ក្នុងសម្តែងបែបសហសម័យរបស់តារាចម្រៀងទេព បូព្រឹក្ស នៅលើទឹកដីប្រទេសម៉ាឡេស៊ីក្នុងកម្មវិធី Round Festival ពិតជាបានធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង។ ទន្ទឹមនឹងមោទនភាពនេះ ទេព បូព្រឹក្ស ថានាងមានអារម្មណ៍ថាភ័យព្រោះជាអម្រែកធ្ងន់មិនមែនមកតែខ្លួនឯងឡើយព្រោះបាននាំវប្បធម៌ខ្មែរមកជាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtGwve7GORY7yHd51WTeQZ-k3iNhtqm9JuaWL0jz9mZBAeRLIU5sr1jMQBwANW_3NFZTx3CiUwTSxAW_10YgV-0F-yE9H_d-QrV1_6tWgYWtT_pl-xj8rnPTt6MGFcgBzUCjvoH9ULdjnlfLaiS8r7PGuginsRZuAqAaBpsgppyL-K0CywtZkXCbgodzy6/s2048/511890850_1270710777752049_2754977728295629220_n.jpg
ជឿជាក់ថាប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង ទេព បូព្រឹក្ស បានតំណាងឱ្យសិល្បករកម្ពុជាចូលរួមក្នុងកម្មវិធី Round Festival ដែលប្រពឹត្តទៅនៅឯប្រទេសម៉ាឡេស៊ី ដែលមានការប្រមូលផ្តុំដោយសិល្បករផ្សេងទៀតពីប្រទេសសមាជិកអាស៊ានរួមទាំងប្រទេសកូរ៉េ។ ការសម្តែងរបស់តារាចម្រៀងរូបនេះដែលនាំយកសិល្បៈវប្បធម៌ខ្មែរបង្ហាញទស្សនីយភាពរបាំអប្សរា ល្ខោនខោល ក្បាច់គុនល្បុក្កតោ ជាដើមពិតជាធ្វើឱ្យប្រជាជនខ្មែរមានក្តីរំភើបសូម្បីតែទស្សនិកជនបរទេសក៏ស្រែកហ៊ោកោតស្ងប់ស្ញែងពីការសម្តែងរបស់ប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWzMYXR5ZVgiXFt4VK3rtJJOoW9KoZp6-FgxFrQx5yIAzKZ4cnS3Nbw9qk9lIpuGQ5N6gSCKtaDw3SeOsHo05RHcIro7tRs2fpOqNM12nyTCXZeh46wbhytIEQqo0QfvWvn_DjkH4NjbI0inTvFx61rzcL6AOKAtIJpG-InBYIeYeqSp6neq8TnF2wgF0d/s2048/510457648_1270712051085255_3202054359771162228_n.jpg

យ៉ាងណាមិញ នៅពីក្រោយការរៀបចំសម្តែង ទេព បូព្រឹក្ស និងសិល្បករសម្តែងរួមទាំងក្រុមការងារពិតជាដុតដៃដុតជើងយ៉ាងខ្លាំងហើយតារាចម្រៀង ទេព បូព្រឹក្ស បានសារភាពត្រង់ថាៗនាងពិតជាភ័យក្នុងសម្តែងនៅលើឆាកអន្តរជាតិនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN1B-kmG6QQfAxzOPqPOv9HcDckir8zj-dLAv5n_zdl5eYqmiUQHF5v8p61Y8O9NuNwujL_zbd9Nilphj3F2Nd83S7g__4uaUlCag1i5RnU_nKQOkx95u9DfZ2uogWIIHGSTYViTg9WmM3F6EcRE9SUiXgRDSrP897K4BOKFEAslvBOT8ceRpu-9wGrLqy/s2048/510507684_1270711564418637_7017618349314837544_n.jpg
ភរិយាជាទីស្រលាញ់របស់តារាចម្រៀង ជី ដេវីត បានរៀបរាប់ពីអារម្មណ៍របស់ខ្លួននៅថ្ងៃទី២៣ មិថុនា ថា «សួរថាភ័យអត់? អូនភ័យណាស់បងព្រោះអម្រែកនេះធ្ងន់ណាស់បើអូនមកម្នាក់ឯងមិនអីទេតែសំខាន់ ពួកយើងមកជាមួយនឹងមុខមាត់វប្បធម៌ជាតិជាមួយនឹងក្តីសង្ឃឹមរបស់អ្នកគាំទ្រ តែមិនអីទេពេលនេះពួកយើងធ្វើបានហើយ ជោគជ័យហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7Zu95BYFajWZXBtduh1ei13CXgQMiJGVF7GeFn5_lH526J2O0gdZvquUraQ7E-2APAy0N8UaQLPJm8X2oyCaqqUVxhLyBBJgtYfmyKAOoiMjbfan-egmidurfoYyr9dia8KQAcF49Jlc4U1p73XJbQ02D8NU_9rfLU1BXWHK-LbfE_CaPBYIO1XJzVtmP/s2048/510916865_1270711144418679_6369163530582548758_n.jpg

តាមរយៈវីដេអូសកម្មភាពក្រៅឆាក តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញការភ័យរបស់ខ្លួនស្ទើរតែចង់យំព្រោះតែខ្លាចការផ្លាស់ប្តូរសំលៀកបំពាក់មិនទាន់ក្នុងការសម្តែងបទ ទេវរាជ ព្រោះតែមានវេលាតិចក្នុងការផ្លាស់ប្តូរដើម្បីសម្តែងនៅលើឆាកបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSB4VqPdOxKzhQwn4vN2bcapuAkVXYKuA8QCiCMhVd96uZQFdpGO9xFwz8HwbT4BvvxF5UEG4ClV3B5PA15AEsn-McRlJTXvsfGEiv1jFUXVAZyFK7plF07Cgmi4iQnoiiSwDncz7PolOl39bi3P5EyPdZX-fG0ET4YnJ0vOUO-PPw9fdBi95iiSw1FNAV/s2048/511400511_1270711497751977_4747722421883038770_n.jpg

ទោះយ៉ាងណា ការខិតខំប្រឹងប្រែងរបស់ ទេព បូព្រឹក្ស រួមទាំងក្រុមទទួលបានភាពជោគជ័យក្នុងការសម្តែងនៅលើឆាកអន្តរជាតិនេះ៕