Home តារាជាតិ អ៊ិន លក្ខិណា នឹងតំណាងកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិម្តងទៀត

អ៊ិន លក្ខិណា នឹងតំណាងកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិម្តងទៀត

80
0

បន្ទាប់ពីសង្ស័យអស់រយៈពេលជាច្រើនខែទីបំផុតអ្នកតាមដានវិស័យបវរកញ្ញាបានដឹងហើយថា អ៊ិន លក្ខិណា បានក្លាយជា Miss World Cambodia 2026 ហើយនឹងតំណាងកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសវៀតណាម។ កាលពីមុន Miss World Cambodia 2026 គឺជាកញ្ញា ខន សូរិយា ប៉ុន្តែដោយសារតែភាពចម្រូងចម្រាសនាងបានដកខ្លួនចេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNl0A6RlFP5MEKjajBpU0RxvW19HMnSsmHRfzDbvkFBAUVw4YRcpNIbIuT7Fa1Bt-Ch56Y32KMX3irsusq3qLRYUxPKSzC-hd25F2-sAWZyBmFlVmm868NgNmYi4S494HBhU_43SXEq6loXcYzqq48eiCQGi_GRy25xfSbh-ch47b7Cuk_ONZt9xFaFBc/s2048/image_2026-07-09_09-00-17%20(3).png
នៅយប់ថ្ងៃទី៨ ខែកក្កដា ស្ថាប័ន Miss World និង Miss World Cambodia បានប្រកាសថា អ៊ិន លក្ខិណា ក្លាយជាអ្នកតំណាងកម្ពុជាសម្រាប់ការប្រកួត Miss World លើកទី ៧៥ នៅប្រទេសវៀតណាម។ ដំណឹងនេះបានធ្វើឱ្យអ្នកតាមដានកាន់តែច្បាស់ពីព្រោះមនុស្សជាច្រើនបានប៉ាន់ស្មានមកជាយូរហើយ។ ការចាប់ផ្តើមដំបូងគឺបន្ទាប់ពី ខន សូរិយា បញ្ចប់តំណែងរបស់ខ្លួនគេបានឃើញ អ៊ិន លក្ខិណា និងលោក ម៉ែន និមលរ័ត្ន ថតរូបជាមួយគ្នា ខណៈ លក្ខិណា បានបញ្ចេញសកម្មភាពមួយចំនួនធ្វើឱ្យការរំពឹងទុកកាន់តែកើនឡើងខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbChNrW8tF_V6zeJnWs5l3K6_tZB0d9BL74RwFR0-GclqRDUAXBv7ql0I3f2Kw0XY3hp6ALeV75z8fecyGNBk0JWQrf5Vk_vOcSPb2i3EGfsePonC3dnI_rhh7mJ1XNUIccgS4E58H1ANcWHtzCMOASvfg3QtSp2gnh5MS7RVYYh5Mc5u2UZmEAWo0hE0/s1756/image_2026-07-09_09-00-17.png

អ្នកគាំទ្រជាច្រើនបានបង្ហាញការគាំទ្រចំពោះ លក្ខិណា ក្នុងការតំណាងប្រទេសកម្ពុជាម្តងទៀត ខណៈពួកគេនៅមិនទាន់ភ្លេចនៅឡើយសម្រាប់ការប្រកួតរបស់នាងកន្លងមកនៅលើឆាក Miss Cosmo។ គួរឱ្យដឹងថា អ៊ិន លក្ខិណា គឺមានមូលដ្ឋានអ្នកគាំទ្រច្រើននៅប្រទេសវៀតណាមបន្ទាប់ពីការប្រកួតកន្លងមកឈានដល់ TOP10 លក្ខិណា មានការងារជាហូរហែនៅទីនោះ។ ដូច្នេះសម្រាប់ លក្ខិណា ប្រកួតនៅឯប្រទេសវៀតណាមម្តងទៀតធ្វើឱ្យអ្នកគាំទ្រកាន់តែមានសង្ឃឹមថាមានកន្លែងមួយសម្រាប់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiNfXtpMGPM_hbnqyZhVilsPPep_jEkbxYYfRxOlUNKZ0ZiOdvrhOkGFRw5eTm0Wc_sn1XKik_bKCS7Sm1tt3CYx-Y-ULhwL0l4mLje3yPM6LD97LwJbP2uanktl216ZDMovG8c34epSwSbbjHiSqWEFvm86aF0p_DDxGM4STMfT2p55l08InhUuQM8Dc/s1216/image_2026-07-09_09-00-18%20(2).png

គួរជម្រាបជូនថា វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss World លើកទី៧៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦នេះហើយ។ ការប្រកួតលើកនេះ អ៊ិន លក្ខិណា នឹងបានតំណាងកម្ពុជាចំនួន៣នៅលើឆាកអន្តរជាតិរួមមាន Miss Supranational 2022 , Miss Cosmo 2024 និង Miss World លើកទី៧៥ ឆ្នាំ២០២៦។ កាលពីឆ្នាំ២០១៩ អ៊ិន លក្ខិណា បានជាប់លំដាប់រងទី១ នៃកម្មវិធី Miss World Cambodia 2019 ដូច្នេះវាជាឱកាសរបស់នាងម្តងទៀតសម្រាប់ការប្រកួតក្នុងកម្មវិធីដែលនាងស្រលាញ់៕