កាលពីឆ្នាំមុនបវរកញ្ញាវ័យក្មេង ល្អហួស បានប្រកួតឈ្នះនៅលើទឹកដីប្រទេសថៃក្លាយជា Miss Preteen Junior Idol World 2024 ក្រោមការអបអរសាទរយ៉ាងក្លៀវក្លាពីអ្នកគាំទ្រ។ ទោះយ៉ាងណា ល្អហួស សម្រេចចិត្តមិនបានចូលរួមកម្មវិធីដើម្បីផ្ទេរមកុដទៅកាន់ម្ចាស់ជ័យលាភីថ្មីក្នុងឆ្នាំនេះនោះទេ។ លើសពីនេះលោក អ៊ិន វិចិត្រ ក៏សម្រេចចិត្តមិនបញ្ជូនបេក្ខភាពរបស់ខ្លួនទៅកាន់ប្រទេសថៃដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOOqnyK5L7DbcIsW6NGw7Q-vIG4fL1DMcpFyDt7oJIPfkn2Wy1sI6bVGfOOXK3bCu5X6O6hxDgH5mnl9uhJHOxe0IX2CQGaR7vbkaEGL_HkgEsnrZTPW959Aw9p85gQkwQ63qlrRMYrPsbTGoe7XoXplZUrGXqio4yVOjo3hE3iIEfj7b4B-i5lHG19plQ/s2048/image_2024-04-01_16-24-56.png
បញ្ហាជម្លោះខ្សែបន្ទាត់ព្រំដែនខ្មែរនិងថៃបានអូសបន្លាយអស់រយៈពេលជិត១ខែមកហើយដែលស្ថានការណ៍រវាងប្រទេសទាំងពីរពុំទាន់បានល្អប្រសើរនៅឡើយទេខណៈរឿងនេះបានចាប់ផ្តើមដំបូងដោយសារតែយោធាថៃបានចូលមកលុកលុយយោធាកម្ពុជារហូតបណ្តាលឱ្យយោធាកម្ពុជាម្នាក់ពលី។ ភាគីថៃមិនត្រឹមតែបង្កហេតុមុនថែមទាំងធ្វើខ្លួនជាជនរងគ្រោះ និងគំរាមកំហែងជាច្រើនមកប្រទេសកម្ពុជារហូតកម្ពុជាបានឆ្លើយតបវិញដោយអង់អាចមិនចុះញមជាមួយថៃឡើយហើយរាជរដ្ឋភិបាលកម្ពុជានឹងកំដរថៃឱ្យដល់ទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjayTe3RhZH2a0X0cQ525Q2h3HAryaveaqvMZ3Z8gCno3doT2KuqZssytzL1fcIyNdhTISgb7OdhxnsW9MQ5jnmlNSonQ3ReXESrLm54FH8cCpD3KJSSE9nf0RGDb3CR2ZNAYlufJoeSkqJyroJIDL43SDlQj8x3lMJvHUXjU9ulBR_ATJGzUlCEDlzzFlW/s2048/image_2024-04-01_10-51-25.png

ស្របពេលបញ្ហាប្រទេសជិតខាងទាំងពីរមានភាពតានតឹងនេះ បវរកញ្ញាភេទទី៣ ហានី Miss Queen Cambodia 2024 បានសម្រេចចិត្តមិនទៅប្រកួតនៅឯប្រទេសថៃរហូតពេលនេះ ល្អហួស ក៏សម្រេចចិត្តមិនទៅចូលរួមផ្ទេរមកុដក្នុងនាមជា Miss Preteen Junior Idol World 2024 នៅឯប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM9fThHOcdLlqHAO_dlh796klo6YVVD6YDQ7sIJ1utIxJkOXWiTXQ6xyFUomuux9fNr-Yj_UPr1xFkLq6D-Z4Xg-NvsMtymBJOozn11iIn2w9NfaAFMrHBVu345q4Fgg6GU0Xn00FdntMxZYE_4D0GhEKvXqhZK8UwSZHa8OXxWuXwXykQFhgbgAUD5Awi/s2048/image_2024-04-01_10-51-26.png

លោក អ៊ិន វិចិត្រ បានបង្ហោះនៅរសៀលថ្ងៃទី២៣ មិថុនា ថា «ខ្ញុំសម្រេចចិត្តមិនបញ្ជូនបវរកញ្ញាខ្ញុំទៅប្រកួតនៅប្រទេសថៃនោះទេ ក្នុងនោះមានកម្មវិធីមួយ ដែលប្រកួតនៅខែ៧។ Queen ល្អហួសក៏មិនបានចូលរួមក្នុងការផ្ទេរដំណែងដោយផ្ទាល់ផងដែរ»។ ជាមួយគ្នានេះដែរអ្នកនាង ដេននីក្វាន់ ម្តាយរបស់ ល្អហួស ក៏បានចែករំលែកបន្តថា «
កូនស្រីល្អហួស មិនបានទៅចូលរួមកម្មវិធី លា មកុដ នៅថៃទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO54NhH-l9T-c1O_zAtQTF4CGdqS3-hYGpTTtvknwcAJlWAOHZV4t1JvhkmW-aiwjUjww5x889gD7YmSJaT74llcyAVDOLDOhZg4YDl3cO-alJyR8IFd5ycDVma4yieCWL8GJXiqL1LBdQ2lm6KopIddeIbImTSzKE2a3F9EOqX4iWtHH1rYeohyphenhyphenJX7LR8/s730/image_2025-06-23_13-09-55.png
គួរបញ្ជាក់ថា ល្អហួស បានគ្រងមកុដ Miss Preteen Junior Idol World 2024 នៅរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។ ក្រៅពីក្លាយជាម្ចាស់មកុដ ល្អហួស បានដណ្តើមជ័យលាភីឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ ពានរង្វាន់ Vote បោះឆ្នោតច្រើនជាងគេ និងពានរង្វាន់ជាច្រើនទៀតសរុបទាំងអស់រហូតដល់ទៅ៨ពានរង្វាន់ក្នុងពេលតែមួយ៕