ជារៀងរាល់ឆ្នាំ ពិធីបុណ្យកាន់បិណ្ឌ នឹងចាប់ផ្តើមពីថ្ងៃ១រោច រហូតដល់ថ្ងៃថ្ងៃ១៥រោច។
ពិធីបុណ្យកាន់បិណ្ឌ មានរយៈពេល១៤ ថ្ងៃ លុះដល់ថ្ងៃទី១៥ គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ដែលពិធីនេះត្រូវបានប្រជាជនខ្មែរតែងតែរៀបចំឡើងតាំងពីបុរាណកាល។
ការកាន់បិណ្ឌនេះ គឺជាការឧទ្ទិសផល្លានិសង្ឃដល់ជនដែលធ្វើមរណកាលទៅកាន់បរលោក។
តាមជំនឿសាសនា ពិធីនេះធ្វើឡើងរយៈពេលកន្លះខែគត់ ដោយយមរាជ បានដោះលែងពួកសត្វនរកទាំងឡាយ ក្នុង ១ ឆ្នាំម្ដង ដើម្បីឱ្យឡើងទៅរកបងប្អូន កូនចៅ ដើម្បីទទួលកុសលផលបុណ្យ ដែលគេធ្វើឧទ្ទិសឱ្យ។
សត្វនរក នឹងងដើររកបងប្អូនកូនចៅគ្រប់ ៧ វត្ត បើមិនឃើញអ្នកណាធ្វើបុណ្យឧទ្ទិសបញ្ជូនឱ្យទេ នោះនឹងកើតក្ដីស្រេកឃ្លាន ហើយនឹងប្រទេចបណ្ដាសាដល់ញាតិមិត្តមិនលែងឡើយ។
លើសពីនេះទៅទៀត ការកាន់បិណ្ឌក៏ជាការទំនុកបំរុងដល់ព្រះសង្ឃដែលកំពុងគង់ចាំវស្សា ដោយខែនេះជារដូវស្សា នាំអោយមានការលំបាកសំរាប់ព្រះសង្ឃក្នុងការត្រេចចរបិណ្ឌបាត្រ៕