ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ – ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា កម្ពុជា) បាននាំមកនូវភាពរីករាយ និងស្រស់ស្រាយដល់គ្រួសារខ្វះខាតជាងមួយពាន់គ្រួសារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈយុទ្ធនាការ «ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ»។ សកម្មភាព នេះ បានផ្តល់ជូនគ្រួសារខ្វះខាតនៅសហគមន៍កម្ពុជាយើង អាចដើរទិញទំនិញដោយមិនអស់លុយ និងបង្កើតបរិយាកាសស្និទ្ធស្នាលពេលដើរផ្សារ ប្រកបដោយភាពរីករាយ និងកិត្តិយស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGtbUzUk2FTxRzO_j-ouNJ9QwUHWzSKACfcMW_YVXVYBxIjxYMPapP4euc-wUtRKk5n5TTvUqdfG4vLVkXF9l-OH5Uy1moKutP_m5SlCR-O1AUnB2ycG0OwY1XFWkRMw741SKCFUqXw_peN89ITSCf93-ofvkpdpQ4AJ7WsU0w7a-j_psB2rScnvfG5Coe/s1280/C0097T01.png

កូកា-កូឡាកម្ពុជា រីករាយស្វាគមន៍គ្រួសារខ្វះខាតទាំង ១៨០០គ្រួសារ មកទិញទំនិញចាំបាច់ ដោយមិនអស់លុយ នៅថ្ងៃទី ១៣ និង ១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។

គ្រួសារនីមួយៗនឹងទទួលបានទឹកប្រាក់ ៥០ដុល្លារ ដើម្បីទិញទំនិញ ដូចជា គ្រឿងទេស អង្ករ បន្លែ ត្រីសាច់ និងគ្រឿងផ្សំផ្សេងទៀត ដើម្បីប្រើប្រាស់ ធ្វើម្ហូបអាហារ ក៏ដូចជាធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅតាមវត្តអារាមនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ការផ្តល់បណ្ណទិញទំនិញដោយឥតគិតថ្លៃនេះ នឹងជួយគ្រួសារទាំង១៨០០មានឱកាសផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អ និងអាចរីករាយអបអរពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយមោទនភាព និងភាពសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ0jXfldMgiz1ZuP8EGCyLaEyvCfhvbOnc5uwKeI_xBA95diY2FEKqGcD9LU0RJvd1BVFatQBoyZE3a-sTifNbnu35QAAQ5x6WEuY3JIHDS2hd24kbn-t9Xd_6YC4YngVowCqTzYgXZNVn-BtCZEUvmKEN51fPC1-lTe8g2eljhWJ5-bH6Rn-4Uu0mugkQ/s6000/DSC09934.png

គំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះ អាចប្រព្រឹត្តទៅបានដោយមានការចូលរួមពីបងប្អូនប្រជាជនខ្មែរ ដែលបានទិញភេសជ្ជៈកូកា-កូឡាចំណុះ៣៣០ml ព្រោះថា ក្នុង១មួយកេសពីការលក់ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានបរិច្ចាគ ១,០០០ រៀល (ប្រហែល ០.២៥ ដុល្លារ) ចូលទៅក្នុងមូលនិធិសហគមន៍ពិសេសនេះ។ ចាប់ពីថ្ងៃទី ១៥ ខែកក្កដា ដល់ ១៥ ខែសីហា ឆ្នាំ២០២៥ ភេសជ្ជៈកូកា-កូឡាជាង ៣៤៦,០០០ កេស បានលក់ចេញនៅទូទាំងប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrw23lmNEUUGda6kNG4zVje39bZWk4TMqOneBpCQRhmipjGEisoDS7E2KefC23wxKcZUjJhMeYwyS-lbB2LuQ5mc2nJpNlIs-YY_z4L031WeS7VZQXJNORy7dWmr3Mhouudd6IgKe7vyudiWDjX_vpn0rQS8QQgAkg6sycuxn06DtjSMZz4adRcTvX7vBt/s6000/DSC09420.png

ក្នុងយុទ្ធនាការ «ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ»នេះ មិនត្រឹមតែមានបំណងបង្កើតស្នាមញញឹម ភាពរីករាយ និងបង្កើនការចែករំលែកក្តីស្រឡាញ់ដល់គ្រួសារខ្មែរប៉ុណ្ណោះទេ តែក៏ជួយគាំទ្រអាជីវកម្មក្នុងស្រុកឱ្យប្រសើរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgagg0W-spB_1_IdlK_XfWJbYuC8AW4ddlvGPEF8qy7GKuY31MXfxk1jppQ8peLHvoj90csmsZ-epC1yS2ncvxtAU72EsKgqiN0iVF8Z9g3EzhL9SNrIln2x4wrB9KGWTf4-YFBArvedNHY9sH4XnuESNqdMp6nsAAza-u0ZTTaypOIV0TkYEwIhZc5kPkc/s6000/DSC09434.png

លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស (Paulo Gaspar Rodrigues) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡាកម្ពុជា) លើកឡើងថា៖ «ជាង ៣២ ឆ្នាំមកហើយ ដែលក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី (កូកា-កូឡា) បានផលិតនៅកម្ពុជា សម្រាប់ប្រជាជនកម្ពុជា ដោយកូនខ្មែរ ដើម្បីផ្តល់នូវភាពស្រស់ស្រាយដល់ប្រជាជនខ្មែរ ព្រមទាំងគាំទ្រសហគមន៍ខ្មែររបស់យើងផងដែរ។ គ្មានក្រុមហ៊ុនណាដែលស្គាល់កម្ពុជា ដូចយើងទេ។ សូម្បីតែឈ្មោះក្រុមហ៊ុនយើងក៏មានពាក្យកម្ពុជាដែរ។ យុទ្ធនាការភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ គឺជាការផ្តល់ការគាំទ្រទៅវិញ ទៅមកដល់សហគមន៍ ដែលយើងបានបម្រើអស់រយៈពេលជាច្រើនទសវត្សរ៍។ ហើយក្នុងឱកាសនេះ យើងខ្ញុំសូមចូលរួមអបអរពិធីបុណ្យភ្ជុំបិណ្ឌ ជាមួយអ្នកញ៉ាំ និងអតិថិជនរបស់យើងដោយរីករាយ។»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwARY-yD-XGDd2AKikFZ4-g5zj9eWjfvz9wwvCqSvT2XtwLFJyNC6aG9ZKURJ8ZG9qAeSrbDwmqzDu9fSWSuKLnRiI9RTxuGJkzKqac11jpwiDMbpkzA1rbdTGrrnjZXl25p56tV59I8BkP7glbmhZbSLfgjGVERfs6-KBZcZuC2z6OVNdldc3KaSPs1gB/s1280/C0002T01.png
លោក ហេង នីន ជាអ្នកទទួលផលពីយុទ្ធនាការ បានមានប្រសាសន៍ថា ៖ «ថ្ងៃនេះ ខ្ញុំមានភាពរីករាយ មែនទែន ខ្ញុំមិនគិតថា ខ្ញុំនឹងទទួលអំណោយ ដោយការដើរផ្សារទិញឥវ៉ាន់ក្នុងផ្សារទំនើប ហើយមិនអស់លុយ។ សម្ភារៈដែលខ្ញុំចង់បានបំផុត ខ្ញុំអាចជ្រើសរើសបាន….ខ្ញុំទិញអង្ករនិងគ្រឿងទេស ដើម្បីធ្វើម្ហូបជូនដូនតារបស់ខ្ញុំ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ហើយគ្រួសារខ្ញុំនឹងបានរៀបចំកម្មវិធីជួបជុំប្រកបដោយសេចក្តីថ្លៃថ្នូរ និងភាពរីករាយដែលមិនអាចបំភ្លេចបាន។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGpzy9bdRrHcNmFtcgQKowvuPq3GIqlpbGU5t3FFi7UiytOjeTTw-HGMJUMRuboIKt39Id5rrvrFbob9TEY40gF0xC-jk04mf9Gu93HDIUeoNUhuBkzHtEIPx9sawaFfuokt1sv23AL-I5NKondXcb4Jsy3Cz93Iz3Y9toF1TkXhJPJ8hJAvwW3OJV4pPd/s1280/C0020T01.png

អ្នកស្រី ជួប វិច្ឆិកា នាយកប្រតិបត្តិនៃមូលនិធិត្រីផ្កាយឥណ្ឌូចិន (ISF) បានមានប្រសាសន៍ថា៖
«ពួកយើងពិតជាត្រេកអរ ដែលបានផ្សារភ្ជាប់គ្រួសារជាច្រើនពីសហគមន៍របស់យើងជាមួយយុទ្ធនាការ «ភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ»។ យុទ្ធនាការនេះមិនត្រឹមជាសកម្មភាពសប្បុរសធម៌តែប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកនូវក្ដីស្រលាញ់ប្រៀបដូចជាគ្រួសារធំមួយ ជាពិសេសបានអនុញ្ញាតឱ្យគ្រួសារលំបាកបានជ្រើសរើសនូវអ្វីដែលពួកគេត្រូវការបំផុតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ សូមអរគុណចំពោះការគាំទ្ររបស់ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលបានជួយគ្រួសារទាំងនេះឱ្យមានភាពរីករាយប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រកបដោយភាពថ្លៃថ្នូរ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieq7Tmc58G31v0ext8GpDkhyphenhyphenTKmdR3NabZBeqTWHM7XGCpWRSKG4C9NA_xEZlrPulpvlUQMQMzA0r5_48IPgBI8ph5A8rx7u9lVPziD5TTdnGIzlFdnoycaJ7FFNWt0QxhybaXuhccGwM1MzuYt-o65Ro5QFKV2uy1dvscA8VUVY4Ybxn02E-rAZD89VLf/s1280/C0021T01.png

ឯកឧត្តម គឹម សេត អគ្គនាយកនៃសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (EWP) បានមានប្រសាសន៍ថា៖ «កម្មវិធីភ្ជុំបិណ្ឌជាមួយកូកា-កូឡា ដើរផ្សារមិនអស់លុយ ពិតជាមានអត្ថន័យសម្រាប់បងប្អូនបុគ្គលិក-កម្មករប្រមូល និងដឹកជញ្ជូនសម្អាតនៅក្នុងរាជធានីរបស់យើង ដែលមិនគ្រាន់តែជួយគាំទ្រលើកទឹកចិត្តពួកគាត់ប៉ុណ្ណោះទេ តែវាគឺជាសកម្មភាពមួយបង្ហាញពីការទទួលស្គាល់ និងការអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់គាត់ក្នុងការថែរក្សារាជធានីរបស់យើងឱ្យស្អាតជានិច្ច និងប្រកបដោយផាសុកភាព។ គំនិតផ្តួចផ្តើមនេះ បាននាំមកនូវសេចក្តីថ្លៃថ្នូរ ភាពសប្បាយរីករាយ និងការជួយទំនុកបម្រុងដល់បងប្អូនដែលខ្វះខាត ឱ្យបានទិញទំនិញដែលពួកគេត្រូវការចាំបាច់សម្រាប់ប្រើប្រាស់ក្នុងឱកាសបុណភ្ជុំបិណ្ឌ ដើម្បីបង្កើនការជួបជុំសប្បាយរីករាយក្រោយពីសម្រាកពីការងារដ៏នឿយហត់។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន កូកា-កូឡាកម្ពុជា ដែលបានបង្កើតកម្មវិធីដ៏ល្អប្រពៃមួយនេះ ដោយជួយឧបត្ថម្ភដល់បងប្អូនកម្មករ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiOFB-jvhmfLv6H5S9yYjyLjsqmnmpKKoZYvmExXn02oNx1sQhVr7x57diUD5FYaJqiBUJozrLE1iIZnBKOPXGrYNcLmaxAi6-0aZQNTxfxyCqW1jbjYU0rYlfa4TxTuayxIW_j-6OUBb_fBo3sqjfsiTMhlzIU4NG3PA0FJaUpvXdCSp6Gj0saf6W0LTX/s1280/C0081T01.png

តាមរយៈយុទ្ធនាការនេះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានឆ្លុះបញ្ចាំងថា មិនថាសកម្មភាពដែលយើងធ្វើប្រចាំថ្ងៃតូចឬធំប៉ុណ្ណានោះទេ សុទ្ធតែអាចបង្កើតភាពវិជ្ជមានដល់សង្គមបាន។ យុទ្ធនាការភ្ជុំបិណ្ឌជាមួយកូកា-កូឡាដើរផ្សារមិនអស់លុយ មិនគ្រាន់តែជាការផ្តល់ម្ហូបអាហារ និងសម្ភារៈដល់ក្រុមគ្រួសារខ្វះខាតប៉ុណ្ណោះទេ តែវាក៏ជាការបង្កើនភាពស្និទ្ធស្នាល និងបង្កើតបរិយាកាសសប្បាយរីករាយ និងស្រស់ស្រាយជុំគ្នា ដ៏មានន័យសម្រាប់គ្រួសារក្នុងសហគមន៍ខ្មែរយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSc7LK_pAtPyIVJxRu_HWwJN3VpWod3pYpSE4sbxrXQB99l3Nid4zaVCLrkGnzQuxo-7QLSjBG2bKxnh2y4xXIOxB0Jfhyuck4tal2pS5_NTifDMVrcYpEB9UrsRReeomgEZqrDVx-o2BZTw6pz_0lLYPZSgxo4hQ5TKzzaMyPhdoQCHwM8Z4sYFx9wAau/s5618/DSC09409.png

ភេសជ្ជៈកូកា-កូឡា ផលិតនៅខ្មែរ ដោយកូនខ្មែរ សម្រាប់ប្រជាជនខ្មែរ ដែលធ្វើឱ្យគ្រប់ភេសជ្ជៈកូកា-កូឡាទាំងអស់ជានិមិត្តរូបនៃមោទនភាពជាតិ និងការទទួលខុសត្រូវរួមគ្នា។ គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញាចិត្តរបស់កូកា-កូឡា ក្នុងការជំរុញការប្រាស្រ័យទាក់ទង ការគិតគូរដល់ដៃគូពាក់ពន្ធទាំងអស់ និងបង្កើតបរិយាកាសសប្បាយរីករាយ។ មិនថារាល់ការជួបជុំណាទេ តែងតែមានភេសជ្ជៈកូកា-កូឡាមួយដបមកបង្កើតបានភាពរីករាយ និងស្រស់ស្រាយដល់ការជួបជុំនោះជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ZJ2zoiEQdwSEHHGoS3uzT4VxLFGCOngIx1hXC0k6J2Jru3rcAVhuSW8ueqTHh0tYvsvC-lxwD10UPvK5Ki_C4AY5oToVmtsquvOf1pGFVf9z814UC6KEGDUTkX7lDHyqbY5aO7xyWoJ5GDs7XKAu8VQZCYC-fTKmx6aAdKh8aazOw8xEpDj5BgOff0P4/s6000/DSC09417.png

អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា។ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, and Samurai) ដែលក្នុងនោះចែកចេញជា 5ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling)តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) ទឹក(Water) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណ 800នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd
សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល smunyvorleak@coca-cola.com.kh