Home ព័ត៌មានអន្តរជាតិ ថៃបង្ក្រាបទីតាំងផលិតទឹកដូងក្លែងក្លាយ​ប្រើប្រាស់សារធាតុគីមីគ្រោះថ្នា.ក់ដល់សុខភាព

ថៃបង្ក្រាបទីតាំងផលិតទឹកដូងក្លែងក្លាយ​ប្រើប្រាស់សារធាតុគីមីគ្រោះថ្នា.ក់ដល់សុខភាព

80
0

អ្នកចូលចិត្តផឹកទឹកដូងនៅប្រទេសថៃបារម្ភពីផលប៉ះពាល់សុខភាព បន្ទាប់ពីសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធរកឃើញទីតាំងផលិតទឹកដូងក្លែងក្លាយចំនួន២កន្លែងនៅខេត្តសមុតសុងក្រាម ដែលការផលិតប្រើប្រាស់សារធាតុគីមីគ្រោះថ្នា.ក់លាយជាមួយទឹក និងស្ករ ប៉ុន្តែមិនប្រើប្រាស់ដូងពិតប្រាកដ ។ អភិបាលខេត្តសមុតសុងក្រាម បានកោះប្រជុំដោះស្រាយបញ្ហានេះជាបន្ទាន់ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ រួមទាំងកុំឱ្យប៉ះពាល់ដល់កសិករដាំដូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDXm-kknSI8zaAFh0ulOmgb5e411vpPB6CFx7EeyKRLTxJpB7U8uLi4CENPs23MDK3RhUfzT11O345VWfdU-Yww40UBWIhbljIhH1u7GM9QEafUmn1VHCErA6q_DgoDK54vSyya5o-a0rGUrz3LhwWKlNFeuc5YnWyjKmjGtLl_7D4E0XzwQh4y7XHTZpS/s1280/photo_2026-04-08_09-37-19%20(3).jpg
សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធបានឆែកឆេរទីតាំងផលិតទឹកដូងក្លែងក្លាយ២កន្លែងនៅខេត្តសមុតសុងក្រាម ដែលប្រើប្រាស់សារធាតុគីមីគ្រោះថ្នា.ក់លាយជាមួយទឹក ដើម្បីបន្ថែមរសជាតិ និងក្លិនស្រដៀងនឹងទឹកដូងធម្មជាតិ ។ បន្ទាប់មក មន្ត្រីជំនាញបានយកទឹកដូងក្លែងក្លាយនេះទៅត្រួតពិនិត្យពីផលប៉ះពាល់សុខភាពដើម្បីចាត់វិធានការជនល្មើសតាមច្បាប់ ហើយ ទីតាំងទាំង២កន្លែងត្រូវបានរកឃើញបើកដំណើរការអាជីវកម្មមិនត្រឹមត្រូវតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA8xjm4XqypmI88xmrx0A1hm3ZOnlhdKuQ4n2E9gWjIiN4qDgSQxn80N4dAjB4Gzlo3LRZ9VF4hT2ZjuCAeLn26vu7AkMMklSY3Q6FcG6Xeas0u_-tA_Q6WdWodfrDSU_ES7YKIC-ucxAxbNewbFW5MasCXXTJRBAkA_n9ALGIX0vha-WaC65txig2-lE-/s1280/photo_2026-04-08_09-37-19%20(2).jpg

កាលពីថ្ងៃទី៧ ខែមេសា លោក ឆាក់យ៉ាឆៃ ស៊ែងអ៊ីន អភិបាលខេត្តសមុតសុងក្រាម បានប្រជុំបន្ទាន់ជាមួយមន្ត្រីពាក់ព័ន្ធស្តីពីចំណាត់ការលើជនល្មើសផលិតទឹកដូងក្លែងក្លាយ ដើម្បីកុំឱ្យប៉ះពាល់ដល់ផលប្រយោជន៍កសិករដាំដូង ។ លោកថា ទឹកដូងក្លែងក្លាយប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់យ៉ាងខ្លាំងដែលខេត្តត្រូវចាត់វិធានការ ខណៈកន្លងមក ខេត្តបានបង្កើតវិធានការសុវត្ថិភាពចំណីអាហារ និងបង្ក្រាបការផលិតទឹកដូងក្លែងក្លាយ ពីព្រោះដូងជាទំនិញសេដ្ឋកិច្ចដ៏សំខាន់ ។

សមត្ថកិច្ចបានឆែកឆេរទីតាំងផលិតទឹកដូងក្លែងក្លាយទាំង២កន្លែងកាលពីថ្ងៃទី២ ខែមេសា និងរកឃើញការផលិតទឹកដូងមិនស្របតាមស្តង់ដារ GMP ដែលចាត់ទុកល្មើសនឹងច្បាប់ស្តីពីចំណីអាហារ ។ ក្រៅពីនេះ ទីតាំងទាំង២បានបំពានច្បាប់ការអនុញ្ញាតបើកអាជីវកម្មដែលបង្កគ្រោះថ្នាក់ដល់សុខភាព ត្រូវប្រឈមនឹងការចាត់វិធានការតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP7sybitw391ACq1DcFtHBtgxNAZVdzeG0ZOdM9nPNT6kAePG837blZjwW1Z7cvKdhwJORjBhy2J8ayqChIiKUkkw6flHj2JTd18w6GuVjz0JEKMZUlZRnkehxAIswfEXltx3XiRMkp4JH171xk1JRUOZCSpvXtav7vI0B-RmxJQWWpw370319f9mW0wlU/s1280/photo_2026-04-08_09-37-19.jpg

ដំណើរការផលិតទឹកដូង គឺពួកគេបានយកសារធាតុគីមីមកផ្សំជាមួយទឹកដើម្បីបន្ថែមរសជាតិ និងក្លិនស្រដៀងនឹងទឹកដូងធម្មជាតិ ហើយសមត្ថកិច្ចបានយកទឹកដូងក្លែងក្លាយនេះទៅត្រួតពិនិត្យនៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រដើម្បីស្វែងរកការលាយឡំសារធាតុលោហៈ ឬសារធាតុគ្រោះថ្នាក់ផ្សេងទៀត ។ បើលទ្ធផលត្រួតពិនិត្យបង្ហាញថា គ្មានសុវត្ថិភាពសម្រាប់សុខភាព អាជ្ញាធរខេត្តនឹងចាត់ការជនល្មើសតាមច្បាប់ដោយជនល្មើសត្រូវជាប់ពន្ធនាគារ និងពិន័យប្រាក់ ដើម្បីបំបាត់គំរូអាក្រក់ ។

លោក ឆាក់យ៉ាឆៃ អភិបាលខេត្តសមុតសុងក្រាម បន្តថា អាជ្ញាធរខេត្តបានចុះត្រួតពិនិត្យការផលិតទឹកដូងជាបន្តបន្ទាប់តាំងពីចុងឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន គឺអាជ្ញាធរបានត្រួតពិនិត្យការផលិតទឹកដូងចំនួន១៥កន្លែង ព្រមទាំងជំរុញឱ្យម្ចាស់ទីតាំងថ្មីផលិតទឹកដូងតាមស្តង់ដារកំណត់របស់រដ្ឋបាលចំណីអាហារ និងឱសថ ។ យើងនឹងចាត់វិធានការទីតាំងទាំងនេះដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ និងរក្សាកេរ្តិ៍ឈ្មោះទឹកដូងខេត្តសមុតសុងក្រាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBjvXcxc9QNhh03WFOe0yhltJPgpNX0BpHivSJ2oEVklg_4-fkYTvV-p9W_-j7L3MUjWnpMIYHZAyO82rOX6l5UQSM0uzBDgDSDjgi7Xaj4hXGoOSbNN_wvEUAeQbqXM2uXliikA9m2py9V2-XMedRNROyp_0sQ3n96Pp2opSiB5kEW7zuS3W_zrsyb2cK/s1280/photo_2026-04-08_09-37-20.jpg
គួរបញ្ជាក់ថា ទឹកដូងក្លែងក្លាយត្រូវបានបញ្ជូនទៅលក់នៅតាមហាងភេសជ្ជៈជាច្រើនកន្លែង ដោយការផ្សំជាមួយទឹកកកសម្រាប់លក់ឱ្យអតិថិជនផឹក ។ ព័ត៌មាននេះធ្វើឱ្យអ្នកចូលចិត្តផឹកទឹកដូងនៅប្រទេសថៃលែងហ៊ានផឹក និងប៉ះពាល់ដល់កសិករដាំដូងផងដែរ ៕