ថៃកំពុងព្យាយាមដើរតួជាជនរងគ្រោះសារជាថ្មីក្រោយមានការសំណូមពរពីជប៉ុនសុំឲ្យភាគីទាំងពីរបើកព្រំដែនមួយចំនួនឡើងវិញ ដោយអ្នកនាំពាក្យរងរបស់កងទ័ពភូមិន្ទថៃបានប្រកាសក្ដែងៗនៅចំពោះអ្នកសារព័ត៌មានជាច្រើនថា ប្រសិនបើចង់ឲ្យការចរចាដើម្បីបើកច្រកព្រំដែនទទូលបានជោគជ័យ លុះត្រាតែភាគីម្ពុជាបញ្ឈប់ការគំរា.មកំហែ.ង និងដាក់សម្ពាធលើថៃជាមុនសិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDGpYFnyXZ4g2zbSqvUQwJzTU_eZZGjmRgemhdoTl6eQ6c6WYQszB-YnoUTWRrEyOXMaPr_hDjjVWr8XBJVPMD9YCoh3rA3NRIetOvk9CeqfHEm6gU778tSmjVogiMhqtk6oHt0QT5VVJzV8gwuTNJbfppfJrMOW0hGfPoTQ_tQ6lCxQr8fuTz_LEuVuVf/s1280/photo_2025-09-13_11-23-25%20(2).jpg
នៅថ្ងៃទី12 ខែកញ្ញា អ្នកនាំពាក្យរងកងទ័ពថៃ លោក Wanchana Sawasdee បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែបញ្ឈប់ការគំរាមកំហែងប្រឆាំងនឹងប្រទេសថៃជាមុន ប្រសិនបើចង់ឲ្យមានការចរចាព្រំដែនប្រកបដោយប្រសិទ្ធភាពត្រូវប្រព្រឹត្តទៅ។ លោកបានលើកឡើងថា ការសន្ទនាដែលឈរលើទស្សនៈផ្សេងគ្នាមិនអាចឈានទៅមុខបានទេ ខណៈដែលពាក្យសំដីបែបវែកញែកបាននិងកំពុងបន្តបង្កើនភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxB1ky63DcHOMsf2HHB3V5BvIoJmb2_ioudt17MoMkJUA2d0MiJyY43zsApVoN72VAKLak4S6AgcTr080cV9I5-Uy0J-BhSIcy2C_6L6uYPH9voE2w26Cw382Rec3RQ-tc8hdGlSwPEGvU5Nsfp9Ssuso8FbNbcYRNrJKW6M6KtcOGseKpmGF5VbGnZv-k/s1280/photo_2025-09-13_11-23-25.jpg

ត្រង់ចំណុចនេះលោក Wanchana បានកត់សម្គាល់ថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីតំបន់ជម្លោះនៅតាមព្រំដែន ប៉ុន្តែបានសង្កត់ធ្ងន់ថាក្នុងកាលទេសៈនេះ វាដាច់ខាតត្រូវតែគ្មានការគំរាមកំហែងពីភាគីម្ខាងទៀត។ លោកបានអះអាងថា ការគំរាមកំហែងមិនត្រឹមតែបំផ្លាញទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កភាពផុយស្រួលដល់ជម្លោះដែលមិនចាំបាច់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4JkrvNw0kiN5EPCfTQ9hchc8YOeBybXAjzd4sT2gxoMpl9yL5aR2DwiIwbg56YYac37bD0kEhKJf79_aa-e-aFgDYnQBAC4Vjluq5kw43A0HApyeroVEJy5p0fOJuAQzE_PGZDQHRsv0cD13i0s1uoy1CiDUQYlydfaz-7Muh3EGcsSoW4JVhwoX2tfWh/s750/photo_2025-09-13_11-24-01.jpg
គួរជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យរងកងទ័ពថៃពាក់ព័ន្ធនឹងការ «គំរាមកំហែង» ខាងលើនេះ គឺចង់សំដៅដល់ការដាក់បង្កប់គ្រាប់មីនថ្មី ការបង្កើនឬចល័តយោធា រួមទាំងការប្រើប្រាស់វិធានការបិទព្រំដែនដើម្បីដាក់សម្ពាធលើសេដ្ឋកិច្ច ដែលថៃចោ.ទប្រកាន់ថា សុទ្ធសឹងតែជាអ្វីដែលកម្ពុជាកំពុងអនុវត្តក្នុងការប្រឆាំងនិងគំរាមទៅកាន់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy6XFqnRaKbfzN4PQpquhdgICZ7DSALFXSVs24pJOr0SwA7cPTEZYzwZqtkf9cddt1_HvdP8vKwYJKzvOaxHmIpYwO5ss-mg4C5xUdyHkItZvNOsyBGPri3Ul0Cc-VzrTsxlqJFAhVsxI64jRMxyNLFj-eOTV1anFceOlgUl7qNQsGltLHeZp69nniJbIX/s1280/photo_2025-09-13_11-23-51.jpg

ជាមួយគ្នានេះ បើតាមលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុបជា បានយល់ឃើញថា កម្ពុជាមិនគួរបើកច្រកព្រំដែនគោកជាមួយថៃនៅពេលនេះទេ បើទោះបីជាមានសំណើរពីខាងជប៉ុន ក្នុងគោលបំណងធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់លើទំនិញដែលចាំបាច់ក៏ដោយ ព្រោះថៃមិនបានបង្ហាញពីការគោរពចំពោះកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7EZJmGriGSpWt5SUhUpOYTdUxc6tLWL8pfwaUWKk7pl6E_NGtHwy4_fkgeub1Uu1xwmfXnvqxS3aMv9S8N5Iq9qonBAh9jaGGUxs7I_5H867uxvy_ps2VxCk0d8hx73wp-B5qxjeLLCUXT5LO9F6H7fwMExf8coJ1Dz8638_B1Lx1eRWtcfhb7irjDFYK/s960/photo_2025-09-13_11-24-01%20(3).jpg

បន្ថែមពីលើនេះ លោកបណ្ឌិតបានគូសបញ្ជាក់ជាបន្តទៀតថា ក្នុងនាមជាខ្មែររងការឈឺចាប់ មិនគាំទ្រឱ្យបើកព្រំដែនគោកពេលនេះទេ បើទោះជាជប៉ុនសំណូមពរក៏ដោយ។ ព្រោះឈឺមនសិការ…! កម្ពុជាគ្មានអ្វីលក់ទៅថៃទេ។ ហើយសូមឲ្យជប៉ុនអាចជួយរំលឹកថៃ ឱ្យចេះគោរពគោលការណ៍ជាអន្តរជាតិផង។ ព្រមទាំងចោទជាសំណួរខ្លីមួយថា តើការបើកការប្រយុទ្ធដ៏សាហាវរយៈពេល៥ថ្ងៃ កាលពីថ្ងៃទី២៤-២៨ កក្កដា ២០២៥កន្លងទៅ ថៃបានទទួលសំណូមពរពីជប៉ុនដែរមែនទេ?