ក្រុមហ៊ុនកម្ពុជា Air Cambodia និង ក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd.,(COMAC) បានអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិនផ្ទាល់គឺ C909 regional ចំនួន ២០ គ្រឿង ដែលក្នុងនោះចំនួន ១០ គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និង ចំនួន ១០ គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។

យោងតាមការបង្ហោះ លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គមថា៖”ភាគីទាំងពីរនូវគ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្មជាដើម។ នេះគឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាសនៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ”។

យន្តហោះចិនប្រភេទ Comac C909 ត្រូវបានក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសចិន អភិវឌ្ឍន៍នៅក្នុងខែមីនា ឆ្នាំ២០០២ ហើយបានធ្វើការហោះហើរលើកដំបូង នៅឆ្នាំ២០០៨។

យន្តហោះនេះ ជាទូទៅមាន៧៨ ទៅ៩០កៅអី និងមានអតិបរមា១០តោន ដោយអាចហោះបានចម្ងាយ
រហូតដល់៣៧០០ គីឡូម៉ែត្រ៕