម្រេចចិត្តមិនចូលរួមក្នុងការផ្ទេរមកុដដោយផ្ទាល់នៅឯប្រទេសថៃ

0

កាលពីឆ្នាំមុនបវរកញ្ញាវ័យក្មេង ល្អហួស បានប្រកួតឈ្នះនៅលើទឹកដីប្រទេសថៃក្លាយជា Miss Preteen Junior Idol World 2024 ក្រោមការអបអរសាទរយ៉ាងក្លៀវក្លាពីអ្នកគាំទ្រ។ ទោះយ៉ាងណា ល្អហួស សម្រេចចិត្តមិនបានចូលរួមកម្មវិធីដើម្បីផ្ទេរមកុដទៅកាន់ម្ចាស់ជ័យលាភីថ្មីក្នុងឆ្នាំនេះនោះទេ។ លើសពីនេះលោក អ៊ិន វិចិត្រ ក៏សម្រេចចិត្តមិនបញ្ជូនបេក្ខភាពរបស់ខ្លួនទៅកាន់ប្រទេសថៃដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOOqnyK5L7DbcIsW6NGw7Q-vIG4fL1DMcpFyDt7oJIPfkn2Wy1sI6bVGfOOXK3bCu5X6O6hxDgH5mnl9uhJHOxe0IX2CQGaR7vbkaEGL_HkgEsnrZTPW959Aw9p85gQkwQ63qlrRMYrPsbTGoe7XoXplZUrGXqio4yVOjo3hE3iIEfj7b4B-i5lHG19plQ/s2048/image_2024-04-01_16-24-56.png
បញ្ហាជម្លោះខ្សែបន្ទាត់ព្រំដែនខ្មែរនិងថៃបានអូសបន្លាយអស់រយៈពេលជិត១ខែមកហើយដែលស្ថានការណ៍រវាងប្រទេសទាំងពីរពុំទាន់បានល្អប្រសើរនៅឡើយទេខណៈរឿងនេះបានចាប់ផ្តើមដំបូងដោយសារតែយោធាថៃបានចូលមកលុកលុយយោធាកម្ពុជារហូតបណ្តាលឱ្យយោធាកម្ពុជាម្នាក់ពលី។ ភាគីថៃមិនត្រឹមតែបង្កហេតុមុនថែមទាំងធ្វើខ្លួនជាជនរងគ្រោះ និងគំរាមកំហែងជាច្រើនមកប្រទេសកម្ពុជារហូតកម្ពុជាបានឆ្លើយតបវិញដោយអង់អាចមិនចុះញមជាមួយថៃឡើយហើយរាជរដ្ឋភិបាលកម្ពុជានឹងកំដរថៃឱ្យដល់ទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjayTe3RhZH2a0X0cQ525Q2h3HAryaveaqvMZ3Z8gCno3doT2KuqZssytzL1fcIyNdhTISgb7OdhxnsW9MQ5jnmlNSonQ3ReXESrLm54FH8cCpD3KJSSE9nf0RGDb3CR2ZNAYlufJoeSkqJyroJIDL43SDlQj8x3lMJvHUXjU9ulBR_ATJGzUlCEDlzzFlW/s2048/image_2024-04-01_10-51-25.png

ស្របពេលបញ្ហាប្រទេសជិតខាងទាំងពីរមានភាពតានតឹងនេះ បវរកញ្ញាភេទទី៣ ហានី Miss Queen Cambodia 2024 បានសម្រេចចិត្តមិនទៅប្រកួតនៅឯប្រទេសថៃរហូតពេលនេះ ល្អហួស ក៏សម្រេចចិត្តមិនទៅចូលរួមផ្ទេរមកុដក្នុងនាមជា Miss Preteen Junior Idol World 2024 នៅឯប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM9fThHOcdLlqHAO_dlh796klo6YVVD6YDQ7sIJ1utIxJkOXWiTXQ6xyFUomuux9fNr-Yj_UPr1xFkLq6D-Z4Xg-NvsMtymBJOozn11iIn2w9NfaAFMrHBVu345q4Fgg6GU0Xn00FdntMxZYE_4D0GhEKvXqhZK8UwSZHa8OXxWuXwXykQFhgbgAUD5Awi/s2048/image_2024-04-01_10-51-26.png

លោក អ៊ិន វិចិត្រ បានបង្ហោះនៅរសៀលថ្ងៃទី២៣ មិថុនា ថា «ខ្ញុំសម្រេចចិត្តមិនបញ្ជូនបវរកញ្ញាខ្ញុំទៅប្រកួតនៅប្រទេសថៃនោះទេ ក្នុងនោះមានកម្មវិធីមួយ ដែលប្រកួតនៅខែ៧។ Queen ល្អហួសក៏មិនបានចូលរួមក្នុងការផ្ទេរដំណែងដោយផ្ទាល់ផងដែរ»។ ជាមួយគ្នានេះដែរអ្នកនាង ដេននីក្វាន់ ម្តាយរបស់ ល្អហួស ក៏បានចែករំលែកបន្តថា «
កូនស្រីល្អហួស មិនបានទៅចូលរួមកម្មវិធី លា មកុដ នៅថៃទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO54NhH-l9T-c1O_zAtQTF4CGdqS3-hYGpTTtvknwcAJlWAOHZV4t1JvhkmW-aiwjUjww5x889gD7YmSJaT74llcyAVDOLDOhZg4YDl3cO-alJyR8IFd5ycDVma4yieCWL8GJXiqL1LBdQ2lm6KopIddeIbImTSzKE2a3F9EOqX4iWtHH1rYeohyphenhyphenJX7LR8/s730/image_2025-06-23_13-09-55.png
គួរបញ្ជាក់ថា ល្អហួស បានគ្រងមកុដ Miss Preteen Junior Idol World 2024 នៅរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ ក្រៅពីក្លាយជាម្ចាស់មកុដ ល្អហួស បានដណ្តើមជ័យលាភីឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ ពានរង្វាន់ Vote បោះឆ្នោតច្រើនជាងគេ និងពានរង្វាន់ជាច្រើនទៀតសរុបទាំងអស់រហូតដល់ទៅ៨ពានរង្វាន់ក្នុងពេលតែមួយ៕

តើអ៊ីរ៉ង់ និង អ៊ីស្រាអែល អាចឈានដល់កិច្ចព្រមព្រៀងបញ្ឈប់សង្រ្គាមដូចការរំពឹងរបស់អាមេរិកដែរឬទេ?

0

បន្ទាប់ពីអ៊ីរ៉ង់បានបើការវា.យប្រហារដោយមីស៊ីលទៅកាន់ប្រទេសកាតា និងអ៊ីរ៉ាក់ដើម្បីបំផ្លា.ញមូលដ្ឋានទ័ពអាមេរិក Al Udied ក្រោយមកប្រធានាធិបតីអាមេរិកបានអះអាងថា រវាងប្រទេសអ៊ីរ៉ង់ និង អ៊ីស្រាអែល បានឈានដល់ការទទួលយកបទឈប់បា.ញ់រយៈពេល១២ថ្ងៃ ប៉ុន្តែការលើកឡើងនេះត្រូវបានច្រានចោលវិញភ្លាមៗដោយអ៊ីរ៉ង់ ក្រោមហេតុផលថា ទីក្រុងតេអេរ៉ង់នឹងមិនមានការបញ្ឈប់អរិភាពនេះឡើយ លុះត្រាតែអ៊ីស្រាអែលបញ្ឈប់ការវា.យប្រ.ហាររបស់ខ្លួនមកលើអ៊ីរ៉ង់ជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIQy29qWqYo9aKwRY1SpDyAfO8AQmisikefKacW-sLpjBPdf_gWnD5g4vuhPv9YrARebKxSaiDV2vfJ2iuFC6YosR79Q5fa25QGBd-EkMJmpuEAShv53kYsSiYN0snLWR2bfX4J9ZEBkCzXW2M2XDqlRnqSW3ZKelPtQBA4S2rZsyP_vA0oj5mWZfbEQhG/s900/image_2025-06-24_13-21-46.png

មុននឹងឈានដល់ការលើកបញ្ហានេះមកពិចារណាដើម្បីរកដំណោះស្រាយដោយសន្តិវិធី កាលពីយប់ថ្ងៃចន្ទទី២៣ ខែមិថុនា អ៊ីរ៉ង់បានធ្វើការសងសឹកទៅកាន់សហរដ្ឋអាមេរិកដែលវា.យប្រ.ហារទៅលើតំបន់នុយក្លេអ៊ែររបស់ខ្លួន ដោយយន្តហោះចម្បាំងB-2 កាលពីថ្ងៃអាទិត្យ ទី២២ មិថុនា។ ការវា.យបករបស់អ៊ីរ៉ង់ចំពោះអាមេរិក គឺធ្វើឡើងតាមរយៈការបំផ្លោ.ងគ្រា.ប់មីស៊ីលជាច្រើនគ្រាប់ទៅលើមូលដ្ឋានទ័ពអាកាសរបស់អាមេរិកប្រចាំនៅប្រទេសកាតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRoRvqHIfg6ByFuCrAtMCW9B8Q4dxPnPweuJwrLF9ice2trL7mfL2tKdNMjgq2OIL0zapRzqbNlzHhpfG9U_Kxds7DTM0flATAjZxF7IqhdkLj0Xbhw4UnsSoM4LZYLasmYHJizjr9xN8dNw1qVPWEm8dhGbkQgzG6_KKwW5cMiukgBudQsTE5eTnEWFRJ/s1280/image_2025-06-24_13-21-44.png

ការវា.យប្រហារដោយគ្រាប់មីស៊ីលនេះ បានកើតឡើងនៅពេលយប់ ដែលត្រូវបានគេឮ ទូទាំងទីក្រុងដូហា និងនៅលូសាលី ភាគខាងជើងនៃរដ្ឋធានីកាតា ហើយត្រូវបានគេមើលឃើញថា គ្រាប់ផ្លោ.ងទាំងនោះហោះហើរប្រសាចពាសពេញផ្ទៃមេឃ។ ប៉ុន្តែសំណាងល្អ ដោយមានប្រព័ន្ធសំណាញ់អាកាសទប់ស្កាត់ គ្រាប់មីស៊ីលទាំងនោះពុំបានធ្លាក់មកផ្ទុះនៅលើដីដោយផ្ទាល់នោះទេ ជាហេតុនាំឲ្យមិនមាននរណាម្នាក់ត្រូវរបួសឡើយក្នុងហេតុការណ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVYC96ZEiZnRjrf81FLESvDQqJhJgczDTxuOKSTbHPh94nGTbMeEHwsbj9crCu6MrW7iumnX1tQ4Ghg4rRwzt7cbAYNNmamwIT11Lc4zE70cJiMjku3NzCA1dqNDn0BxxvWnohePjqIME2yBblH2nvybwttIdrxWp1jOYCdazejgE6adwdQxSXK2CHrPrS/s1024/image_2025-06-24_13-21-45%20(2).png
ជាមួយនឹងការវា.យប្រ.ហារនេះ សហរដ្ឋអាមេរិកបានចាត់ទុកវាជាការសងសឹកកម្រិតស្រាលមួយ និងគ្មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ហើយលោក Donald Trump បានបញ្ជាក់ថា អាមេរិកពុំមានផែនការក្នុងការវា.យបកទៅកាន់អ៊ីរ៉ងវិញនោះទេ និងថែមទាំងបានអំពាវនាវឲ្យអ៊ីរ៉ង់ និងអ៊ីស្រាអែល រួបរួមគ្នាដើម្បីរកដំណោះស្រាយជម្លោះដោយសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0hp_-NusB-i30BZbQ5H1s0xochsmQp4MzLqkLKuvLIUT-cKvUntb7PFivTyVk63HtV_1_KRl1BtIDF8CtIz8E2RQLXhB0j1FHd912GQJUYybQq6p48CyucOmmTs9G_qdKTjDtvcVjDkPYIrISGfg5RbLiKqixxPHWVMezVlnbEXf8WTI7zF0RuheGe0WX/s790/image_2025-06-24_13-21-45%20(3).png
ក្រោយមក លោក ត្រាំ បានសរសេរនៅលើគេហទំព័រ Truth Social របស់លោកថា “តាមការរំពឹងទុក ថាអ្វីៗអាចដំណើរការទៅតាមផ្លូវដែលវាគួរទៅ ខ្ញុំចង់អបអរសាទរដល់ប្រទេសទាំងពីរ អ៊ីស្រាអែល និងអ៊ីរ៉ង់ដែលមានភាពរឹងមាំ ក្លាហាន និងមានភាពវៃឆ្លាតក្នុងការបញ្ចប់នូវអ្វីដែលហៅថា “សង្រ្គាម រយៈពេល12 ថ្ងៃ” ដែលចង់បង្ហាញពិភពលោកថា តាមរយៈការអំពាវនាវរបស់លោក ប្រទេសដែលកំពុងមានអរិភាពទាំងពីរបានយល់ព្រមបញ្ចប់វិវាទនេះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQJMF6HgNGdj1L7p_SOcXf0ozJguIUbCbHABzXCJXZ304vK1DMzyTpzg9fmCmJ_Y0Yy8dBa_mWxYzoMvIX8IWa8KZKivCzw-J6Zrk4tfq8idZtAA6F7Mr6mZixU16ISOYQNGiGlgDgFlKjn3WRgsWoKfFXDEKL19Gm9s0tpB0TworkJRQ3aFipy4j8s_IQ/s1000/image_2025-06-24_13-21-45%20(4).png

ផ្ទុយទៅវិញ រដ្ឋមន្ត្រីរបស់អ៊ីរ៉ង់លោក Abbas Araqchi បានចេញមកបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងមិនមានការបញ្ឈប់អរិភាពនេះឡើយ លុះត្រាតែអ៊ីស្រាអែលបញ្ឈប់ការវា.យប្រ.ហាររបស់ខ្លួនមកលើអ៊ីរ៉ង់ជាមុនសិន។ លោក Araqchi បង្ហោះនៅលើបណ្ដាញសង្គម X ថា «ប្រសិនបើអ៊ីស្រាអែលបញ្ឈប់ “ការឈ្លានពានខុសច្បាប់” របស់ខ្លួនប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ នៅមុនម៉ោង 4 ព្រឹក (ម៉ោងនៅទីក្រុងតេហេរ៉ង់) នៅថ្ងៃអង្គារនេះទេ អ៊ីរ៉ង់នឹងមិនមានចេតនាបញ្ឈប់សង្រ្គាមជាដាច់ខាត។» https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyphenhypheng7AEecBoRSdSZ-e1qxl6tDLIOLP4o3eRE6IpG1OUhHymDrFiNtOivwws78VUOxCesgClNCaZJ4JYpSeaJl2Bq5tSKVnEZM4HMMCslZM4fkkqTf8HInLc5PMlqD2qKnDqysn36m8Vzcazokw1f15TvJcU39ytU2b0ZTCJ7HVoLpBKJTkbmN7HQq-Du9I/s1280/image_2025-06-24_13-21-46%20(2).png

ហើយបន្ទាប់ពីការប្រកាសនោះ គេមិនទទួលបានការរាយការណ៍ពីការវា.យប្រ.ហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ទៀតឡើយចាប់តាំងពីពេលនោះមក។ ដូច្នេះលោក Araqchi បានបន្ថែមនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ថា “ការសម្រេចចិត្តចុងក្រោយស្តីពីការបញ្ឈប់ប្រតិបត្តិការយោធារបស់អ៊ីរ៉ង់នឹងត្រូវបានធ្វើឡើងនៅពេលក្រោយ” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9z-BEd_xqJWFoDQ3XqNIzHfmBBmocu1nEp_yfSZhP77WFLbJlp4OftYi-TGGMJFnWByokkeLFmS5gb4PUUjnWthBAh0idR4VwFe0R1SKv5HA9nwNV8vPciS3GLnqrzV3vqK5B-h4VT2waV4dzgvyIeBb8qWnlNsKuXdLiY0hbYVMyivQMaIWH_q_7D7xY/s770/image_2025-06-24_13-21-45.png
នៅប៉ុន្មានម៉ោងមុន មន្ត្រីរបស់អ៊ីស្រាអែលបីនាក់បានផ្តល់សញ្ញាថា អ៊ីស្រាអែលកំពុងស្វែងរកការបញ្ចប់យុទ្ធនាការរបស់ខ្លួនទៅលើប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ ហើយបានបញ្ជូនសារទៅកាន់សហរដ្ឋអាមេរិកផង។ ប៉ុន្តែបើតាមការផ្សាយនៅលើទូរទស្សន៍ផ្លូវការរបស់អ៊ីស្រាអែលបានរាយការណ៍ថា លោក Netanyahu បានប្រាប់ទៅកាន់រដ្ឋមន្ត្រីរដ្ឋាភិបាលដែលដឹងអំពីកិច្ចពិភាក្សារបស់ពួកគេថាកិច្ចព្រមព្រៀងមួយនឹងធ្វើឡើងនាព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែហាមប្រកាសវាជាសាធារណៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTtz7129faFhlNRu_dxtpTHaAMO6q4GKnik_LuBlLA4YrNSuFTFcJq04psokqVSpiNgWHuQ7i5hjwRUc2FF0EcIA_LJ73lhGcZlh6NT5kxfxwVTWwOhWAYX4Q2LKPH5fB7J3yDCXs9oyICATUCtNNg-nzKeuZqkgmtQsEXOp2TQAHDKSdkyCD-bCGBxaqL/s900/image_2025-06-24_13-21-46%20(3).png

ដូច្នេះសរុបមក ស្ថានភាពបច្ចុប្បន្នដែលគេបានដឹងគឺ ការប្រកាសថាមានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមគឺជាការអះអាងរបស់សហរដ្ឋអាមេរិកតែឯងប៉ុណ្ណោះ ចំណែកអ៊ីរ៉ង់បានបដិសេធថា កិច្ចព្រមព្រៀងអាចកើតមានលុះត្រាតែអ៊ីស្រាអែលជាអ្នកបញ្ឈប់ការឈ្លានពានមកលើអ៊ីរ៉ង់មុន ចំណែកខាងអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានទទួលយកការទាមទាររបស់អ៊ីរ៉ង់ដូចខាងលើនេះ ប៉ុន្តែមិនទាន់ចេញមកបញ្ជាក់ជាសាធារណៈនៅឡើយ៕

កងទ័ពថៃបិទព្រំដែនជាមួយកម្ពុជាទាំងអស់ក្រោមហេតុផលទប់ស្កាត់ការឆបោកតាមអនឡាញ និងរក្សាអធិបតេយ្យជាតិ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ មេបញ្ជាការកងទ័ពថៃដែលមានអំណាចជាងរដ្ឋាភិបាល បានបញ្ជាឱ្យបិទព្រំដែនជាមួយកម្ពុជាទាំងអស់ (ទាំងច្រកព្រំដែនអចិន្ត្រៃយ៍ និងច្រកព្រំដែនបណ្តោះអាសន្ន) នៅខេត្តចំនួន៧ រួមមាន ៖ ខេត្តឧប៊ុនរ៉ាជថានី, ខេត្តសុរិន្ទ, ខេត្តស៊ីសាកេត, ខេត្តបុរីរាំ, ខេត្តស្រះកែវ, ខេត្តចាន់បុរី និងខេត្តត្រាត ក្រោមហេតុផលទប់ស្កាត់ការឆបោកតាមអនឡាញដែលគំរា.មកំហែងពលរដ្ឋថៃ និងរក្សាអធិបតេយ្យជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6drjAb764V_yOCjfUMdy8CSgPHK1TQQrzftuUvHRU9-Olkmv5y8FPX7oCSAZqhhFUGd7Bm7npdJYjKy2b8CkPb8VoTXZ0CnhNKxvbQ6tLCXUdFk1E8POyy1T2_IO1qsEjr7NWAio9vQLB-Rfph6MWzu9mn7YMwfLKJ5IkPJMzJ6NhHuXUvYgcKVydu9OP/s1280/photo_2025-06-24_09-18-36%20(2).jpg

កាលពីថ្ងៃទី២៣ ខែមិថុនា នៅទីបញ្ជាការកងទ័ពជើងគោកថៃ លោក វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកនិយាយថា កងកម្លាំងការពារព្រំដែនរបស់កងទ័ពជើងគោកបានកំណត់វិធានការគ្រប់គ្រងការបើក-បិទព្រំដែនជាមួយកម្ពុជាទាំងអស់ដើម្បីរក្សាអធិបតេយ្យជាតិ និងផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃស្របនឹងស្ថានការណ៍សន្តិសុខក្នុងតំបន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGJKCQH-TyMw6cti8RjPRL9ZSImSTPlzgZWnurl4WJlmyu2JJczZ1eagktD6XQ0GqkdmSiam2tStdRdQ_B3bktsxh6pOLbyWtff_4eM-moctQKTlzgWWS-ix8CdooPVitlJRngUal5TRWBX50IbyJoVzPCFqiuUZLFqe0_uSJoc4SatWZCQiIAYSSMjN04/s1280/photo_2025-06-24_09-18-36.jpg
នៅល្ងាចថ្ងៃទី២៣ ខែមិថុនា កងកម្លាំងប៊ូរ៉ាផា កងទ័ពភូមិភាគទី១ និងកងកម្លាំងស៊ុណារី កងទ័ពភូមិភាគទី២ បានចេញបញ្ជាឱ្យបង្កើនវិធានការគ្រប់គ្រងច្រកព្រំដែនជាប់កម្ពុជាទាំងអស់ ស្ថិតនៅខេត្តឧប៊ុនរ៉ាជថានី ខេត្តស៊ីសាកេត ខេត្តសុរិន្ទ ខេត្តបុរីរាំ និងខេត្តស្រះកែវ ដោយកំណត់វិធានការដូចខាងក្រោម ៖

១-ហាមយានជំនិះគ្រប់ប្រភេទចេញ-ចូល
២-ហាមធ្វើដំណើរចេញ-ចូលរបស់ពលរដ្ឋថៃ ទាំងភ្ញៀវទេសចរបរទេស និងហាមលក់ដូរគ្រប់ប្រភេទ
៣-វិធានការហាមចេញ-ចូលខាងលើនេះនឺងអនុញ្ញាតឱ្យមានការឆ្លងដែនក្នុងគោលការណ៍មនុស្សធម៌ ឬភាពចាំបាច់ ដូចជា ៖ អ្នកជំងឺត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាន់ និងសិស្ស-និស្សិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyeg8duQjvQBSCbXx8vxLuMdBsejkioqONWki4r14GR-OPpymWxyuEobaExRgj6hDOwQOkJWPaSzeS3b0qXfJTkU1s4zhlQwrJ3DVfhyyZC6aiLEKcQ3sVKfRpPKkACllIN8TsSehhwRhKroc3hLxCgsaNjpcw0BRyIDfO1d4Ogd7WLI-KRiOJ7LzpWWxM/s1280/photo_2025-06-24_09-18-37%20(2).jpg

វិធានការបិទព្រំដែនជាមួយកម្ពុជា គឺអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលថៃដាក់សម្ពាធលើកម្ពុជា និងគោលការណ៍ណែនាំប្រតិបត្តិការរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលបានពិចារណាស្របតាមស្ថានការណ៍សន្តិសុខ ជាពិសេស ការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃមានភាពតានតឹងទាំងផ្នែកនយោបាយ ការទូត និងកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR9v-KwDIEFSPGhXxKiM16rYaSpEuJ6fqV6li2ds9pfTZbA3NnSwRWWmGeM4LYaS6KMJylzSMtMWqbIQgU0GM8FOmneKZ66IRdKuDF6QEtnl6TvvWuiVT9pWc3A_-WnT_0ntyXV6PDhyphenhyphen6it55qFhPy2bASCWORZnjmIvEp6YM8PzlGIFH0TTKWa0PbGex4/s1280/photo_2025-06-24_09-18-37.jpg

ក្រៅពីនេះ ការកំណត់វិធានការបិទព្រំដែនជាមួយកម្ពុជាទាំងអស់ គឺដើម្បីទប់ស្កាត់ការឆបោកតាមអនឡាញ (Call Center) និង Hybrid Scam ដែលថៃចាត់ទុកថា បានគំរាមកំហែងពលរដ្ឋថៃជាបន្តបន្ទាប់ ។ រីឯបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងខេត្តត្រាត កងទ័ពជើងទឹកថៃ ក៏បានចេញបញ្ជាឱ្យបិទព្រំដែនជាមួយកម្ពុជាទាំងអស់ផងដែរ ទាំងច្រកព្រំដែនអចិន្ត្រៃយ៍ និងច្រកព្រំដែនបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEincxW9i8RxwMbwDqakw8QagNIcdYQhX-QrUulwjo29hK-lrojdaRH7oIhBu0vaigZ1tJVFa9cNasabCKVtH9CP6Py5y0dKZfvmq_EBixAx4B2xJ3MGcCzJkygjc-AU0dX6-_VzXaW1yWHaQj7e3VzV5o8Jc-ZHRqI6RYFEsy3BshRoojyT_inhUgY860I5/s1280/photo_2025-06-24_09-18-38.jpg

នេះជាច្រកព្រំដែនជាប់កម្ពុជាដែលកងទ័ពថៃបិទជាឯកតោភាគី ៖

*ច្រកព្រំដែនអចិន្ត្រៃយ៍ ចំនួន៨កន្លែង ៖
១-ច្រកសាង៉ាំ ស្រុកភូមិស៊ីង ខេត្តស៊ីសាកេត
២-ច្រកឆងចម ស្រុកកាបឈើង ខេត្តសុរិន្ទ
៣-ច្រកបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
៤-ច្រកបានឡែម ស្រុកប៉ូងណាមរ៉ន ខេត្តចាន់បុរី
៥-ច្រកផាកកាត ស្រុកប៉ូងណាមរ៉ន ខេត្តចាន់បុរី
៦-ច្រកបានហាតឡិក ស្រុកឃ្លងយៃ ខេត្តត្រាត
៧-ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ និង
៨-ច្រកបានខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ

*ច្រកព្រំដែនបណ្តោះអាសន្ន ចំនួន៧កន្លែង ៖
១-ច្រកអានម៉ា ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី
២-ច្រកបានតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ
៣-ច្រកបានណងភ្លឺ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
៤-ច្រកបានសាប់តារី ស្រុកសយដាវ ខេត្តចាន់បុរី
៥-ច្រកបានសួនស៊ុម ស្រុកសយដាវ ខេត្តចាន់បុរី
៦-ច្រកបានមៈមួង ស្រុកប៉រ៉ៃ ខេត្តត្រាត និង
៧-ច្រកសាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ ៕

អ៊ីរ៉ង់ធ្វើការសងសឹកដោយមីស៊ីលជាច្រើនគ្រាប់ទៅលើមូលដ្ឋានទ័ពអាមេរិកប្រចាំនៅកាតា

0

អ៊ីរ៉ង់បានបា.ញ់មីស៊ីលទៅកាន់ប្រទេសកាតា និងអ៊ីរ៉ាក់ នេះបើយោងតាមរបាយការណ៍ដែលបញ្ជាក់ដោយមន្ត្រីអ៊ីស្រាអែល។ ការវា.យប្រហារនេះត្រូវបានមន្ទីរបញ្ចកោណនៃសហរដ្ឋអាមេរិកចាត់ទុកថាជាការគំរាមកំហែង “ធ្ងន់ធ្ងរ” ដល់មូលដ្ឋានយោធាអាមេរិកនៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមសារព័ត៌មានបរទេសចេញផ្សាយយប់ថ្ងៃទី២៣ ខែមិថុនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgelFW0lU-5CJjLQS8v1hTc6V0ZsEUcfhnMkf_3JaC-hw5izhtyOsahOp0lJaeqKCZTFMal-mJQDMGkwss1q4Xo_yNKA6s8f91bZNlsvqNRioCj2ekr-CGUwki0hcV8c7gsotf25AmY_Cj9_QKDRAFydkigzsv01OW8IXf1PHgKa4DZIUX7KO5qw61-l3h2/s1920/image_2025-06-24_11-43-56.png
បើតាមរបាយការណ៍ដែលទទួលបានដឹងថា អ៊ីរ៉ង់បានផ្លោងមីស៊ីលចំនួន ១០គ្រាប់នៅមូលដ្ឋានទ័ពអាមេរិក Al Udeid ប្រចាំក្នុងប្រទេសកាតា ប៉ុន្តែជាសំណាងល្អគ្មានការរងរបួសណាមួយត្រូវបានរាយការណ៍ទេ។ ការបា.ញ់នេះត្រូវបានគេឮ ពាសពេញកណ្តាលទីក្រុងដូហា និងនៅលូសាលី ភាគខាងជើងនៃរដ្ឋធានីកាតា ហើយត្រូវបានគេមើលឃើញថា គ្រាប់ផ្លោ.ងទាំងនោះហោះហើរពាសពេញផ្ទៃមេឃនាពេលយប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjalNjQPlPeJ2Pm3zfaBAeUfobU0Q9L_qTJU_vFz7Us2LJNF4v_HvcR9LCUVHG1oRXVPI93-7q6lOsbLq4TUOS2lM0d2n8eRKwtpc1m82X3cv9pnM3N9kIfiRvtdSWwuNIMs6QVlKXreEgwgvDpi8xwIN-iX4mKq4u-CD_4Dbgh2gNhU8NP9hPekSLnl1Rn/s1920/image_2025-06-24_11-43-52.png
ចំណែកប្រភពខាងយោធាបានប្រាប់សារព័ត៌មានរ៉យទ័រថា ៖ ក្នុងពេលដំណាលគ្នានោះ ការប្រកាសអាសន្នជាអតិបរមាត្រូវបានធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាស Ain al-Asad ក្នុងប្រទេសអ៊ីរ៉ាក់ ដោយតម្រូវឲ្យទាហានទាំងអស់នៅត្រូវទៅលាក់ពួននៅក្នុងលេណដ្ឋានដើម្បីគេចពីការផ្ទុះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvzikhLeG2JrXNC7fT9y_2W947vmY-xfzRqTH6dRoDTST_0MfAng8ZMIvVyZjnOpl9u66S9Mbe4c41cyPwQ37RRyup9PJ6esMj7kZ8ArNl9jDuN_aoeo2Xl46WWNAt-HbCnSkrZRb9s-DWZbYXVT1c9Tc6s8efwFIRJJE5xfAMOBpObVxul2fLOUbLtem/s1920/image_2025-06-24_11-43-54%20(2).png

ការវា.យប្រ.ហារដោយមីស៊ីលនេះ ត្រូវបានធ្វើឡើងដោយក្រុមកងការពារបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) ក្នុងគោលបំណងឆ្លើយតបទៅនឹងការវា.យប្រ.ហាររបស់អាមេរិកទៅលើតំបន់នុយក្លេអ៊ែររបស់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២២ មិថុនា។ IRGC បានហៅការវា.យប្រ.ហារនេះថា “Operation Glad Tidings of Victory” ឬបានន័យថា «ប្រតិបត្តិការដ៏រីករាយនៃជ័យជំនះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4QEHYe3mLVoM5GglYX-eP0H2qBSNNZMWwYxRiWXdpXMBp8wIicht7jTjUhbOv1754ra_WFWPE9Kfh_ccxvLYWi-LiKTk-p0o7B-roLCsF3CInjZeHahZDpIxr0Z3LWZoF83kCgVhfeZDRBQ-BdQFteLhxqzBRpuoyfCz2BZIL3hFUQj4S29yERlwBmnNW/s768/image_2025-06-24_11-43-54.png

គួរឲ្យដឹងថា មូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា គឺជាកន្លែងដំឡើងយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកប្រចាំនៅមជ្ឈិមបូព៌ា ដែលមានកងទ័ពប្រហែល 10,000 នាក់ និងយន្តហោះចម្បាំងចំនួន 100 គ្រឿង។ វាត្រូវបានដាក់បម្រើការជាទីស្នាក់ការនៃទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaVwBqNbZ1vIcl2X2VMgdiEHQkkPnZUmIALz9CkMxxUGoNWIVs0r1TyFrQYOYDBTOazvxipFWCAix2qKY_9mHAhsDSTVYpsHA_gRgjbBMLFoQgBxah8kzTgwUp03Lx3AxL60Jo2o5aeOarF3-XpDlePK6eQzWwmlbQazd7RAX1QSQ72XVIj1ypHWFoq2Mz/s1440/image_2025-06-24_11-43-56%20(2).png

ជាមួយនឹងការវា.យប្រ.ហារនេះ សហរដ្ឋអាមេរិកបានចាត់ទុកវាជាការសងសឹកកម្រិតស្រាលមួយ និងគ្មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ព្រោះគ្មានទាហាបអាមេរិកណាម្នាក់រងរបួសឡើយ ។ ប៉ុន្តែទោះជាយ៉ាងណា លោក Donald Trump បានបញ្ជាក់ថា អាមេរិកពុំមានផែនការក្នុងការវា.យបកទៅកាន់អ៊ីរ៉ងវិញនោះទេ និងថែមទាំងបានអំពាវនាវឲ្យអ៊ីរ៉ង់ និងអ៊ីស្រាអែល រួបរួមគ្នាដើម្បីរកដំណោះស្រាយជម្លោះដោយសន្តិភាព។ ប៉ុន្តែអាមេរិកក៏បានព្រមានផងដែរថា ប្រសិនបើអ៊ីរ៉ង់មិនព្រមទទួលយកបទឈប់បា.ញ់ និងបន្តគំរា.មកំហែងមកលើមូលដ្ឋានទ័ពអាមេរិកបន្តទៀត នោះអ៊ីរ៉ង់នឹងទទួលបានលទ្ធផលធ្ងន់ធ្ងរជាមិនខាន៕

ថៃអនុញ្ញាតឱ្យតែកូនសិស្សប៉ុណ្ណោះឆ្លងដែនពេលព្រឹកនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

0

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ តាមការត្រួតពិនិត្យស្ថានការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-បានឃ្លងលឹក (ខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវ) ឃើញថា ភាគីថៃអនុញ្ញាតឱ្យតែកូនសិស្សប៉ុណ្ណោះអាចឆ្លងដែនពេលព្រឹកតាមច្រកនេះ ក្រោយពីកងទ័ពថៃអនុវត្តតាមគោលនយោយរដ្ឋាភិបាលប្រកាសបិទច្រកព្រំដែនជាប់កម្ពុជាទាំងអស់ កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ក្រោមហេតុផលទប់ស្កាត់បទល្មើស.ឆ្លងដែន និងការពារអធិបតេយ្យជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEjBAiHdbTcnm2ISAUQcp3pCSpZx17ZnGhElY0316FlazIPrnU2LUlU9MXsqanXIYfnTvCDOmNL4U1UHnBIcIS8Y6sWLseQs46IWzJL9eR9KPdWGLGPPctxze2CZKxOpr7BQzLoTy-phNoIjFXux4YxKAJ39CTq8uj_mX_2mVvH9TBFl2_DtqniKQe4BBF/s1280/photo_2025-06-24_10-12-05.jpg

ព្រឹកថ្ងៃដដែលនេះ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៨ព្រឹក ភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាបណ្តោះអាសន្នដើម្បីឱ្យកូនសិស្សខ្មែរឆ្លងដែនទៅរៀននៅទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ប៉ុន្តែបន្ទាប់ពីកូនសិស្សខ្មែរឆ្លងដែនរួចហើយ ភាគីថៃក៏បានបិទទ្វារច្រកព្រំដែនវិញ រួមទាំងដាក់របងការពារយ៉ាងតឹងរ៉ឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIFJcS1zgXDhDsIqS09ZH__J8UYUOBOXHsc0WzKXn2267ct2Oos-xs3pedcOCbNWyP7y28cJXT8UvfjHkaeUMzSz1KoY2LSFlExml88_yEmGlTR8m_GjD7q9lInKbZJkj2s9aDDK1xPCGsZpCnjGO1wL3XLZu-i1-HMkqJ150wNqpeSm6a86tOJzGD1Q6l/s1102/photo_2025-06-24_10-12-06%20(2).jpg

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Reporters ឱ្យដឹងថា ពីដំបូង ភាគីថៃបានហាមឃាត់ពលរដ្ឋខ្មែរដែលស្នាក់នៅប្រទេសថៃពុំឱ្យត្រឡប់មកកម្ពុជាវិញ ប៉ុន្តែពុំទាន់មានការប្រកាស ឬបទបញ្ជាអ្វីបន្ថែមទេ ។ ហេតុនេះ មន្ត្រីថៃប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានជជែកជាមួយពលរដ្ឋខ្មែរដែលមករង់ចាំឆ្លងដែន បន្ទាប់មក ពលរដ្ឋខ្មែរក៏មួយចំនួនក៏បំបែកគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv0PeTIpzVmWNNLD8jxvnQ7oF39KcWnTKbC4HwrgBISwjORcaphCBMm4qTZHSReDz6Vhno0tzfRaowb1u0J5xCpLyws1Cyatjwzm66exXKA0SPqtcfryA3ZRvlOSf04VY2_rStr2LjGrnzaYKPaBP6u5uotOvJsH7eq_7VM77LchjAvPuMRRLwSgIXfacR/s1280/photo_2025-06-24_10-12-06%20(3).jpg
ស្នងការនគរបាលខេត្តស្រះកែវ បានដឹកនាំកងកម្លាំងគ្រប់គ្រងហ្វូងមនុស្ស ចំនួន១០០នាក់ មកកាន់បរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានណងអៀន-ស្ទង់បត់ ដើម្បីផ្តល់ដំណឹងដល់ពលរដ្ឋប្រទេសទាំងពីរឱ្យយល់ពីស្ថានការណ៍បិទព្រំដែនកម្ពុជា-ថៃ រួមទាំងគ្រប់គ្រងស្ថានការណ៍ច្របូកច្របល់ផ្សេងៗដែលអាចកើតឡើងនៅមាត់ច្រកព្រំដែន និងផ្សាររុងក្លឿ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQzacVp0YgP5-KcJSbTgm7wIgzv9MOI736lH6nE3_qVW6t355Cw6p8MMgNoH0B2XHJGncnLX02N0HQ5ATzhiqAt1L1NH1KnRgUSwYX24DuBWYk4l16U9kOCxcj6mVcU-OcCjYTY3P96zAYHHCiaJAViQd-mrdDSEt_C8yzd61rGWP9e7Wfi05kx0Gus6dm/s1280/photo_2025-06-24_10-12-06.jpg

លោក ថាវ៉ន ឌុលយ៉ាវីត ស្នងការនគរបាលខេត្តស្រះកែវ និយាយថា សមត្ថកិច្ចខេត្តស្រះកែវបានទទួលដំណឹងពីអភិបាលខេត្តស្រះកែវពីរឿងបិទព្រំដែន និងបារម្ភពីពលរដ្ឋខ្មែរ-ថៃមិនជ្រាបពីកងទ័ពថៃបិទព្រំដែន លើកលែងតែកូនសិស្ស និងអ្នកជំងឺប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjae59qbmUa6XhQeiMMfRAEhtvK9ei9wrtj456whBNqjO7BPu78-We2x1KWdMp403gryd1L8Cwf2j_Laz7tRChd20NQH3ObzTIV8ScL85Pvej31SGLfS7uvaAV1R4npmHIp7Pg4PEPiAtihv8_oTAIncMHwtovq67xgijFaPLBYhtaZqHBAeNxjy0db7BIb/s1071/photo_2025-06-24_10-12-05%20(2).jpg

ចំណែកពលរដ្ឋទាំងពីរប្រទេសដែលពុំអាចឆ្លងដែនបានទេនៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ និងនៅតែរង់ចាំការប្រកាសច្បាស់លាស់ពីភាគីថៃ និងកម្ពុជា ពាក់ព័ន្ធនឹងគោលជំហរបើក-បិទព្រំដែនថា តើប្រទេសទាំងពីរនឹងមានវិធានការបែបណាបន្តទៀត ៕