Home តារាជាតិ វ៉ាន់ នីឡា រំភើបចិត្តខ្លាំងទោះបីលែងល្បីទៀតក៏ថ្វីក្រោយមានបទចម្រៀងឈានដល់៣៩ M Views

វ៉ាន់ នីឡា រំភើបចិត្តខ្លាំងទោះបីលែងល្បីទៀតក៏ថ្វីក្រោយមានបទចម្រៀងឈានដល់៣៩ M Views

121
0

តារាចម្រៀង វ៉ាន់ នីឡា បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងបន្ទាប់ពីឃើញបទចម្រៀងរបស់នាងមានចំណងជើងថា «ស្រលាញ់អ្នកមុនរៀបការអ្នកក្រោយ» មានការស្តាប់រហូតដល់៣៩លានដង។ ទោះបីជាមិនស្ថិតនៅលើឆាណែលយូធូបផ្លូវការក៏ដោយ វ៉ាន់ នីឡា នៅតែត្រេកអរ ហើយថាទោះបីជានាងលែងល្បីទៀតក៏មិនថ្វីពីព្រោះសមិទ្ធផលនេះនាងស្កប់ចិត្តហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWqlETVrQcutz7hNyLafc65J7AG0DBr-Ub3kbCw0YYsDG-JGSjL7WOho5qM2B5p4mOoD2N1VjGN5QzNmJoVnNVQxSgqh_kdo92l95qN7Qh_pSd6nR4AMNwzAeEb6Nwryg7n1X97qaB7ll1zvnSi7xWyPdbEUNCYu6rnkqxVi9fFT8EhY1f0DbpcV8acVU/s2048/image_2026-07-09_10-09-11%20(2).png
រម្លឹកទៅកាន់អតីតកាលជាង១០ឆ្នាំមុនផលិតកម្ម Phleng Records ដែលជាបុត្រសម្ព័ន្ធរបស់ផលិតកម្មរស្មីហង្សមាសបានសាងភាពល្បីល្បាញយ៉ាងខ្លាំងខណៈ វ៉ាន់ នីឡា គឺជាតារាចម្រៀងដ៏ល្បីលេចធ្លោមួយរូបនៅក្នុងផលិតកម្មនេះដោយមានបទចម្រៀងល្បីៗជាច្រើនបទក្រោមស្នាដៃរបស់បងប្រុសបង្កើតគឺលោក សុខ ជំនោរ។ មកទល់នឹងបច្ចុប្បន្ននេះបទចម្រៀងពីមុនរបស់ វ៉ាន់ នីឡា នៅតែទទួលបានការគាំទ្រពីទស្សនិកជនជាក់ស្តែងបទ «ស្រលាញ់អ្នកមុនរៀបការអ្នកក្រោយ»ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYpo5EElVTZVd-f4L5s9iUX5VoWjlepYy3RQIu8aNMAwAXmo7NZuVBKnCyK70J04kosFCjQSoF1-SN5nms9uuvIDZbtsnhH3rXgroFomWM0FYse14J39jDWH1buX1z2Our0_-9B-HXUEB1R4yHgEXLWhIkkKffzuib9F2w3Onz6tUOuOrtZ8cMIjxHTv8/s2048/image_2026-07-09_10-09-05.png

នៅយប់ថ្ងៃទី៨ ខែកក្កដា វ៉ាន់ នីឡា បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «តែពិននេះហើយលែងខ្វល់រឿងជាតិក្រោយហើយ ចង់ចាប់ជាតិជាអីចាប់ទៅ ជាតិនេះស្គាល់រស់ជាតិ39M ហើយ»។ នៅក្នុងវីដេអូនេះ វ៉ាន់ នីឡា បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងរហូតនិយាយទាំងរដាក់រដុប។ លើសពីនេះ តារាចម្រៀងរូបនេះបានបង្ហាញថាការចូលទស្សនារហូតដល់ ៣៩លានដងនេះគឺពិតជាច្រើនខ្លាំងបើសិនជាជាតិនេះនាងលែងល្បីទៀតក៏មិនថ្វីដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlfFMVVO8JY4P5VdYrC0klT1zEe8glgQkakm-NJupIX2QQGZScftjrVSpc9TDA7chxnnwh55ZxDvzvOX5r3zVLwb-fMGjJob0_EwbXxn-EaOMNW0sSWE1VLlhh2UqdvVu__a6hwzIfiZQPOulSYH8r_9gJVjVc_9Py0510B6W0cBtLDNBe0Z9hhDy5_2A/s1088/image_2026-07-09_10-09-06.png

វ៉ាន់ នីឡា ថានាងពិតជាមានមោទនភាពណាស់ ពីព្រោះរាល់ពេលនាងបង្ហោះបទចម្រៀងម្តងៗ បានត្រឹមតែ១០០K នាងពិតជាសប្បាយចិត្តណាស់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0C-OGMn3cijs-AwRww7ebsgQMfqZilNzhxFRT-M1v2L9YWAQGWRXRRYzokYDA1R2BzWDO0RBKSAK6AJUvIh-y8D1xv6pbe1MunT25u72CxcifC_csBGC-cTfmgKlgkEnF3Q-2rgakSGh9aeuHqHQ26DqIyGik4591xqTKg2emCR4_qzOT1-h0rjtJL-g/s2048/image_2026-07-09_10-09-09%20(2).png

គួរឱ្យដឹងថា បទពីមុនៗរបស់ វ៉ាន់ នីឡា មានដូចជា «ដឹងថាបងចិត្តស្រីក្មេង» «ស្នេហ៍ជិតផ្ទះ» «បន្តស្រលាញ់ឬចាប់ផ្តើមស្អប់» «បេះដូងអូនទុកនៅបង» «បងមិនអន់ទេតែគេល្អជាង»និងបទ «មនុស្សបងធុញវិលវិញបានទេ» ជាដើម៕