ទីបំផុត ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ហើយបន្ទាប់ពីឆ្លងកាត់ការប្រកួតប៉ុន្មានខែមកនេះមានទាំងផ្អាកការប្រកួតដោយសារតែមានជម្លោះព្រំដែនជាមួយថៃ។ យកឈ្នះជើងខ្លាំងជាច្រើនរូបក្នុងការប្រកួត ហ្វីយ៉ាតា នឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ Miss Universe នៅប្រទេសថៃនាខែវិច្ឆិកា ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0aXwvXnnDpKt8kXzuxR7yykpCry-QNkwMGgh0JTzq7gx4bQ8qiBDyNsg-XyNcGPGqWuGAeATQsi6toNwY-1Ts3vUz3JAv4TwJv_bT43gb0Kr-_v4vHnz4bXSXr5PUGqkaPjqutRbcACTPuMTnh8KqDD4aSo2PWHh1ApRkTzxpKsqFBjHmmLs75Vg2Zjyy/s2048/image_2025-09-13_09-07-17%20(2).png
នៅយប់ថ្ងៃទី១២ ខែកញ្ញា ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា MUC07 បានគ្រងមកុដ Miss Universe Cambodia 2025។ នៅក្នុងវគ្គសំណួរចម្លើយ TOP5 & TOP3 ហ្វីយ៉ាតា បានសម្រេចចិត្តឆ្លើយសំណួរជាភាសាអង់គ្លេស។ នៅក្នុងវគ្គTOP5 ហ្វីយ៉ាតា ទទួលបានសំណួរអំពី តើដានជើងប្រព័ន្ធឌីជីថលជះឥទ្ធិពលអ្វីខ្លះទៅកាន់អ្នកប្រើប្រាស់? ខណៈសំណួរនៅក្នុងវគ្គ៣នាក់ចុងក្រោយ ហ្វីយ៉ាតា ទទួលបានសំណួរថា «តើអ្វីជាគុណតម្លៃស្រ្តីដែលអាចជួយឱ្យសង្គមរីកចម្រើន?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUVizljTozfIWSmTIhoz82IjzHjzyO9OCKdIgNEld3-hlQtRywdV8FX1l6vu8dMQVfn0I6X-KnVbiM5pTNPFtcyvhLS_dIFdNFACGEwzV6wGPNOizvsNO6M6GoFNE2_ZHgoN3AEU3Xq6ZVpMW0DCtUxaYE28oVB3W8Bpsz5VFtZUcqH04anNajuU7S8ay0/s2048/image_2025-09-13_09-07-23.png

ចម្លើយរបស់ ហ្វីយ៉ាតា បានឆាបឆប់បេះដូងគណៈកម្មការបានជំរុញឱ្យនាងយកឈ្នះគូប្រកួតប្រជែងក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ក្រោមសំឡេងអបអរសាទរជាច្រើន។ មនុស្សជាច្រើនគិតថារូបនាងពិតជាស័ក្តិសមក្នុងការគ្រងមកុដនេះមិនថាចំណេះដឹង សម្រស់ មុខជំនួញ សប្បុរសធម៌និងមានផ្នែកជាច្រើនទៀតដែលសមស្របទៅនឹងកម្មវិធីបវរកញ្ញាចក្រវាល។
ក្រៅពីទទួលតំណែងដ៏អស្ចារ្យមួយនេះ ហ្វីយ៉ាតា ក៏បានឈ្នះពានរង្វាន់ Miss Popular ផងដែរដែលជំរុញឱ្យនាងចូលមកដល់វគ្គ១០នាក់ចុងក្រោយដោយស្វ័យប្រវត្តិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0frSBqRlaVXiCdsVxsMhPOu2LCMIk8GsfPzenqaPrsQYVQUnTp-yf8eVkExJwOQg7xonT-hSXl4S7uWUKXXikDNUAWhO1UK_8A97bgGwIzOpuMK-h19KRFW2CswClZyzwNj-SgQbwAI6akisZUYOXvyDm6e3tGpG67gYi4x5nrUQmkRCu8l6jWohshxiL/s2048/image_2025-09-13_09-07-26.png
បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ខ្លួនប្រកបដោយភាពជោគជ័យក្លាយជា Miss Universe Cambodia 2025 ហ្វីយ៉ាតា បានបង្ហោះរូបពីរសន្លឹកក្នុងនាមជាម្ចាស់មកុដ ខណៈរូបមួយទៀតគឺជារូបភាពកាលពីនាងនៅកុមារភាពដែលមានទម្រង់ស្រដៀងគ្នាក្នុងនាមជាបវរកញ្ញា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDPjhVJU4bGi7vyb8-dq6MUjaqxxNG9fMx5KbrZX7rd2d3rSU3d6QhZCJ5ooDFc63x01n3vjlJIkXMyF35pJ-nrDQEa9CD9HjxhcFQ9hCxBRpQu1UDD75gdEVpOKKtCoKSs_Xd_zYjpjePnH3121lAZJlqnPsfzFZVGV6eWwDUAfEFZnydLnVo8DWZ5ktM/s2048/image_2025-09-13_09-07-21.png

ភ្ជាប់មកជាមួយរូបភាពពីរនេះ ហ្វីយ៉ាតា បានសរសេរថា «ខ្ញុំមិនយល់សប្តិទេ… ខ្ញុំបានធ្វើវា.. យើងធ្វើបានហើយបងប្អូន..ខ្ញុំបានរស់នៅក្នុងប្រអប់ និងលាក់ខ្លួនពីពិភពលោកដ៏ស្រស់ស្អាតនេះយូរមកហើយ ពេលនេះខ្ញុំបានសម្រេចចិត្តចេញពីវាវហើយទៅបង្ហាញអ្វីដែលខ្ញុំមាននៅក្នុងខ្លួនខ្ញុំទៅកាន់ពិភពលោកដ៏ធំនេះ… រឿងសំខាន់ដែលខ្ញុំចង់ឱ្យអ្នករៀនពីខ្ញុំថ្ងៃនេះគឺ .. ជឿជាក់លើខ្លួនឯង ហើយកុំបន្ទោសខ្លួនឯង។ ដូចដែលខ្ញុំបាននិយាយនៅលើឆាក “ខ្ញុំជ្រើសរើសផ្លាស់ប្តូរ និងប្រែការឈឺចាប់ទៅជាគោលបំណង។ នោះហើយជារបៀបដែលខ្ញុំបានរកឃើញថាមពលរបស់ខ្ញុំ»៕