រដ្ឋយូថាស៖ អាជ្ញាធររដ្ឋយូថាសបានបញ្ជាក់ថា បុរសដែលគេសង្ស័យថាបានបា.ញ់សម្លា.ប់អ្នកអត្ថាធិប្បាយអភិរក្សនិយមអាមេរិក Charlie Kirk ត្រូវបានចាប់យកទៅឃុំខ្លួន តាមរយៈសេចក្ដីរាយការណ៍ពីឪពុករបស់គេ ថាកូនប្រុសរបស់គាត់បានសារភាពពីសកម្មភាពបា.ញ់ប្រហា.រនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន BBC។
នៅថ្ងៃទី 13 ខែកញ្ញា ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបានប្រព្រឹត្តសកម្មភាពលបឆ្មក់បា.ញ់ប្រហារទៅលើ Charlie Kirk ជនសង្ស័យដែលជាយុវជនមានវ័យទើបតែ 22ឆ្នាំម្នាក់ ឈ្មោះ Tyler Robinson បានរត់ទៅសារភាពប្រាប់ឪពុក ថាខ្លួនពិតជាបានជាប់ពាក់ព័ន្ធក្នុងការសម្លា.ប់នេះ អំឡុងពេលសន្ទនានៅក្នុងផ្ទះរបស់ពួកគេ ដែលជំរុញឱ្យឪពុករបស់គេ បានជូនដំណឹងមកកាន់ប៉ូលីស។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ ។

បន្ថែមពីលើការឃា.ត់ខ្លួន ក្រុមស៊ើបអង្កេតកំពុងបន្តបំបែកសំណុំរឿង និងដើមចមដែលឈានដល់ការប្រព្រឹត្តបទល្មើសដូចខាងលើ។ ទោះបីជាមិនទាន់មានមូលហេតុផ្លូវការណាមួយត្រូវបានចេញផ្សាយក៏ដោយ ក៏អាជ្ញាធរបាននិយាយថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានបង្ហាញជាសាធារណៈនៅក្នុងពេលឆាប់ៗខាងមុខ។.jpg)
គួរឲ្យដឹងផងដែរថា ការចាប់ខ្លួននេះបានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈយ៉ាងផុសផុល ដែលបានផ្តល់តួនាទីខ្ពស់ដល់លោក Kirk នៅក្នុងផ្នែកនយោបាយរបស់សហរដ្ឋអាមេរិក និងឥទ្ធិពលរបស់គាត់ក្នុងចំណោមទស្សនិកជនដែលជាក្រុមអភិរក្សនិយម។.jpg)
យ៉ាងណាមិញ ប៉ូលីសដែលកំពុងទទួលខុសត្រូវលើករណីនេះបានសង្កត់ធ្ងន់ថា ខណៈការស៊ើបអង្កេតនៅតែបន្ត អាជ្ញាធរសូមអំពាវនាវដល់សាធារណជនទាំងអស់កុំធ្វើការសន្និដ្ឋានដោយផ្អែកលើហេតុផលដែលគ្មានមូលដ្ឋានច្បាស់លាស់ណាមួយឲ្យសោះ រង់ចាំឲ្យខាងប៉ូលីសធ្វើការរហូតដល់មានការផ្ដល់ព័ត៌មានបន្ថែម៕.jpg)










