កាលពីថ្ងៃទី ១១ ខែកញ្ញា ស្ទូឌីយ៉ូរបស់ Yu Menglong បានប្រកាសយ៉ាងក្រៀមក្រំជាផ្លូវការ អំពីមរណភាពរបស់តារាប្រុសរូបនេះដែលលាអ្នកគាំទ្រជារៀងរហូតក្នុងវ័យ៣៧ឆ្នាំ។ ការចាកចេញភ្លាមៗរបស់ Yu Menglong បានធ្វើឱ្យឧស្សាហកម្មកម្សាន្តទាំងមូលមានទុក្ខ ហើយអ្នកក្នុងចង្កោមសិល្បៈបានបង្ហោះរំលែកទុក្ខជាបន្តបន្ទាប់ក្នុងនោះក៏មានតារាសម្តែងល្បីឈ្មោះ Dilraba Dilmurat ។
.png)
បន្ទាប់ពីការស្លាប់របស់ Yu Menglong ស្ទូឌីយ៉ូរបស់លោកមិនបានផ្តល់ការពន្យល់លម្អិតអំពីមូលហេតុដែលតារាសម្តែងរូបនេះធ្លាក់ពីលើអគារនោះទេ ហើយមូលហេតុនៃការធ្លាក់នេះបានក្លាយជាការចាប់អារម្មណ៍របស់សាធារណជន។ យោងតាមព័ត៌មានលំអិតដែលចេញផ្សាយដោយ paparazzi មានឈ្មោះថា «Jiang Xiaoyan» Yu Menglong បានញ៉ាំអាហារពេលល្ងាចជាមួយមិត្តភក្តិ ៥ ទៅ ៦នាក់នៅផ្ទះមិត្តភក្តិនៅល្ងាចថ្ងៃទី ១០ខែកញ្ញាហើយឧបទ្ទវហេតុបានកើតឡើងនៅព្រឹកបន្ទាប់។ ដូច្នេះតើមិត្តទាំងនេះជានរណា?.png)
អ្នកដឹកនាំរឿង Cheng Qingsong អ្នកដឹកនាំរឿង Fang Li និងតួសម្តែង Gao Taiyu សុទ្ធតែបាននិយាយចេញមក ដោយបដិសេធថាមិនបានទទួលទានអាហារពេលល្ងាចជាមួយ Yu Menglong នៅយប់នោះ ប៉ុន្តែអ្នកនិពន្ធរឿង Ji Guangguang ឬ មិនឆ្លើយតប ហើយសកម្មភាពជាបន្តបន្ទាប់បានធ្វើឱ្យមានការសង្ស័យពីអ្នកនិយមលេងអ៊ីនធឺណិត។ មានការលើកឡើងថា Yu Menglong បានចាកចេញពីទីតាំងនៅ Sunshine East ហើយ Ji Guangguang បានបង្ហោះ Status យ៉ាងច្បាស់ថាលោករស់នៅក្នុងសហគមន៍នោះ។.png)
លោកក៏បានបញ្ចេញរូបភាព ប៉ុន្តែបន្ទាប់ពីគណនីរបស់លោកត្រូវបានលាតត្រដាង រូបថតទាំងអស់នេះត្រូវបានលុបចេញ។ Ji Guangguang ក៏បានបញ្ចេញរូបថតខាងក្នុងនៃផ្ទះរបស់ខ្លួនហើយរចនាបថបង្អួចគឺស្រដៀងនឹងរូបថតដែលមាននៅលើគេហទំព័រ។ នៅថ្ងៃទី៤ ខែកញ្ញា Ji Guangguang បានបង្ហោះសារ។ អាវដែលលោកពាក់គឺស្រដៀងនឹងអាវដែលបុរសពាក់ពណ៌សនៅកន្លែងកើតហេតុ រួមទាំងទម្រង់ចំហៀងរបស់លោក។
.png)
យ៉ាងណាមិញ Ji Guangguang បានលុបរូបថតនោះភ្លាមៗ ដែលជាការចាប់អារម្មណ៍ខ្លាំងណាស់។ អ្វីដែលកាន់តែឆ្ងល់នោះគឺ Ji Guangguang បានលុបរូបថតទាំងអស់ក្នុងគណនី ហើយកំណត់គណនីផ្សេងទៀតទៅជាឯកជន។ ទោះបីជារកឃើញក៏ដោយក៏ គណនីស្ថិតក្នុងស្ថានភាពត្រូវបានបិទ។ បើប្រៀបធៀបជាមួយសកម្មភាពច្បាស់លាស់របស់ Cheng Qingsong និងអ្នកដទៃ សកម្មភាពរបស់ Ji Guangguang មានភាពងឿងឆ្ងល់។.png)
អ្នកនិយមលេងអ៊ីនធឺណិតក៏បានរកឃើញថាអ្នកនិពន្ធរឿងរូបនេះមាននាឡិកា Rolex ជាច្រើនដែលត្រូវនឹងការពិពណ៌នារបស់ paparazzi ដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភាគច្រើនពិបាកក្នុងការមិនគិតច្រើនពេកអំពីចលនានេះ។ ទោះបីជាយ៉ាងណាក៏ដោយ ដ្បិតតែអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនសង្ស័យច្រើនអំពីបញ្ហានេះ ប៉ុន្តែការពិតយ៉ាងណាមានតែរង់ចាំការស៊ើបអង្កេតជាផ្លូវការ៕










