Home Blog Page 376

ទីនីន បង្ហាញត្រង់ៗលែងគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី

0

ទីនីន ដែលជាម្ចាស់ប្រ៊េនល្បីឈ្មោះមួយរូបបានបង្ហាញត្រង់ៗថាលែងគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី តទៅទៀត។ ការចេញមកបង្ហាញថាឈប់គាំទ្រនេះ ទីនីន បញ្ជាក់ថាព្រោះកំហុករបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនមែនទើបតែកើតឡើងលើកដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_sZE5KfY2GR2lK1jQeHZYN_CdXsmVVMZku4rBVHlxAD7BLE-RcRUtlwJOo0IRZeEkKteDa_iunLtqO1FtEXp_DXfHy1NGh_YaaxuHWQxoannpwpWu2BhGXBR4jaVY-fGpfM5wZrpScsGOCQEFIgKEHhcAy4AAF_T6nDftsaIZqzLmLaUbfKSKUqWx0qqk/s2048/image_2025-07-30_12-02-59.png

ស្របពេលជម្លោះព្រំដែនកម្ពុជា-ថៃ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺត្រូវរងនូវការរិះគន់ទាំងនៅខ្មែរនិងថៃ ប៉ុន្តែតាមរយៈការ Live នៅលើ IG កាលពីថ្ងៃទី២៩ កក្កដា បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជារូបនេះមិនខឹងសម្បារនឹងប្រជាជនកម្ពុជាឡើយគឺមានតែអរគុណជំនួសវិញដែលដាស់ស្មារតីនាងព្រោះរឿងខ្លះនាងពិតជាមិនបានដឹងពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtCTZIjtQjHhzEEOyCJBocnJuXg6UYbuNtmvi_kY1Wa0anMZfY-B5ZRnVZo4R-WCHOT20KxQqvgm3hlUa2rdEX4GoNvvV2ID9m3Y-TRImkvVkGrtjYm_470EJM7d_NpWh0wkmh5fhd83pmrGxMAptctpJxD_ssjUY5b6hB30QIKZc8aMuyAinFOLbXD2oC/s2048/image_2025-07-30_12-04-07.png

ទោះបីជាពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលុប Title កម្មវិធី Miss Grand គ្រប់បណ្តាញសង្គមនិងចូលរួមសកម្មភាពជាតិនិយមប្រកាសប្រាប់ថាថៃជាអ្នកចាប់ផ្តើមសង្គ្រាមមុននិងចូលរួមសកម្មភាពជួយជនភៀសសឹកក្តីប៉ុន្តែអ្នកមួយចំនួននៅតែមានចិត្តខឹងសម្បារចំពោះនាងដដែល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIq9hK-SYNJhzqZQqCM5tC89_UMY9lMP76RvoISIbfeyFlgnPeqUW8SpzJFJXtwx_5mSz5bRxOYTGgWpFgGjhLXp0eiHpOvtJBlRJdHdeUz9BOhMGNq6dG4Nwu_-aWs6n408siFWws3kwHZM78OxCaSNRTqOkXQaINat-oquJuoBQHpYRQ829eCeECacwV/s2048/image_2025-07-30_12-03-02.png

ងាកមកកាន់ ទីនីន វិញបានបង្ហាញជាសាធារណៈលែងគាំទ្រ ពេជ្រ វត្តីសារ៉ាវឌ្ឍី តទៅទៀតនិងបាន unfriend នៅលើបណ្តាញសង្គមផងដែរ។ កាលពីយប់ថ្ងៃទី២៩ កក្កដា ទីនីន បានចែករំលែកបន្តពីការបង្ហោះរបស់ ចំប៉ីខ្មៅ រៀបរាប់អំពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា «ខ្ញុំអត់លើកលែងទេ ចេះថៃ ពួកថៃស្គាល់ទៀតតែសំងំឱ្យពួកថៃដៀលខ្មែរកប់ៗមាត់។ មិនមែនលើកទី១ទេ គឺ បិទភ្នែកឱ្យគេដៀលច្រើនលើកច្រើនសារ.. ខ្ញុំខ្ជិលរៀបរាប់ បងប្អូនខ្មែរដឹង»។ ទីនីន បានបញ្ជាក់ចុងក្រោយថា «ពីថ្ងៃនេះខ្ញុំសុំអត់គាំទ្រ unfri ចោលតាំងពីថ្ងៃដំបូង ប្បាយហ្អាយអរគុណ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibhOz65t3C8ZhCi__b3s5JU47ee8RawYHqa6XZVoDpozz8KJccOFKqG-CM8XS_BC_KwJXs9-uXOpX6Og-TLR1yZ2D-5IrUFS-ZHBE2vDaspCg9a6PiZzM5EyGGxO_EsE5bZYz8Vk-SmG74ldxNFVQKSI4qiBeSwTgKuoXumLwkYFGYHV9baiobl6zTTv65/s2048/image_2025-07-30_12-04-10.png
គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយយ៉ាងម៉ឺងមាត់អំពីគោលជំហររបស់ខ្លួនប្រសិនជានាងឈ្នះមកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ក៏នាងមិនទៅប្រកួតនៅលើទឹកដីថៃជាដាច់ខាន ហើយប្រសិនបើជាមានកម្មវិធីនៅប្រទេសថៃក៏នាងនឹងមិនចូលរួមដែរ៕

នរិទ្ធ និងប្រជាជនកម្ពុជាបង្ហាញការឈឺចាប់ខ្លាំងក្រោយដឹងក.លល្បិចកងទ័ពថៃចាប់ទាហានខ្មែរ២០នាក់

0

ដំណឹងផ្លូវការពីឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារថ្លែងទៅកាន់អនុព័ន្ធយោធាបរទេសចំនួន១៣ប្រទេស ដែលចុះទៅពិនិត្យតាមព្រំដែន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះបានធ្វើឱ្យប្រជាជនកម្ពុជា អ្នកសិល្បៈជាច្រើនរូបដូចជា នរិទ្ធ វីរៈនិច្ច ភរិយាតារាចម្រៀង កែវ វាសនា រួចទាំងអ្នកជាច្រើនទៀតបានបង្ហាញនូវការឈឺចាប់យ៉ាងខ្លាំងចំពោះទង្វើឃោឃៅរបស់កងទ័ពថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlU5XqtVTgX1niIpidlaRo_w3lhCDVz-Zi_aUw-hPqCkW2deygYs-tNIIZ-lMGJ7-TUuhyZFK2z3BRlLsoG0F6SAV4PY9fBeKsd1tQ8XcFPy1jTkzw-P9U3LimL_qbzzwYL-LG_Q8bDVeEQDlZl8UrCjf43kA6uKA3AaOwfvISl0L7FOuDbl7esd6gs0aV/s2048/image_2025-07-30_16-56-29%20(2).png
មេទ័ពកម្ពុជា ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងដោយការឈឺចាប់ជាទីបំផុតចំពោះទង្វើដ៏កង្វក់របស់កងទ័ពថៃដែលបានប្រើកលល្បិចរបស់ខ្លួនដោយទាហានថៃបានធ្វើដើរមកចាប់ដៃ ជាមួយទាហានកម្ពុជានៅសមរភូមិជាំតែ រួចហើយទាហានថៃលោតចេញពីព្រៃមកភ្ជង់ចាប់ខ្លួនតែម្តង។ ទាហានថៃបានប្រើកលល្បិចរបស់ខ្លួនចាប់ទាហានខ្មែរ២០នាក់ហើយក្នុងចំណោមនោះមានទាហាន១នាក់រត់គេចខ្លួនបាននិង២នាក់ទៀតសង្ស័យថាត្រូវបានបាញ់សម្លាប់។ លោកបានបន្តទៀតថា តើអស់លោកឈឺចាប់ទេ, នៅពេលមានបទបញ្ជាឈប់បាញ់ហើយ តែគេបែរជាប្រើល្បិចអាក្រក់បែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimtT6awI_vfIu9AK_fJzZAJyO7XGUWmZp31wpYQi4njL5mCQE_Z83-uwva5vrsh9jCA-k54eLrSZvnQt4zS8nAnia9qQyjAo01eAHB2a0xb6sfon7K5RnfILIZVwamLt4VVZOa0I4c9NYut1E46CTEdaOTkLgiIIbV6dY0R3izbZHbRU4zB9GOWKeXtPCa/s1280/photo_2025-07-31_08-52-55.jpg

ដំណឹងដែលទាហានថៃចាប់ទាហានខ្មែរ២០នាក់នេះបានធ្វើឱ្យប្រជាជនកម្ពុជាបាន បង្ហាញការឈឺចាប់យ៉ាងខ្លាំងចំពោះកលល្បិចរបស់ថៃ ខណៈដែលប្រទេសមួយនេះបានបំពានបទបញ្ជាឈប់បាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4gZZ_Pq_DxY40Otx22EhRLgPWw4-GBRNqOHf1tX-r00tcefcUZmWq1CJr3FMkz_ldDngutHKAkTuL5oFlY8c-3NbmJn59LBVx-meyuj2ff1mqe6A0ZAYEIeq-uA1XoNSdQ7IbUzZEuP3hyDBjFBHn9bInx8vf_HdueSi9s_bDdLd2N6kmLALx1B_DD0jx/s1280/photo_2025-07-31_08-52-54.jpg

មិនខុសពីប្រជាជនទូទៅនោះទេតារាចម្រៀង នរិទ្ធ នៅពេលបានដឹងដំណឹងនេះហើយបង្ហាញនូវការឈឺចាប់ខឹងសម្បារយ៉ាងខ្លាំង។ លោកបានសរសេរនៅលើហ្វេកប៊ុកផ្ទាល់ខ្លួនថា «ថោកទាប JM ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPsP9Yz6ZExLLUtU61cHDn3J3h-yaBR6z3S3cZEOkq9VsBl97e08StJlAN0N32GbhmhUCKE0F7BN7VkVv7npAZpU4U1YgHfqSY4bI4wHzaWeJv6TsBNS4svpafwcSm0HRisTtdZV_QakwffcKqa70DqrS65T8KRls-jCKahTEEEY8cs25pYP0Ipn_qOvym/s1280/photo_2025-07-31_08-52-57.jpg

តារាចម្រៀង វីរៈនិច្ច វិញបានសរសេរថា «យុគ៩ តិចទៀតដឹងហើយ ផលកម្មមកពិតៗអាថៃ »។ ភរិយាតារាចម្រៀង កែវ វាសនា បានបង្ហោះថា «ដឹងរឿងច្បាស់គឺឈឺចាប់ណាស់អាសៀមមហាថោកគ្មានលេខដាក់»៕

មកទល់ពេលនេះ កម្ពុជាទទួលបានស.ពទាហានចំនួន១រូប និងកំពុងរង់ចាំការដោះលែង២០រូបផ្សេងទៀត

0

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានបញ្ចាក់នាព្រឹកថ្ងៃទី៣១ ខែកក្កដា នេះថា មកទល់ពេលនេះ កម្ពុជាទទួលបានស.ពកងកម្លាំងចំនួន១រូប និងនៅសល់២០រូបទៀត កម្ពុជាកំពុងបន្តចរចាឱ្យថៃបញ្ចូនត្រឡប់មកវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4gZZ_Pq_DxY40Otx22EhRLgPWw4-GBRNqOHf1tX-r00tcefcUZmWq1CJr3FMkz_ldDngutHKAkTuL5oFlY8c-3NbmJn59LBVx-meyuj2ff1mqe6A0ZAYEIeq-uA1XoNSdQ7IbUzZEuP3hyDBjFBHn9bInx8vf_HdueSi9s_bDdLd2N6kmLALx1B_DD0jx/s1280/photo_2025-07-31_08-52-54.jpg
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ម៉ាលី សុជាតា បានថ្លែងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» ជុំវិញហេតុការណ៍កាលពីថ្ងៃទី២៩ ខែកក្កដា នាវេលាម៉ោង 7:50នាទីព្រឹក ដែលកងកម្លាំងកម្ពុជាចំនួន២១រូបស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ មកទល់ពេលនេះ កម្ពុជាបានទទួលស.ពចំនួនមួយរូប និងនៅសល់ ២០ រូបផ្សេងទៀត កម្ពុជាកំពុងបន្តចរចាឱ្យថៃបញ្ចូនត្រឡប់មកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimtT6awI_vfIu9AK_fJzZAJyO7XGUWmZp31wpYQi4njL5mCQE_Z83-uwva5vrsh9jCA-k54eLrSZvnQt4zS8nAnia9qQyjAo01eAHB2a0xb6sfon7K5RnfILIZVwamLt4VVZOa0I4c9NYut1E46CTEdaOTkLgiIIbV6dY0R3izbZHbRU4zB9GOWKeXtPCa/s1280/photo_2025-07-31_08-52-55.jpg

លោកជំទាវ បានបន្តថា៖ អ្វីដែលជាគោលដៅសំខាន់បំផុតរបស់យើង គឺនៅតែបន្តការពារទឹកដី ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើង និងការពារសន្តិភាព ដោយមិនអនុញ្ញាតឲ្យមានសង្រ្កា.មកើតឡើងទៀតនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPsP9Yz6ZExLLUtU61cHDn3J3h-yaBR6z3S3cZEOkq9VsBl97e08StJlAN0N32GbhmhUCKE0F7BN7VkVv7npAZpU4U1YgHfqSY4bI4wHzaWeJv6TsBNS4svpafwcSm0HRisTtdZV_QakwffcKqa70DqrS65T8KRls-jCKahTEEEY8cs25pYP0Ipn_qOvym/s1280/photo_2025-07-31_08-52-57.jpg
ក្រសួងការពារជាតិបានបញ្ជាក់ថា៖ កម្ពុជាយើងនឹងបន្តចរចាឲ្យអស់លទ្ធភាព ដើម្បីយកបងប្អូនទាំងអស់ត្រឡប់មកវិញឲ្យបានឆាប់បំផុតដោយសុខសុវត្ថិភាព។ ក្នុងន័យនេះ យើងសូមអំពាវនាវឲ្យភាគីថៃ ដើម្បីធ្វើយ៉ាងណាបញ្ជូនកងកម្លាំងរបស់យើងទាំង២០រូប ឲ្យត្រឡប់មកវិញឲ្យបានឆាប់ រួមទាំងកម្លាំងផ្សរងទៀត ប្រសើនបើមាននៅក្នុងការគ្រប់គ្រងរបស់ថៃ។
ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា ក៏សូមអំពាវនាវឲ្យភាគីថៃមើលថែរក្សាកងកម្លាំងកម្ពុជាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យបានល្អ និងឆាប់ដោះលែងពួកគាត់វិញឲ្យបានឆាប់រហ័សបំផុត ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXEL_rLIGQdkmGi4shgE-PaU_aqU43yw3YfU55fz3_flk5GC6P8A0iNe2GiGwt3GF4uz8Jq7XOG6U68pQCAtWy4hbWVJRuyk1icgAhlc1s7yf7nTQLKD3s9I0cCnlcesZm6Y5jVrD8WapYC8LwaHm7kgy0Q10xVXK9dkAta-M-MuKegW7MKq9xP_HtVPOj/s1280/photo_2025-07-31_08-52-56.jpg

លើសពីនេះ ក្រសួងស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងរបស់យើង មានលំនឹងចិត្តថា រាជរដ្ឋាភិបាល ដ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទរបស់យើង មិនដែលលះបង់កងទ័ពណាម្នាក់ឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ។ សូមពលរដ្ឋមានការជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើង ដែលកំពុងឈរជើងការពារទឹកដីយ៉ាងមុះមត់ ក្លាហាន ប្រកបដោយស្មារតីស្នេហាជាតិជ្រាលជ្រៅបំផុត៕

សម្ដេចធិបតីបញ្ជាក់ថា៖ ការមិនបញ្ចេញព័ត៌មានភ្លាមៗ គឺដើម្បីថែរក្សាជីវិតរបស់កងកម្លាំងកម្ពុជា

0

(ភ្នំពេញ)៖ ជុំវិញចម្ងល់របស់ពលរដ្ឋទូទៅ ដែលចង់ដឹងអំពីមូលហេតុដែលរដ្ឋាភិបាលមិនបញ្ចេញព័ត៌មានការចាប់ខ្លួនទាហានខ្មែរពីសំណាក់ទាហានថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការបញ្ជាក់ថា អាយុជីវិតរបស់កងកម្លាំង គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល ដូច្នេះការគ្រប់គ្រងព័ត៌មាននៅលើសមរភូមិ ក៏មានសារៈសំខាន់ដូចគ្នា ក្នុងការការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjTu-ADWXxb21F79XSgRY9tY-M3g3m2NXF4pl7D64kUJ8xzIekyDxoev7uJR9GVf5eRFkR0BEXKCU8GJHFyKSPhwiymRsr9mqwKyQUQi1iXbqRFDEitj4-A9apwTopZ8prYmGD84wlaPMNEVatrjx3aTZFvQLlN0X8ew_bEY_rJ8zFwGm3eyEvYTvmBDNp/s1280/image_2025-07-31_10-29-38%20(2).png
ក្រោយមានពលរដ្ឋជាច្រើនចោ.ទសួរថា ហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បា.ញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបកស្រាយយ៉ាងដូច្នេះថា៖
ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9g5lGitT9fR2gef_NXrif7cx9Y-a8nCcfGyjAi2I_C_NRW6PjOV9vOOtRawuKkEpDIFwQBELfUeyLOIC7xuyVo90RJAEnLCqTz3DhyphenhyphenTAXgBh9toe__VZG_Su1ATgGT-rBAnmttIHNzTqeTjTITh_o7R8YqA7G6i42NcTqZGtE1x2SjW0Ub1dnGcWbNJe5/s1024/image_2025-07-31_10-29-38.png

នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិតនិងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ នេះបើយោមតាមប្រសាសន៍របស់សម្ដេច ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៣១ ខែកក្កដា នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4gZZ_Pq_DxY40Otx22EhRLgPWw4-GBRNqOHf1tX-r00tcefcUZmWq1CJr3FMkz_ldDngutHKAkTuL5oFlY8c-3NbmJn59LBVx-meyuj2ff1mqe6A0ZAYEIeq-uA1XoNSdQ7IbUzZEuP3hyDBjFBHn9bInx8vf_HdueSi9s_bDdLd2N6kmLALx1B_DD0jx/s1280/photo_2025-07-31_08-52-54.jpg
សារដដែលបានឲ្យដឹងទៀតថា៖ នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimtT6awI_vfIu9AK_fJzZAJyO7XGUWmZp31wpYQi4njL5mCQE_Z83-uwva5vrsh9jCA-k54eLrSZvnQt4zS8nAnia9qQyjAo01eAHB2a0xb6sfon7K5RnfILIZVwamLt4VVZOa0I4c9NYut1E46CTEdaOTkLgiIIbV6dY0R3izbZHbRU4zB9GOWKeXtPCa/s1280/photo_2025-07-31_08-52-55.jpg
ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានអោយបានល្អនិងបើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់អោយប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPsP9Yz6ZExLLUtU61cHDn3J3h-yaBR6z3S3cZEOkq9VsBl97e08StJlAN0N32GbhmhUCKE0F7BN7VkVv7npAZpU4U1YgHfqSY4bI4wHzaWeJv6TsBNS4svpafwcSm0HRisTtdZV_QakwffcKqa70DqrS65T8KRls-jCKahTEEEY8cs25pYP0Ipn_qOvym/s1280/photo_2025-07-31_08-52-57.jpg

សម្ដេចបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃដើម្បីស្នើសុំឲ្យមានការដោះលែងកម្លាំងរបស់យើងភ្លាមៗតាំងពីពេលកើតហេតុ។ ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការយោធភូមិភាគទី៤របស់កម្ពុជាក៏បានទាក់ទងជាប្រចាំ ជាមួយសមភាគីថៃ ដើម្បីស្នើឲ្យមានការដោះលែងយោធិនយើងត្រឡប់មកវិញឲ្យបានឆាប់ជាទីបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXEL_rLIGQdkmGi4shgE-PaU_aqU43yw3YfU55fz3_flk5GC6P8A0iNe2GiGwt3GF4uz8Jq7XOG6U68pQCAtWy4hbWVJRuyk1icgAhlc1s7yf7nTQLKD3s9I0cCnlcesZm6Y5jVrD8WapYC8LwaHm7kgy0Q10xVXK9dkAta-M-MuKegW7MKq9xP_HtVPOj/s1280/photo_2025-07-31_08-52-56.jpg
បន្ថែមលើនោះ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំការជួយអន្តរាគមន៍ពីអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមគាត់ជាអ្នកសម្របសម្រួលនិងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើទៅអគ្គបញ្ជាការកងទ័ពថៃ អោយជួយជំរុញការដោះលែងឲ្យបានឆាប់ផងដែរ៕

មន្ទីរពេទ្យថៃនៅព្រំដែនចេញសេចក្តីប្រកាសបន្ទាន់ផ្អាកទទួលព្យាបាលអ្នកជំងឺកម្ពុជា

0

ប្រទេសថៃ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ News In Thailand រាយការណ៍ថា មន្ទីរពេទ្យថៃឈ្មោះ «Sunpasitthiprasong Hospital» នៅខេត្តឧប៊ុនរ៉ាជថានី បានចេញសេចក្តីប្រកាសបន្ទាន់ផ្អាកទទួលព្យាបាលអ្នកជំងឺកម្ពុជា និងផ្អាកការងារបណ្តោះអាសន្នរបស់ជំនួយការទំនាក់ទំនងជ.នជាតិកម្ពុជា ដោយសារស្ថានការណ៍អសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEgyBqYDZ2UbXP7vCU6K3PGa8qfuTlyGi5ePSD5Ttd4swgTV66Em0LHRGhZw62xEBu6t6QF5sBy7hUE1W3oQDI7w2i97lRaPszI1occZsZ3xUEmQxJ27LXu9GndgwUIxZIp0o7VOLNzpMXlH49WcHJaKuin1WVaZI12vOslt7QP8_UgRxtsuPRX8lgCwR1/s1200/image_2025-07-31_10-22-40.png
មន្ទីរពេទ្យនេះបញ្ជាក់ថា កន្លងមក មន្ទីរពេទ្យបានទទួលព្យាបាលអ្នកជំងឺជនជាតិថៃ អ្នកជំងឺបរទេស និងអ្នកជំងឺកម្ពុជាដែលបានធ្វើដំណើរមកព្យាបាលនៅមន្ទីរពេទ្យថៃ ប៉ុន្តែដោយសារស្ថានការណ៍អសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យមន្ទីរពេទ្យសម្រេចចិត្តផ្អាកព្យាបាលអ្នកជំងឺកម្ពុជាមួយរយៈ ។ បន្ទាប់ពីប្រជុំគណៈកម្មការគ្លីនិក មន្ទីរពេទ្យ Sunpasitthiprasong បានឯកភាពកំណត់ការផ្អាកសេវាកម្មដូចខាងក្រោមនេះ ៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf34JXzdPsHpAZfDcpAOxz9EgWh9zN3iL_mOy8ZYQ67Sq112BACoChjp2uYPDbcpAWYn7wM9taLWCzp1wKGPh_9Y2osnhYgakiF0BZKRxlt85cnmCMUjoIyw_N_92S3HyWf-kCL5ayn2vlsOJod5L4qFee-Z3qgxoBYuEIBXSY5owzIfHPg5s4YTa_0zQk/s800/image_2025-07-31_10-22-41.png
១-ផ្អាកការងារបណ្តោះអាសន្នរបស់ជំនួយការទំនាក់ទំនងជនជាតិកម្ពុជា និងអ្នកស្ម័គ្រចិត្តបរទេស
២-បិទការផ្តល់សេវាកម្ម SMC Ptemium ជាបណ្តោះអាសន្ន
៣-លុបចោលការទទួលថ្នាំពេទ្យជំនួស និងផ្អាកទទួលអ្នកជំងឺកម្ពុជា
៤-អ្នកជំងឺកម្ពុជាដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ ត្រូវតែកំណត់ទីកន្លែងច្បាស់លាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZz5Tc8wUo1B4pWbYNaVdnP3qEKuGEMPjHdZj3RQolqzYzGwocza_vptMYlEp0Eo9BxFoxQvswGphqJ2_CLXiRa9mahWcYiciav4cWJQMNVCZWFKV5sRlOqUXE1IuhV8Elzo5gxtHtS9HT8F5LLRoLwMs69BB1cafyyy9RF2HNYcnGtj0WTKDu32qHrBD8/s1280/photo_2025-07-31_09-52-51.jpg

ការប្រកាសបន្ទាន់របស់មន្ទីរពេទ្យ Sunpasitthiprasong នៅខេត្តឧប៊ុនរ៉ាជថានី ផ្អាកព្យាបាលអ្នកជំងឺកម្ពុជាទាំងអស់ គឺអនុវត្តចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។ ប៉ុន្តែពុំទាន់មានព័ត៌មានច្បាស់លាស់ថា តើមន្ទីរពេទ្យនេះនឹងផ្អាកព្យាបាលអ្នកជំងឺកម្ពុជាជាបណ្តោះអាសន្ន ឬក៏យ៉ាងណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVEMlrqGJs-eZkMnylNiuqRvw_Hg5YCwXJaoJITnuVhPJv1-o2zN_KhZRJMzmCfFNkyrzxUyOYPfb_L9PzN1gsvv0jBPTnGIAfRAD7ACFB_QPLasCAVshQJOs4DxRTcdqJ6eylkuQX0gL0mKRardrE4ShrUtZpF3O56DIMmDG7v7NiIBJISASPq52PhSll/s751/photo_2025-07-31_09-53-40.jpg

គួរបញ្ជាក់ថា តាំងពីកងទ័ពថៃឈ្លានពាន និងបាញ់ប្រហារមុនមកលើកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា សារព័ត៌មានថៃផ្សាយបំភ្លៃថា កងទ័ពកម្ពុជាជាអ្នកបាញ់ប្រហារមុនមកលើថៃ ហើយចោទប្រកាន់ថា កងទ័ពកម្ពុជាបាញ់មកលើតំបន់ស៊ីវិល និងបាញ់ទីតាំងមន្ទីរពេទ្យថៃនៅព្រំដែន ។ ហេតុនេះ មន្ទីរពេទ្យថៃតាមព្រំដែនមួយចំនួនបានទម្លាក់ស្លាកអក្សរខ្មែរចេញដើម្បីប្រឆាំងវិញ ខណៈពលរដ្ឋថៃថា មន្ទីរពេទ្យថៃតាមព្រំដែនតែងតែព្យាបាលអ្នកជំងឺកម្ពុជារហូតមក ប៉ុន្តែបែរជាខូចខាតដោយសារសង្គ្រាម ៕

ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេសថៃព្រមានថៃឈ្លានពានកម្ពុជានឹងប៉ះពាល់ទំនាក់ទំនងការទូតរវាងអាមេរិក-ថៃ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាននានារបស់បរទេសរាយការណ៍ថា លោក Sean K. O’Neill ដែលត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ជូនមកធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេសថៃ ព្រមានថា ថៃធ្វើសង្គ្រាមឈ្លានពានប្រទេសជិតខាង គឺកម្ពុជា នឹងធ្វើឱ្យរង្គោះរង្គើ ឬប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងអាមេរិក និងថៃ ។

ពេលមានការចោទសួរនៅសមាជិកព្រឹទ្ធសភាអំពីថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាដែលអូសបន្លាយពេលរហូតដល់៥ថ្ងៃ លោក O’Neill និយាយថា លោកនឹងជូនដំណឹងទៅទីក្រុងបាងកកឱ្យដឹងច្បាស់ថា ការធ្វើសង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ បានប៉ះពាល់ពលរដ្ឋថៃខ្លួនឯង និងប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងអាមេរិក និងថៃ ។

បន្ទាប់មក ក៏មានសំណួរថា តើលោកនឹងមានវិធានការដូចម្តេចដើម្បីផ្លាស់ប្តូរពីការឈប់បាញ់គ្នារវាងប្រទេសទាំងពីរទៅជាសន្តិភាពយូរអង្វែង? លោក O’Neill ឆ្លើយថា កិច្ចការដំបូងដែលលោកត្រូវធ្វើ គឺលោកនឹងប្រាប់ទៅប្រទេសថៃដែលជាមិត្តតាមសន្ធិសញ្ញាជាមួយអាមេរិកនៅតំបន់អាស៊ីថា ការធ្វើសង្គ្រាមបែបនេះ ជម្លោះបែបនេះ ពុំបានជួយពលរដ្ឋថៃឡើយ ថៃពុំបានធ្វើអ្វីដើម្បីជំរុញមិត្តភាពជាមួយអាមេរិក ហើយថៃពុំដោះស្រាយបញ្ហាកំពុងប្រឈមជាមួយអាមេរិក ។ ថៃបែរជាធ្វើឱ្យកងទ័ព និងពលរដ្ឋបាត់បង់ជីវិត រួមទាំងខូចខាតទ្រព្យសម្បត្តិ ។

លោក O’Neill ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំប្រទេសថៃ និងធ្លាប់ធ្វើជាមន្ត្រីទូតនៅថៃចំនួន២លើក បាននិយាយពីគោលជំហរច្បាស់លាស់របស់អាមេរិក និងព្រមានរដ្ឋាភិបាលថៃបែបនេះ ក្រោយពីមេដឹកនាំកម្ពុជា-ថៃបានទៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ដើម្បីចរចាកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ដោយឥតលក្ខខណ្ឌ ដែលចូលជាធរមានចាប់ពីដើមថ្ងៃទី២៩ ខែកក្កដា ក្រោមការសម្របសម្រួលរបស់ប្រធានអាស៊ាន និងការអង្កេតការណ៍របស់មហាអំណាចអាមេរិក និងមហាអំណាចចិន ។

ជំនួបចរចាកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃនៅម៉ាឡេស៊ី កើតឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងមកកាន់មេដឹកនាំកម្ពុជា-ថៃថា អាមេរិកនឹងពុំចរចាពាណិជកម្មជាមួយប្រទេសទាំងពីរទេ ប្រសិនបើប្រទេសទាំងពីរនៅតែបន្តសង្គ្រាម ។

គួរបញ្ជាក់ថា បើទោះជារដ្ឋាភិបាល កងទ័ព និងពលរដ្ឋថៃព្យាយាមលាបពណ៌ចោទប្រកាន់កម្ពុជា និងប្រាប់ពិភពលោកថា កម្ពុជាបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ក្តី ប៉ុន្តែពិភពលោកដឹងការពិតអស់ហើយ គឺថៃខ្លួនឯងទេដែលបំពានកិច្ចព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់ ។

អ្នកសារព័ត៌មានសិង្ហបុរី Channel News Asia ដែលបានមកកម្ពុជាផ្ទាល់ និងធ្វើសេចក្តីរាយការណ៍ព័ត៌មានពីតំបន់ព្រំដែនកាលពីថ្ងៃទី៣០ ខែកក្កដា បញ្ជាក់ថា ៖ «កម្ពុជាពុំបានល្មើសបទឈប់បាញ់ដែលកម្ពុជា-ថៃព្រមព្រៀងគ្នានៅម៉ាឡេស៊ីកាលពីថ្ងៃទី២៨ កក្កដា ដូចការចោទប្រកាន់របស់រដ្ឋាភិបាលថៃទេ» ៕

អនុរដ្ឋមន្ត្រីការពារជាតិថៃ ៖ «ត្រួតពិនិត្យរួចហើយកងទ័ពដែលពលរដ្ឋថៃសង្ស័យជាជ.នជាតិរុស្ស៊ី ការពិត ជាកងទ័ពកម្ពុជា»

0

ប្រទេសថៃ ៖ ក្រោយពីសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមថៃចោទប្រកាន់ថា រុស្ស៊ីបញ្ជូនកងទ័ពមកជួយកម្ពុជាក្នុងជម្លោះព្រំដែនជាមួយថៃ ហើយកងទ័ពរុស្ស៊ីស្លៀកពាក់ឈុតកងទ័ពកម្ពុជា លោក ណាតថាផុន ណាតផានីត អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានប្រាប់ទៅសារព័ត៌មានថៃថា លោកបានត្រួតពិនិត្យរួចហើយ គឺពុំមែនជាកងទ័ពរុស្ស៊ីទេ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Top News កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7rY1nHymFDxfQ2PrR32IO1tcEgaf6fg0lfJ6zxFdytzaBa3DLetA-XaRpbagKTb7MJbrQVLMgLngnA7basKA-xME3H4U7udh1RGjR5k0I9wxKDzGkUJXwWeaPh_uzLAA0iQ5oRhAp7gsZJ3CrP0PSUaz-jv9uINjm02iMiWUxSQNfWpKrYjT5Vchp-5_I/s768/photo_2025-07-30_16-55-15.jpg
លោក ណាតថាផុន ណាតផានីត អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិយាយនៅថ្ងៃទី៣០ ខែកក្កដា នៅក្រសួងការពារជាតិថា កងទ័ពក្នុងរូបភាពដែលបណ្តាញសង្គមថៃចែកចាយនេះ គឺជាកងទ័ពកម្ពុជាមានរូបរាងខ្ពស់សង្ហា ជាកីឡាករបាល់ទះ និងគ្មានទំនាក់ទំនងជាភាសារុស្ស៊ី ។ លោកទទួលបានការបញ្ជាក់ថា កងទ័ពរូបនេះពុំមែនជាកងទ័ពបរទេសមកស៊ីឈ្នួលវាយថៃទេ គេជាកីឡាករបាល់ទះមានរូបរាងខ្ពស់ មុខមាត់ស្អាតបាត ទើបធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃចាប់អារម្មណ៍ និងយល់ខុសច្រឡំជាជនបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCxXt88W9au5AYDmaWR_qK9xzrfpXnVbUdBoG9rzIfOAEmifUwMl1Pyojg9CB-iyinWOdhRXWKeY9aJMVJyj2R3pm_qU6b_LqOhtPqGDrWcLSU_WBfPmUKyr3ukJwXI9R1g5CHkk5p2SVUKqGpWIBquSQIyMH4zuIPWuni60wHfEpvV49T1HQMB-dqlPmY/s1440/524743190_1408824724064146_2366446126430602231_n.jpg

ចំណែកសំឡេងសន្ទនាតាមវិទ្យុជាភាសារុស្ស៊ី លោក ណាតថាផុន និយាយថា លោកពុំទាន់អាចបញ្ជាក់បានទេ ពីព្រោះតាំងព្រឹកមក (ព្រឹកថ្ងៃទី៣០ ខែកក្កដា) លោករវល់ប្រជុំ និងតាមដានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយ ។ ពលរដ្ឋថៃជាច្រើនសង្ស័យថា កម្ពុជាជួលកងទ័ពរុស្ស៊ីមកធ្វើសង្គ្រាម ហើយបានសួរលោកតាំងពីយប់ថ្ងៃទី២៩ ខែកក្កដា ទើបលោកព្យាយាមឆ្លើយតប និងទទួលបានព័ត៌មានពុំមែនជាកងទ័ពរុស្ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxmHnLn3DPD5nAEmmZoK9eewGc74L3PY79Y8SbdynqUHSdzqfbB_7TRufrhKhdnhGWoKIgwaa1X3QwvM9Kjtk2jRQfL05-KmdEfxoJGLqstIFh_Spt7l7xEwgmgQFR-GI1LEujca6JxB4QuCQwksCK5iovjHw7Ud55V0T0k2YuJwOqVZJDcBMAv65m6gnv/s1280/524990088_1408824717397480_844598138728872905_n.jpg
អ្នកសារព័ត៌មានថៃបានប្រាប់ទៅលោក ណាតថាផុន ថា ប៉ុន្តែកងទ័ពនេះមានរូបរាងស្រដៀងជនជាតិរុស្ស៊ី អ៊ុយក្រែន អ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន លោកឆ្លើយថា យើងពុំអាចចោទប្រកាន់អ្វីមួយដោយគ្មានភស្តុតាងឡើយ ។ ប្រសិនបើលោកជាពលរដ្ឋសាមញ្ញ លោកនឹងគិតដូចគ្នាជាមួយអ្នកលេងបណ្តាញសង្គមដែរ ប៉ុន្តែលោកជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិពុំអាចនិយាយអ្វីបានទេ គឺដូចគ្នានឹងករណីកងទ័ពថៃដើរជាន់មីន ពុំដឹងថាជាមីនថ្មី ឬចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRZFSVHFf0H6fJ5Tp_G4aGRILE9e_KamZ_krLRY3piGEnPyKdU6eaLxm_LV-836BB_7mbztfl3Ho0s1SDNibWV_UdPMagTSCEW6wlIV2PIm30V-O5sSLHyOw-b4RtPV8qQuYAKC63ytlxO0M3Ea1IrOWFqIKKaBSEhkTLng9FEwaCUS7w3kuADA-FTZp1j/s1427/524694923_1408824707397481_6547458718227836417_n.jpg

វាអាចទៅរួចដែលកម្ពុជាចំណាយប្រាក់ជួលកងទ័ពបរទេសមកជួយប្រយុទ្ធជាមួយថៃ ដូចលោក សុឆាតិ បាំរុងសុខ អ្នកវិភាគសន្តិសុខបានដាស់តឿនឱ្យពលរដ្ឋថៃប្រុងប្រយ័ត្នជាមួយជនជាតិរុស្ស៊ី ។ លោក សុឆាតិ អាចនិយាយតាមព័ត៌មានដែលខ្លួនមាន និងអ្វីដែលបានស្តាប់ឮ ។ នេះបើតាមការលើកឡើងរបស់លោក ណាតថាផុន ៕

រន្ធ.ត់! ផ្ទុះរោងចក្រកាំជ្រួចមួយនៅប្រទេសថៃ បណ្ដាលឲ្យមនុស្សស្លា.ប់និងរបួសច្រើននាក់

0

ថៃ៖ ផ្អើ.លទាំងកណ្ដាលថ្ងៃត្រង់! ហេតុការណ៍ដ៏រន្ធត់មួយទៀតហើយ បានកើតឡើងនៅក្នុងប្រទេសថៃ ករណីផ្ទុះរោងចក្រផលិតកាំជ្រួចមួយកន្លែង បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់9នាក់ត្រូវបានគេរកឃើញថាស្លា.ប់ភ្លាមៗ និងច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ត្រូវបានដឹកជញ្ជូនទៅសង្រ្គោះបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgECDOTuVEOHEeUhj6aen-o-Vs_x4j3YK-v8eS6idWGe6U7NzGSc7aq0EQTk8moBVPhhK_f2WPGiGqjCnXpxP5-kJaMNQYMAQjWJ0poYA5khEt8bdanZyVHdsKV31QwvIDdqW9eihFodm09ZHFNI2_vhBPK698V6YOo6gNOuGuWHQpkve1SzScB2U_r41EA/s1280/photo_2025-07-30_15-41-43.jpg

យោងតាមសារព័ត៌មាន Khaosod នាវេលាម៉ោង 11:00 ព្រឹកថ្ងៃពុធ ទី30 ខែកក្កដា ឆ្នាំ2025 មានសេចក្ដីរាយការណ៍មួយត្រូវបានគេបញ្ជូនមកកាន់ប៉ុស្តិ៍អាជ្ញាធរមូលដ្ឋានជុំវិញហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួច នៅក្បែរវត្តភូថាសៃ ភូមិលេខ១ ឃុំបានផូ ស្រុកមឿង ខេត្តស៊ូផានបុរី ។ បើតាមសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា មានអ្នកស្លា.ប់ និងរបួសច្រើននាក់នៅក្នុងការផ្ទុះនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRApZIRl5LWpttIWQYn2dsnkrm6YUoszDmfg7biJzP8O-UwFVi3zUWfX6sjlVCpkRf4N66lhuCFpwJjmWzSLE4zgB4MmrVUA1gP2sJwDPa4mH8_dMK9CxDPYY-ozEIW3sCceALYFeb7VSw538ny2OHat0-2A9yOmEGWm4J3B-OLO6P114gs3Y5lOgU-Y2L/s1280/photo_2025-07-30_15-41-41.jpg
ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ច និងក្រុមអ្នកជួយសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់ទីតាំងកើតហេតុខាងលើ និងរកឃើញមានសា.ក.ស.ពមនុស្សចំនួន 9 នាក់ ដោយជនរងគ្រោះខ្លះត្រូវបានរកឃើញនៅក្នុងផ្ទះដែលផ្ទុះ និងខ្លះទៀតបានខ្ទាតទៅរាយប៉ាយពាសពេញវាលស្រែដែលនៅក្បែរនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxUsRaDji5tmqdw2Zrf-BToQJsz6b4rMRhaT5v_LjGCxcToh_kpC6c7CgKLMtI06tu_s9MF8vqJfuBaTY_TeujzHbW5NnKGD8V7EZWIo9iLDEzeXKT9bsL6JvmTEuypimmFsNq4duxk9WG6k2KY6CdXITBxq92VwfPImbhNT-wpYtfRo5OfeS-2Ej27BUC/s1200/photo_2025-07-30_15-41-42%20(2).jpg

ការផ្ទុះនេះមិនបណ្ដាលឲ្យមានអគ្គីភ័យឆាបឆេះនោះទេ ប៉ុន្តែផ្ទះពីរខ្នងបានរងការខូចខាតទាំងស្រុង នៅសល់តែគ្រោងដែកបន្តិចបន្តួចប៉ុណ្ណោះពីការបំផ្ទុះនេះ។ បន្ថែមពីលើនេះ មនុស្សពីរនាក់ដែលនៅរស់រានមានជីវិត បានរងរបួសធ្ងន់និងកំពុងទទួលការសង្គ្រោះបន្ទាន់។ ប៉ុន្តែជាអកុសល ម្នាក់ក្នុងចំណោមពួកគេមិនអាចជួយសង្រ្គោះបានទេក្រោយទៅដល់មន្ទីរពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDnWrVtvKYFJNy-rCjPEvugmRwcybN0t5OSjZJoNeGzc5KZzHdyQBzp5AjbWNmw6UP0osayiuLsCIZlS5_vXd8FHE5ydGc8h60ynyzbAd-Nkr2ml277XHDiVCMATnon_k9D5aYk-VLB56KBO53cZwoblyqsL2txVX0sW0rtXWG-V4cEywClzVsny4PVQNp/s1280/photo_2025-07-30_15-41-42.jpg

គួរជម្រាបថា ករណីបែបនេះ តែងកើតឡើងជារៀងរាល់ឆ្នាំនៅខេត្ត Suphan Buri ដែលអាចមានចំនួនពី ពីរ ទៅបីដងក្នុងមួយឆ្នាំ។ បច្ចុប្បន្ន អាជ្ញាធរថៃបានបញ្ជូនមន្រ្តីជំនាញបើកការស៊ើបអង្កេតស្វែងរកមូលហេតុនៃការផ្ទុះនេះ ហើយអាជ្ញាធរថៃអះអាងថាចំនួនអ្នកស្លា.ប់ និងរបួសអាចនិងកើនឡើងច្រើនជាងនេះ៕

បាតុភូតព្រះអាទិត្យបាំងឆ័ត្រនារដូវវស្សាដ៏កម្រ បានបង្ហាញខ្លួនឡើងនៅប្រាសាទអង្គរវត្ត

0

តើអាចជាប្រផ្នូលល្អសម្រាប់កម្ពុជា ឬមួយយ៉ាងណា? បាតុភូតធម្មជាតិដ៏ស្រស់ស្អាត និងអស្ចារ្យមួយបានលេចឡើងឲ្យឃើញច្បាស់ពីទស្សនីយភាពព្រះអាទិត្យបាំងឆ័ត្រនារដូវវស្សានៅលើទឹកដីអង្គរ ខេត្តសៀមរាប ធ្វើឲ្យមនុស្សជាច្រើននឹកគិតទៅដល់រឿងអបិយជំនឿ ថាវាអាចជាសញ្ញាល្អណាមួយសម្រាប់ប្រទេសកម្ពុជាមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1YR8U8avZIm_575tohIjaNEKEBwxv_RsRG83k600a301viz6bS13ylcobR1mDUxC__3fWgSX4Y-D_FVaSq8h855USI1OgvRLbD_Q1UDwmZ_jyiXv-Xw8m-hG3ub8-zb1Z_5XhQ4Rs50k3p7QgwzkOBTk9p18pevFMcJ6LWjMaoAAwxKFv4F-XtC2EYSzO/s610/photo_2025-07-30_13-25-46.jpg

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សារា កាលពីថ្ងៃអង្គារ ទី២៩ ខែកក្កដា បានបង្ហាញរូបភាពប៉ុន្មានសន្លឹកនៅក្នុងបរិវេណនៃប្រាសាទអង្គរវត្ត ជាមួយនឹងសំណេរថា៖ «បាតុភូតធម្មជាតិដ៏អស្ចារ្យ ព្រះអាទិត្យបាំងឆ័ត្រនៅប្រាសាទអង្គរវត្តនារដូវវស្សាហាក់ផ្តល់ពរជ័យដល់ព្រះរាជាណាចក្រកម្ពុជា»។

អាជ្ញាធរជាតិអប្សារាក៏បានឲ្យដឹងថែមទៀតថា ព្រឹត្តិការណ៍ធម្មជាតិនៃព្រះអាទិត្យបាំងឆ័ត្រនារដូវវស្សាលើកំពូលប្រាង្គប្រាសាទអង្គរវត្ត ដែលជាទីតាំងសក្ការបូជាដ៏ស័ក្តសិទ្ធិ ជាអត្តសញ្ញាណជាតិ និងជាដួងព្រលឹងជាតិខ្មែរ ហាក់ដូចជាសក្ខីភាពរបស់ដួងព្រលឹងបុព្វបុរសខ្មែរ ចូលរួមអបអរសាទរជាមួយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបាននូវបទឈប់បា.ញ់ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់វីរកងទ័ពជួរមុខ ព្រមទាំងប្រជាជនខ្មែរគ្រប់រូប រួបរួមគ្នាជាធ្លុងមួយក្នុងបុព្វហេតុការពារជាតិមាតិភូមិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZvYui6HoL2tGzvAagzlwrd7dlYwVcBZ0_spfaVDHEVo9TZ1-QYYApaf-TZQd9hzYBu9gKQzgoiAKO8HzgD-2QoLyeRiTc5dtVbJmpeIzpC9Ik8XVt0GfXaK_odm1Ovmbc0Hd-59WMZgqI5SB6OCYF8dMhsGPZBqiB_dd-KhM6Kl9gHzO2JSPS_JN7Cfux/s1280/photo_2025-07-30_13-25-45.jpg
ជាមួយនឹងការបង្ហោះនេះ មហាជនជាច្រើនបានបង្ហាញពីការយល់ឃើញខុសៗគ្នាថា ដោយផ្អែកលើអបិយជំនឿបានលើកឡើងជាការសន្និដ្ឋានថា បាតុភូតនេះ ជាសញ្ញាបង្ហាញថាប្រទេសជាតិនឹងបានសុខសាន្តត្រាណ ជៀសផុតពីឧបទ្រពចង្រៃ។ រីឯបើតាមជំនឿអ្នកស្រុកខ្លះទៀតដែលគេនិយាយតៗថា ព្រះអាទិត្យបាំងឆត្របែបនេះជាប្រផ្នូលមិនល្អទេ អាចជាមានលោកធំណាមួយធ្លាក់បុណ្យស័ក្តិ ឬស្រុកទេសកើតកលិយុគ ឬវិបត្តិទុរ្ភិក្ស អសន្តិសុខជាដើម។

ទោះជាយ៉ាងណា ក៏នៅមានមហាជនជាច្រើនសន្និដ្ឋានថាវាជារឿងល្អ ដោយពួកគាត់បានលើកឡើង និងបួងសួងយ៉ាងដូច្នេះថា៖ «កម្ពុជាមួយនេះ មិនត្រឹមតែមិត្តអន្តរជាតិស្រឡាញ់អាណិតទេ សូម្បីតែធម្មជាតិក៏ស្រណោះមេត្តាដែរ។» «សូមឲ្យសត្រូវវិនាសខ្ចាត់ខ្ចាយ» «សូមឲ្យកម្ពុជាមានតែសន្តិភាព ការអភិវឌ្ឍន៍ និង រីកចម្រើន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiL9xWSg2d-28QZR3awCyySsKxzfun5sjyyFZ9eetLjL_I5KvfXlPq57xbAB9_7tjgEGEhXl8GB4jJzk4R0Lvl5G3bzHg2JaStEVSMHiQSsYQXNe0EnVixscRYboAqLLvN-eKm7iFMwQP4jlOUYNIm2jFpC8KY7l2RcuVVTyZKa4HJ6SUbsW-YNarzpQGr/s1280/photo_2025-07-30_13-25-43.jpg

គួរជម្រាបថា ព្រះអាទិត្យបាំងឆ័ត្រ គឺជាកាំរស្មីរបស់ពន្លឺព្រះអាទិត្យត្រូវបានជះចាំងមកចំដុំពពកទឹក រួចក៏ឆ្លងកាត់បំណែកនៃទឹកដ៏សែនតូចឆ្មាជាទីបំផុត ដែលញ៉ាំងឲ្យបែកចែងចាំងជាពន្លឺកាំរស្មីមានប្រាំបីពណ៌ល្អស្អាត ដែលភាសាបច្ចេកទេសរបស់អ្នកវិទ្យាសាស្រ្តហៅថា បាតុភូត Halo។ វាតែងកើតឡើងពីពពកស្បៃ ដែលជាញឹកញាប់គេឃើញវាកើតមានជាសញ្ញាមុនពេលព្យុះខិតជិតមកដល់៕

ស្ថានភាពដ៏គួរឱ្យស្រណោះរបស់ស្វាមី សាន់ឆាយ បន្ទាប់ពីភរិយាស្លា.ប់៥ ខែ

0

DJ Koo ប្តីជនជាតិកូរ៉េរបស់តារាសម្តែងតៃវ៉ាន់ Barbie Hsu ឬទស្សនិកជននិយមហៅថា សាន់ឆាយ បានធ្វើឱ្យទស្សនិកជនមើលហើយស្រណោះយ៉ាងខ្លាំងបន្ទាប់ពីគេបានឃើញរូបភាពលោកទៅលេងផ្នូររបស់ប្រពន្ធខ្លួនស្ទើរតែរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD0SGPmiZHULL4p7Z20av3V543WuSTqUyIh7JtuI71RtIPwT2Dadoyhmo-jdJiqb_FUry2qzFhLDkSp71CNJKkONb_ok95BwcKwvYcqYOhhTyXsrdHFHVSarxYMkOvLSKBadgoQmuO8csCJU4PVlchxK131EUoKn_d0I0LQ2r0Pt_y_qfyc3iy6ND-2v_p/s803/image_2025-07-29_17-01-43%20(3).png

កាលពីខែកុម្ភៈ ឆ្នាំ២០២៥ តារាសម្ដែង តៃវ៉ាន់ Barbie Hsu បានទទួលមរណភាពភ្លាមៗ ដោយសារជំងឺរលាកសួតអំឡុងពេលធ្វើដំណើរទៅប្រទេសជប៉ុន។ មរណភាពរបស់ Barbie Hsu ធ្វើឱ្យមហាជនភ្ញាក់ផ្អើល។ ជាមួយគ្នានេះដែរ ស្វាមីបច្ចុប្បន្នរបស់ Barbie Hsu ដែលជាតន្ត្រីករកូរ៉េ DJ Koo ក៏បានបាត់បង់កម្លាំងចិត្តបន្ទាប់ពីការស្លាប់របស់ភរិយា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSQ7edKPF1Te9xXyGg9jtzHODnohprAZw2gUSHwUJhHVD1zN0_gXZFoubKktYR9UlcGPQr8-sWZjybLxWWY27jTChoVaJ9Xk3rp9qD_YEQkGMsBo0v7vqYG1f_1ly7DFSZEDo1dTIPlWjN41aU0MxXeVssP8xlYb4jhV0_aMhSolzfhqAIBd7G787ptSC5/s1294/image_2025-07-29_17-01-40%20(2).png
កាលពីពេលថ្មីៗនេះមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបង្ហាញពីស្ថានភាពជំងឺរបស់ DJ Koo បានធ្វើឱ្យមនុស្សជាច្រើនខូចចិត្ត។ DJ Koo ត្រូវបានគេនិយាយថាបានទៅលេងទីបញ្ចុះសព Jinbaoshan នៅទីក្រុង New Taipei កោះតៃវ៉ាន់ ជាកន្លែងដែល Barbie Hsu សម្រាកនៅទីនេះស្ទើរតែរាល់ថ្ងៃក្នុងរយៈពេល ៥ខែកន្លងមកនេះ។សាក្សីបាននិយាយថា DJ Koo បានបន្តស្នាក់នៅក្បែរផ្នូរ ទោះបីជាមានភ្លៀងធ្លាក់ខ្លាំង និងកំដៅខ្លាំងក៏ដោយ។
អ្នកប្រើប្រាស់បណ្តាញសង្គមក៏បានបង្ហោះរូបថតរបស់ DJ Koo អង្គុយតែម្នាក់ឯងនៅលើកៅអីបត់ផងដែរ។ ស្បែកខ្មៅស្រអាប់របស់លោកបានបង្ហាញសញ្ញានៃការចំណាយពេលច្រើននៅខាងក្រៅពេលទៅមើលផ្នូររបស់ Barbie Hsu បន្ទាប់ពីនាងស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9-zA9jld0stDaNnBHWm2HLDIFg4GwZKR25oPdFrW1JcA_tiRfHVUQ25O_4WYC_uN1HX0Gt53C5hpV11kAgyo964hv58KCYeFyM8An_qxXViaHAWJ3SCWyMlZnYDaGYxy_Ouowjb3aIBnQyGyKt6-pifVmdunw4Z4-L-vH1vT4UiJpRnHBFN4Pvp7O9aVe/s1920/image_2025-07-29_17-01-41.png

នៅក្នុងខែកុម្ភៈ បន្ទាប់ពីព័ត៌មាននៃការស្លាប់របស់ Barbie Hsu ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា DJ Koo មានការសោកសៅ។ លោកមិនបានទទួលទូរសព្ទណាមួយពីគ្រួសារ ឬមិត្តភ័ក្តិរបស់ខ្លួន ហើយក៏គ្មានអ្នកណាដឹងថាលោកនៅទីណាដែរ។ មកដល់ពេលនេះ DJ Koo បានផ្អាករាល់សកម្មភាពសិល្បៈ និងចូលនិវត្តន៍ដើម្បីកាន់ទុក្ខភរិយា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCYhaUjb70I3EdTjoRU0Wtm-YNZEEtvD95gJ34SmeMUsGe7U7K0ABy_WVSJcSDubU806-nEP3gWoFPb6btbCRtD5uKkeyGqXr3vhKxFFPDPtn2VzE9imnuiSdErffQZoRE1KxOJ1d7v6IEAXtY2FerbgmxGFNFuAgiHlzL0tgMk2s6Sh0L1_uSmN-VJapp/s700/image_2025-07-29_17-01-40.png

ក្នុងលិខិតមរណទុក្ខរបស់ភរិយា DJ Koo បានបញ្ជាក់ថា៖ «ពេលនេះខ្ញុំឈឺចាប់យ៉ាងខ្លាំង អារម្មណ៍ថាបេះដូងខ្ញុំឈឺចាប់ណាស់ ខ្ញុំលែងមានកម្លាំង ឬចង់និយាយអ្វីទៀតហើយ។
ពេលវេលាដែលខ្ញុំចំណាយជាមួយ Barbie Hsu គឺមានតម្លៃខ្លាំងណាស់ ជាអំណោយក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំជឿថាបេសកកម្មចុងក្រោយរបស់ខ្ញុំគឺការពារគ្រួសារដែល Barbie Hsu ស្រលាញ់ខ្លាំងណាស់»។ DJ Koo ត្រូវបានគេរាយការណ៍ថាស្រកអស់១២គីឡូក្រាមដោយសារទុក្ខសោកនៃការស្លាប់របស់ភរិយា។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានបង្ហាញថា DJ Koo បានទៅការិយាល័យអចលនទ្រព្យមួយនៅជិតទីបញ្ចុះសព Jinshanbao ប្រហែល ២ ខែមុន ដើម្បីរកមើលផ្ទះនៅក្បែរនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaGLXsr8qErEYNwCrBoe4jNo3OhTxCvBMM2UqRjC2hs2vPLtKMk9ctgh2kOB6esyOKE7T_IrFzEK-AScaFZPdRN_cRlDZkc_UvdEQbetkhNh4wnagXowbq9p9QRjYN5SeznEBOHmYo72ncn9IUcib7tN-l9Xwfejc8HGeMMs55rCcTByCdc8BcPuWeQ5g_/s920/image_2025-07-29_17-01-42%20(2).png

Barbie Hsu និង DJ Koo បានជួបគ្នាដំបូងក្នុងឆ្នាំ ១៩៩៨។ ពួកគេបានណាត់ជួបគ្នាប្រហែលមួយឆ្នាំ មុនពេលបែកគ្នាដោយសារតែការរឹតបន្តឹងរបស់ក្រុមហ៊ុន។ក្នុងឆ្នាំ ២០១១Barbie Hsu បានរៀបការជាមួយអ្នកជំនួញ Wang Xiaofei ខណៈដែល DJ Koo បានជ្រើសរើសនៅលីវ។ បន្ទាប់ពីការលែងលះរបស់តារា DJ Koo និង Barbie Hsu បានជួបគ្នាជាថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcdhBoOnJmzh8wShyphenhyphenXdsWaWjyjca6MjgK9ku5IujcJnYuVI8j9KXkTzKqAz_M_a_mF7SeAzkiOc6gfu5Ht644rFSEPwQ8lssjBjHEqgOV4S418TcyxHlM2omPTc4Gj8QnHeSWgeR6BHw7klQoOP9xQlt2uqrkL9LZ4Ri8RWNMWptViVeH6r5KpqqGn-Eck/s920/image_2025-07-29_17-01-42.png
អ្នកទាំងពីរបានសម្រេចចិត្ត «រៀបការ» នៅឆ្នាំ ២០២២ បញ្ចប់នីតិវិធីចុះបញ្ជីអាពាហ៍ពិពាហ៍ និងរៀបចំពិធីតូចមួយដោយមានការចូលរួមពីគ្រួសារទាំងពីរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Barbie Hsu ស្ទើរតែមិនដែលបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កម្សាន្ត។ នាងផ្តល់អាទិភាពដល់ជីវិតគ្រួសារដ៏សុខសាន្តជាមួយស្វាមីជនជាតិកូរ៉េរបស់នាង៕