ប្រទេសអេរីទ្រា (Eritrea) ជារឿយៗត្រូវបានគេហៅថា “ប្រទេសកូរ៉េខាងជើងនៃទ្វីបអាហ្រ្វិក” ដោយសារតែមានរបបផ្តាច់ការ ស្រដៀងទៅនឹងការការគ្រប់គ្រង់របស់លោក គីម ជុងអ៊ុន។
អេរីទ្រា ស្ថិតនៅតំបន់អាហ្រ្វិកខាងកើត ដោយមានព្រំប្រទល់ជាប់ប្រទេសអេត្យូពី នៅប៉ែកខាងត្បូង ប្រទេសស៊ូដង់នៅភាគខាងលិច និងប្រទេសជីប៊ូទីនៅភាគអាគ្នេយ៍។

ប្រទេសនេះ ត្រូវបានគ្រប់គ្រងដោយលោក Isaias Afwerki ដែលកាន់អំណាចប្រធានាធិបតីតាំងពីឆ្នាំ១៩៩៣ មកទល់បច្ចុប្បន្ន។

ក្រោយឡើងកាន់អំណាច លោក បានលុបចោលការបោះឆ្នោត ដោយមិនឱ្យមានគណបក្សឈរឈ្មោះបោះឆ្នោតផ្សេងទៀតនោះទេ។
លោក Isaias Afwerki បានររំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយបិទសិទ្ធប្រជាជនមិនឱ្យបញ្ចេញមតិ និងហាមមិនឱ្យពលរដ្ឋប្រើប្រាស់បណ្តាញសង្គម។
.png)
យុវជនពេញវ័យ ត្រូវបង្ខំឱ្យចូលបម្រើកងទ័ព ដោយមិនកំណត់ពេល ដែលអាចចាកចេញបាន។
បន្ថែមពីនេះ ការធ្វើដំណើរចាកចេញពីប្រទេស ក៏ត្រូវបានគ្រប់គ្រងដោយរដ្ឋភិបាល ព្រោះប្រទេសនេះបិទទ្វារធ្វើពាណិជ្ជកម្មជាមួយអន្តរជាតិ ដោយផ្តោតលើការពឹងផ្អែកលើខ្លួនឯង ស្រដៀងទៅនឹងប្រទេសកូរ៉េខាងជើងដែរ៕
 
		 
	









