ប្រទេសថៃ ៖ ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយភាគីទាំងពីរព្រមព្រៀងលើប្រធានបទជាច្រើន រួមទាំងគ្រោងបើកព្រំដែនមួយចំនួនឡើងវិញដើម្បីដឹកទំនិញ បានធ្វើឱ្យអ្នកនយោបាយ និងពលរដ្ឋថៃជជែកយ៉ាងក្តៅគគុកពីរឿងការបើកព្រំដែន មានទាំងមតិយល់ស្រប និងប្រឆាំង ។ មតិយល់ស្របបានអរគុណនាយករដ្ឋមន្ត្រីថ្មីដែលគ្រោងបើកព្រំដែនជួយកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច រីឯមតិប្រឆាំងចង់ឱ្យបិទព្រំដែនបន្ត កុំបញ្ជូនផលិតផលថៃមកកម្ពុជា និងគំរា.មធ្វើបាតុកម្មដូចនេប៉ាល់ បើរដ្ឋាភិបាលថ្មីហ៊ានបើកព្រំដែន ។
លើសពីនេះ មេបញ្ជាកងទ័ពថៃ រួមទាំងលោក ប៊ុនស៊ីន ផាក្លាង មេបញ្ជាការយោធភូមិភាគ២ ក៏បានប្រឆាំងការបើកព្រំដែនមួយចំនួនឡើងវិញដែរ ដោយសារបារម្ភខ្លាចថៃខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងចាញ់ប្រៀបកម្ពុជា ។ ក្រោយបញ្ចប់កិច្ចប្រជុំ GBC ភ្លាម ស្រាប់តែកងទ័ពថៃចោទប្រកាន់កម្ពុជាសារជាថ្មីថា រកឃើញគ្រាប់មីនថ្មីពុំស្គាល់ប្រភេទនៅបន្ទាត់ព្រំដែនដើរល្បាតក្បែរបរិវេណប្រាសាទតាក្របី ខណៈកងទ័ពថៃធ្លាប់ប្រើល្បិចចោទប្រកាន់បែបនេះពេលបញ្ចប់កិច្ចប្រជុំម្តងៗដើម្បីរករឿងទម្លាក់កំហុសលើកម្ពុជា ។.png)
បន្ទាប់ពីមានការជជែកយ៉ាងក្តៅគគុកពេញបណ្តាញសង្គម និងខ្វែងគំនិតគ្នារវាងអ្នកនយោបាយថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា កងទ័ពជាអ្នកសម្រេចចិត្តបើក-បិទព្រំដែនកម្ពុជា-ថៃ ពីព្រោះរដ្ឋាភិបាលចាស់របស់គណបក្សភឿថៃបានប្រគល់អំណាចឱ្យកងទ័ពរួចហើយ ។ លោកជឿថា រដ្ឋាភិបាលថ្មីរបស់គណបក្សភូមិចៃថៃ បានតែងតាំងលោក ណាត់ថាផុង ណាកផានិច កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ គឺនឹងបំពេញការងារព្រំដែនបានល្អ ខណៈលោក អនុថីន ឆាន់វីរៈគូន ពុំចង់ផ្លាស់ប្តូរអ្នកកាន់តំណែងនេះដោយសារជម្លោះកម្ពុជា-ថៃពុំទាន់បញ្ចប់ ។
នៅវិមានរដ្ឋាភិបាល លោក ភូមិថាំ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលពលរដ្ឋថៃនៅតែប្រកែកគ្នារឿងការបើកព្រំដែន ដែលមានទាំងមតិយល់ស្រប និងប្រឆាំងការបើកព្រំដែន ។ លោក ភូមិថា ថា កាលពីព្រឹកថ្ងៃទី១២ ខែសីហា អនុប្រធានគណបក្សភូមិចៃថៃនិយាយថា កិច្ចប្រជុំ GBC កម្ពុជា-ថៃ គឺអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលចាស់ (រដ្ឋាភិបាលគណបក្សភឿថៃ) ពីព្រោះរដ្ឋាភិបាលចាស់បានប្រគល់អំណាចឱ្យកងទ័ពមានសិទ្ធិបើក-បិទព្រំដែន ។
លោក ភូមិថាំ បន្តថា ការបិទព្រំដែនបានប៉ះពាល់ការធ្វើពាណិជ្ជកម្ម គ្រប់គ្នាដឹងហើយកាលពីអាណត្តិរដ្ឋាភិបាលចាស់គណបក្សភឿថៃ គឺក្រុមប្រឹក្សាសន្តិសុខជាតិបានប្រគល់អំណាចឱ្យកងទ័ព និងក្រសួងការពារជាតិ មានអំណាចបើក-បិទព្រំដែនកម្ពុជា-ថៃ ។ កងទ័ពនឹងពិចារណាត្រូវធ្វើដូចម្តេចដើម្បីឱ្យស្ថានការណ៍ជម្លោះធូរស្រាលវិលរកប្រក្រតីវិញ ដូច្នេះ កងទ័ពជាអ្នកសម្រេចចិត្តបើក-បិទព្រំដែន ។
កងទ័ពភូមិភាគ២ នឹងទទួលខុសត្រូវបណ្តាខេត្តព្រំដែននៅភាគឦសាន ខណៈខេត្តស្រះកែវ ជាការទទួលខុសត្រូវរបស់កងទ័ពភូមិភាគ១ ។ រីឯខេត្តចាន់បុរី និងខេត្តត្រាត ជាការទទួលខុសត្រូវរបស់កងកម្លាំងការពារព្រំដែនខេត្តចាន់បុរី-ត្រាត ពីព្រោះកងទ័ពដឹងច្បាស់នឹងដោះស្រាយបញ្ហា និងផលប៉ះពាល់ដូចម្តេចសម្រាប់ពលរដ្ឋប្រទេសទាំងពីរ ជាពិសេស ផលប៉ះពាល់អាជីវកម្ម ។ តាំងពីថៃមានរដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីថ្មី លោក ភូមិថៃ ជាមន្ត្រីគណបក្សភឿថៃពុំបានធ្វើអ្វី ឬពិនិត្យអ្វីទេ លើកលែងតែការងារចាំបាច់ ហើយការបើក-បិទព្រំដែន គឺលោក ភូមិថាំ ឱ្យសួរយោបល់កងទ័ព និងក្រសួងការពារជាតិ ។
ចំណែកលោក ណាត់ថាផុង ណាកផានិច ដែលមានតួនាទីជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងអាណត្តិរដ្ឋាភិបាលចាស់ ពេលនេះ នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន បានតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានសិទ្ធិអំណាចពេញលេញក្នុងការដោះស្រាយជម្លោះព្រំដែន ។ ប៉ុន្តែពលរដ្ឋថៃមើលឃើញថា បច្ចុប្បន្ន លោក ណាត់ថាផុង ហាក់បន្ទន់ឥរិយាបថ ពុំម៉ឺងម៉ាត់ដូចមុន ។.png)
លោក ភូមិថាំ ជឿជាក់លោក ណាត់ថាផុង នឹងបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិបានល្អ ដោយសារលោកមានចំណេះដឹង សមត្ថភាព និងជាកងទ័ពជើងចាស់ ។ ប៉ុន្តែបញ្ហាសំខាន់អាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាលថ្មីដូចម្តេច ហើយលោក ណាត់ថាផុង នឹងអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលថ្មី ។.png)
គួរបញ្ជាក់ថា គណបក្សភឿថៃបានប្រគល់អំណាចឱ្យកងទ័ពសម្រេចចិត្តបិទព្រំដែនដោយឯកតោភាគី និងចោទប្រកាន់កងទ័ពកម្ពុជាល្មើសអធិបតេយ្យ ពេលនេះ ទោះជាថៃមាននាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែកងទ័ពនៅតែជ្រៀតជ្រែកកិច្ចការព្រំដែនដដែល ។ តាំងពីរដ្ឋាភិបាលចាស់ រហូតដល់រដ្ឋាភិបាលថ្មី កងទ័ពថៃនៅតែបន្តចោទប្រកាន់កម្ពុជាបង្កប់មីន និងគំរាមបើកងទ័ពថៃដាច់ជើងលើកទី៧ ពួកគេនឹងបាញ់ក្លាំភ្លើងធំតែម្តង ៕










