បន្ទាប់ពីអ៊ីរ៉ង់បានបើការវា.យប្រហារដោយមីស៊ីលទៅកាន់ប្រទេសកាតា និងអ៊ីរ៉ាក់ដើម្បីបំផ្លា.ញមូលដ្ឋានទ័ពអាមេរិក Al Udied ក្រោយមកប្រធានាធិបតីអាមេរិកបានអះអាងថា រវាងប្រទេសអ៊ីរ៉ង់ និង អ៊ីស្រាអែល បានឈានដល់ការទទួលយកបទឈប់បា.ញ់រយៈពេល១២ថ្ងៃ ប៉ុន្តែការលើកឡើងនេះត្រូវបានច្រានចោលវិញភ្លាមៗដោយអ៊ីរ៉ង់ ក្រោមហេតុផលថា ទីក្រុងតេអេរ៉ង់នឹងមិនមានការបញ្ឈប់អរិភាពនេះឡើយ លុះត្រាតែអ៊ីស្រាអែលបញ្ឈប់ការវា.យប្រ.ហាររបស់ខ្លួនមកលើអ៊ីរ៉ង់ជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIQy29qWqYo9aKwRY1SpDyAfO8AQmisikefKacW-sLpjBPdf_gWnD5g4vuhPv9YrARebKxSaiDV2vfJ2iuFC6YosR79Q5fa25QGBd-EkMJmpuEAShv53kYsSiYN0snLWR2bfX4J9ZEBkCzXW2M2XDqlRnqSW3ZKelPtQBA4S2rZsyP_vA0oj5mWZfbEQhG/s900/image_2025-06-24_13-21-46.png

មុននឹងឈានដល់ការលើកបញ្ហានេះមកពិចារណាដើម្បីរកដំណោះស្រាយដោយសន្តិវិធី កាលពីយប់ថ្ងៃចន្ទទី២៣ ខែមិថុនា អ៊ីរ៉ង់បានធ្វើការសងសឹកទៅកាន់សហរដ្ឋអាមេរិកដែលវា.យប្រ.ហារទៅលើតំបន់នុយក្លេអ៊ែររបស់ខ្លួន ដោយយន្តហោះចម្បាំងB-2 កាលពីថ្ងៃអាទិត្យ ទី២២ មិថុនា។ ការវា.យបករបស់អ៊ីរ៉ង់ចំពោះអាមេរិក គឺធ្វើឡើងតាមរយៈការបំផ្លោ.ងគ្រា.ប់មីស៊ីលជាច្រើនគ្រាប់ទៅលើមូលដ្ឋានទ័ពអាកាសរបស់អាមេរិកប្រចាំនៅប្រទេសកាតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRoRvqHIfg6ByFuCrAtMCW9B8Q4dxPnPweuJwrLF9ice2trL7mfL2tKdNMjgq2OIL0zapRzqbNlzHhpfG9U_Kxds7DTM0flATAjZxF7IqhdkLj0Xbhw4UnsSoM4LZYLasmYHJizjr9xN8dNw1qVPWEm8dhGbkQgzG6_KKwW5cMiukgBudQsTE5eTnEWFRJ/s1280/image_2025-06-24_13-21-44.png

ការវា.យប្រហារដោយគ្រាប់មីស៊ីលនេះ បានកើតឡើងនៅពេលយប់ ដែលត្រូវបានគេឮ ទូទាំងទីក្រុងដូហា និងនៅលូសាលី ភាគខាងជើងនៃរដ្ឋធានីកាតា ហើយត្រូវបានគេមើលឃើញថា គ្រាប់ផ្លោ.ងទាំងនោះហោះហើរប្រសាចពាសពេញផ្ទៃមេឃ។ ប៉ុន្តែសំណាងល្អ ដោយមានប្រព័ន្ធសំណាញ់អាកាសទប់ស្កាត់ គ្រាប់មីស៊ីលទាំងនោះពុំបានធ្លាក់មកផ្ទុះនៅលើដីដោយផ្ទាល់នោះទេ ជាហេតុនាំឲ្យមិនមាននរណាម្នាក់ត្រូវរបួសឡើយក្នុងហេតុការណ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVYC96ZEiZnRjrf81FLESvDQqJhJgczDTxuOKSTbHPh94nGTbMeEHwsbj9crCu6MrW7iumnX1tQ4Ghg4rRwzt7cbAYNNmamwIT11Lc4zE70cJiMjku3NzCA1dqNDn0BxxvWnohePjqIME2yBblH2nvybwttIdrxWp1jOYCdazejgE6adwdQxSXK2CHrPrS/s1024/image_2025-06-24_13-21-45%20(2).png
ជាមួយនឹងការវា.យប្រ.ហារនេះ សហរដ្ឋអាមេរិកបានចាត់ទុកវាជាការសងសឹកកម្រិតស្រាលមួយ និងគ្មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ហើយលោក Donald Trump បានបញ្ជាក់ថា អាមេរិកពុំមានផែនការក្នុងការវា.យបកទៅកាន់អ៊ីរ៉ងវិញនោះទេ និងថែមទាំងបានអំពាវនាវឲ្យអ៊ីរ៉ង់ និងអ៊ីស្រាអែល រួបរួមគ្នាដើម្បីរកដំណោះស្រាយជម្លោះដោយសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0hp_-NusB-i30BZbQ5H1s0xochsmQp4MzLqkLKuvLIUT-cKvUntb7PFivTyVk63HtV_1_KRl1BtIDF8CtIz8E2RQLXhB0j1FHd912GQJUYybQq6p48CyucOmmTs9G_qdKTjDtvcVjDkPYIrISGfg5RbLiKqixxPHWVMezVlnbEXf8WTI7zF0RuheGe0WX/s790/image_2025-06-24_13-21-45%20(3).png
ក្រោយមក លោក ត្រាំ បានសរសេរនៅលើគេហទំព័រ Truth Social របស់លោកថា “តាមការរំពឹងទុក ថាអ្វីៗអាចដំណើរការទៅតាមផ្លូវដែលវាគួរទៅ ខ្ញុំចង់អបអរសាទរដល់ប្រទេសទាំងពីរ អ៊ីស្រាអែល និងអ៊ីរ៉ង់ដែលមានភាពរឹងមាំ ក្លាហាន និងមានភាពវៃឆ្លាតក្នុងការបញ្ចប់នូវអ្វីដែលហៅថា “សង្រ្គាម រយៈពេល12 ថ្ងៃ” ដែលចង់បង្ហាញពិភពលោកថា តាមរយៈការអំពាវនាវរបស់លោក ប្រទេសដែលកំពុងមានអរិភាពទាំងពីរបានយល់ព្រមបញ្ចប់វិវាទនេះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQJMF6HgNGdj1L7p_SOcXf0ozJguIUbCbHABzXCJXZ304vK1DMzyTpzg9fmCmJ_Y0Yy8dBa_mWxYzoMvIX8IWa8KZKivCzw-J6Zrk4tfq8idZtAA6F7Mr6mZixU16ISOYQNGiGlgDgFlKjn3WRgsWoKfFXDEKL19Gm9s0tpB0TworkJRQ3aFipy4j8s_IQ/s1000/image_2025-06-24_13-21-45%20(4).png

ផ្ទុយទៅវិញ រដ្ឋមន្ត្រីរបស់អ៊ីរ៉ង់លោក Abbas Araqchi បានចេញមកបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងមិនមានការបញ្ឈប់អរិភាពនេះឡើយ លុះត្រាតែអ៊ីស្រាអែលបញ្ឈប់ការវា.យប្រ.ហាររបស់ខ្លួនមកលើអ៊ីរ៉ង់ជាមុនសិន។ លោក Araqchi បង្ហោះនៅលើបណ្ដាញសង្គម X ថា «ប្រសិនបើអ៊ីស្រាអែលបញ្ឈប់ “ការឈ្លានពានខុសច្បាប់” របស់ខ្លួនប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ នៅមុនម៉ោង 4 ព្រឹក (ម៉ោងនៅទីក្រុងតេហេរ៉ង់) នៅថ្ងៃអង្គារនេះទេ អ៊ីរ៉ង់នឹងមិនមានចេតនាបញ្ឈប់សង្រ្គាមជាដាច់ខាត។» https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyphenhypheng7AEecBoRSdSZ-e1qxl6tDLIOLP4o3eRE6IpG1OUhHymDrFiNtOivwws78VUOxCesgClNCaZJ4JYpSeaJl2Bq5tSKVnEZM4HMMCslZM4fkkqTf8HInLc5PMlqD2qKnDqysn36m8Vzcazokw1f15TvJcU39ytU2b0ZTCJ7HVoLpBKJTkbmN7HQq-Du9I/s1280/image_2025-06-24_13-21-46%20(2).png

ហើយបន្ទាប់ពីការប្រកាសនោះ គេមិនទទួលបានការរាយការណ៍ពីការវា.យប្រ.ហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ទៀតឡើយចាប់តាំងពីពេលនោះមក។ ដូច្នេះលោក Araqchi បានបន្ថែមនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ថា “ការសម្រេចចិត្តចុងក្រោយស្តីពីការបញ្ឈប់ប្រតិបត្តិការយោធារបស់អ៊ីរ៉ង់នឹងត្រូវបានធ្វើឡើងនៅពេលក្រោយ” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9z-BEd_xqJWFoDQ3XqNIzHfmBBmocu1nEp_yfSZhP77WFLbJlp4OftYi-TGGMJFnWByokkeLFmS5gb4PUUjnWthBAh0idR4VwFe0R1SKv5HA9nwNV8vPciS3GLnqrzV3vqK5B-h4VT2waV4dzgvyIeBb8qWnlNsKuXdLiY0hbYVMyivQMaIWH_q_7D7xY/s770/image_2025-06-24_13-21-45.png
នៅប៉ុន្មានម៉ោងមុន មន្ត្រីរបស់អ៊ីស្រាអែលបីនាក់បានផ្តល់សញ្ញាថា អ៊ីស្រាអែលកំពុងស្វែងរកការបញ្ចប់យុទ្ធនាការរបស់ខ្លួនទៅលើប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ ហើយបានបញ្ជូនសារទៅកាន់សហរដ្ឋអាមេរិកផង។ ប៉ុន្តែបើតាមការផ្សាយនៅលើទូរទស្សន៍ផ្លូវការរបស់អ៊ីស្រាអែលបានរាយការណ៍ថា លោក Netanyahu បានប្រាប់ទៅកាន់រដ្ឋមន្ត្រីរដ្ឋាភិបាលដែលដឹងអំពីកិច្ចពិភាក្សារបស់ពួកគេថាកិច្ចព្រមព្រៀងមួយនឹងធ្វើឡើងនាព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែហាមប្រកាសវាជាសាធារណៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTtz7129faFhlNRu_dxtpTHaAMO6q4GKnik_LuBlLA4YrNSuFTFcJq04psokqVSpiNgWHuQ7i5hjwRUc2FF0EcIA_LJ73lhGcZlh6NT5kxfxwVTWwOhWAYX4Q2LKPH5fB7J3yDCXs9oyICATUCtNNg-nzKeuZqkgmtQsEXOp2TQAHDKSdkyCD-bCGBxaqL/s900/image_2025-06-24_13-21-46%20(3).png

ដូច្នេះសរុបមក ស្ថានភាពបច្ចុប្បន្នដែលគេបានដឹងគឺ ការប្រកាសថាមានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមគឺជាការអះអាងរបស់សហរដ្ឋអាមេរិកតែឯងប៉ុណ្ណោះ ចំណែកអ៊ីរ៉ង់បានបដិសេធថា កិច្ចព្រមព្រៀងអាចកើតមានលុះត្រាតែអ៊ីស្រាអែលជាអ្នកបញ្ឈប់ការឈ្លានពានមកលើអ៊ីរ៉ង់មុន ចំណែកខាងអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានទទួលយកការទាមទាររបស់អ៊ីរ៉ង់ដូចខាងលើនេះ ប៉ុន្តែមិនទាន់ចេញមកបញ្ជាក់ជាសាធារណៈនៅឡើយ៕