វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារមុននេះបន្តិចថា បទឈប់បា.ញ់គ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ចាប់ផ្ដើមមានប្រសិទ្ធភាពហើយ និងបានស្នើទៅកាន់ប្រទេសទាំងពីរកុំឲ្យបំពានវាជាដាច់ខាត។ លោក Trump បានបង្ហោះសារនៅលើប្រព័ន្ធ Truth Social ថា «បទឈប់បា.ញ់បានចូលជាធរមានហើយ សូមកុំបំពានជាដាច់ខាត!» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTur304NXa7FoDeUX4BoiW6F9ucVNdwtHDnOZe8xGT-YGtxe3sE3QCCcKu1WIkOW0sQ4Z8C3_tB-1aOmAi4YMpfzkQOINFfiMyoF5_u9uZtNMvv3nZ_-PNwKxKAnUHNk3-l7IfNtq0mWM5Q8AsdMqxS4wJKegYgxLD42xr5mQLREmrmbDUltC3TqiZ8MDE/s948/image_2025-06-24_14-39-22.png
លោក Donald Trump បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលកាលពីយប់ថ្ងៃសៅរ៍ នៅពេលដែលគាត់បានអនុញ្ញាតឱ្យធ្វើការវា.យប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលការធ្វើបែបនេះ ហាក់កំពុងនាំសហរដ្ឋអាមេរិកឲ្យចូលទៅក្នុងសង្រ្គាមប៉ែកមជ្ឈិមបូព៌ា។ បន្ទាប់មកគាត់បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលម្តងទៀត នាល្ងាចថ្ងៃចន្ទប្រហែលម៉ោង 6 ល្ងាច (ម៉ោងក្នុងតំបន់) នៅពេលដែលគាត់បានប្រកាសថាអ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមលើ “បទឈប់បា.ញ់ទាំងស្រុង និងពេញលេញ” ដែលត្រូវបានកំណត់ឱ្យចូលជាធរមាន “ប្រហែល 6 ម៉ោងចាប់ពីពេលនេះ” ។ នេះបើយោងតាមសារព័ត៌មាន New York Times បានរាយការណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZzWCa9F_H6kFp62gsZRKI3BGGOOcd8zQ04-AXouN7ntWw34twMHV1UmtujEKjTziHY2EWDUrhJ9uPqS5XGwCQq0_EhmE9NlroFgxzjw_k2UK9y47nwdTEhUc9XZIUtO12uJ4AiFe_4eiYD7j9Hrb-ClzZ1T7j-DD4INGafHm5FM9Y2R21p4_WZtNDidly/s1920/image_2025-06-24_14-39-20.png
លោក Trump បានប្រាប់ទូរទស្សន៍ NBC បន្ទាប់ពីបានប្រកាសបទឈប់បា.ញ់គ្នាថា “ខ្ញុំមិនជឿទេ ថាពួកគេនឹងបា.ញ់គ្នាម្តងទៀតនោះ” ។ តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះមិនត្រូវបានបញ្ជាក់ជាសាធារណៈភ្លាមៗដោយរដ្ឋាភិបាលអ៊ីរ៉ង់ ឬអ៊ីស្រាអែលនោះទេ ហើយគ្រាប់មីស៊ីលនៅតែបន្តហោះហើរពេញផ្ទៃអាកាសនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEYti0pk-dNRIunqen3Cci7ZzRfmylKUcDf4BZ-ADneYUlPxGkvJLAJyItXgvrGRcKjCRylj0IrGo0ry8Fhn5GBbvhlUpJ-rnOXaG29oFqnVHuKeBnY5LKI3kftv5owMVGftHBA9dYsQM_wPnE1WVHwIwOffytMz1cpDLmBB2uiLt3swHT158HXOevxHOz/s1920/image_2025-06-24_14-39-22%20(2).png

គួររំលឹកថា កាលពីម្សិលមិញប្រទេសអ៊ីរ៉ង់បានបើកការវា.យប្រ.ហារដោយមីស៊ីល ទៅលើមូលដ្ឋានយោធាអាមេរិក ដើម្បីជាការសងសឹកដែលអាមេរិកបានទម្លា.ក់គ្រាប់បំផ្លាញរោងចក្រផលិតនុយក្លេអ៊ែររបស់ខ្លួន។ ជាមួយគ្នានេះ លោក Trump បានថ្លែងអំណរគុណដល់ប្រទេសអ៊ីរ៉ង់សម្រាប់ការផ្តល់ “ការជូនដំណឹងជាមុន” មុនពេលផ្លោងមីស៊ីល ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ទាន់ពេលវេលា ហើយដែលមិនបណ្តាលឱ្យមានអ្នករងរបួស។ នៅក្នុងការបង្ហោះនៅលើ Truth Social លោក Trump បានបន្ថែមថា “ប្រហែលជាពេលនេះ អ៊ីរ៉ង់អាចបន្តទៅរកសន្តិភាព និងភាពសុខដុមរមនានៅក្នុងតំបន់បានហើយ ដូចនេះខ្ញុំនឹងលើកទឹកចិត្តអ៊ីស្រាអែលឱ្យធ្វើបេបនេះដូចគ្នា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2qp3H978KJKW9mS1D9DsEdOXexV43_pmD_1xctWw1StYzDDbr3L40iBcZ8THiL1SygO1qlClcY8iDy-HnLxn0M-IWbum6buZ3Vi8hBdLLTRdc3o3cCwYwmtKKcIEtor-LMuID3w4EouqqLhaUjAFa_MfiBjRX9iMawye6-f08ts-MdaEPJgdppGa3MvMe/s1800/image_2025-06-24_14-39-21.png

បន្ទាប់ពីការសម្របសម្រួលឲ្យភាគីទាំងពីរស្រុះស្រួលគ្នា និងទទួលយកបទឈប់បា.ញ់ លោក Trump ក៏បានព្រមានផងដែរថា “ហាមមិនឲ្យភាគីណាមួយបំពានលើកិច្ចសង្រ្គាមមួយនេះជាដាច់ខាត” ។ ស្របពេលជាមួយគ្នា ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថាមន្រ្តីអ៊ីស្រាអែលឥឡូវនេះបានបើកចំហរជាផ្លូវការហើយ ថានឹងការបញ្ចប់យុទ្ធនាការយោធារបស់ពួកគេទៅលើអ៊ីរ៉ង់ ប្រសិនបើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ជ្រើសរើសធ្វើបែបនេះដូចគ្នា៕