នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ តាមការត្រួតពិនិត្យស្ថានការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-បានឃ្លងលឹក (ខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវ) ឃើញថា ភាគីថៃអនុញ្ញាតឱ្យតែកូនសិស្សប៉ុណ្ណោះអាចឆ្លងដែនពេលព្រឹកតាមច្រកនេះ ក្រោយពីកងទ័ពថៃអនុវត្តតាមគោលនយោយរដ្ឋាភិបាលប្រកាសបិទច្រកព្រំដែនជាប់កម្ពុជាទាំងអស់ កាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ក្រោមហេតុផលទប់ស្កាត់បទល្មើស.ឆ្លងដែន និងការពារអធិបតេយ្យជាតិ ។
ព្រឹកថ្ងៃដដែលនេះ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៨ព្រឹក ភាគីថៃបានបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតជាបណ្តោះអាសន្នដើម្បីឱ្យកូនសិស្សខ្មែរឆ្លងដែនទៅរៀននៅទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ប៉ុន្តែបន្ទាប់ពីកូនសិស្សខ្មែរឆ្លងដែនរួចហើយ ភាគីថៃក៏បានបិទទ្វារច្រកព្រំដែនវិញ រួមទាំងដាក់របងការពារយ៉ាងតឹងរ៉ឹង ។.jpg)
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Reporters ឱ្យដឹងថា ពីដំបូង ភាគីថៃបានហាមឃាត់ពលរដ្ឋខ្មែរដែលស្នាក់នៅប្រទេសថៃពុំឱ្យត្រឡប់មកកម្ពុជាវិញ ប៉ុន្តែពុំទាន់មានការប្រកាស ឬបទបញ្ជាអ្វីបន្ថែមទេ ។ ហេតុនេះ មន្ត្រីថៃប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏បានជជែកជាមួយពលរដ្ឋខ្មែរដែលមករង់ចាំឆ្លងដែន បន្ទាប់មក ពលរដ្ឋខ្មែរក៏មួយចំនួនក៏បំបែកគ្នា ។
.jpg)
ស្នងការនគរបាលខេត្តស្រះកែវ បានដឹកនាំកងកម្លាំងគ្រប់គ្រងហ្វូងមនុស្ស ចំនួន១០០នាក់ មកកាន់បរិវេណច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបានណងអៀន-ស្ទង់បត់ ដើម្បីផ្តល់ដំណឹងដល់ពលរដ្ឋប្រទេសទាំងពីរឱ្យយល់ពីស្ថានការណ៍បិទព្រំដែនកម្ពុជា-ថៃ រួមទាំងគ្រប់គ្រងស្ថានការណ៍ច្របូកច្របល់ផ្សេងៗដែលអាចកើតឡើងនៅមាត់ច្រកព្រំដែន និងផ្សាររុងក្លឿ ។
លោក ថាវ៉ន ឌុលយ៉ាវីត ស្នងការនគរបាលខេត្តស្រះកែវ និយាយថា សមត្ថកិច្ចខេត្តស្រះកែវបានទទួលដំណឹងពីអភិបាលខេត្តស្រះកែវពីរឿងបិទព្រំដែន និងបារម្ភពីពលរដ្ឋខ្មែរ-ថៃមិនជ្រាបពីកងទ័ពថៃបិទព្រំដែន លើកលែងតែកូនសិស្ស និងអ្នកជំងឺប៉ុណ្ណោះ ។.jpg)
ចំណែកពលរដ្ឋទាំងពីរប្រទេសដែលពុំអាចឆ្លងដែនបានទេនៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ និងនៅតែរង់ចាំការប្រកាសច្បាស់លាស់ពីភាគីថៃ និងកម្ពុជា ពាក់ព័ន្ធនឹងគោលជំហរបើក-បិទព្រំដែនថា តើប្រទេសទាំងពីរនឹងមានវិធានការបែបណាបន្តទៀត ៕










