Home Blog Page 387

ទស្សនិកជនចិនប្រតិ.កម្មរឿង «Bon Appétit, Your Majesty» ដោយចោ.ទថាបំភ្លៃប្រវត្តិសាស្រ្ត

0

រឿងភាគកូរ៉េ «Bon Appétit, Your Majesty» ពីតួឯក YoonA និង Lee Chaemin ថ្មីៗនេះបានសាយភាយពេញអ៊ីនធឺណិតយ៉ាងឆាប់រហ័សជាមួយសាច់រឿងដ៏ជក់ចិត្តនិងការសម្តែងដ៏ល្អរបស់តួអង្គ។ ទោះយ៉ាងណា ទស្សនិកជនចិនបានបង្ហាញការខឹងសម្បារនិងមិនពេញចិត្តចំពោះរឿងនេះនៅពេលដែលម្ចាស់ម្ហូបស៊ីឈួនបែរជាមិនស្គាល់ម្ទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL6rN4YizqePxgUeAi4pmGen1d9ZWOFVgFRzZNXbKTDwCvE5S4c2zc4rYUtxY-p2GFHVvA1nhrEBo4jqRSy-9We96S04wxNKAq0Xjiwzkls3W3l8e0P_XGB1mGaxoZCoKj-UOmUIOU_0Q1Ic-aZN75SnfEkcoe6d6CHlNqeEGVkiSqG3ACTH_E4LRtmXmU/s1024/image_2025-09-13_08-18-41.png
នៅក្នុងឈុតមួយ ម្ចាស់ម្ហូបស៊ីឈួនម្នាក់មកពីរាជវង្សមីងចូលក្នុងផ្ទះបាយអធិរាជចូសុន រើសម្ទេសមួយផ្លែ ហើយសួរថាតើនេះជាអ្វី? ឈុតនេះធ្វើឱ្យអ្នកទស្សនាស្គាល់ពីប្រវត្តិធ្វើម្ហូបបាននិយាយថា «ម្ចាស់ម្ហូបស៊ីឈួនមិនស្គាល់ម្ទេសទេ? តើអ្នកសរសេររឿងបានធ្វើដំណើរត្រឡប់មកវិញឬយ៉ាងណា?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj3KJqJgTFVujFm59fGEPLa3sWaa3YWvN7hTx9wDydRToioVgsM3QwDWaBvIvt_NQqYH06RVTzeeSgPzwAEqXwkgy256VNHKpPc3_GFi1suG7FQqTqyjZO1kQsR9Z-UDnlaLKgzV9-10iBK2YkMnOvLG2DdEC2tSWECRW3PkO75NB6GwNo_ZiND2Bm9-lv/s640/image_2025-09-11_13-13-03%20(3).png

នៅពីក្រោយការគ្រោងទុកដ៏ក្ដៅគគុកនេះ គឺជាការបញ្ច្រាសទាំងស្រុងនៃប្រវត្តិម្ទេស។ ម្ទេសមានដើមកំណើតនៅទ្វីបអាម៉េរិក ហើយត្រូវបានគេនាំចូលប្រទេសចិនក្នុងអំឡុងពាក់កណ្តាលរាជវង្សមីង។ កំណត់ត្រាដំបូងបំផុតនៃម្ទេសនៅក្នុងប្រទេសចិនគឺនៅក្នុងសៀវភៅ «Zunsheng Baqian» ឆ្នាំ ១៥៩១ របស់ Gao Lian ដែលបានចុះបញ្ជីពួកវាជារុក្ខជាតិលម្អ។ ការទទួលទានម្ទេសពិតប្រាកដមិនបានចាប់ផ្តើមរហូតដល់ឆ្នាំទី ៦០ នៃរជ្ជកាលរបស់អធិរាជ Kangxi (១៧១២) នៅពេលដែលបានកត់ត្រាថា ប្រជាជន Miao បានប្រើវាជំនួសអំបិល។ វាមិនមែនរហូតដល់រជ្ជកាលរបស់អធិរាជ Qianlong ដែលម្ទេសត្រូវបានដាក់បញ្ចូលជាប្រព័ន្ធទៅក្នុងម្ហូបស៊ីឈួន ក្លាយជាចំណុចសំខាន់នៃរសជាតិហឹរ រួមជាមួយម្ទេសស៊ីឈួន និងសណ្តែកខ្មៅដែលមានជាតិ fermented។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAazFCgZfS2cbYYW00luqIB7yjybRHObghSL-ccBtU1LKqbNOGrg7v9sxd971zEX4GlqZ7o8GSfx91qvGp_FPianrn-n9vdtni6GHnPM2bVEi-R1N3P0hlerGqG7uuN5qmupEYHw01kLpQNdTBz_AXrn0Yml4Ypd1awPlq38S-vOP7URq6QOA_P91UE9X9/s640/image_2025-09-11_13-13-03%20(4).png

ឯកសារយោងដំបូងគេបង្អស់ចំពោះម្ទេសនៅលើឧបទ្វីបកូរ៉េគឺក្នុងឆ្នាំ ១៦១៤ វាមានរយៈពេល២៣ ឆ្នាំក្រោយឯកសារយោងរបស់ចិន។ តាមប្រវត្តិសាស្ត្រ ម្ទេសត្រូវបានប្រើប្រាស់ដំបូងនៅក្នុងប្រទេសកូរ៉េសម្រាប់តែជ្រក់គីមឈីប៉ុណ្ណោះ ហើយមិនបានបង្កើតប្រព័ន្ធគ្រឿងទេសដ៏ស្មុគស្មាញនៃម្ហូបស៊ីឈួនរបស់ចិននោះទេ។ ជាងនេះទៅទៀត នៅពាក់កណ្តាលរាជវង្សមីង (ដើមសតវត្សទី ១៦) ដែលជារយៈពេលដែលរឿងនេះត្រូវបានកំណត់ ម្ទេសមិនទាន់ត្រូវបានណែនាំដល់អាស៊ីបូព៌ានៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGuvYyayz7gyC8-dQlV-JtBLdmbtxSNLuSeW4aJwzQn0IctOm2JzimpAuzmyPhhNiJ8mYNwg3mWjnAZIZlXfsfRWlAdt9VhA_IApbWAJDnuHrnblx-l4gAcF3M0efp8sJ3uwVic6151yh5BFjeWs-1pJyJgtq30snEZwEyT2QJat05TEOBg2Vt1EMd49jP/s640/image_2025-09-11_13-13-03%20(6).png

ប្រព័ន្ធផ្សព្វផ្សាយចិនបានចុះផ្សាយទៀតថា ទោះបីជាអ្នកសរសេររឿងព្យាយាមប្រើ រឿងធ្វើដំណើរតាមពេលវេលា ជាខែលក៏ដោយ ក៏ពួកគេមិនអាចលាក់បាំងកំហុសរបស់តួអង្គបានដែរ។ ប្រសិនបើតួអង្គគឺបុរាណ នោះម្ទេសត្រូវបានណែនាំទៅប្រទេសកូរ៉េយឺតជាងប្រទេសចិន។ ប្រសិនបើការរៀបចំគឺទំនើប តើធ្វើម៉េចម្ចាស់ម្ហូបស៊ីឈួនមិនស្គាល់គ្រឿងផ្សំសំខាន់ៗនៃមុខម្ហូបរបស់ខ្លួន? ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt33U_1uyxkXuRbJK3AIvFtDhvc5ma3y1KAI7S0Ejv3-TQ5HutZdf2bXypcHwsCGEMegqvL49XbHWfwehUzjglInxd_pryBeX2HIVeUh3VkSCBZNJ2Rn-XTO6buH3l2iTP8pmU6I_upq-B9YpOYP6jURGEJB2pcdAcsqTof98cjPGJx7dEtUcEwA6llW53/s640/image_2025-09-11_13-13-03.png

ទស្សនិកជនចិនបានចោទប្រកាន់ថា នេះមិនមែនគ្រាន់តែជាការបំភ្លៃជាប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែជាផែនការមួយដែលធ្វើឱ្យអ្នកទស្សនាជាច្រើនបកស្រាយថាជា ការរៀបរាប់អំពីវប្បធម៌ ដោយផ្លាស់ប្តូរឫសវប្បធម៌ដោយស្ងប់ស្ងាត់។ ទស្សនិកជនមួយចំនួនបានព្យាយាមបកស្រាយ ដោយបញ្ជាក់ថា ម្ទេសក្នុងរឿង ត្រូវបានពិពណ៌នាថាជា សារធាតុពុលនាំមកដោយកប៉ាល់បរទេស ដែលត្រូវបានគេរកឃើញ និងប្រើប្រាស់ដោយតួស្រីធ្វើដំណើរតាមពេលវេលា ដោយមិនបានបញ្ជាក់ច្បាស់លាស់។ ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែនៅក្រោមការក្លែងបន្លំនៃ «ប្រវត្តិសាស្រ្តប្រឌិត» គ្រោងនៃ «ម្ចាស់ម្ហូបស៊ីឈួនរបស់ចិនដែលមិនស្គាល់ម្ទេស» ត្រូវបានគេរិះគន់ថាជាការប៉ុនប៉ងដោយចេតនាដើម្បីបង្កើតអារម្មណ៍នៃឧត្តមភាពវប្បធម៌និងមិនគោរពប្រវត្តិសាស្រ្តធ្វើម្ហូប៕

ចង់បើកចង់ញ័រខ្លួនហើយ! តែអ្នកនាំពាក្យរងកងទ័ពថៃថា បើចង់ឲ្យច្រកព្រំដែនបើកឡើងវិញ លុះត្រាតែកម្ពុជាឈប់គាបសង្កត់ថៃ

0

ថៃកំពុងព្យាយាមដើរតួជាជនរងគ្រោះសារជាថ្មីក្រោយមានការសំណូមពរពីជប៉ុនសុំឲ្យភាគីទាំងពីរបើកព្រំដែនមួយចំនួនឡើងវិញ ដោយអ្នកនាំពាក្យរងរបស់កងទ័ពភូមិន្ទថៃបានប្រកាសក្ដែងៗនៅចំពោះអ្នកសារព័ត៌មានជាច្រើនថា ប្រសិនបើចង់ឲ្យការចរចាដើម្បីបើកច្រកព្រំដែនទទូលបានជោគជ័យ លុះត្រាតែភាគីម្ពុជាបញ្ឈប់ការគំរា.មកំហែ.ង និងដាក់សម្ពាធលើថៃជាមុនសិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDGpYFnyXZ4g2zbSqvUQwJzTU_eZZGjmRgemhdoTl6eQ6c6WYQszB-YnoUTWRrEyOXMaPr_hDjjVWr8XBJVPMD9YCoh3rA3NRIetOvk9CeqfHEm6gU778tSmjVogiMhqtk6oHt0QT5VVJzV8gwuTNJbfppfJrMOW0hGfPoTQ_tQ6lCxQr8fuTz_LEuVuVf/s1280/photo_2025-09-13_11-23-25%20(2).jpg
នៅថ្ងៃទី12 ខែកញ្ញា អ្នកនាំពាក្យរងកងទ័ពថៃ លោក Wanchana Sawasdee បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែបញ្ឈប់ការគំរាមកំហែងប្រឆាំងនឹងប្រទេសថៃជាមុន ប្រសិនបើចង់ឲ្យមានការចរចាព្រំដែនប្រកបដោយប្រសិទ្ធភាពត្រូវប្រព្រឹត្តទៅ។ លោកបានលើកឡើងថា ការសន្ទនាដែលឈរលើទស្សនៈផ្សេងគ្នាមិនអាចឈានទៅមុខបានទេ ខណៈដែលពាក្យសំដីបែបវែកញែកបាននិងកំពុងបន្តបង្កើនភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxB1ky63DcHOMsf2HHB3V5BvIoJmb2_ioudt17MoMkJUA2d0MiJyY43zsApVoN72VAKLak4S6AgcTr080cV9I5-Uy0J-BhSIcy2C_6L6uYPH9voE2w26Cw382Rec3RQ-tc8hdGlSwPEGvU5Nsfp9Ssuso8FbNbcYRNrJKW6M6KtcOGseKpmGF5VbGnZv-k/s1280/photo_2025-09-13_11-23-25.jpg

ត្រង់ចំណុចនេះលោក Wanchana បានកត់សម្គាល់ថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីតំបន់ជម្លោះនៅតាមព្រំដែន ប៉ុន្តែបានសង្កត់ធ្ងន់ថាក្នុងកាលទេសៈនេះ វាដាច់ខាតត្រូវតែគ្មានការគំរាមកំហែងពីភាគីម្ខាងទៀត។ លោកបានអះអាងថា ការគំរាមកំហែងមិនត្រឹមតែបំផ្លាញទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កភាពផុយស្រួលដល់ជម្លោះដែលមិនចាំបាច់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4JkrvNw0kiN5EPCfTQ9hchc8YOeBybXAjzd4sT2gxoMpl9yL5aR2DwiIwbg56YYac37bD0kEhKJf79_aa-e-aFgDYnQBAC4Vjluq5kw43A0HApyeroVEJy5p0fOJuAQzE_PGZDQHRsv0cD13i0s1uoy1CiDUQYlydfaz-7Muh3EGcsSoW4JVhwoX2tfWh/s750/photo_2025-09-13_11-24-01.jpg
គួរជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យរងកងទ័ពថៃពាក់ព័ន្ធនឹងការ «គំរាមកំហែង» ខាងលើនេះ គឺចង់សំដៅដល់ការដាក់បង្កប់គ្រាប់មីនថ្មី ការបង្កើនឬចល័តយោធា រួមទាំងការប្រើប្រាស់វិធានការបិទព្រំដែនដើម្បីដាក់សម្ពាធលើសេដ្ឋកិច្ច ដែលថៃចោ.ទប្រកាន់ថា សុទ្ធសឹងតែជាអ្វីដែលកម្ពុជាកំពុងអនុវត្តក្នុងការប្រឆាំងនិងគំរាមទៅកាន់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy6XFqnRaKbfzN4PQpquhdgICZ7DSALFXSVs24pJOr0SwA7cPTEZYzwZqtkf9cddt1_HvdP8vKwYJKzvOaxHmIpYwO5ss-mg4C5xUdyHkItZvNOsyBGPri3Ul0Cc-VzrTsxlqJFAhVsxI64jRMxyNLFj-eOTV1anFceOlgUl7qNQsGltLHeZp69nniJbIX/s1280/photo_2025-09-13_11-23-51.jpg

ជាមួយគ្នានេះ បើតាមលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុបជា បានយល់ឃើញថា កម្ពុជាមិនគួរបើកច្រកព្រំដែនគោកជាមួយថៃនៅពេលនេះទេ បើទោះបីជាមានសំណើរពីខាងជប៉ុន ក្នុងគោលបំណងធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់លើទំនិញដែលចាំបាច់ក៏ដោយ ព្រោះថៃមិនបានបង្ហាញពីការគោរពចំពោះកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7EZJmGriGSpWt5SUhUpOYTdUxc6tLWL8pfwaUWKk7pl6E_NGtHwy4_fkgeub1Uu1xwmfXnvqxS3aMv9S8N5Iq9qonBAh9jaGGUxs7I_5H867uxvy_ps2VxCk0d8hx73wp-B5qxjeLLCUXT5LO9F6H7fwMExf8coJ1Dz8638_B1Lx1eRWtcfhb7irjDFYK/s960/photo_2025-09-13_11-24-01%20(3).jpg

បន្ថែមពីលើនេះ លោកបណ្ឌិតបានគូសបញ្ជាក់ជាបន្តទៀតថា ក្នុងនាមជាខ្មែររងការឈឺចាប់ មិនគាំទ្រឱ្យបើកព្រំដែនគោកពេលនេះទេ បើទោះជាជប៉ុនសំណូមពរក៏ដោយ។ ព្រោះឈឺមនសិការ…! កម្ពុជាគ្មានអ្វីលក់ទៅថៃទេ។ ហើយសូមឲ្យជប៉ុនអាចជួយរំលឹកថៃ ឱ្យចេះគោរពគោលការណ៍ជាអន្តរជាតិផង។ ព្រមទាំងចោទជាសំណួរខ្លីមួយថា តើការបើកការប្រយុទ្ធដ៏សាហាវរយៈពេល៥ថ្ងៃ កាលពីថ្ងៃទី២៤-២៨ កក្កដា ២០២៥កន្លងទៅ ថៃបានទទួលសំណូមពរពីជប៉ុនដែរមែនទេ?

Elon Musk ត្រូវបានបុរសម្នាក់ដណ្ដើមតំណែងជាអ្នកមានជាងគេបង្អស់នៅលើពិភពលោក

0

បុគ្គលដែលមានជាងគេបង្អស់នៅលើពិភពលោកមិនមែនជាលោក Elon Musk ទៀតនោះទេ ដោយតំណែងនេះបានធ្លាក់ដល់ដៃលោក Larry Ellison សហស្ថាបនិករបស់ Oracle វិញ ក្រោយភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើង 40% នៅក្នុងការជួញដូរដំបូង ធ្វើឲ្យទ្រព្យសម្បត្តិរបស់គាត់មានចំនួនលើសលោក Elon Musk ប្រមាណជិត10ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានអាមេរិក The Guardian នៅថ្ងៃព្រហស្បត្តិ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjEUQ5duW4a6bxaVDAba0XZuL0604aDhKkehfzhNG8A-_dIfx4kQvD_k0XI0M2MFfVKHvG26RNIqLlzEm59lBvZHPYyKNk2RNxY_r1SuE7i0S1EVWKmlIe9c2_Zdk-jtPguiLuK5nJy_0phZ-97jLykcI_WbCTdYIjAL9LjEmGOJwfADAvShyutv_gOwQi/s1000/photo_2025-09-11_14-57-53%20(4).jpg

បើយោងតាមការវាយតម្លៃសន្ទស្សន៍ទ្រព្យសម្បត្តិមហាសេដ្ឋីរបស់ Bloomberg បានឲ្យដឹងថា សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry បានវ៉ាដាច់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ឱ្យក្លាយជាបុគ្គលដែលមានជាងគេបំផុតរបស់ពិភពលោក។
null
ទិន្នន័យនេះបានបង្ហាញថា ទ្រព្យសម្បត្តិសុទ្ធរបស់លោក Ellison បានកើនឡើងដល់ 393 ពាន់លានដុល្លារអាមេរិក ដែលជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃតម្លៃភាគហ៊ុនរបស់ Oracle ។ ហើយឥឡូវនេះលោក Elon Musk បានដើរតាមពីក្រោយគាត់វិញម្ដង ជាមួយនឹងទឹកប្រាក់ប្រហែល 385 ពាន់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4QUjxdB5zhr664OkXVBUbIzNnDZGuju-_1UT4n-kyOpYx9SDJQjKG3GRQquDveZGLp1SOaNwiFdDwvs1YgZo2cSBujimSgxP7awapLH5-b4P08G46NTUVLp265UEXzqCYefGEC5Sk6hYq55qZVvpiS_tB5TTScLys3g4Ys33upp1rJu4vHjJHDlVOuoEY/s600/photo_2025-09-11_14-57-53%20(2).jpg

គួរជម្រាបថា Oracle ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1977 គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដ៏ឈានមុខគេលើសកលលោកក្នុងផ្នែកកម្មវិធីអាជីវកម្ម និងបច្ចេកវិទ្យាពពក ដែលភាគច្រើនបម្រើដល់ស្ថាប័នធំៗដូចជា ធនាគារ និងរដ្ឋាភិបាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtIIqTxst6eh54QN4krCzsum2aT-nUFVEd3wgfkXSPTmdHfmt63WeaDr-x-mgw2FmED9RGmG2Mifi6q5T4nLi1VxEK6E3IKoFQmKca88lG6MOdw8Vt2FO_IBwXiC9Oz19AleBLaB6BNa-ycVumuM5pZcEHnJuUSM7gFx2d_3BzIr81mKvwfi2rwFeH4sVD/s1280/photo_2025-09-11_14-57-53%20(3).jpg

នៅក្នុងវ័យ81ឆ្នាំក្នុងពេលបច្ចុប្បន្ន លោក Ellison បានប្រែក្លាយវាទៅជាក្រុមហ៊ុនសូហ្វវែរ និងកុំព្យូទ័រពពកដ៏ធំបំផុតមួយរបស់ពិភពលោក។ ការផ្លាស់ប្តូរចុងក្រោយបំផុតនៅកំពូលនៃតារាងចំណាត់ថ្នាក់ទ្រព្យសម្បត្តិ បានបង្ហាញពីទ្រព្យសម្បត្តិរបស់មហាសេដ្ឋីនីមួយៗថាមានការប្រែប្រួល ដែលជារឿយៗវាបានផ្លាស់ប្តូរដោយសារតែចលនាទីផ្សារភាគហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe6N1hl8ZLU-hRX94phuDQZKXl3fR3rOB1g7hZH-3_u5dlZquFuMZ43AdUniFHO-G32SATSyyH4jjaR1y30jIUAsVryHLZiXOtT1eU8-WurCj2o92f5y1fLV9_jGOKKpyASPttl2SfxYcfNG4I-ZQLiY_iXoEkysX1HvEwbx3FFlMSo3GVKKobYeEj5Oqy/s686/photo_2025-09-11_14-57-53%20(5).jpg

ជាមួយនឹងការកើនឡើងនៃទីផ្សារ និងភាគហ៊ុនបច្ចេកវិទ្យាបែបនេះ បានជំរុញឲ្យទ្រព្យស្បត្តិរបស់លោក Ellison ហក់ដល់ចំណុចកំពូល ដែលជាការបញ្ជាក់បានថាវាសនាពិតជាអាចផ្លាស់ប្តូរបានទាំងស្រុងក្នុងពេលមួយយប់នៅក្នុងពិភពភាគហ៊ុនខ្ពស់នៃទ្រព្យសម្បត្តិជាសកល៕

យុទ្ធនាការ «ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ» នាំមកជូនដោយ កូកា-កូឡា កម្ពុជា បានផ្តល់ភាពរីករាយ និងស្រស់ស្រាយដល់ក្រុមគ្រួសារខ្វះខាតជាង១ពាន់គ្រួសារក្នុងឱកាសភ្ជុំបិណ្ឌ

0

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ – ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា កម្ពុជា) បាននាំមកនូវភាពរីករាយ និងស្រស់ស្រាយដល់គ្រួសារខ្វះខាតជាងមួយពាន់គ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈយុទ្ធនាការ «ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ»។ សកម្មភាព នេះ បានផ្តល់ជូនគ្រួសារខ្វះខាតនៅសហគមន៍កម្ពុជាយើង អាចដើរទិញទំនិញដោយមិនអស់លុយ និងបង្កើតបរិយាកាសស្និទ្ធស្នាលពេលដើរផ្សារ ប្រកបដោយភាពរីករាយ និងកិត្តិយស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGtbUzUk2FTxRzO_j-ouNJ9QwUHWzSKACfcMW_YVXVYBxIjxYMPapP4euc-wUtRKk5n5TTvUqdfG4vLVkXF9l-OH5Uy1moKutP_m5SlCR-O1AUnB2ycG0OwY1XFWkRMw741SKCFUqXw_peN89ITSCf93-ofvkpdpQ4AJ7WsU0w7a-j_psB2rScnvfG5Coe/s1280/C0097T01.png

កូកា-កូឡាកម្ពុជា រីករាយស្វាគមន៍គ្រួសារខ្វះខាតទាំង ១៨០០គ្រួសារ មកទិញទំនិញចាំបាច់ ដោយមិនអស់លុយ នៅថ្ងៃទី ១៣ និង ១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

គ្រួសារនីមួយៗនឹងទទួលបានទឹកប្រាក់ ៥០ដុល្លារ ដើម្បីទិញទំនិញ ដូចជា គ្រឿងទេស អង្ករ បន្លែ ត្រីសាច់ និងគ្រឿងផ្សំផ្សេងទៀត ដើម្បីប្រើប្រាស់ ធ្វើម្ហូបអាហារ ក៏ដូចជាធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅតាមវត្តអារាមនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ការផ្តល់បណ្ណទិញទំនិញដោយឥតគិតថ្លៃនេះ នឹងជួយគ្រួសារទាំង១៨០០មានឱកាសផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អ និងអាចរីករាយអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយមោទនភាព និងភាពសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ0jXfldMgiz1ZuP8EGCyLaEyvCfhvbOnc5uwKeI_xBA95diY2FEKqGcD9LU0RJvd1BVFatQBoyZE3a-sTifNbnu35QAAQ5x6WEuY3JIHDS2hd24kbn-t9Xd_6YC4YngVowCqTzYgXZNVn-BtCZEUvmKEN51fPC1-lTe8g2eljhWJ5-bH6Rn-4Uu0mugkQ/s6000/DSC09934.png

គំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះ អាចប្រព្រឹត្តទៅបានដោយមានការចូលរួមពីបងប្អូនប្រជាជនខ្មែរ ដែលបានទិញភេសជ្ជៈកូកា-កូឡាចំណុះ៣៣០ml ព្រោះថា ក្នុង១មួយកេសពីការលក់ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានបរិច្ចាគ ១,០០០ រៀល (ប្រហែល ០.២៥ ដុល្លារ) ចូលទៅក្នុងមូលនិធិសហគមន៍ពិសេសនេះ។ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ដល់ ១៥ ខែសីហា ឆ្នាំ២០២៥ ភេសជ្ជៈកូកា-កូឡាជាង ៣៤៦,០០០ កេស បានលក់ចេញនៅទូទាំងប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrw23lmNEUUGda6kNG4zVje39bZWk4TMqOneBpCQRhmipjGEisoDS7E2KefC23wxKcZUjJhMeYwyS-lbB2LuQ5mc2nJpNlIs-YY_z4L031WeS7VZQXJNORy7dWmr3Mhouudd6IgKe7vyudiWDjX_vpn0rQS8QQgAkg6sycuxn06DtjSMZz4adRcTvX7vBt/s6000/DSC09420.png

ក្នុងយុទ្ធនាការ «ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ»នេះ មិនត្រឹមតែមានបំណងបង្កើតស្នាមញញឹម ភាពរីករាយ និងបង្កើនការចែករំលែកក្តីស្រឡាញ់ដល់គ្រួសារខ្មែរប៉ុណ្ណោះទេ តែក៏ជួយគាំទ្រអាជីវកម្មក្នុងស្រុកឱ្យប្រសើរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgagg0W-spB_1_IdlK_XfWJbYuC8AW4ddlvGPEF8qy7GKuY31MXfxk1jppQ8peLHvoj90csmsZ-epC1yS2ncvxtAU72EsKgqiN0iVF8Z9g3EzhL9SNrIln2x4wrB9KGWTf4-YFBArvedNHY9sH4XnuESNqdMp6nsAAza-u0ZTTaypOIV0TkYEwIhZc5kPkc/s6000/DSC09434.png

លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស (Paulo Gaspar Rodrigues) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡាកម្ពុជា) លើកឡើងថា៖ «ជាង ៣២ ឆ្នាំមកហើយ ដែលក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) បានផលិតនៅកម្ពុជា សម្រាប់ប្រជាជនកម្ពុជា ដោយកូនខ្មែរ ដើម្បីផ្តល់នូវភាពស្រស់ស្រាយដល់ប្រជាជនខ្មែរ ព្រមទាំងគាំទ្រសហគមន៍ខ្មែររបស់យើងផងដែរ។ គ្មានក្រុមហ៊ុនណាដែលស្គាល់កម្ពុជា ដូចយើងទេ។ សូម្បីតែឈ្មោះក្រុមហ៊ុនយើងក៏មានពាក្យកម្ពុជាដែរ។ យុទ្ធនាការភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ គឺជាការផ្តល់ការគាំទ្រទៅវិញ ទៅមកដល់សហគមន៍ ដែលយើងបានបម្រើអស់រយៈពេលជាច្រើនទសវត្សរ៍។ ហើយក្នុងឱកាសនេះ យើងខ្ញុំសូមចូលរួមអបអរពិធីបុណ្យភ្ជុំបិណ្ឌ ជាមួយអ្នកញ៉ាំ និងអតិថិជនរបស់យើងដោយរីករាយ។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwARY-yD-XGDd2AKikFZ4-g5zj9eWjfvz9wwvCqSvT2XtwLFJyNC6aG9ZKURJ8ZG9qAeSrbDwmqzDu9fSWSuKLnRiI9RTxuGJkzKqac11jpwiDMbpkzA1rbdTGrrnjZXl25p56tV59I8BkP7glbmhZbSLfgjGVERfs6-KBZcZuC2z6OVNdldc3KaSPs1gB/s1280/C0002T01.png
លោក ហេង នីន ជាអ្នកទទួលផលពីយុទ្ធនាការ បានមានប្រសាសន៍ថា ៖ «ថ្ងៃនេះ ខ្ញុំមានភាពរីករាយ មែនទែន ខ្ញុំមិនគិតថា ខ្ញុំនឹងទទួលអំណោយ ដោយការដើរផ្សារទិញឥវ៉ាន់ក្នុងផ្សារទំនើប ហើយមិនអស់លុយ។ សម្ភារៈដែលខ្ញុំចង់បានបំផុត ខ្ញុំអាចជ្រើសរើសបាន….ខ្ញុំទិញអង្ករនិងគ្រឿងទេស ដើម្បីធ្វើម្ហូបជូនដូនតារបស់ខ្ញុំ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ហើយគ្រួសារខ្ញុំនឹងបានរៀបចំកម្មវិធីជួបជុំប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពរីករាយដែលមិនអាចបំភ្លេចបាន។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGpzy9bdRrHcNmFtcgQKowvuPq3GIqlpbGU5t3FFi7UiytOjeTTw-HGMJUMRuboIKt39Id5rrvrFbob9TEY40gF0xC-jk04mf9Gu93HDIUeoNUhuBkzHtEIPx9sawaFfuokt1sv23AL-I5NKondXcb4Jsy3Cz93Iz3Y9toF1TkXhJPJ8hJAvwW3OJV4pPd/s1280/C0020T01.png

អ្នកស្រី ជួប វិច្ឆិកា នាយកប្រតិបត្តិនៃមូលនិធិត្រីផ្កាយឥណ្ឌូចិន (ISF) បានមានប្រសាសន៍ថា៖
«ពួកយើងពិតជាត្រេកអរ ដែលបានផ្សារភ្ជាប់គ្រួសារជាច្រើនពីសហគមន៍របស់យើងជាមួយយុទ្ធនាការ «ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ»។ យុទ្ធនាការនេះមិនត្រឹមជាសកម្មភាពសប្បុរសធម៌តែប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកនូវក្ដីស្រលាញ់ប្រៀបដូចជាគ្រួសារធំមួយ ជាពិសេសបានអនុញ្ញាតឱ្យគ្រួសារលំបាកបានជ្រើសរើសនូវអ្វីដែលពួកគេត្រូវការបំផុតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ សូមអរគុណចំពោះការគាំទ្ររបស់ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលបានជួយគ្រួសារទាំងនេះឱ្យមានភាពរីករាយប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយភាពថ្លៃថ្នូរ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieq7Tmc58G31v0ext8GpDkhyphenhyphenTKmdR3NabZBeqTWHM7XGCpWRSKG4C9NA_xEZlrPulpvlUQMQMzA0r5_48IPgBI8ph5A8rx7u9lVPziD5TTdnGIzlFdnoycaJ7FFNWt0QxhybaXuhccGwM1MzuYt-o65Ro5QFKV2uy1dvscA8VUVY4Ybxn02E-rAZD89VLf/s1280/C0021T01.png

ឯកឧត្តម គឹម សេត អគ្គនាយកនៃសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (EWP) បានមានប្រសាសន៍ថា៖ «កម្មវិធីភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ ពិតជាមានអត្ថន័យសម្រាប់បងប្អូនបុគ្គលិក-កម្មករប្រមូល និងដឹកជញ្ជូនសម្អាតនៅក្នុងរាជធានីរបស់យើង ដែលមិនគ្រាន់តែជួយគាំទ្រលើកទឹកចិត្តពួកគាត់ប៉ុណ្ណោះទេ តែវាគឺជាសកម្មភាពមួយបង្ហាញពីការទទួលស្គាល់ និងការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់គាត់ក្នុងការថែរក្សារាជធានីរបស់យើងឱ្យស្អាតជានិច្ច និងប្រកបដោយផាសុកភាព។ គំនិតផ្តួចផ្តើមនេះ បាននាំមកនូវសេចក្តីថ្លៃថ្នូរ ភាពសប្បាយរីករាយ និងការជួយទំនុកបម្រុងដល់បងប្អូនដែលខ្វះខាត ឱ្យបានទិញទំនិញដែលពួកគេត្រូវការចាំបាច់សម្រាប់ប្រើប្រាស់ក្នុងឱកាសបុណភ្ជុំបិណ្ឌ ដើម្បីបង្កើនការជួបជុំសប្បាយរីករាយក្រោយពីសម្រាកពីការងារដ៏នឿយហត់។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន កូកា-កូឡាកម្ពុជា ដែលបានបង្កើតកម្មវិធីដ៏ល្អប្រពៃមួយនេះ ដោយជួយឧបត្ថម្ភដល់បងប្អូនកម្មករ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiOFB-jvhmfLv6H5S9yYjyLjsqmnmpKKoZYvmExXn02oNx1sQhVr7x57diUD5FYaJqiBUJozrLE1iIZnBKOPXGrYNcLmaxAi6-0aZQNTxfxyCqW1jbjYU0rYlfa4TxTuayxIW_j-6OUBb_fBo3sqjfsiTMhlzIU4NG3PA0FJaUpvXdCSp6Gj0saf6W0LTX/s1280/C0081T01.png

តាមរយៈយុទ្ធនាការនេះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានឆ្លុះបញ្ចាំងថា មិនថាសកម្មភាពដែលយើងធ្វើប្រចាំថ្ងៃតូចឬធំប៉ុណ្ណានោះទេ សុទ្ធតែអាចបង្កើតភាពវិជ្ជមានដល់សង្គមបាន។ យុទ្ធនាការភ្ជុំបិណ្ឌជាមួយកូកា-កូឡាដើរផ្សារមិនអស់លុយ មិនគ្រាន់តែជាការផ្តល់ម្ហូបអាហារ និងសម្ភារៈដល់ក្រុមគ្រួសារខ្វះខាតប៉ុណ្ណោះទេ តែវាក៏ជាការបង្កើនភាពស្និទ្ធស្នាល និងបង្កើតបរិយាកាសសប្បាយរីករាយ និងស្រស់ស្រាយជុំគ្នា ដ៏មានន័យសម្រាប់គ្រួសារក្នុងសហគមន៍ខ្មែរយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSc7LK_pAtPyIVJxRu_HWwJN3VpWod3pYpSE4sbxrXQB99l3Nid4zaVCLrkGnzQuxo-7QLSjBG2bKxnh2y4xXIOxB0Jfhyuck4tal2pS5_NTifDMVrcYpEB9UrsRReeomgEZqrDVx-o2BZTw6pz_0lLYPZSgxo4hQ5TKzzaMyPhdoQCHwM8Z4sYFx9wAau/s5618/DSC09409.png

ភេសជ្ជៈកូកា-កូឡា ផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ ដែលធ្វើឱ្យគ្រប់ភេសជ្ជៈកូកា-កូឡាទាំងអស់ជានិមិត្តរូបនៃមោទនភាពជាតិ និងការទទួលខុសត្រូវរួមគ្នា។ គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញាចិត្តរបស់កូកា-កូឡា ក្នុងការជំរុញការប្រាស្រ័យទាក់ទង ការគិតគូរដល់ដៃគូពាក់ពន្ធទាំងអស់ និងបង្កើតបរិយាកាសសប្បាយរីករាយ។ មិនថារាល់ការជួបជុំណាទេ តែងតែមានភេសជ្ជៈកូកា-កូឡាមួយដបមកបង្កើតបានភាពរីករាយ និងស្រស់ស្រាយដល់ការជួបជុំនោះជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ZJ2zoiEQdwSEHHGoS3uzT4VxLFGCOngIx1hXC0k6J2Jru3rcAVhuSW8ueqTHh0tYvsvC-lxwD10UPvK5Ki_C4AY5oToVmtsquvOf1pGFVf9z814UC6KEGDUTkX7lDHyqbY5aO7xyWoJ5GDs7XKAu8VQZCYC-fTKmx6aAdKh8aazOw8xEpDj5BgOff0P4/s6000/DSC09417.png

អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា។ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, and Samurai) ដែលក្នុងនោះចែកចេញជា 5ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling)តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) ទឹក(Water) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណ 800នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd
សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល smunyvorleak@coca-cola.com.kh

ក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ហ្វីយ៉ាតា បង្ហាញចំណាប់អារម្មណ៍បែបនេះ

0

ទីបំផុត ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ហើយបន្ទាប់ពីឆ្លងកាត់ការប្រកួតប៉ុន្មានខែមកនេះមានទាំងផ្អាកការប្រកួតដោយសារតែមានជម្លោះព្រំដែនជាមួយថៃ។ យកឈ្នះជើងខ្លាំងជាច្រើនរូបក្នុងការប្រកួត ហ្វីយ៉ាតា នឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ Miss Universe នៅប្រទេសថៃនាខែវិច្ឆិកា ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0aXwvXnnDpKt8kXzuxR7yykpCry-QNkwMGgh0JTzq7gx4bQ8qiBDyNsg-XyNcGPGqWuGAeATQsi6toNwY-1Ts3vUz3JAv4TwJv_bT43gb0Kr-_v4vHnz4bXSXr5PUGqkaPjqutRbcACTPuMTnh8KqDD4aSo2PWHh1ApRkTzxpKsqFBjHmmLs75Vg2Zjyy/s2048/image_2025-09-13_09-07-17%20(2).png
នៅយប់ថ្ងៃទី១២ ខែកញ្ញា ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា MUC07 បានគ្រងមកុដ Miss Universe Cambodia 2025។ នៅក្នុងវគ្គសំណួរចម្លើយ TOP5 & TOP3 ហ្វីយ៉ាតា បានសម្រេចចិត្តឆ្លើយសំណួរជាភាសាអង់គ្លេស។ នៅក្នុងវគ្គTOP5 ហ្វីយ៉ាតា ទទួលបានសំណួរអំពី តើដានជើងប្រព័ន្ធឌីជីថលជះឥទ្ធិពលអ្វីខ្លះទៅកាន់អ្នកប្រើប្រាស់? ខណៈសំណួរនៅក្នុងវគ្គ៣នាក់ចុងក្រោយ ហ្វីយ៉ាតា ទទួលបានសំណួរថា «តើអ្វីជាគុណតម្លៃស្រ្តីដែលអាចជួយឱ្យសង្គមរីកចម្រើន?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUVizljTozfIWSmTIhoz82IjzHjzyO9OCKdIgNEld3-hlQtRywdV8FX1l6vu8dMQVfn0I6X-KnVbiM5pTNPFtcyvhLS_dIFdNFACGEwzV6wGPNOizvsNO6M6GoFNE2_ZHgoN3AEU3Xq6ZVpMW0DCtUxaYE28oVB3W8Bpsz5VFtZUcqH04anNajuU7S8ay0/s2048/image_2025-09-13_09-07-23.png

ចម្លើយរបស់ ហ្វីយ៉ាតា បានឆាបឆប់បេះដូងគណៈកម្មការបានជំរុញឱ្យនាងយកឈ្នះគូប្រកួតប្រជែងក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ក្រោមសំឡេងអបអរសាទរជាច្រើន។ មនុស្សជាច្រើនគិតថារូបនាងពិតជាស័ក្តិសមក្នុងការគ្រងមកុដនេះមិនថាចំណេះដឹង សម្រស់ មុខជំនួញ សប្បុរសធម៌និងមានផ្នែកជាច្រើនទៀតដែលសមស្របទៅនឹងកម្មវិធីបវរកញ្ញាចក្រវាល។
ក្រៅពីទទួលតំណែងដ៏អស្ចារ្យមួយនេះ ហ្វីយ៉ាតា ក៏បានឈ្នះពានរង្វាន់ Miss Popular ផងដែរដែលជំរុញឱ្យនាងចូលមកដល់វគ្គ១០នាក់ចុងក្រោយដោយស្វ័យប្រវត្តិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0frSBqRlaVXiCdsVxsMhPOu2LCMIk8GsfPzenqaPrsQYVQUnTp-yf8eVkExJwOQg7xonT-hSXl4S7uWUKXXikDNUAWhO1UK_8A97bgGwIzOpuMK-h19KRFW2CswClZyzwNj-SgQbwAI6akisZUYOXvyDm6e3tGpG67gYi4x5nrUQmkRCu8l6jWohshxiL/s2048/image_2025-09-13_09-07-26.png
បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ខ្លួនប្រកបដោយភាពជោគជ័យក្លាយជា Miss Universe Cambodia 2025 ហ្វីយ៉ាតា បានបង្ហោះរូបពីរសន្លឹកក្នុងនាមជាម្ចាស់មកុដ ខណៈរូបមួយទៀតគឺជារូបភាពកាលពីនាងនៅកុមារភាពដែលមានទម្រង់ស្រដៀងគ្នាក្នុងនាមជាបវរកញ្ញា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDPjhVJU4bGi7vyb8-dq6MUjaqxxNG9fMx5KbrZX7rd2d3rSU3d6QhZCJ5ooDFc63x01n3vjlJIkXMyF35pJ-nrDQEa9CD9HjxhcFQ9hCxBRpQu1UDD75gdEVpOKKtCoKSs_Xd_zYjpjePnH3121lAZJlqnPsfzFZVGV6eWwDUAfEFZnydLnVo8DWZ5ktM/s2048/image_2025-09-13_09-07-21.png

ភ្ជាប់មកជាមួយរូបភាពពីរនេះ ហ្វីយ៉ាតា បានសរសេរថា «ខ្ញុំមិនយល់សប្តិទេ… ខ្ញុំបានធ្វើវា.. យើងធ្វើបានហើយបងប្អូន..ខ្ញុំបានរស់នៅក្នុងប្រអប់ និងលាក់ខ្លួនពីពិភពលោកដ៏ស្រស់ស្អាតនេះយូរមកហើយ ពេលនេះខ្ញុំបានសម្រេចចិត្តចេញពីវាវហើយទៅបង្ហាញអ្វីដែលខ្ញុំមាននៅក្នុងខ្លួនខ្ញុំទៅកាន់ពិភពលោកដ៏ធំនេះ… រឿងសំខាន់ដែលខ្ញុំចង់ឱ្យអ្នករៀនពីខ្ញុំថ្ងៃនេះគឺ .. ជឿជាក់លើខ្លួនឯង ហើយកុំបន្ទោសខ្លួនឯង។ ដូចដែលខ្ញុំបាននិយាយនៅលើឆាក “ខ្ញុំជ្រើសរើសផ្លាស់ប្តូរ និងប្រែការឈឺចាប់ទៅជាគោលបំណង។ នោះហើយជារបៀបដែលខ្ញុំបានរកឃើញថាមពលរបស់ខ្ញុំ»៕

ជំនឿ នៃការកាន់បិណ្ឌ

0

ជារៀងរាល់ឆ្នាំ ពិធីបុណ្យកាន់បិណ្ឌ នឹងចាប់ផ្តើមពីថ្ងៃ១រោច រហូតដល់ថ្ងៃថ្ងៃ១៥រោច។

ពិធីបុណ្យកាន់បិណ្ឌ មានរយៈពេល១៤ ថ្ងៃ លុះដល់ថ្ងៃទី១៥ គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ដែលពិធីនេះត្រូវបានប្រជាជនខ្មែរតែងតែរៀបចំឡើងតាំងពីបុរាណកាល។

ការកាន់បិណ្ឌនេះ គឺជាការឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក។

តាមជំនឿសាសនា ពិធីនេះធ្វើឡើងរយៈពេលកន្លះខែគត់ ដោយយមរាជ បានដោះលែងពួកសត្វនរកទាំងឡាយ ក្នុង ១ ឆ្នាំម្ដង ដើម្បីឱ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឱ្យ។

សត្វនរក នឹងងដើររកបងប្អូនកូនចៅគ្រប់ ៧ វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឱ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចបណ្ដាសាដល់ញាតិមិត្តមិនលែងឡើយ។

លើសពីនេះទៅទៀត ការកាន់បិណ្ឌក៏ជាការទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយខែនេះជារដូវស្សា នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ៕

កម្ពុជា ពិចារណាទិញយន្តហោះ២០គ្រឿងពីប្រទេសចិន

0

ក្រុមហ៊ុនកម្ពុជា Air Cambodia និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០ គ្រឿង ដែលក្នុងនោះចំនួន ១០ គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និង ចំនួន ១០ គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។

យោងតាមការបង្ហោះ លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គមថា៖”ភាគីទាំងពីរនូវគ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។ នេះគឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ”។

យន្តហោះចិនប្រភេទ Comac C909 ត្រូវបានក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសចិន អភិវឌ្ឍន៍នៅក្នុងខែមីនា ឆ្នាំ២០០២ ហើយបានធ្វើការហោះហើរលើកដំបូង នៅឆ្នាំ២០០៨។

យន្តហោះនេះ ជាទូទៅមាន៧៨ ទៅ៩០កៅអី និងមានអតិបរមា១០តោន ដោយអាចហោះបានចម្ងាយ
រហូតដល់៣៧០០ គីឡូម៉ែត្រ៕

 

អេរីទ្រា ប្រទេសកូរ៉េខាងជើងនៃទ្វីបអាហ្រ្វិក

0

ប្រទេសអេរីទ្រា (Eritrea) ជារឿយៗត្រូវបានគេហៅថា “ប្រទេសកូរ៉េខាងជើងនៃទ្វីបអាហ្រ្វិក” ដោយសារតែមានរបបផ្តាច់ការ ស្រដៀងទៅនឹងការការគ្រប់គ្រង់របស់លោក គីម ជុងអ៊ុន។

អេរីទ្រា ស្ថិតនៅតំបន់អាហ្រ្វិកខាងកើត ដោយមានព្រំប្រទល់ជាប់ប្រទេសអេត្យូពី នៅប៉ែកខាងត្បូង ប្រទេសស៊ូដង់នៅភាគខាងលិច និងប្រទេសជីប៊ូទីនៅភាគអាគ្នេយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifEKes6mRlHp6mRdfGz3J_TmQo4hlo52IBxwJaGOxp96bVBjgiHoxVAoL6Fw2gCgQ8SUiCIgXwm_bm5lT92SYDtceJ_TavaAmxbYb8lt-KAuqdkHKKW6jjiRdE7JknFkXjIMOH9sBx1OUu_yQ9aY9g9gnZddtCokGmAKbrWznFQaGlFtPvXCUFuX9hBVzw/s1480/image_2025-08-18_14-33-48.png
ប្រទេសនេះ ត្រូវបានគ្រប់គ្រងដោយលោក Isaias Afwerki ដែលកាន់អំណាចប្រធានាធិបតីតាំងពីឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqr0CQhiJ2ljvVhoUFGmd60U_wY3WIPsBbGEXSwqHwx2OiO52PQp3NpzcyDmIIxPXWgQXe-Cx9XErgS8CacUiQjsw8HGPRVtVVOlbeiB7eKinz8Bh4gt9O79Ted9odrEju-Vi4yI6Eqw184AeM8tgybvH5PlcDqAOXu4YudZm1wmxapf6mYuAaAvA9ooRb/s5000/image_2025-08-18_14-33-49.png
ក្រោយឡើងកាន់អំណាច លោក បានលុបចោលការបោះឆ្នោត ដោយមិនឱ្យមានគណបក្សឈរឈ្មោះបោះឆ្នោតផ្សេងទៀតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTffvpOHXlK5mE9tgx3iO46tzYEOurX4-7S4KSdPbg0r5KofO_KEYVvaK9JONkSrDHXk70eJ9jVaSHesv-q04ljAMpYa67waZJEuR2RCqZI7e9-r4Mgbq-S72r2W8lAkwn95R2Byu-WMly-Bu_Y0fUg14abi-iHtoOo8uw6Mi7Ep9u8ctEwzAr72q79UUQ/s1600/image_2025-08-18_14-34-02.png

លោក Isaias Afwerki បានររំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយបិទសិទ្ធប្រជាជនមិនឱ្យបញ្ចេញមតិ និងហាមមិនឱ្យពលរដ្ឋប្រើប្រាស់បណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitwAa8pnr2dQd0WG6l76jvh6Pa-aWZ66wmo13Fawo785572S6CR06eoFAOpl1TBHpxrTF9_196t1qQM11e_DAF4koZGH3PM2NmGC7dYnz8E0PthUChyphenhyphenj1zP3NdjMH1yFi9eEzTQ_wTYZb746OmhgLdR860HPRMmR_vMSqbDJ0AH6q6XeCUGQwhpTx_9hob/s2048/image_2025-08-18_14-34-03%20(2).png
យុវជនពេញវ័យ ត្រូវបង្ខំឱ្យចូលបម្រើកងទ័ព ដោយមិនកំណត់ពេល ដែលអាចចាកចេញបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2DnDeAXZfOY8BICi3dXP01AiEdk4i9SrA90RY5NVQ1BkhPJK21qs5410PBLguR-YQtqr0HV8aoCm2wrcupWJ5A6VCq266nz5gwc_7Z31iUb-XD6UMA6JA0ME08w3xKPLIsrIj92T_KgTPjEqkAxbMw-Uwvmyi1VIKE0uCWP_ScXINVtEkoFOGacjcEPNz/s800/image_2025-08-18_14-34-04.png

បន្ថែមពីនេះ ការធ្វើដំណើរចាកចេញពីប្រទេស ក៏ត្រូវបានគ្រប់គ្រងដោយរដ្ឋភិបាល ព្រោះប្រទេសនេះបិទទ្វារធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិ ដោយផ្តោតលើការពឹងផ្អែកលើខ្លួនឯង ស្រដៀងទៅនឹងប្រទេសកូរ៉េខាងជើងដែរ៕

ជនសង្ស័យបា.ញ់ប្រហា.រ Charlie Kirk ត្រូវបានចាប់ខ្លួន ក្រោយធ្វើសកម្មភាពរួចរត់ទៅសារភាពប្រាប់ឪពុក

0

រដ្ឋយូថាស៖ អាជ្ញាធររដ្ឋយូថាសបានបញ្ជាក់ថា បុរសដែលគេសង្ស័យថាបានបា.ញ់សម្លា.ប់អ្នកអត្ថាធិប្បាយអភិរក្សនិយមអាមេរិក Charlie Kirk ត្រូវបានចាប់យកទៅឃុំខ្លួន តាមរយៈសេចក្ដីរាយការណ៍ពីឪពុករបស់គេ ថាកូនប្រុសរបស់គាត់បានសារភាពពីសកម្មភាពបា.ញ់ប្រហា.រនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន BBC។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4cZ9ZUb7iiIEn1E2YxM2e12tfHLGfu928jZhAJzk_MdGRe3UcKUco3FREo1oNBMKLlb8JFs4iVuGtqaxPOuNqG4MpyxtNguUmBZDsM_6TD5tbjt7X-a352gJla0YPnlv7sag74W1KGzPnsQGOl7aLZUJ4S8gAZIuYzOvMbCTZXzos6M9w5Ws4nNJ8eQMA/s700/photo_2025-09-13_09-29-34.jpg

នៅថ្ងៃទី 13 ខែកញ្ញា ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបានប្រព្រឹត្តសកម្មភាពលបឆ្មក់បា.ញ់ប្រហារទៅលើ Charlie Kirk ជនសង្ស័យដែលជាយុវជនមានវ័យទើបតែ 22ឆ្នាំម្នាក់ ឈ្មោះ Tyler Robinson បានរត់ទៅសារភាពប្រាប់ឪពុក ថាខ្លួនពិតជាបានជាប់ពាក់ព័ន្ធក្នុងការសម្លា.ប់នេះ អំឡុងពេលសន្ទនានៅក្នុងផ្ទះរបស់ពួកគេ ដែលជំរុញឱ្យឪពុករបស់គេ បានជូនដំណឹងមកកាន់ប៉ូលីស។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPED9v-OgAlYUN5mUXsG5SGR5CJoVJjchiE1qTitZWioNAke5WKyVan4ZLuyt4BR3qkOdMt4HtX1GXm-879UK3QpDJYO8wkJesMidTxGYz9VuehWciT0P6syhRSslPZEA9wPc5Ayp0Kv7MsqG_eXgf6c_WIf2v_2t5qZ9EEcjRdnsW3uzLb3j89nZ7UwAG/s1280/photo_2025-09-13_09-29-33.jpg
បន្ថែមពីលើការឃា.ត់ខ្លួន ក្រុមស៊ើបអង្កេតកំពុងបន្តបំបែកសំណុំរឿង និងដើមចមដែលឈានដល់ការប្រព្រឹត្តបទល្មើសដូចខាងលើ។ ទោះបីជាមិនទាន់មានមូលហេតុផ្លូវការណាមួយត្រូវបានចេញផ្សាយក៏ដោយ ក៏អាជ្ញាធរបាននិយាយថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានបង្ហាញជាសាធារណៈនៅក្នុងពេលឆាប់ៗខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOkh7N-xG_kVX2Mz2fLgRi-5SQPQJ-CIPh59BYSYFUs46LRaFijdBT4tNIzECBh7jOgm_lXriSqUFI1mNwQww2BZnVGNPL9whWdq2qmk3_vOW_BIVwoy9vnJF96SVAnj1ohPuFg6zwW7L75ozqEkVNNmTn-NukwIT9k7C7y1CEQYH2bSAaZL2LmYK0HsBv/s1280/photo_2025-09-13_09-29-34%20(2).jpg

គួរឲ្យដឹងផងដែរថា ការចាប់ខ្លួននេះបានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈយ៉ាងផុសផុល ដែលបានផ្តល់តួនាទីខ្ពស់ដល់លោក Kirk នៅក្នុងផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក និងឥទ្ធិពលរបស់គាត់ក្នុងចំណោមទស្សនិកជនដែលជាក្រុមអភិរក្សនិយម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwzbDHGcR_buYtnH5dYReLU8IT-HNzL60lSuhP9M6oWJ6G8zzG516xvvsj4GcYlZrfrI3D_4oh7iA3CVGjNSsfKFnT7LFPATM8MOuGWOwODdH2cXEDxeP0Yhf16M2QOXpEUMWThS78IW6DfnNoO3v7qSuAMJEgbglXaUoAbgvgezz419jcK-pLG3DlZmT6/s992/photo_2025-09-13_09-29-34%20(3).jpg
យ៉ាងណាមិញ ប៉ូលីសដែលកំពុងទទួលខុសត្រូវលើករណីនេះបានសង្កត់ធ្ងន់ថា ខណៈការស៊ើបអង្កេតនៅតែបន្ត អាជ្ញាធរសូមអំពាវនាវដល់សាធារណជនទាំងអស់កុំធ្វើការសន្និដ្ឋានដោយផ្អែកលើហេតុផលដែលគ្មានមូលដ្ឋានច្បាស់លាស់ណាមួយឲ្យសោះ រង់ចាំឲ្យខាងប៉ូលីសធ្វើការរហូតដល់មានការផ្ដល់ព័ត៌មានបន្ថែម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM53dos1yZ4X1R-fDQJFqQiJjIwaHE9Q7YZXTzck4oIUukP6bHeqmay1Ees_XsPre_-m-VljyCc1Uwbt8Zl26xOqeUox5VzpdduS1de1flhjcKR8FkX4EkxH5p1HJTNasA-l6snNJxzPpni8MiEKMcPmP6GDKFZn4Cp7nXkEE5XR-fCEOu2-S8axv4yLFW/s1100/photo_2025-09-13_09-29-34%20(4).jpg

ប្រយ័ត្នអត់បានបុណ្យ ស្ពាយបាបមកផ្ទះវិញ! បម្រាមទាំងនេះ គួរអនុវត្តឲ្យខ្ជាប់ខ្ជួនពេលទៅវត្តអារាម

0

ពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ បានចូលមកដល់ហើយ ដោយនៅថ្ងៃទី ១១ ខែ កញ្ញា នេះ គឺជាថ្ងៃកាន់បិណ្ឌទី ៤ ហើយ។ ក្នុងពិធីបុណ្យដ៏ឱឡារិកនេះ ច្រើនមានប្រជាជនខ្មែរគ្រប់វ័យ គ្រប់ជាន់ថ្នាក់ តែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជនទាំងពួង ដែលបានចែកឋានទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX2VmdiCYjv4CdiZqgKuHW4Xlbm1Iy14C4Y80bTNDaZYce0UEbwYlKCLgy7oz_y2BJMCbtcyFXfGZbKmDzk-SRYPFslx-TnomVPrfeIgjmJG9BBuH_1_E-KHeHnvX-LZnySW8_o0kQF5Gg5j5w8icuBPBMdZcv7sqAi_8RMndWeu_4YBuiR2ZBZG4lKzlX/s880/photo_2025-09-11_13-56-11.jpg

ជាមួយគ្នានេះ ស្របពេលមានមនុស្សច្រើនកុះករ ទៅវត្តអារាម ទីកន្លែងសាសនានានានឹងមានភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់។ យើងគ្រប់គ្នាត្រូវយល់ដឹងពីចំណុចទាំងនេះសិនមុនទៅវត្តអារាម ដើម្បីជៀសវាង ឬកាត់បន្ថយបញ្ហាអសន្តិសុខ ក៏ដូចជា ជាការគោរពដល់ទីកន្លែងទីសក្ការៈ និងរក្សាតម្លៃនៃព្រះពុទ្ធសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCq4upHfMxipJ7XtdicPjnR0_oEYYRgc8ZXgH8FNBXJkXI02Z4EwJUG2eI9mrYGvQmdfW731Et3PTVow0cLNSOM3UYZ0IJD_m261ESa3dGS12R_lRiSySUc112SESh95Agu0zl5Sqngqukpoc3CU8JL0v570GDAKZLzbPoddsJWJ_sh89xcRAGtIFCWOGS/s1280/photo_2025-09-11_13-56-12.jpg

ដូច្នេះ មុនពេលទៅវត្ត ត្រូវដឹង និងគោរពឲ្យបានខ្ជាប់ខ្ជួននូវបម្រាមមួយចំនួនខាងក្រោមនេះ៖

១.សម្លៀកបំពាក់៖ ប្រជាជនខ្មែរតាំងពីបុរាណកាលមក តែងនិយមស្លៀកឈុតប្រពៃណី ជាពិសេសនារីៗ មានសំពត់ហូល អាវប៉ាក់ កន្សែងពានា ឬស្លៀកពាក់សមរម្យ អាវស ជាមួយសំពត់វែង ត្រឹមក្បាលជង្គង់ ឬភ្នែកគោ។ ហេតុនេះ មិនគួរស្លៀកពាក់មិនសមរម្យ ខើចខ្លី លេចលើលេចក្រោម ទៅវត្ដអារាមដែលជាទីកន្លែងសាសនាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBQBTvZOm-VAnPHr31k5YThMmStaA22HQCld4BEGsUGbHw49ig-4TaigpVhzw4CrPAHnmnNxF_Y2t-hTu8MW-IFw7BKa3Lbj8ihZctltY-F4sN2Uly8MKmXe0Fqov-8yjRz44Oz1gq0s52BLONh-JOYHaRVHIl18H6iRBtRypbVfiwkF1lvA1eEr1Cvo6j/s942/photo_2025-09-11_14-55-56.jpg

២. អាកប្បកិរិយា និងសណ្ដាប់ធ្នាប់៖ ត្រូវរក្សាឲ្យបាននូវការចេះគោរព ឲ្យតម្លៃ មិនគួរស្រែកឡូឡាបង្កការរំខាន មិនជេរប្រទិចគ្នា ប្រើទូរស័ព្ទបើកសំឡេងឮខ្លាំង​ ប្រើកាយវិការច្រង៉េងច្រង៉ាង ច្រឡើសបើសដាក់ចាស់ទុំឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ebVENd_9XZwObMaq9hbqLT9wegi23WtFNGnu71bT_bVc2Y_CnsY8fvnMZyIqPwUAGLI79RGUVyRNd8Ra_xawLOryP90u3wgKQDgKMUSzWbHD7Joyl5wWCm-O4CiQtujmAtBdWrqtFXki5-1JC5GsifmLLqA3Oq4lK5B1-aU3mTtgfpF4RMSWc5_kxdQC/s1280/photo_2025-09-11_14-54-49.jpg
៣.ពិសារគ្រឿងស្រវឹង និងលេងល្បែងស៉ីសង៖ នៅក្នុងទីធ្លារវត្តអារាមពុទ្ធសានិកមិនគួរប្រព្រឹត្តអំពើដែរផ្ទុយពីឱវាទព្រះពុទ្ធឡើយ ដូចជាការពិសារគ្រឿងស្រវឹង និងការលេងល្បែងស៉ីសងជាដើម។ ការប្រព្រឹត្តអំពើទាំងនេះ នៅក្នុងវត្តមិនត្រឹមមិនបានបុណ្យប៉ុណ្ណោះទេ ថែមទាំងនាំបាបទៅផ្ទះជាមួយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicarZdzR37wPWD6YTkpeh_-7aye-5ckrwLyOJrdcaBaf_gy7nu8RE9zGZetTUQVIvvuwmi0M9vGrejF0pPQAPUBy_YJLOeH_OC6Ng2paPm3go-qmjWJLrErW-3UTRuGK8jcU5T6ysUzEwxdxbbDi6ZSudqC-j9b_x8z2HCQ6zXnGRkYd4LnwH1InQDFAo7/s1000/photo_2025-09-11_14-36-56.jpg

៤.តុបតែងគ្រឿងលម្អហួសហេតុពេក៖ គ្រាន់តែទៅវត្តមិនគួរពាក់គ្រឿងអលង្ការជ្រែកខ្លួនឡើយ ជាពិសេសគឺនារីៗ មិនគួរតុបតែងមុខមាត់ក្រាស់ៗ ឬពាក់គ្រឿងលម្អកាយស្អេកស្កះពេកទេ ព្រោះអាចនាំឲ្យជនខិលខូចបានដៃ លួចប្លន់ ដែលធ្វើឲ្យបាត់បង់ទាំងទ្រព្យសម្បត្តិ និងអសន្តិសុខនៅក្នុងវត្តអារមផងដែរ៕