Home ព័ត៌មានអន្តរជាតិ ក្ដៅៗ កូរ៉េខាងជើងបា.ញ់មីស៊ីលបាលីស្ទិកច្រើនគ្រាប់ចូលក្នុងសមុទ្រជប៉ុន

ក្ដៅៗ កូរ៉េខាងជើងបា.ញ់មីស៊ីលបាលីស្ទិកច្រើនគ្រាប់ចូលក្នុងសមុទ្រជប៉ុន

79
0

ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងជាថ្មី នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីយោធាកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន ដែលជំរុញឲ្យជប៉ុននិងកូរ៉េខាងត្បូងប្រុងប្រយ័ត្នជាមួយនឹងស្ថានការណ៍យ៉ាងខ្លាំង។ ការបា.ញ់ផ្លោងមីសីលនេះ ធ្វើឡើងក្រោយពេលកូរ៉េខាងត្បូងទើបធ្វើការសុំទោសទៅកាន់កូរ៉េខាងជើង ចំពោះឧប្បត្តិហេតុដ្រូន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhysoPCD8yaSSryZeTpVu3datu5CZT9WkFvgrTHTkFgDLaKRNScwXyuYPQ_uIFOp9JfByisAa5g9ABy-5j0DPkIuytcDIGWqCK4e8pcUCfwt5Yo6bcf6kk28yA7gs0wEYhqnU5k_RrME_4F6GlxJDRvtCQx3-1tVbsQulTarCYmhzjpkesHdKik4DFspL0j/s860/photo_2026-04-09_09-39-27.jpg
សារព័ត៌មាន France24, Euronews រួមទាំងសារព័ត៌អាស៊ីជាច្រើនផ្សេងទៀត នៅទី៨ ខែមេសា បានចុះផ្សាយដោយដកស្រង់នូវពាក្យសម្ដីរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ដែលបាននិយាយថា “គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ” ជាច្រើនត្រូវបានគេប្រទះឃើញបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ហើយបានហោះចម្ងាយខ្លីមុនពេលធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijjfkDClbp2Mi1a3tdHoRs5NQ9gcZab5MQMQjIrGdnVd0Z4UHSG-8cpRXrm9tL7a3NuYn6QlJvswVD_LKZdnuS42Lw3WUQ-arREZ4si19uz2wFGuaRpPWGOBClIj2OsgNno6E0UEZV-4MMso2Fgh-4GXsM4OUhCkGPWTeSB3rV3Dd9FxiYClgu-vinjcoo/s1280/photo_2026-04-09_09-39-26%20(2).jpg
ឆ្មាំឆ្នេរសមុទ្រជប៉ុនក៏បាននិយាយផងដែរថា “វត្ថុមួយដែលសង្ស័យថាជាមីស៊ីលផ្លោងត្រូវបានបាញ់ចេញពីកូរ៉េខាងជើង” ដោយជំរុញឱ្យនាវាទាំងអស់ដែលកំពុងចរាចរ “រក្សាការប្រុងប្រយ័ត្ន”។ បន្ថែមលើនេះ ការិយាល័យសន្តិសុខជាតិរបស់ទីក្រុងសេអ៊ូល ក៏បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដោយស្នើសុំឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ការញុះញង់ជាបន្ទាន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghIBGMkn2dh_iwaLnShAcSs3evno1BqDVcJsZMnGUQP6pPGPOozUVRFltJTul2ZP9MjLdEfDNmhx2PURLZAE7F7TBBv1rC0kVvesd7WhsJFeDyDgtXlPLlOS-Rgk1GYhjaSBUhXu5Un6DOmvomx9WCteZLxsPZSlcpHUN_JjTdprH6IPdHdGV2gdgBiXPT/s1280/photo_2026-04-09_09-39-26%20(3).jpg

មន្ត្រីនៅកូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសយ៉ាងឆាប់រហ័សចំពោះចលនានេះ ដោយហៅវាថាជាការរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់កូរ៉េខាងជើងពីការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលផ្លោង។ ប្រទេសទាំងពីរបាននិយាយថា ពួកគេកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការបាញ់បង្ហោះបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimcObKXoS-AdWqG-PYvV5x6TInZwJAO9s0z9yhCkIt9OKcbmhzm7sfDWHm8R2MnQkQUnr2vRHY5UTKbWocDKcAsrOLMEWqj5jD_HPgNZbBeoMbsLbljUaDTCTy2SsVz9cd0Jp3iLEiPlQe_6zYIAb08FBUrvT0YAo_WjVq5a9EvdNkN0mM453ZpqhAau8Q/s1280/photo_2026-04-09_09-39-26.jpg

ទាក់ទឹននឹងបញ្ហានេះ អ្នកវិភាគនិយាយថា ការសាកល្បងទាំងនេះច្រើនតែត្រូវបានកំណត់ពេលវេលាដើម្បីផ្ញើសារនយោបាយ ជាពិសេសក្នុងអំឡុងពេលនៃភាពតានតឹងសកលកំពុងកើនឡើង។ ជាមួយនឹងជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក សកម្មភាពរបស់កូរ៉េខាងជើងបានបន្ថែមភាពមិនប្រាកដប្រជាមួយទៀត ដែលបង្កើនការព្រួយបារម្ភអំពីសន្តិសុខក្នុងតំបន់ និងហានិភ័យនៃការកើនឡើងបន្ថែមទៀត៕