Home Blog Page 375

ទីក្រុងសៀងហៃរងការគំរាមកំហែងផ្ទួនៗពីព្យុះត្រូពិច Co-May និងរលកយក្សស៊ូណាមិ

0

ក្រុងស៊ាងហៃ៖ ទីក្រុងសៀងហៃបានធ្លាក់ចូលទៅក្នុងរបៀបអាសន្ននៅថ្ងៃពុធ (ទី ៣០ ខែកក្កដា) ដោយសារព្យុះត្រូពិច Co-May បានវាយលុកភាគខាងកើតប្រទេសចិន ខណៈដែលការរញ្ជួយដីដ៏ធំមួយនៅឧបទ្វីប Kamchatka របស់រុស្ស៊ីបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិពាសពេញតំបន់ប៉ាស៊ីហ្វិក រួមទាំងនៅតាមឆ្នេរសមុទ្ររបស់ប្រទេសចិនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwDdjtaFDsc6QGgVP4AlRcqJUYU2RdaeMrUb6BzG0FAATlm8xnYc4HllwlHH6v6IiSYQFcOsnSgkNjw3rN-CtHp-iQH0K93jokRelBf9AhrKMZop3HuLZYmwYW2pbP8wHz7iekKQbOJRkPmzqQuLXmy1wwIKnG5tN6breqWxkJlT-hw4ymbBBRs02kWoBB/s1199/image_2025-07-31_14-32-48.png
ពលរដ្ឋជាង ២៨០,០០០ ត្រូវបានជម្លៀសពីតំបន់ងាយរងគ្រោះ ខណៈដែលអាជ្ញាធរបានទប់ទល់នឹងផលប៉ះពាល់នៃព្យុះ Co-May ដែលបានវាយប្រហារនៅ Zhoushan ខេត្ត Zhejiang នៅព្រឹកព្រលឹម។ ព្យុះនេះបានបោកបក់តំបន់នេះជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំង រហូតដល់ ៨៣ គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបានជន់លិចតំបន់ទំនាប។ នៅទីក្រុងសៀងហៃ ទឹកភ្លៀងបានឡើងដល់ ១០០ មីលីម៉ែត្រ ក្នុងរយៈពេល ៦ម៉ោង ដែលស្មើនឹងកម្ពស់ទឹកភ្លៀងមួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqyZRzEb03sOObDuchpJqoSt_d8Cm_bto15JIAb6uPsytY-5e8P9gCnWq5a41hR_8n9b2UKDlgFdipPMxf4TpknxUFD2Sq1kC6oSnkbGah3mZvXRh_UPfrCERkOMBs4ZiZhpOUea4Vhk3D7sV3nq2S_oD1dl81IWteT4a5_mtpKnBuOp7RAdlbvdVJlA_P/s1000/image_2025-07-31_14-32-49%20(2).png

ជាមួយគ្នានេះ អាជ្ញាធរបានប្រកាសបិទដំណើរការជើងហោះហើរជាង ៦៤០ ជើង ដោយមាន ៤១០ នៅអាកាសយានដ្ឋានអន្តរជាតិ Pudong និង ២៣០ នៅ Hongqiao ។ សេវាដឹកជញ្ជូនផ្លូវទឹកត្រូវបានផ្អាក ខណៈចរាចរណ៍ផ្លូវគោកត្រូវបានដាក់កម្រិតល្បឿនត្រឹម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅលើផ្លូវហាយវេ និងល្បឿនរថភ្លើងក៏ត្រូវបន្ថយមកត្រឹម ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCJenaMlR8Pla0Fp9xV5Kkd5u2R3SQwCusO71Dj_MbCRRTW14bOhcTqmjN4DY6ftoT6HaCwpAJHuaqVqPTAlhFtJeJlpqSMDLIgxYK1Mp0pz-a-01ooQsCpp2Ew5rPNvWZzuoB0yS19Pe0M5RTHhtYrd7Db5eoFTHBvCdrJUFYhFQNfySdNHj2YnZJYe-u/s828/image_2025-07-31_14-32-49%20(3).png
នៅពេលដែលខ្យល់របស់ព្យុះ Co-May បានបក់បោកឆ្នេរសមុទ្រ វិបត្តិទីពីរក៏បានកើតមានឡើងផងដែរ។ គ្រោះរញ្ជួយដីកម្រិត ៨.៨រ៉ិចទ័រ បានវាយប្រហារនៅមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរឧបទ្វីប Kamchatka របស់រុស្ស៊ី ដែលមានចម្ងាយជាង ៤,០០០គីឡូម៉ែត្រពីទីក្រុងសៀងហៃ។ ការរញ្ជួយនេះបានបង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិនៅទូទាំងប្រទេសជាច្រើន រួមទាំងប្រទេសចិន ជប៉ុន និងសហរដ្ឋអាមេរិកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0cZa7mTLwdf57-lOzcbvJIF20_1r7Lfyg0_H0bQl42zqAAXyCe_dKm-wyq1wDaz_q11OUcRrw78Ojy9oMxQ14eLjcpVZ8D3el6xc5TYUGtljT_x5lqoGlsSgyQJEJzZAbR4XFWuEt5Il-LB7-U_w7QqO_gw9wAJGynD3Ni9QKt7QcSkZzFmuB4Bg-BJ8N/s885/image_2025-07-31_14-32-49%20(4).png
មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិរបស់ប្រទេសចិនបានចេញការប្រកាសអាសន្នកម្រិតពណ៌លឿង ដោយព្យាករណ៍ថា រលកអាចមានកម្ពស់ចន្លោះពី ០,៣ ទៅ ១,៨ ម៉ែត្រ។ ទោះជាយ៉ាងណា បន្ទាប់មកអាជ្ញាធរបានបញ្ជាក់ថា ទឹករលកដែលប៉ះទីក្រុងសៀងហៃ មិនអាចលើសពីកម្រិតគ្រោះថ្នាក់នោះទេ ហើយការប្រមាននោះត្រូវបានលុបចោលវិញនៅថ្ងៃដដែលនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis5ste64ekKH7CywdOZaFNGtBYZ3Clg4j9zLKlwVZrJlXyxfhsd33DeCReeiNve3FX9RCOH11vNT1B4TnGLvAIs5t7u64yuf6scG94llTRU5FmFRDlSXUfNEmmUmCzeHKrzHJ-yMR9YZtRZYho7KdTuD8utjMZ2T4z0UU6PcW9JuCYmVPvu_1a7K04hgPT/s830/image_2025-07-31_14-32-49.png
យ៉ាងណាមិញ ទោះបីជាមានការគំរាមកំហែងពីគ្រោះធម្មជាតិពីរជាប់គ្នាក៏ដោយ ក៏មិនមានសេចក្ដីរាយការណ៍អំពីអ្នករងគ្រោះ ឬមានការខូចខាតធ្ងន់ធ្ងរឡើយ។ ប៉ុន្តែតំបន់ឆ្នេរក្នុងទីក្រុង Zhoushan បានជួបប្រទះនូវទឹកជំនន់ និងដាច់ចរន្តអគ្គិសនី តែស្ថានភាពនៅតែស្ថិតក្រោមការគ្រប់គ្រងបាន។ មន្ត្រីបានជំរុញឲ្យអ្នកស្រុករក្សាការប្រុងប្រយ័ត្ន ព្រោះអាកាសធាតុអាចនឹងមិនមានស្ថិរភាពទេនៅប៉ុន្មានថ្ងៃខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgF0N4LB8s_mHmmWMgq9fLNWi40HOznJiAjm6pg15NkF4GGXP2xlcEuLbEAJWRL0xlt7cW1vazMsJyl4Uc5wOmP-ztsk44zGwfpNRcThbGX-yEqEVaaWIsrMwz1kPXyjFzXthgrWZ6XsezqvvypH-I1YaQA8F2Zpwm1OPi0Pxg7xmi5FnUF6aKH1O4oQt-/s1020/image_2025-07-31_14-32-50.png
ការឆ្លើយតបយ៉ាងឆាប់រហ័ស និងសមស្របរបស់អាជ្ញាធរ ក្រុងសៀងហៃ បានបង្ហាញពីសមត្ថភាពបង្ការគ្រោះអាសន្ន និងការសហការជាឯកភាពរវាងមន្ទីរសង្រ្គោះ អាជ្ញាធរដឹកជញ្ជូន និងមន្ទីរប្រយុទ្ធគ្រោះមហន្តរាយ ដើម្បីការពារសុវត្តិភាពប្រជាជនដែលមានជាង ២៥លាននាក់ នៅក្នុងទីក្រុង៕

ក្ដៅៗ មេទ័ពភូមិភាគ២ថានឹងដោះលែងទាហានខ្មែរវិញ លុះត្រាតែដំណើរការផ្លូវច្បាប់ចប់សព្វគ្រប់សិន

0

ថៃ៖ Boonsin Padklang មេបញ្ជាការតំបន់កងទ័ពទី២ បានបញ្ជាក់ថា ថៃនឹងដោះលែងកងកម្លាំងទាហានខ្មែរចំនួន១៨នាក់ឲ្យវិលមកមាតុភូមិវិញ នៅពេលដែលដំណើរការនីតិវិធីច្បាប់អន្តរជាតិបានបញ្ចប់រួចសព្វគ្រប់ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថានៅពេលណានោះទេ។ នេះបើយោងតាមសារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7pQBLvtjBEXkOpp5-F5MbRt9NYhNAF0BHU_kTHXttN80d3xDVO4qDIkSrpd6y7gBImQQNdcfxRr8WknDXB4UUHza2V4TjgVLRws_EklCGObLCfTfoYCIs93DQI0RYHVnEUwTAVJlbSEcMHW65tsAsPD-trimuLZTkPJV5_Yg6O0scMim3PLzlkfa2Kf_I/s1477/525959182_1078641631034142_7620832616565517949_n.jpg

នៅថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ទោ Winthai Suvaree អ្នកនាំពាក្យកងយោធពលភូមិន្ទថៃ បានលើកឡើងពីបញ្ហារបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានទាមតារឱ្យមានការដោះលែងចំណាប់ខ្មាំងដែលជាទាហានកម្ពុជាចំនួន១៨នាក់ឲ្យត្រឡប់មកមាតុភូមិវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFlNzB1UTUPQ-JfKiuKxlQoJnpcWaSn5_nCXKiEOSMGWbvA9wcFBi_z0jyeEu4IxROZuy2TthQ-5DcWpqjvokTjCW84_qn-jLN2eJtAqhCt4d1xtdBc2F3OH3i-w2kAR7uHmhj9A5ddlDx1xcMb6c6KerwZH30LyKeDlTuhBw9JkO5owSI0qY765-VmP-c/s1280/photo_2025-07-31_08-52-54.jpg
ជាមួយនឹងការទាមទារនេះ លោក Winthai បានបញ្ជាក់ថា លោក Boonsin Padklang មេបញ្ជាការកងទ័ពតំបន់ភូមិទី២ បានបំភ្លឺជូនលោកឧត្តមសេនីយ៍ Dato’ Mohammad Nizam Jaafar អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ីរួចហើយ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែកក្កដា ថាពួកគេនឹងប្រកាន់ខ្ជាប់នូវលក្ខខណ្ឌច្បាប់អន្តរជាតិ ហើយនឹងពន្លឿនការធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជា នៅពេលដំណើរការផ្លូវច្បាប់បានបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGOXFi5CnKep9DvAc9LlPMDzzFM_YI8HEWfC-XA5sx1Z-vdb5pq7deH_OuJtqEiQST121mXENi1nxn2lpkc6Ig7Qxlg04rcL0PdSjcKWbIiWf564zJLekRZN5CTBirmMwXvlhdzpeIOq_Nd4ia25dfM3Jag0CJFjrY-1C8rm83Y4L2OZA2qSP8QXxJpzml/s1440/525177879_1330868832372851_2788049085344782875_n.jpg

ប៉ុន្តែនៅពេលសួរថា តើវាអាចនឹងសម្រេចនៅពេលណា? លោក Winthai មិនអាចបញ្ជាក់ថានឹងត្រូវចំណាយពេលប៉ុន្មាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxSRQ64WFayjee2bL-aDeZnRM965bvin0c4CEczICJaqDDkqcecG50L10DxHr9KFy8xxMLgQ3BrueN4E1m6MtcRtRcL-n0ZnC95yqpD7Elzonq4hGvSms3vK98JbRT8-CJDBq4Edv3CqmhaJ7kMg9V6qK8uPIxwEw-GL0SJ3luDRT6rMkvYSTpvAPOwpKr/s1280/photo_2025-07-31_08-52-56.jpg
គួរជម្រាបថា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា នៅថ្ងៃនេះបានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានស.ពទាហានចំនួន១រូប និងនៅសល់២០រូបទៀត ខណៈភាគីថៃអះអាងថានៅសល់តែ១៨នាក់ទៀតប៉ុណ្ណោះ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2bHL1x-BLfUd8EstQUZcf0fpUeIcnrucgT_znk04B4Zzjjy9bZ-otfCrt94r_ELkLjSjy-35qtAulRq3DBFHhyy_895jD2Lz5f9x7e7g-BIrBCdV2JUzEjgB6WP4ZKZMuM1Lz0OkMSnmx2yru-9doCgdreFQYgobILb3049NExBD1LgUBMAyA2ylNf4p/s1280/photo_2025-07-31_08-52-57.jpg

យ៉ាងណាក៏ដោយ នេះគឺជារឿងដែលគួរឲ្យឈឺចាប់បំផុត ព្រោះទាហានខ្មែរទាំងអស់នោះ ត្រូវបានកងកម្លាំងថៃព័ទ្ធចាប់ខ្លួន ក្រោយពេលបទឈប់បា.ញ់បានចូលជាធរមានទៅហើយ នាម៉ោង៧:៥០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវឲ្យភាគីថៃមើលថែរក្សាកងកម្លាំងកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យបានល្អ និងឆាប់ដោះលែងពួកគាត់វិញឲ្យបានឆាប់រហ័សបំផុត ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ៕

សុីម៉ាក់កម្ពុជារកឃើញគ្រាប់បែ.កទម្ងន់ជិត១តោន របស់យោធាថៃដែលទម្លាក់មកលើផ្ទះប្រជាពលរដ្ឋ

0

កម្លាំងអង្គភាពសុីម៉ាក់កម្ពុជា បានចុះទៅត្រួតពិនិត្យ និងដោះគ្រាប់បែ.កទម្ងន់ជិតមួយតោន មានប្រវែងប្រមាណ3.5ម៉ែត្រ បន្ទាប់ពីមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ថាបានប្រទះឃើញគ្រាប់បែ.កដ៏ធំនោះ នៅក្នុងបរិវេណដីផ្ទះរបស់គាត់។ បើតាមលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា គ្រាប់នេះគឺជាស្នាដៃទម្លាក់របស់កងទ័ពអាកាសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS3pWCuFvOYF4Uj3h3cJOo1xeDAExpz3v3W6YpBurbJfoofTua-2_q7L8e4ku5bNdwpbWDWY6PH-aU46pW4hG6OlvOjtZh_LPuhjCjWVkK7fcRnKLDZqf-wuGuozr27w5j1i01pq8eBP2VQixa1bpYz05AIORGczNECQUh3-OEWnhzFllNvm_5fE4LWADg/s1280/photo_2025-07-31_13-05-57.jpg
នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងអង្គភាពសុីម៉ាក់ឆ្លេីយតបសំណេីរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកចំផ្ទះរបស់គាត់ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងប្រទះឃើញនូវគ្រាប់បែ.កប្រភេទ MK-84 មានទម្ងន់ជិត១តោន (១,០០០គីឡូក្រាម) មានប្រវែងសរុបប្រមាណ៣.៥ម៉ែត្រ មានជាតិផ្ទុះជាង៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកMK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសសៀមកាលពីកន្លងទៅថ្មីនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjauMjdYhGqcogsXfF-YlefrAB8dn4aG6WlCGZb6ptbDV0pbuwN5JzzLFZNb2gejNJp7vyYorLViVIReNKarutTrvhypcNWXmWRLjvVykedfXN6XnR8TgHU7pTkTHphmd60msxApU2X1zIkj736rTbaELONiUJntWHPpbukmQf1Qvq6UN6cp9vkc_sib_zx/s1280/photo_2025-07-31_13-06-05.jpg

លោក ហេង រតនា បានបន្ថែមថា៖ គ្រាប់បែកប្រភេទ MK-84 នេះ ក៏កម្រប្រេីប្រាស់ទម្លាក់ណាស់ កាលពីសម័យសង្គ្រាមឥណ្ឌូចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTy3tPmCkClAE04NUa1jrG2ZHjdfv2JXHRzLBo01uGclT1jfwUVvrYF7n2oqzRzjenrIqsgDOkk0t0klg3lxworg8zNjO8OqlEVP6zv3ByvynUdiUvBKbyM5_fKw39YfAnbu-uCrAUGGGD4qSSUFJ4KXIA4FFMYDltTsAQsq7XTIWowaq4gzqfOg_WJ0Kb/s1280/photo_2025-07-31_13-06-25.jpg

យ៉ាងណាមិញ អាចថាវាជាសំណាងដ៏ធំមួយសម្រាប់ពលរដ្ឋដែលជាម្ចាស់ផ្ទះ ដែលគ្រាប់បែ.កយក្សនេះត្រូវបានគេទម្លាក់មកលើផ្ទះចំពេលដែលគ្មានមនុស្សនៅ ហើយកាន់តែសំណាងទៀតនោះគឺវាមិនបានផ្ទុះ ព្រោះបើមិនដូច្នេះទេ ប្រហែលជាពេលត្រឡប់មកពីភៀសសឹកវិញ សូម្បីតែសំបកផ្ទះរបស់គាត់ក៏មិននៅសេសសល់ផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0NQ4DhoRXu1oQNN57MJjxZRir3ef10wyCaujsV_2hTjubL0M9b0-Cc5vDzUfpVRLPi3e1cr414tp3COBv0kwwAVBrKRJlmrKIaT7dYtWi2gyjS_v2PywXpWkt4JvF-Zz43P06j_3Wc2oP9uAMMww1eS1XCYMy8F0Jt5baGvfBe4Eb5Rb3nvjhIiR5_5rn/s1280/photo_2025-07-31_13-06-43.jpg

គួរជម្រាបថា នេះជាភស្តុតាងជាក់ស្ដែងដែលបញ្ជាក់ថា យោធាថៃពិតជាបានប្រើប្រាស់នូវសព្វាវុធ និងគ្រឿងយុទ្ធភ័ណ្ឌធុនធ្ងន់មកគំរា.មកំហែងដល់ជីវិតជនសុីវិលកម្ពុជា ដែលមានតាំងបីយន្តហោះចម្បងF16 គ្រាប់បែ.កចង្កោម គ្រាប់បែ.កដែលមានជាតិផ្ទុះខ្លាំងក្លាដូចជាប្រភេទ MK-84 នេះជាដើម។ សកម្មភាពរបស់យោធាថៃ មិនត្រឹមតែបង្ហាញពីការឈ្លានពានយ៉ាងសា.ហាវព្រៃផ្សៃមកលើកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាជាការបំពាននឹងច្បាប់មនុស្សធម៌អន្តរជាតិ និងរំលោ.ភសិទ្ធិមនុស្សយ៉ាងពិតប្រាកដ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi11k5aDJo4VgeHiErUc8Bnd546oRcYabHoRkq-USpH-ipLtpzS93cCd9ETc9FZ3HrXiNzniRhfAL4pf3dPlixeL__la5hntY1ZXprdouK6TxhRWmNH2-PPqgS6EWTSaofZVFoO2BJC_xkgN4xvY51bwD-EZtZUMR3MbRZD_L5bFk96Y8381iSGOMNUtEhI/s1280/photo_2025-07-31_13-06-57.jpg

TikTok ដាក់ឱ្យដំណើរការមុខងារទំនុកចិត្ត និងសុវត្ថិភាពថ្មីសម្រាប់អ្នកបង្កើតមាតិកា គ្រួសារ និងសហគមន៍ ដោយលោក Adam Presser ប្រធានផ្នែកប្រតិបត្តិការ និងទំនុកចិត្ត និងសុវត្ថិភាព

0

ថ្ងៃនេះ TikTok ប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីៗជាច្រើនពីវិធីដែល TikTok ជំរុញភាពច្នៃប្រឌិត និងនាំសេចក្តីរីករាយដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ មុខងារថ្មីៗទាំងនេះ ជួយបង្កើនបទពិសោធន៍ល្អៗសម្រាប់ក្មេងជំទង់ និងគ្រួសារដែលស្វែងរកការកម្សាន្ត និងរៀនសូត្រនៅលើបណ្តាញសង្គម TikTok អ្នកបង្កើតមាតិកាដើម្បីចែករំលែកចំណេះដឹងផ្ទាល់ខ្លួន និងការអប់រំអំពីការអភិវឌ្ឍសហគមន៍ ក៏ដូចជាអ្នកប្រើប្រាស់ដទៃទៀតដែល​និយមស្វែងរកមាតិកា ពួកគេនៅតែចូលចិត្តប្រើប្រាស់បណ្តាញសង្គម TikTok របស់យើង។ ការគាំទ្ររបស់អ្នកប្រើប្រាស់ចំពោះ TikTok គឺកើតមានឡើងដោយសារការបន្តវិនិយោគរបស់យើងទៅលើផ្នែកសុវត្ថិភាព ឯកជនភាព និងសន្តិសុខ។

មុខងារសម្រាប់គ្រួសារ

មុខងារ និងការកំណត់ផ្សេងៗចំនួន៥០ សម្រាប់គណនីក្មេងជំទង់ ត្រូវបានរចនាឡើងដើម្បីឱ្យពួកគេបង្ហាញពីភាពច្នៃប្រឌិតរបស់ខ្លួនដោយសុវត្ថិភាព កសាងទំនាក់ទំនងជាមួយមិត្តភក្តិ និងរៀនសូត្រនៅលើ TikTok។ ​​បន្ថែមពីលើការការពារទាំងនេះ TikTok ក៏មានមុខងារ Family Pairing ដែលអនុញ្ញាតឱ្យឪពុកម្តាយ និងអាណាព្យាបាល កំណត់មុខងារក្នុងគណនីកូនៗរបស់ខ្លួនដើម្បីឱ្យស្របទៅតាមតម្រូវការរបស់ពួកគាត់។ តាមរយៈកម្មវិធីអប់រំ “ភាពជាដៃគូសុវត្ថិភាពផ្នែកឌីជីថលសម្រាប់គ្រួសារ” យើងផ្ដល់ជម្រើសដល់គ្រួសារដើម្បីបន្តការសន្ទនាដោយបើកចំហអំពីបទពិសោធន៍របស់ពួកគាត់នៅលើប្រព័ន្ធអ៊ីនធឺណិត។​​

ដើម្បីបន្តការសន្ទនាទាំងនេះ TikTok កំពុងបង្ហាញមុខងារថ្មីនៃ Family Pairing ដែលអនុញ្ញាតឱ្យឪពុកម្តាយគ្រប់គ្រងគណនីកូនៗរបស់ពួកគាត់កាន់តែប្រសើរ។ មុខងារថ្មីនៃ Family Pairing រួមមាន៖

  • ជូនដំណឹងដល់ឪពុកម្តាយដោយស្វ័យប្រវត្តិ នៅពេលដែលកូនៗរបស់ពួកគាត់បង្ហោះវីដេអូ រឿងផ្ទាល់ខ្លួន (story) ឬរូបថតជាសាធារណៈនៅលើ TikTok។ មុខងារនេះជួយឱ្យឪពុកម្តាយទទួលបានព័ត៌មានភ្លាមៗ និងចាប់ផ្តើមការសន្ទនាដោយបើកចំហអំពីអ្វីដែលកូនៗរបស់ពួកគាត់កំពុងបង្ហោះ ដោយមិនរំខានដល់ភាពច្នៃប្រឌិត ឬឯករាជ្យភាពរបស់ពួកគាត់ឡើយ។
  • ផ្តល់ការ​យល់​ដឹង​សំខាន់​ៗ​កាន់តែច្បាស់អំពីការកំណត់ឯកជនភាពដែលកូនៗរបស់ពួកគាត់បានជ្រើសរើស។ ឧទាហរណ៍៖ ឪពុកម្តាយនឹងដឹងថាតើកូនៗរបស់ពួកគាត់ (អាយុ ១៦-១៧ ឆ្នាំ) បានបើកមុខងារឱ្យអ្នកដទៃទាញយក (download) មាតិការបស់ពួកគាត់ ឬថាបញ្ជីអ្នក​ប្រើប្រាស់ TikTok ដែលគាត់តាមដាន ( following list) អាចមើលឃើញជាសាធារណៈនោះទេ។ ឪពុកម្តាយក៏អាចដឹងថាប្រធានបទណាខ្លះនៅក្នុងមុខងារ Manage Topics ដែលកូនៗរបស់ពួកគាត់បានជ្រើសរើសដើម្បីឱ្យស្របទៅតាម feed ដែលគាត់ចង់បាន។

ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់គ្រួសារដែលបានបង្ហាញនៅថ្ងៃនេះ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtZ2C3T7_5aNXUDeXO2hlMxc6oWCP-rt1GgAdXKUgTNmvksmnKx222E4rZgu2rIu4y60lvsysRfxAm_3E-wbNUT8Afzou8F6yP3KodHzwoA4HhxsDXKZILPnF_TEjHGUvPMZJJmLaj9K1TelTCgCZlvxsh8wRbqLa_rxjyndbrBuqTcYNQE-1Z5aazEzBc/s1280/Visibility%20Tools.PNG គាំទ្រសុខុមាលភាពសហគមន៍

TikTok ជឿជាក់ថាបទពិសោធន៍ឌីជីថលគួរតែនាំមកឱ្យយើងនូវភាពរីករាយ ការកម្សាន្ត ទំនាក់ទំនងល្អ និងចម្រុះភាព។ មុខងាររបស់ TikTok ដូចជាមុខងារគ្រប់គ្រងការចំណាយពេលវាលាលើអេក្រង់ (Screen Time Management) និងមុខងារគ្រប់គ្រងម៉ោងគេង ធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការបង្កើតទម្លាប់ឌីជីថលមួយដែលមានតុល្យភាព។​ យោងតាមអ្នកជំនាញ ការផ្លាស់ប្តូរវិជ្ជមានរយៈពេលវែង មិនមែនកើតចេញពីការរឹតបន្តឹងតែមួយមុខនោះទេ ប៉ុន្តែក៏កើតឡើងដោយសារការពង្រឹងទម្លាប់នៃការអនុវត្តជាវិជ្ជមានផងដែរ៖ ការកសាងទម្លាប់ល្អៗតាមរយៈការលើកទឹកចិត្ត ការអប់រំ និងការតាមដានអំពីវឌ្ឍនភាព។ យើងបានពឹងផ្អែកទៅលើការស្រាវជ្រាវដែលមានស្រាប់ គោលការណ៍ណែនាំពីក្រុមប្រឹក្សាយុវជនសកលរបស់យើង និងការពិគ្រោះយោបល់ជាមួយអ្នកជំនាញជាច្រើ​ន ដូចជាអ្នកជំនាញមកពីមន្ទីរពិសោធន៍សុខភាពឌីជីថល​ (Digital Wellness Lab) នៃមន្ទីរពេទ្យកុមារ Boston ដើម្បីអភិវឌ្ឍន៍គោលគំនិតរបស់យើង។

នេះហើយជាមូលហេតុ ដែលជំរុញឱ្យយើងបង្ហាញមុខងារថ្មីមួយដែលមានឈ្មោះថា​ Well-being Missions នៅថ្ងៃនេះ។ Well-being Missions គឺជាស៊េរីបេសកកម្មខ្លីៗ​ និងទាក់ទាញត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់​បង្កើតទម្លាប់ឌីជីថលដែលប្រកបដោយតុល្យភាពរយៈពេលវែង។ នៅពេលអ្នកប្រើប្រាស់បញ្ចប់បេសកកម្ម ពួកគាត់ទទួលបានផ្លាកសញ្ញា (badge) ដើម្បីជាការលើកទឹកចិត្ត និងពង្រឹងអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវ។

យើងក៏ព្យាយាមផ្តល់ជូន​បទពិសោធន៍ថ្មីៗនៅក្នុងកម្មវិធី TikTok ផ្តោតលើការបង្កើនសុខុមាលភាពឌីជីថលតាមរយៈការបំពាក់មុខងារគាំទ្រការប្រើប្រាស់ និងសកម្មភាពជាច្រើន ដើម្បីឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួលក្នុងការប្រើប្រាស់។

ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់សុខុមាលភាពដែលបានបង្ហាញនៅថ្ងៃនេះhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC9m9beBIdoZG1JqmVDN-fi3Uda_bluRwciY8jOB84fbdPtZKJjOlgQY0yVc0yz7VCzOcs-W097QNoU9QmxnBlAhR4tVDdC0EeEoMxU5OWGtohTNz7BxKU0m_5pW7pac6fUdDbDJcOY4NrsoyHTRkhOE7xkBynQudV0jWU1XZp3xLrsg2ddQy7QGjPHbzR/s1280/Missions.PNG

គាំទ្រអ្នកបង្កើតមាតិកាជាមួយមុខងារថ្មីៗ

មាតិកាដ៏ល្អ គឺបង្កើតឡើងដោយអ្នកបង្កើតមាតិកាដ៏ពូកែ។ អ្នកបង្កើតមាតិកាដ៏ពូកែ ជួយជំរុញការរកឃើញ ការចូលរួម និងជាបេះដូងនៃសហគមន៍ដែលពួកគាត់កំពុងកសាង។ ​​អ្នកបង្កើតមាតិកា នឹងមានកាន់តែច្រើន នៅពេលដែលពួកគាត់មានអារម្មណ៍ថាមានសុវត្ថិភាព។ នៅពេលអ្នកបង្កើតមាតិកាមានអារម្មណ៍ថាត្រូវបានការពារ ពួកគាត់នឹងហ៊ានបង្កើតមាតិកាដែលកាន់តែមានភាពច្នៃប្រឌិត ចែករំលែករឿងរ៉ាវដោយទូលំទូលាយ និងភ្ជាប់ទំនាក់ទំនងប្រកបដោយអត្ថន័យជាមួយទស្សនិកជនរបស់ខ្លួន។​​​​

ការដាក់ឱ្យដំណើរការមុខងារថ្មីៗ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើងទៅលើអ្នកបង្កើតមាតិកា ដែលផ្ដល់ការការពារទៅលើអ្នកបង្កើតមាតិកានៅលើ TikTok  ក៏ដូចជាគាំទ្រពួកគាត់ជាមួយមុខងារថ្មីៗក្នុងគោលបំណងជួយពួកគាត់ឱ្យទទួលបានជោគជ័យ។ ការធ្វើបែបនេះ ដើម្បីធ្វើឱ្យពួកគាត់អាចបន្តបង្កើតមាតិកាដែលទស្សនិកជនចូលចិត្ត។ មុខងារថ្មីៗទាំងនេះរួមមាន៖

  • Creator Care Mode៖ ជួយអ្នកបង្កើតមាតិកាច្រោះចេញនូវមតិជេរប្រមាថ និងមតិមិនសមរម្យបានកាន់តែល្អ។
  • មុខងារបិទសំឡេងថ្មីសម្រាប់ TikTok LIVE ដែលជួយអ្នកបង្កើតមាតិកាដែល LIVE ក្នុងការបិទពាក្យ ឃ្លា និង emojis បានទាំងអស់ក្នុងពេលតែមួយ។
  • Content Check Lite៖ ដែលអនុញ្ញាតឱ្យអ្នកបង្កើតមាតិកាពិនិត្យជាមុនថាតើមាតិការបស់ពួកគាត់នឹងទំនងជាមិនសមស្របសម្រាប់ For You feed ឬយ៉ាងណាមុនពេលពួកគាត់បង្ហោះ។
  • Creator Inbox៖ ប្រអប់ទទួលសារថ្មីប្រកបដោយវិជ្ជាជីវៈ ដែលត្រូវបានរចនាឡើងដើម្បីជួយអ្នកបង្កើតមាតិកាគ្រប់គ្រងសាររបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាព។
  • Creator Chat Room៖ ដែលអនុញ្ញាតឱ្យអ្នកបង្កើតមាតិកាកសាងទំនាក់ទំនងដោយផ្ទាល់ជាមួយ​ អ្នកតាមដាននៅលើ TikTok ដែលបានកំណត់។​

ស្វែងយល់បន្ថែមអំពីមុខងារថ្មីៗសម្រាប់អ្នកបង្កើតមាតិកាដែលបានបង្ហាញនៅថ្ងៃនេះhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2HQQJ7H1ayfH0mz37pN0JdqjfKvmJ9uAKxl3iA_WDGfNaYMX0qji-WQxoHCbVmrSafcI2vAZYGuBYzzYVRPuoFSKinDQeR7_Eo6tk8kTRnNpU67duLhdWKDJXTRwW7BSsXVZw-W5l9sSywHi4EEbUfReNVPGLyXCH-X5Q25UhfDj4mNOIsTBs-xMLIsZ4/s1280/Creator%20Care%20Mode.png

 

###

 

កងទ័ពថៃពុំអាចវាយយកបានប្រាសាទតាក្របីរបស់កម្ពុជាដូចការផ្សព្វផ្សាយពីសារព័ត៌មានថៃទេ

0

ប្រទេសថៃ ៖ ក្រោយពីសារព័ត៌មាននានានៅប្រទេសថៃផ្សព្វផ្សាយព័ត៌មានបំភ្លៃថា កងទ័ពថៃទទួលជ័យជម្នះក្នុងសង្គ្រាម និងវាយយកបានប្រាសាទតាក្របីរបស់កម្ពុជា ធ្វើឱ្យពលរដ្ឋថៃនៅទូទាំងប្រទេសអបអរសាទរយ៉ាងខ្លាំង ។ ព័ត៌មានក្លែងក្លាយពីកងទ័ពថៃគ្រប់គ្រងប្រាសាទតាក្របី ត្រូវបានពលរដ្ឋថៃចែកចាយពេញបណ្តាញសង្គម ប៉ុន្តែអ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី បញ្ជាក់ថា កងទ័ពថៃវាយយកប្រាសាទតាក្របីពុំបានទេ ប៉ុន្តែគ្រប់គ្រងតំបន់ច្រើនជាងមុន ដោយសារដល់ពេលកំណត់បទឈប់បា.ញ់ ។

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Mgr Online នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី បានបញ្ជាក់ប្រាប់ទៅពលរដ្ឋថា កងទ័ពថៃវាយយកប្រាសាទតាក្របីរបស់កម្ពុជាពុំបានទេ ប៉ុន្តែអាចគ្រប់គ្រងតំបន់ជាច្រើនមុនពេលប៉ះទង្គិចគ្នា ។ មូលហេតុដែលកងទ័ពថៃពុំអាចវាយយកប្រាសាទតាក្របី គឺលោក វីនឆ័យ សុវ៉ារី ចោទប្រកាន់ថា ដោយសារកងទ័ពកម្ពុជាបង្កប់មីនច្រើនពេកមុនពេលបទឈប់បាញ់ចូលជាធរមាន ។

ក្រោយកម្ពុជា-ថៃអនុវត្តបទឈប់បាញ់នៅតំបន់ព្រំដែនក្រោមការតាមដានពីប្រទេសនានាលើពិភពលោក ពលរដ្ឋថៃបានឃើញសារព័ត៌មានកម្ពុជាបង្ហោះរូបភាពក្នុងហ្វេសប៊ុកពីកងទ័ពកម្ពុជាគ្រប់គ្រងប្រាសាទតាក្របីកាលពីថ្ងៃទី៣០ ខែកក្កដា និងសរសេរថា «កងទ័ពកម្ពុជាគ្រប់គ្រងប្រាសាទតាក្របីទាំងស្រុង» ដែលព័ត៌មាននេះធ្វើឱ្យពលរដ្ឋថៃឆ្ងល់ ។ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាននានារបស់ថៃ គឺកងទ័ពថៃទទួលជ័យជម្នះអាចវាយយកបានប្រាសាទតាក្របី ហេតុអ្វីភាគីកម្ពុជាថា កងទ័ពកម្ពុជាគ្រប់គ្រងប្រាសាទតាក្របីទៅវិញ ។

ជាការឆ្លើយតបទៅកាន់ពលរដ្ឋថៃ អ្នកនាំពាក្យកងទ័ព លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី និយាយថា កងទ័ពថៃពុំអាចវាយយកតួប្រាសាទតាក្របីបាន១០០% ទេ ប៉ុន្តែកងទ័ពថៃបានគ្រប់គ្រងតំបន់ក្បែរៗប្រាសាទតាក្របីតាមគោលដៅ និងអាចគ្រប់គ្រងតំបន់ជាច្រើនមុនពេលការប៉ះទង្គិចគ្នា ។ ថៃគ្រប់គ្រងផ្នែកផ្សេងគ្នាពីកម្ពុជា ដោយសារដល់ម៉ោងកំណត់ឈប់បាញ់ ។

លោកចោទប្រកាន់ថា កងទ័ពកម្ពុជាបានបង្កប់មីនប្រភេទ PMN-2 ជាច្រើននៅជុំវិញប្រាសាទតាក្របី ទើបបណ្តាលឱ្យកងទ័ពថៃដើរជាន់មីនផ្ទុះដាច់ជើងស្តាំ ខណៈកំពុងដើរចូលប្រាសាទ ។ ហេតុនេះ មេបញ្ជាការកងទ័ពនៅសមរភូមិត្រូវតែការពារជីវិតកងទ័ព ដោយសារបានឃើញមីនជាច្រើនកន្លែង ។ លោកថែមទាំងចោទទៀតថា ការបង្កប់មីន PMN-2 គឺល្មើសនឹងអនុសញ្ញាអូតាវ៉ា ។

គួរបញ្ជាក់ថា កងទ័ពកម្ពុជាពិតជាអង់អាចក្លាហានណាស់អាចប្រយុទ្ធវាយបណ្តេញចោរឈ្លានពានថៃចេញពីប្រាសាទតាក្របី ហើយកងទ័ពកម្ពុជាបានឈរជើងគ្រប់គ្រងទាំងស្រុងលើប្រាសាទតាក្របី នៅខេត្តឧត្តរមានជ័យ ។ ចាប់ពីពេលនេះទៅ យើងជាពលរដ្ឋកម្ពុជាត្រូវតែសាមគ្គីគ្នាជាធ្លុងមួយការពារប្រាសាទ និងទឹកដីពីសត្រូវឈ្លានពាន រួមទាំងបណ្តេញសត្រូវឱ្យចេញឆ្ងាយពីមាតុភូមិ ។

ចំណែកពលរដ្ឋថៃសូមកុំជឿជាក់លើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានញុះញង់បង្កជម្លោះជាមួយប្រទេសជិតខាង ពីព្រោះដោយសារព័ត៌មានញុះញង់ជាច្រើននៅប្រទេសថៃ ទើបធ្វើឱ្យពលរដ្ឋថៃយល់ខុស ចងកំហឹងពុំចេះចប់ ។ សារព័ត៌មានថៃស្ទើរទាំងអស់បានបិទពុំឱ្យពលរដ្ឋកម្ពុជាមើលឃើញទេ ដោយសារពួកគេរអៀសខ្លួននិយាយអាក្រក់ពីកម្ពុជា កុហកពលរដ្ឋខ្លួនឯង និងពិភពលោក ៕

អ៊ិន លក្ខិណា បង្ហោះសារប្លែកៗធ្វើឱ្យអ្នកតាមដានមានការសង្ស័យ…

0

កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានបង្ហោះសារខ្លីៗបង្កប់អត្ថន័យជាច្រើនបណ្តាលឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលនិងកាន់តែចង់ដឹងបន្ថែមទៀតតើ លក្ខិណា បានជួបរឿងរ៉ាវអ្វីខ្លះជាមួយនឹងសិស្សច្បង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq0KTkO34QpaUjQd6mn7CNEpJXd-OkFg7ZJMnPuCCkyroei4a2jU0TpLbfYaBLBNQwaTZ16oXrraorwBUbwOJOwo8orf868Z5YU_zYX7mNJ_Rjud8BhSU64HlNStK6_y2703qdUMTdjVtf6P7_RJRfLFi7iqvQ80wuY9UZJOovxSKx9A0n6svKyAnEhK6M/s1920/image_2025-07-30_14-18-32.png

ក្រៅអំពីការខ្នះខ្នែងជួយដល់កងទ័ពជួរមុខនិងជនភៀសសឹក រួមទាំងស្ថានភាពស្ងប់ស្ងាត់នៅតាមបន្ទាត់ព្រំដែនបន្ទាប់ពីមានបទឈប់បាញ់រវាងកម្ពុជា-ថៃ គេបានឃើញបវរកញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 ដែលកំពុងមានប្រជាប្រិយភាពបានបង្ហោះសំណេរប្លែកៗបង្កប់អត្ថន័យស៊ីជម្រៅជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXktOVdu_4PZLpML3gXWEmFy-FP1FPbWdNU4xURunFtImdO2dBWBmTN0D_XtJbPllq0lwkImdkRD0xXiIMZXqJwVbtQfQMZvqbfzM1EgwDMuRNfnz59N2y2vflyarxjVT028Fm-_emkYT8juEb7jRCToS7vr8uOfVzAAEncKu7cvfz7Tex0CHaWFe3y9EU/s1920/image_2025-07-30_14-18-36.png

នៅថ្ងៃទី២៨ កក្កដា លក្ខិណា ស្រាប់តែបង្ហោះប្រយោគមួយថា «ខ្ញុំកំពុងចាំមើលបាបកម្មរបស់អ្នកណា ខ្ញុំមិនសាងជាមួយអ្នកតែកម្មដែលអ្នកធ្វើកំពុងចេញមកទៀតហើយ»។ នៅល្ងាចថ្ងៃទី២៩ កក្កដា អ៊ិន លក្ខិណា ក៏បានបង្ហោះសំណេរជាបន្តបន្ទាប់ទៀតថា «សង្គមនេះគួរឱ្យខ្លាចសំដែងក្នុងរឿងបានហើយកុំសំដែងក្នុងជីវិតពិតអីអត់ល្អមើលទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ0m1KWJRHkpFeto-3hXUqfPwts0XICKAzaEFSxZs5QTZzSebwgkUDqsdi9DznHraaVcqM5YC69qoDuEO5z4o2CEbDj0780gnzFaBcXd7dIgq8l8gme2pKk9a3T3qJAc32pP4MVZwWIO6U0SVnwcINvzI0JoFXtBNEeIulrXfp8pWZznkn5F1fakak1ue3/s2048/image_2025-07-30_14-18-37.png

Miss Cosmo Cambodia 2024 បានបង្ហោះទៀតថា « ធ្វើអីដាក់ខ្ញុំខ្លះចាំអត់» និងប្រយោគមួយទៀតថា «ម៉េចហើយសិស្សច្បង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit3R2KTSM9J17ToQUjMLwG-5WBqA0fDZb1qNPGOasCGxLo3iODjQ5bJB1aKHqd53F8sKlJphMmV2MVxqX1XGlzqDf2uD1eoagKfJjh9IMZhxhXwTa07_r3I3s8i5lor05EG8VAgpSXVzO2BIYJDabPQtXVZNdG566ChXh8onqX2ZIoiTSBD95funCV14g6/s2048/image_2025-07-30_14-18-38.png

ការបង្ហោះសំណេរជាបន្តបន្ទាប់ពីសំណាក់ អ៊ិន លក្ខិណា ពិតជាធ្វើឱ្យអ្នកគាំទ្រមានការសង្ស័យយ៉ាងខ្លាំងអំពីវិស័យបវរកញ្ញាដែលនាងបានឆ្លងកាត់ហើយទំនងជាជួបប្រទះបញ្ហាជាមួយនឹងបវរកញ្ញារៀមច្បងរូបណាហើយទើបបានជានាងបញ្ចេញសំណេរខាងលើនេះឡើងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL0ItJfCZFCaBQRaSMzI0eWUyIQ9dzQO5c9hInxpT1s13ImBOh0H8UUtB0MFLUp4jwCaiop5UgtmY7WhWlgt4GPUQDHFgz1ixMqvG3Uk-D1sFyxXAGADQyz43uQuDeR1EcoA4oo_ZFdd-9LI0VTJwAaz_zmTv8bEuqsS6l5O6C5M1aMcdvrbbQal3U6lcu/s1920/image_2025-07-30_14-18-34%20(2).png

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជាប់ TOP10 ក្នុងការប្រកួតនៅលើឆាកអន្តរជាតិ Miss Cosmo 2024 មកគេបានឃើញថា អ៊ិន លក្ខិណា មានទីផ្សារជាបន្តបន្ទាប់នៅឯប្រទេសវៀតណាម។ ជាពិសេសបវរកញ្ញាខ្មែររូបនេះនិងបវរកញ្ញាវៀតណាមម្នាក់ទៀតគឺបង្ហាញការស្រលាញ់រាប់អានគ្នាយ៉ាងជិតស្និទ្ធ៕

ម៉ានិត និង ប្រេម៉ា ព្រលះចាស់ដៃទៅ Anne Thongprasom

0

សកម្មភាពរបស់តារាសម្តែងល្បីឈ្មោះនាង Anne Thongprasom តារា GL និងគ្នីគ្នាម្នាក់ទៀតបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាកើតក្តីខឹងសម្បារយ៉ាងខ្លាំងនិងចាត់ទុកថាពួកនាងយករឿងទុក្ខសោករបស់អ្នកដទៃមកធ្វើជារឿងលេងសើច។ មិនត្រឹមតែទស្សនិកជនទូទៅដែលធ្លាប់ជាអ្នកគាំទ្រប៉ុណ្ណោះទេសូម្បីតែតារាចម្រៀងនិងជាអ្នកនិពន្ធ ម៉ុង ម៉ានិត តារាចម្រៀង ប្រេម៉ា ក៏ទប់ចិត្តមិនជាប់ចេញមកព្រលះ Anne Thongprasom ចាស់ដៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikQT28FPWFmiaCwp8G9Y1DV9RQJoHs85cD-7wF9n-7WKvDVgYTWrl_8WeBwF83pSNnbU39Pp0rnC97p5qhF_hxHv0ozj15bjvOPyiiBa_e68TfML_u0GpfNdJBhte3bb263BktgqhipPMcqF1Dk-C7U-VY4occnGBnnHCpag6rpOxx3feN-nXeqjREfK5i/s960/image_2025-07-30_16-17-18.png
នៅថ្ងៃទី៣០ កក្កដា នេះ ម៉ានិត បានបង្ហោះរូបភាពមួយសន្លឹកពីគណនី IG របស់តារាសម្តែងថៃ Anne Thongprasom ជាមួយនឹងសម្តីថា «ហេ Anne កុំស្ងាត់storyចឹង។ នាំតួថៃផុសធ្វើងាប់ត្រូវផ្សែង Omakase តទៀតស៊ីស។ ភាគត Story សង់រោងធ្វើបុណ្យ ព្រោះវគ្គមុននាងឯងងាប់ហើយ វគ្គនេះបុណ្យហើយ មកកើតជាខ្មោច ហើយចាំតភាគ កើតជាចេះធ្មប់ ចាប់ ដាក់ក្អមរំលាយព្រលឹងហងចោល…»។ មុននឹងការបង្ហោះបែបនេះ ម៉ានិត ក៏បានចែករំលែកវីដេអូចម្រូងចម្រាសរបស់ Anne ដោយក្តីខឹងសម្បារថា «អរគុណ.. ដែលបង្ហាញថាសណ្ដានព្រៃរបស់ពួកនាងឯងជានរណា។ ថោក ពុតត្បុតរលួយ ដូចរឿងពួកនាងឯងលេងគ្មានខុស…។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuKGJxjywFptwkKQElV7Kg-bn9h94c0CqMHZKwr11RJ6DRfVjEGzkNbhEA4v_lGAo__ynomlubID0MKBVPQ8txy05ADmdsTTRidbjqFDRwoz9c79Hlq-qY8Iwh-_mHVT5l1OVvI3Du9zOPwfWQ81WkLrEtn845Zm_oZ7HVuXE6Zue_d6pS81A644ZforY3/s1800/image_2025-07-30_16-17-20.png
ងាកទៅកាន់តារាចម្រៀង ប្រេម៉ា វិញបានចែករំលែកការបង្ហោះរបស់ ម៉ានិត ដោយបន្ថែមពាក្យពេចន៍ថា «វាចូលចិត្តអាផុសលុបៗ ឌឺដងហ្នឹង អត់ចោលសន្ដានទេ»។ ចំណែកឯពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន វិញបានបញ្ចេញមតិលើការបង្ហោះរបស់ ម៉ានិត ដោយការហួសចិត្តយ៉ាងខ្លាំងចំពោះតារាសម្តែងថៃរូបនេះ។ ហ៊ិន ច័ន្ទនីរ័ត្ន បានសរសេរថា «ស្មានវាចាស់ទុំ មិនស្មានថាសាហាវជាងគេសោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia5KWxErQ807h7ZAAbqKm7LsPrStb_nP0fto7N6Kf0Put7gvEEAzVUYeZrpvT-1PoqRiKLnynKwqvGLX34fR-CPy0x-M0HwPHg33_PmVJxBbSwINhn_MQ64zfZZqmkcFMewZMvyhmkhU6cex4iOJLvlB1Xwz5e469bQTCz37MnsP6zit-u9nCgWV1CTzPI/s1440/image_2025-07-30_16-18-53.png

គួរបញ្ជាក់ផងដែរថានាពេលថ្មីៗនេះ មានវីដេអូមួយបង្ហាញពី Anne , តារា GL Sirilak និងគ្នីគ្នាម្នាក់ទៀត បានបង្ហាញសកម្មភាពសើចសប្បាយ មានផ្សែង ហើយពួកគេយកដៃខ្ទប់ច្រមុះទាំងសើចនិងធ្វើជាសន្លប់។ ទង្វើរបស់តារាថៃទាំងនេះហាក់បីដូចជាសើចចំអកមកកាន់ខាងកម្ពុជាអំពីផ្សែងពុលរបស់ទាហានថៃធ្វើមកលើកម្ពុជាហើយត្រូវបានភាគីថៃបដិសេធថាមិនបានធ្វើ៕

មកស្តាប់ពលរដ្ឋថៃនៅព្រំដែននិយាយការពិតថា «កងទ័ពថៃជាអ្នកបា.ញ់ប្រ.ហារមុនមកលើកម្ពុជា»

0

ប្រទេសថៃ ៖ ក្រោយពីលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃបណ្តេញឯកអគ្គរាជទូតខ្មែរនៅទីក្រុងបាងកកត្រឡប់មកកម្ពុជា និងកោះហៅឯកអគ្គរាជទូតថៃនៅរាជធានីភ្នំពេញទៅថៃវិញ ធ្វើឱ្យកងទ័ពថៃបា.ញ់ប្រ.ហារឈ្លានពានមុនមកលើកម្ពុជាកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ហើយកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន និងបូរណភាពទឹកដី ។ រីឯរដ្ឋាភិបាលថៃ កងទ័ពថៃ រួមទាំងសារព័ត៌មាននានារបស់ថៃព្យាយាមផ្សព្វផ្សាយបំភ្លៃការពិតប្រាប់ពិភពលោក និងកុហកពលរដ្ឋខ្លួនថា កងទ័ពកម្ពុជា ជាអ្នកបា.ញ់មុន ។

ការផ្សព្វផ្សាយបំភ្លៃការពិតរបស់សារព័ត៌មានជាច្រើនរបស់ថៃធ្វើឱ្យពលរដ្ឋថៃជឿជាក់ដោយខ្វះការគិតពិចារណា និងលាបពណ៌កងទ័ពកម្ពុជាបាញ់ប្រហារថៃមុន ប៉ុន្តែពួកគេពុំទទួលបានព័ត៌មានពិតប្រាកដទេ ។ ការពិត កងទ័ពកម្ពុជាតបតរវិញដើម្បីការពារអធិបតេយ្យជាតិ និងការរំលោភឈ្លានពានពីសំណាក់កងទ័ពថៃ ក្រោយពីព្រះមហាក្សត្រថៃប្រកាសអនុវត្តច្បាប់អាជ្ញាសឹកផ្តល់សិទ្ធិឱ្យកងទ័ពមានអំណាចធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ។

កាលពីថ្ងៃទី៣០ ខែកក្កដា TikTok នៅប្រទេសថៃបានចែកចាយវីដេអូមួយ ដែលក្នុងវីដេអូនេះជាសំឡេងរបស់ពលរដ្ឋថៃរស់នៅព្រំដែននិយាយការពិតថា កងទ័ពថៃជាអ្នកបាញ់ប្រហារមុនមកលើកម្ពុជា ពុំមែនកងទ័ពកម្ពុជាផ្ទុះអាវុធមុនទេ ដោយសារពលរដ្ឋថៃរូបនេះឮសំឡេងគ្រាប់កាំភ្លើងនៅតំបន់ប៉ះទង្គិចដោយផ្ទាល់ ។

វីដេអូក្នុង TikTok គេបានឃើញអ្នកសារព័ត៌មានថៃសួរទៅកាន់ពលរដ្ឋថៃនៅព្រំដែនថា តើគិតដូចម្តេចចំពោះសង្គ្រាមកន្លងមក តើភាគីណាបាញ់មុន? ពីព្រោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃឡើងកំដៅខ្លាំងកាលពីថ្ងៃទី២៤ ខែកក្កដា ហើយភាគីថៃប្រកាសច្បាស់លាស់ថា កម្ពុជាផ្ទុះអាវុធមុន ខណៈអ្នកលេងបណ្តាញសង្គមថៃថា រដ្ឋាភិបាលប្រាប់ឱ្យពលរដ្ឋចិត្តត្រជាក់ អីចឹង បណ្តោយឱ្យកម្ពុជាធ្វើបែបនេះដាក់ថៃ មែនទេ?

ពលរដ្ឋថៃនៅព្រំដែនប្រាប់ការពិតថា ៖ «ខ្ញុំសូមពលរដ្ឋថៃកុំឈ្លោះគ្នារឿងភាគីណាបាញ់មុន ខ្ញុំនៅព្រំដែន គឺកងទ័ពកម្ពុជាពុំបានផ្ទុះអាវុធមុនទេ បើនិយាយតាមត្រង់ទៅ ខ្ញុំបានឮសំឡេងគ្រាប់កាំភ្លើងចេញពីប្រទេសថៃមុន ទើបកងទ័ពកម្ពុជាបាញ់វិញប្រមាណជាកន្លះម៉ោង ។ រីឯកងទ័ពថៃបានបាញ់ច្រើនទៅលើកម្ពុជា ដោយសារថៃមានបច្ចេកវិទ្យាទំនើប បើនិយាយថា កងទ័ពថៃបណ្តោយឱ្យកងទ័ពកម្ពុជាបាញ់តែម្ខាងនោះ គឺពុំមែនជាការពិតឡើយ» ។

បើទោះជាពលរដ្ឋថៃនៅព្រំដែននិយាយការពិតបែបនេះក្តី ក៏ពលរដ្ឋថៃនៅតែចោទប្រកាន់ថា កងទ័ពកម្ពុជាបាញ់មុនដដែល ។ ពលរដ្ឋថៃនិយាយថា សំឡេងក្នុងវីដេអូនេះ មិនមែនពលរដ្ឋថៃនិយាយ ។

ទោះយ៉ាងណា ការពិតនៅតែជាការពិត អ្នកសារព័ត៌មានសិង្ហបុរី Channel News Asia (CNA) ដែលបានមកកម្ពុជាផ្ទាល់ និងធ្វើសេចក្តីរាយការណ៍ព័ត៌មានពីតំបន់ព្រំដែនកាលពីថ្ងៃទី៣០ ខែកក្កដា បញ្ជាក់ថា ៖ «កម្ពុជាពុំបានល្មើសបទឈប់បាញ់ដែលកម្ពុជា-ថៃព្រមព្រៀងគ្នានៅម៉ាឡេស៊ីកាលពីថ្ងៃទី២៨ កក្កដា ដូចការចោទប្រកាន់របស់រដ្ឋាភិបាលថៃទេ» ។

ដូចគ្នានេះ អ្នកសារព័ត៌មានបរទេសលំដាប់ពិភពលោក Al Jazeera ដែលរាយការណ៍ផ្ទាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក៏បានបញ្ជាក់ដែរថា គ្មានការបាញ់ប្រហារឡើយ ហើយកិច្ចព្រមព្រៀងបទឈប់បាញ់នៅតែមានប្រសិទ្ធិភាព ខណៈការលើកឡើងគ្មានមូលដ្ឋានរបស់កងទ័ពថៃពីការបំពាន និងមានការបាញ់ប្រហារជាបន្តបន្ទាប់របស់កម្ពុជា គឺជារឿងប្រឌិតប៉ុណ្ណោះ ៕

ឆាឆា ប្រកាសឈប់ផ្សព្វផ្សាយផលិតផលថៃ

0

ឆាឆា ដែលជាបុគ្គលល្បីឈ្មោះនៅលើបណ្តាញសង្គមបានប្រកាសថាចាប់ពីពេលនេះតទៅ Brand មួយណាក៏ដោយជាប់ទាក់ទងនឹងថៃខ្លួនមិនទទួលការងារធ្វើនោះទេខ្លួនសុខចិត្តអត់លុយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ORYEv0EDDo74g26GX-lWSu1lM5Tsjy854hgW-K7fXQo0a4HR28VQu76r-PxaRD1s3JfQT7OiOUoNVloIsySyp8_10e1yGpPClPvrXypeC2_4pHoeBPFhdUPnPPuJNARgwXyrVPAqCVwpokt0-N9AFQuTMG9kMRajyyZFbMzv0y9hwxPT_TPH9OuBhZjE/s1440/image_2025-07-30_15-42-14%20(2).png
ជឿជាក់ថារឿងរ៉ាវរយៈពេល៥ថ្ងៃដែលថៃឈ្លានពានប្រទេសកម្ពុជាពិតជាធ្វើឱ្យមនុស្សជាច្រើនចងចាំគ្មានថ្ងៃភ្លេចពីទង្វើដ៏កង្វក់របស់ប្រទេសជិតខាងមួយនេះដែលតែងតែចិញ្ចឹមចិត្តចង់បានប្រាសាទ ចង់បានទឹកដីរបស់គេ។ ការឈឺចាប់របស់ថៃដែលធ្វើមកលើប្រទេសកម្ពុជាបណ្តាលឱ្យប្រាសាទព្រះវិហាររងគ្រោះយ៉ាងដំណំ យោធាត្រូវពលី រងរបួស ប្រជាជនរាប់ម៉ឺននាក់រងផលប៉ះពាល់បានធ្វើឱ្យមនុស្សជាច្រើនបង្ហាញការខឹងសម្បារជាសាធារណៈដូចជាលែងទៅជាន់ទឹកដីថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEittmobycHLmbU_1PYBT1F3UC2KC6APDwFY82NQGmGAvHgqJgekCr2N1pdtTX7y62Xmjzx3UCws59dpkOG1_PPqPE7eEEs-1AHIh55OmXRIbJ0PoJ_sOUEJeeV_6diny2SHuAqeKR-jKdPfwvTHxMvo0srpApFqdtEOLusVQbxFZ-Vk02Nz2qJP5ElC1ZbE/s1440/image_2025-07-30_15-42-15%20(2).png

កាលពីកន្លងមកថ្មីៗនេះ បវរកញ្ញា ប៊ី សុធារី លោក មាស សាលី ជាដើមសុទ្ធតែបង្ហាញគោលជំហរមិនជាន់ទឹកដីថៃមួយជីវិត។ ងាកមកកាន់ ឆាឆា ដែលជា Influencers ល្បីឈ្មោះមួយរូបវិញគឺបានប្រកាសឈប់ធ្វើការទៅលើប្រ៊េនដែលជាផលិតផលថៃតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirb647wDFMYV2F3UWtelGVyBiD4YfO0QU4hhfFldTy57x1nxfSa30LlfFpRe6JY2sBokzdkXrEokVHM9HC0B4s8DroV76qF8SsYDtj1GzmvfWXJpDH2ZUaB8A0cYeB2oOlKlEHpFw4LiaXR143CaPLjMwaSE-wx-EyoN66_4nxnJNKrOfJ5c8KcoTdGv8d/s2048/image_2025-07-30_15-42-16%20(3).png

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឆាឆា បានបង្ហោះវីដេអូខ្លីមួយដោយប្រកាសជាសាធារណៈថា «ចាប់ពីថ្ងៃនេះរាល់ប៊េ្រនណាក៏ដោយដែលទាក់ទងនឹងប្រទេសថៃ ខ្លួននឹងមិនទទួលការងារធ្វើឡើយ»។ ឆាឆា ថាខ្លួនសុខចិត្តអត់លុយធ្វើការធម្មតា ហើយបើកន្លែងធ្វើការអត់បានទៀតខ្លួនសុខចិត្តចូលហាត់ទាហាន ហើយបើមានរឿងអីទៀតចូលទៅបាញ់តែម្តងបើទោះបីជាខ្លួនស្លាប់ក៏មានឈ្មោះថា ភេទទី៣ការពារជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWsUvoIwsgmywhUbIZ-K_oUNhL_00sKPA6vTqvZS7LaU6B1DjBWy26PCydfyu1iowwqI-p2wnrz_TemFwI6Tsb13HGjLZdUUXt-eEWhtH00GGndSDISJp_txpu6o7YPnOB82ImsX1DUH_eF8NasjISatYaiZB_F9SouYv4azxlJg44dbQKGUMq7Y0KaL5J/s1440/image_2025-07-30_15-42-16.png

ការប្រកាសជាសាធារណៈរបស់ ឆាឆា ពីការមិនផ្សព្វផ្សាយប្រ៊េនថៃនេះដែរបានធ្វើឱ្យអ្នកគាំត្របុគ្គលល្បីឈ្មោះរូបនេះបង្ហាញការពេញចិត្តយ៉ាងខ្លាំង៕

ហួសចិត្ត! Ann Thongprasom និងតារា GL ថៃយកទុក្ខលំបាករបស់អ្នកដទៃមកធ្វើជារឿងលេងសើច

0

ពេលនេះអ្នកគាំទ្រកម្ពុជាពិតជាភ្លឺភ្នែកច្បាស់ឃើញដល់ឋានព្រះច័ន្ទមិនខានពីទង្វើរបស់តារាថៃនាង Ann Thongprasom និងតារាGL Sirilak Kwong និងមនុស្សម្នាក់ទៀតដែលហាក់បង្ហាញពីសកម្មភាពសើចចំអកពីទុក្ខលំបាករបស់អ្នកដទៃយកមកធ្វើជារឿងលេងសើចរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk38gwnY6cf772-B6zmZfF9rtz0TfFYXjoIby73FjzW0Iu2OqfwsykIgu9gD4krGElUdH6QXnxBCjHxYhF3RW7q2edGy7xFdRUWjis1f_aobmf77s-Dnw0h3ykL5XCPRdfNP7oyYHDYsBnhT0ZE2zKq3brwynsIXA0IA1L5Th7FT0NSNJIG6xtyw9HGI-o/s1440/image_2025-07-30_11-05-21.png

ការឈឺឆ្អាល ស្រលាញ់ប្រទេសជាតិ មានជាតិនិយមគឺជារឿងមិនខុសឆ្គងនោះទេ ដែលតារាកម្ពុជានិងតារាថៃ គាំទ្រជាតិនិយមរៀងៗខ្លួន។ ប៉ុន្តែទង្វើរបស់នាង Ann Thongprasom ដែលមានអាយុ ៤៨ឆ្នាំ និងនាង Sirilak Kwong អាយុ៣០ឆ្នាំដែលជាតារា GL ស្តែងឱ្យអ្នកគាំទ្ររបស់ពួកគេឃើញថានាងស្អាតតែរូបរាងប៉ុន្តែមិនមានការគិតពិចារណាវែងឆ្ងាយ ។ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា យោធាថៃ ប្រើផ្សែងពុល យន្តហោះចម្បាំង គ្រាប់បែកចង្កោម ដ្រូនអត្តឃាត វាយប្រហារកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHtjgns4q_mMQZN4tXV6qd2XVIwMmWXCOpN82sNemnqGA0bKs_35UC_hlaS-cbvaSzPkjmAtThlYZ8Cyfi7icYFQkGO5TV9VdH5FSk8FgokSOycsIvV6ghtOWoB1t8lsnQkday1AM7ux18QIgD4CPOuyseEHUiZzCtOQmFN8B7N1YAC6AvTKNp-7PSMS5/s1440/image_2025-07-30_11-05-23.png

នាពេលថ្មីៗនេះ ស្រាប់តែគេបានឃើញនាង Ann , Sirilak និងគ្នីគ្នាម្នាក់ទៀត បានបង្ហាញសកម្មភាពសើចសប្បាយ មានផ្សែង ហើយពួកគេយកដៃខ្ទប់ច្រមុះទាំងសើចនិងធ្វើជាសន្លប់។ ទង្វើរបស់តារាថៃទាំងនេះហាក់បីដូចជាសើចចំអកមកកាន់ខាងកម្ពុជាអំពីផ្សែងពុល ហើយត្រូវបានភាគីថៃបដិសេធថាមិនបានធ្វើ ទើបធ្វើឱ្យប្រជាពលរដ្ឋរបស់ខ្លួនគិតថាកម្ពុជាបង្កើតព័ត៌មានចោទប្រកាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCgRg70Rs-jiVnCMq1j_hyphenhyphenOyzZKBw_zRBJq_xW33VIXfN2AxzTyIVVCMfjz3DJyir3Wy0ja2aMcRBMGZnKSJrctWjshEBhN1XXkWi9IjXOIcGRzjpSy9WAftECSguztQV6804FqKIGUggNx1gjCNIN7tz7HUgsllQQHdlMJwcki9UEEfdvL1dFrsLQTehp/s1440/image_2025-07-30_11-05-22%20(2).png

សកម្មភាពរបស់ Ann ដែលជាតារាថៃល្បីហើយមានអ្នកគាំទ្រច្រើននៅកម្ពុជាផងបានធ្វើឱ្យផ្ទុះការខឹងសម្បារជាសាធារណៈ។ ជាពិសេសនៅពេលឃើញចរិតមុខមាត់ពិតរបស់តារាសម្តែងទាំងនេះអ្នកមួយចំនួនបានផ្ញើវីដេអូទៅកាន់ប្រ៊េនធំៗដែលនាងផ្សព្វផ្សាយឱ្យគិតពិចារណាឡើងវិញចំពោះអ្នកតំណាងដែលយកទុក្ខលំបាករបស់អ្នកដទៃមកធ្វើជារឿងលេងសើច៕