បន្ទាប់ពីឃើញ នាយករដ្ឋមន្រ្តីថៃអានតាមក្រដាសព្រាងទុក នៅមុខអ្នកសារព័ត៌មានស្ម័គ្រចិត្តធ្វើជាម្ចាស់ផ្ទះរៀបចំកម្មប្រជុំនិងធ្វើជាទីបញ្ជាការកណ្តាលបង្ក្រាបលើឧក្រិដ្ឋឆបោកតាមអ៊ីធឺណិតថែមទាំងកំណត់គោលដៅមកខាងកម្ពុជាបានធ្វើឱ្យពិធីការិនីល្បីឈ្មោះ សុភ័ក្រ្ត កុសុម៉ា , តារាចម្រៀង និងសម្តែង ព្រីន , អ្នកបង្កើតមាតិកា Rich Kh រួមទាំងលោក ទ្រី សក្កដា ផងបានចេញមុខប្រតិកម្មព្រោះតែលោកស្រី ផែថងថាន និយាយឡើងមកទាំងមិនមើលស្រមោលរបស់ប្រទេសខ្លួនឯង។
ពិធីការិនីដ៏មានឈ្មោះបោះសំឡេងអ្នកនាង កុសុម៉ា បាននិយាយនៅលើបណ្តាញសង្គមហ្វេកប៊ុកផ្ទាល់ខ្លួនដាក់នាយករដ្ឋមន្រ្តីថៃថា «ក្នុងរឿងថតតែរឿងល្បិចហើយ ដល់ជីវិតពិតល្បិចជាងក្នុងរឿងទៀត»។

ងាកទៅកាន់អ្នកបង្កើតមាតិកាល្បីឈ្មោះ Rich Kh វិញ បានលើកឡើងដែរថា « ចង់បានដីគេ គេមិនឱ្យ គេឈប់ប្រើសេវាថៃ ថៃស្រែកប្រាប់ព័ត៌មានជាអន្តរជាតិថា: មិនមែនចឹងទេ បិទគ្រប់យ៉ាង ព្រោះកម្ពុជាជាកន្លែងខុសច្បាប់មិនល្អ Cambodia be like: huh fake ដល់ណាទៀតមីង?»។
តារាចម្រៀងនិងសម្តែង ព្រីន បានបញ្ចេញមតិដាក់នាយករដ្ឋមន្រ្តីថៃ ថា «ក្បាលខូចណាស់ក្មេងតូច»។ ចំណែកឯលោក ទ្រី សក្កដា ហៅ អាដា សក្កដា វិញ បានដាក់ផាំងៗទៅកាន់លោកស្រី ផែថងថាន ថា «មុខសញ្ញាព្រះធរណីស្រូប»។
គួរបញ្ជាក់ផងដែរថា កាលដែលសិល្បករ សិល្បការិនី បញ្ចេញប្រតិកម្មរបស់ខ្លួនដោយសារតែឃើញទង្វើរបស់នាយករដ្ឋមន្រ្តីថៃស្រែកក្តែងៗដោយមិនអៀនខ្មាសបំបាក់មុខប្រទេសកម្ពុជានិយាយឱ្យប្រទេសខ្លួនឯងល្អទាំងដែលការពិតក្រដាសមិនអាចខ្ចប់ភ្លើងបានព្រោះសារព័ត៌មានអន្តរជាតិធំៗបានចុះផ្សាយថាពីប្រទេសថៃ ក្លាយជាទីតាំងសំខាន់បំផុតសម្រាប់ផ្ដល់ជម្រកឱ្យក្រុម មកពីប្រទេសកូរ៉េខាងត្បូងធ្វើសកម្មភាពឆបោកខ្ចីប្រាក់ក្រៅផ្លូវការ និងចាប់ជំរិតមនុស្សជាច្រើននាក់។
កាលពីថ្ងៃទី២៣ នាយករដ្ឋមន្រ្តីថៃប្រកាសប្រាប់អន្តរជាតិថា ប្រទេសថៃរីករាយស្ម័គ្រចិត្ត ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងធ្វើជាទីបញ្ជាការកណ្ដាល ក្នុងការបង្រ្កាប លើឧក្រិដ្ឋកម្មឆបោក តាមអ៊ីនធឺណិត ជាពិសេសគោលដៅ គឺប្រទេសកម្ពុជា ដែលជាប្រទេសសម្បូរទៅដោយក្រុមឧក្រិដ្ឋកម្មច្រើនលំដាប់ពិភពលោក។ ថៃនឹងរឹតបណ្ដឹងច្រកព្រំដែន ជាមួយកម្ពុជា ចាត់វិធានការដូចជា ផ្ដាច់ទឹក ភ្លើង អ៊ីនធឺណិត ប្រេង រួមទាំងវិធានការផ្សេងៗទៀត៕










