តើសង្រ្គា.មកំពុងធ្វើឲ្យអំណាចអាមេរិកធ្លាក់ចុះមែនទេ ? យោងតាមការស្ទង់មតិដ៏សំខាន់មួយដោយវិទ្យាស្ថាន ISEAS – Yusof Ishak ដែលជាមជ្ឈមណ្ឌលសិក្សាអាស៊ាននាបានបង្ហាញថា ប្រជាជនអាស៊ីអាគ្នេយ៍ភាគច្រើន ពេញចិត្តចំពោះប្រទេសចិនជាងសហរដ្ឋអាមេរិក មកធ្វើជាដៃគូមហាអំណាចសំខាន់សម្រាប់ប្រទេសរបស់ពួកគេ។ នេះជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ ដែលប្រទេសចិនអាចនាំមុខអាមេរិកដូចនេះ។
.jpg)
យោងតាមការចុះផ្សាយរបស់ The Straits Times របាយការណ៍ “ស្ថានភាពនៃអាស៊ីអាគ្នេយ៍” ឆ្នាំ ២០២៦ បានបង្ហាញពីអ្នកចូលរួមចំនួន ៥២% បានជ្រើសរើសប្រទេសចិន ខណៈដែល ៤៨% បានជ្រើសរើសសហរដ្ឋអាមេរិក ដែលជាលទ្ធផលបញ្ច្រាស់ពីឆ្នាំមុនៗ ព្រោះកន្លងមកទីក្រុងវ៉ាស៊ីនតោនតែងនាំមុខជានិច្ច។.jpg)
ហេតុផលធំបំផុតក្នុងចំណោមហេតុផលទាំងអស់ដែលនៅពីក្រោយការផ្លាស់ប្តូរនេះ គឺការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ជាពិសេសជុំវិញបញ្ហាជម្លោះនៅមជ្ឈិមបូព៌ា ដែលមនុស្សជាច្រើនយល់ឃើញថា លោក ត្រាំ កំពុងបំផ្លាញសន្តិភាពពិភពលោក។ ការស្ទង់មតិបានរកឃើញថា គោលនយោបាយការបរទេសរបស់លោក ត្រាំ ឥឡូវនេះគឺជាការព្រួយបារម្ភខាងភូមិសាស្ត្រនយោបាយកំពូលនៅក្នុងតំបន់។

អ្នកវិភាគនិយាយថា ភាពមិនប្រាកដប្រជាជុំវិញយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ការប្តេជ្ញាចិត្តលើសន្តិសុខ និងសកម្មភាពសកលបានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនលែងសូវជឿទុកចិត្តក្នុងការពឹងពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោនតទៅទៀត។ ក្នុងពេលជាមួយគ្នានេះ ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសចិនកំពុងដើរតួនាទីយ៉ាងសំខាន់ជាមួយបណ្ដារប្រទេសនៅអាស៊ីអាគ្នេយ៍។
.jpg)
របាយការណ៍នេះគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសជាច្រើននៅក្នុងតំបន់នេះកំពុងពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្ម និងការវិនិយោគពីទីក្រុងប៉េកាំង ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏មានឥទ្ធិពល។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានសង្កត់ធ្ងន់ថា នេះមិនមានន័យថាអាស៊ីអាគ្នេយ៍កំពុងជ្រើសរើសភាគីណាមួយក្នុងចំណោមពួកគេទាំងពីរទាំងស្រុងនោះទេ ប៉ុន្តែប្រទេសភាគច្រើននៅតែចង់ធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចទាំងពីរជាជាងប្តេជ្ញាចិត្តចំពោះភាគីមួយតែម្ខាង។.jpg)
សរុបមក ការស្ទង់មតិនេះបានកំណត់អត្តសញ្ញាណគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ថា ជាកង្វល់ផ្នែកភូមិសាស្ត្រនយោបាយឈានមុខគេនៅក្នុងតំបន់។ ក្តីបារម្ភផ្នែកសេដ្ឋកិច្ចក៏បានកើនឡើងផងដែរ បន្ទាប់ពីការអនុវត្តពន្ធគយបដិការសកល ដោយរដ្ឋបាលលោកត្រាំ ដែលប៉ះពាល់ដល់ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ៕










