ប្រទេសថៃ ៖ គម្រោងបើកព្រំដែនកម្ពុជា-ថៃមួយចំនួនឡើងវិញសម្រាប់ដឹកទំនិញបានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ ពលរដ្ឋថៃភាគច្រើនពុំគាំទ្រការបើកព្រំដែនទេដើម្បីទប់ស្កាត់កុំឱ្យនាំចេញទំនិញថៃមកកម្ពុជា ហើយពួកគេនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថ្មី ដោយសារបារម្ភពីការបាត់បង់អធិបតេយ្យ ។ ប៉ុន្តែប្រធានសមាគមពាណិជ្ជកម្មខេត្តចាន់បុរីមានមតិផ្ទុយពីនេះថា ការបើកព្រំដែនជាមួយកម្ពុជាសម្រាប់ដឹកទំនិញនឹងមិនធ្វើឱ្យថៃបាត់បង់អធិបតេយ្យទេ ពលរដ្ឋគួរយល់ពីផលប៉ះពាល់ពាណិជ្ជកម្ម និងទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNC3rktHyWzEgqIdcNxJOMWjmU6XwE0_EzQCi9Ne8Ru57e8zg3aVc3CKTHB2s3pSwB14zKx4GqPyyKHwu5t_TcK-yU9uJoNUjfqJiocWg7n2xdgeC9nqdkAEvipyleKMqo13i7oZe1LnV1cKr5OlfpFYu2Edv2kvEJ2XJ93K3BSbt4TBJc2TP9UWUVAlP-/s1000/image_2025-09-11_16-19-58.png

ប្រធានសមាគមពាណិជ្ជកម្មខេត្តចាន់បុរីចង់ឱ្យពលរដ្ឋថៃដែលមានគំនិតជ្រុលនិយមយល់ពីព្រំដែននៅខេត្តចាន់បុរី និងខេត្តត្រាត គឺតំបន់នេះគ្មានជម្លោះ ឬប្រយុទ្ធគ្នាខ្លាំងក្លាទេ ។ ការបិទព្រំដែនកម្ពុជា-ថៃធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្ម និងទេសចរណ៍ រីឯពលរដ្ឋខេត្តចាន់បុរីបង្ហាញក្តីរីករាយ បើប្រទេសទាំងពីរបើកព្រំដែនដឹកទំនិញដើម្បីដោះស្រាយវិបត្តិ ប៉ុន្តែពលរដ្ឋខេត្តចាន់បុរីថា មិនទុកចិត្តកម្ពុជា ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvkNipydwItB5m08_lgtpgwH0qcYX1PbwDLqvJmwb1_roECcUT0_0ty1qBfOU_kl7h3crDqFr2-VIcUD-P3v0LIme-XGrhZRpCtUkQXSa5oooDQ0kGBSh0PvPvNrQMh8jpuMrLcYX-uwA7GBgWNEeqeu-BzT317a2GXNvMTvVYYCG4q2nd4crQvrvgVAK2/s1280/photo_2025-09-13_13-55-15.jpg

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក រ័ត្នថាវិត តាំងកៀតពេជ្រ ប្រធានសមាគមពាណិជ្ជកម្ម និងទេសចរណ៍ព្រំដែនកម្ពុជា-ថៃប្រចាំខេត្តចាន់បុរី បាននិយាយពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពលើកិច្ចព្រមព្រៀងជាច្រើន ក្នុងនោះក៏មានការបើកព្រំដែនមួយចំនួនដើម្បីកាត់បន្ថយផលប៉ះពាល់អាជីវកម្ម និងការដឹកទំនិញឆ្លងដែន ។ ថៃគ្រោងបើកព្រំដែនខេត្តចាន់បុរី និងខេត្តត្រាតមុនគេសម្រាប់ដឹកទំនិញដោយសារជម្លោះពុំធ្ងន់ធ្ងរ និងគ្រោងបើកព្រំដែននៅខេត្តផ្សេងទៀត ប៉ុន្តែពលរដ្ឋថៃប្រឆាំងដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF0efiJyOdwI2N5BVFCrfQ763j0-hGAjSeddNDvTzcXHTI4vel8vZZAmXfyd17jAE6DJXFF9g0PuFD4sr2lUPy60DaN-WcGM4k777iAabtkXPQv0GGwQHOhk8PZdbLwQtYWMUbXEmvgOIDkAFWfqkp6eZ7_QGAdNBvHp3I40RrBDfiwD3CqM1Y7n0oO_VG/s1280/photo_2025-09-13_13-55-15%20(2).jpg

លោកយល់ថា វាជាជោគជ័យមួយដែលភាគីទាំងពីរបានជជែកជាច្រើនប្រធានបទ សំខាន់ការបើកព្រំដែន ។ យើងត្រូវទទួលស្គាល់ថា ខេត្តចាន់បុរី និងខេត្តត្រាត ពុំមែនជាតំបន់មានជម្លោះ ឬប្រយុទ្ធគ្នាខ្លាំងក្លាទេ កម្ពុជា-ថៃមានទំនាក់ទំនងល្អជាមួយគ្នាយូរហើយនៅខេត្តទាំងពីរ ទាំងផ្នែកសន្តិសុខ និងឯកជន ។ លោកចង់ឱ្យពលរដ្ឋថៃនៅខេត្តផ្សេងយល់ពីហេតុការណ៍ជម្លោះខ្លាំងនៅបណ្តាខេត្តព្រំដែនភាគឦសានដែលទទួលខុសត្រូវដោយកងទ័ពភូមិភាគ២ និងជម្លោះប្រាសាទព្រះវិហារកាលពីឆ្នាំ២០១១ គឺខេត្តភាគខាងកើតពុំបានបិទព្រំដែនទេ ព្រំដែនបើកធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_VmhnRMxfzpTntP3wi8J1R0cOUSewNKA9RzKfTsqAFG2DaQwri1zAEOKdIXALJv6vLc_ffnnjyQRZrPE4nYviqttwh7ovDZF_E-vlFnEJcGddEmz05hXQ1TRLwkzkM8iORll9gn1XHLAPsJtkcIKUat3vPMQxCSjlPUdbLBdngxJwk5pH5P4PHajJ2Ba/s1024/image_2025-09-11_16-19-56.png

ហេតុនេះ ការបើកព្រំដែនដឹកទំនិញនឹងមិនធ្វើឱ្យថៃបាត់បង់អធិបតេយ្យទេ ប៉ុន្តែពលរដ្ឋថៃប្រឆាំងការបើកព្រំដែនដោយសារខឹងសម្បារកម្ពុជា ។ យើងត្រូវបែងចែកឱ្យដាច់ពីគ្នា បច្ចុប្បន្ន ខេត្តចាន់បុរី និងខេត្តត្រាត បានរងផលប៉ះពាល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ជាពិសេស ប៉ះពាល់ផ្នែកកសិកម្ម សូមពលរដ្ឋនៅខេត្តផ្សេងយល់ពីផលប៉ះពាល់ទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaHVKQ9PLRqf7uKfub6h7x9pWPywCKK7DfyEZc0MfrsdgGJSXEII5NL0IPMpQJlXR7KUzDlOjvEbTmwBS0pQsBSJmuKGSVFa1-MaUi_9kp4ASCMwoAS1M0vVrMRvtVpQZJfD7WSOv7cN9hQrf4Ho32-1k3H6K6_UNnsXZdGOCGCoJbot_qrnsO54Cb8K_Q/s1024/image_2025-09-11_16-19-58%20(2).png

ចំណែកលោក អុគ្រីត វង្សថងសាលី ប្រធានសភាពាណិជ្ជកម្មខេត្តចាន់បុរីនិយាយថា លទ្ធផលកិច្ចប្រជុំ GBC កម្ពុជា-ថៃ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ គឺក្រុមហ៊ុនឯកជនគាំទ្រកងទ័ព និងរដ្ឋាភិបាលថ្មី ដែលគ្រោងបើកព្រំដែននៅខេត្តចាន់បុរី និងខេត្តត្រាត ដើម្បីកាត់បន្ថយផលប៉ះពាល់អាជីវកម្ម ។ សភាពាណិជ្ជកម្មខេត្តចាន់បុរីគាំទ្រការបើកព្រំដែន ប៉ុន្តែចង់ឱ្យរដ្ឋាភិបាលថ្មីប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនឱ្យខ្លាំងជាងនេះ ដោយប្រកាន់គោលជំហរការពារសន្តិសុខជាតិជាចម្បង និងច្បាស់លាស់មុនពេលបើកព្រំដែន ។ វានឹងផ្តល់ទំនុកចិត្តដល់ម្ចាស់អាជីវកម្មថា នឹងគ្មានជម្លោះកើតឡើងទៀត ក្រោយការបើកព្រំដែនឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAj9OvFlQ7p3t-BplGRC1Tid-WKfNF59k4t6xQD6ilx3ikMMLeFJjoaUFpH08_bGRnEd6H2GKFQfXZDSxQr3lZfnuViM4paoN2j4t_rb5IDKWfTJoMJMlawF50GmRRXWBdQ4ZXqV_jRhdfBxOYsVRgUs8EudDTam5Ubnizbh7KcnDPN6YPs_V8cdGTsnQ1/s1280/image_2025-09-11_16-19-57%20(2).png

លោក ស៊ុមឃិត នៀមចាន់ អាយុ៦៤ឆ្នាំ ពលរដ្ឋរស់នៅស្រុកសយដាវ ខេត្តចាន់បុរី រីករាយបើបើកព្រំដែន ដើម្បីទទួលយកពលករខ្មែរមកធ្វើការ ។ នៅស្រុកសយដាវ ខ្វះពលករខ្មែរបេះផ្លែមៀន ពីព្រោះពលករខ្មែរមានជំនាញបេះមៀនជាងពលករថៃ ឬពូកែបេះជាងពលករប្រទេសផ្សេងៗ បើព្រំដែនបើកពិតមែននឹងជួយស្តារសេដ្ឋកិច្ច ។ ប៉ុន្តែលោកពុំជឿកម្ពុជានឹងដកអាវុធទេ គ្រាន់តែដកថយខ្លះប៉ុណ្ណោះ លោកចង់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាខ្វះពលករធ្វើការជាមុន រីឯបញ្ហាការគ្រប់គ្រងនយោបាយ ឬកងទ័ព ត្រូវឱ្យកងទ័ពចាត់ការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicY0Tfdi0Mqc9TgPjzMQp7AQz927biEX2MGtnVwYpN3c3T5SjjrOJebIkOi_qEjiw-Tb9vEEcE0PX0eTePnsh5bLTrCPoDk02f4yTEjePtVvxNlSTZ95Hs9aUoVM5kW8xTAyozvceb7ZwmERaBVSpl9w6KM48iRYElhP2R93adfZWYVMPDMmEGPgPDomqE/s1024/image_2025-09-11_16-19-57.png

គួរបញ្ជាក់ថា ភាគីចង់បើកព្រំដែនឡើងវិញ គឺថៃ ប៉ុន្តែលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិបែរជាប្រាប់ពលរដ្ឋថា ថៃមិនចង់បើកព្រំដែនទេ ប៉ុន្តែដោយសារជប៉ុនសំណូមពរ ។ លោកនិយាយបែបនេះដើម្បីកុំឱ្យពលរដ្ឋស្តីបន្ទោស ព្រោះកន្លងមក លោកប្រកាន់គោលជំហរពុំបើកព្រំដែនដាច់ខាត រីឯពលរដ្ឋខ្មែរមិនចង់បើកព្រំដែនពេលនេះទេ ទោះជាជប៉ុនសំណូមពរក៏ដោយ ពីព្រោះបច្ចុប្បន្ន ទំនិញកម្ពុជាកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ក្រុមហ៊ុនក្នុងស្រុកអាចផលិតទំនិញជាច្រើនប្រភេទ រួមទាំងចំណីអាហារដោយពុំចាំបាច់នាំចូលពីប្រទេសជិតខាង ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឈប់ទិញទំនិញថៃទៀតហើយ ។