Home Blog Page 368

កាន់តែខ្លាំងដៃ! អាជ្ញាធរថៃគំរា.មបញ្ជូនកម្លាំងសមត្ថកិច្ចមកបង្ក្រាបពលរដ្ឋខ្មែររុះរើបន្លាលួសដែលកងទ័ពថៃដាក់លើដីខ្មែរ

0

កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពថៃប្រដាប់ដោយអាវុធបានបំពានចូលទឹកដីកម្ពុជាដើម្បីព័ទ្ធយកដីពលរដ្ឋនៅព្រំដែនភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវបានពលរដ្ឋកម្ពុជាប្រឈមមុខយ៉ាងរឹងមាំដោយមានការការពារពីកងកម្លាំងប្រដាប់អាវុធកម្ពុជា ។ ពលរដ្ឋកម្ពុជាបានប៉ះពាក្យសម្តីធ្ងន់ៗជាមួយកងទ័ពឈ្លានពានថៃ និងវាយកម្ទេ.ច រុះរើបន្លាលួសចេញ ថែមទាំងបណ្តេញកងទ័ពឈ្លានពានថៃចេញពីទឹកដីកម្ពុជាផងដែរ ។

ការប៉ះពាក្យសម្តីគ្នារវាងពលរដ្ឋកម្ពុជា និងកងទ័ពឈ្លានពានថៃ ត្រូវបានសារព័ត៌មាននានារបស់ថៃផ្សព្វផ្សាយចោទប្រកាន់ពលរដ្ឋនៅភូមិព្រៃចាន់បង្កចលាចល និងរារាំងការរាយបន្លាលួសរបស់កងទ័ពថៃ ។ ក្រោយការផ្សព្វផ្សាយព័ត៌មាននេះ នៅថ្ងៃទី១៧ ខែកញ្ញា អភិបាលខេត្តស្រះកែវ លោក បរិញ្ញា ផូធិសាត់ គំរាមថា នឹងបញ្ជូនកម្លាំងសមត្ថកិច្ចមកបង្ក្រាបពលរដ្ឋខ្មែរដែលរុះរើបន្លាលួសនៅព្រំដែនខេត្តស្រះកែវ ។

នៅថ្ងៃទី១៧ ខែកញ្ញា លោក បរិញ្ញា ផូធិសាត់ អភិបាលខេត្តស្រះកែវ រួមទាំងអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធបានធ្វើដំណើរមកទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា តាមស្ពានមិត្តភាពកម្ពុជា-ថៃ ទល់មុខច្រកព្រំដែនបានឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដើម្បីប្រជុំជាមួយអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី និងមន្ត្រីកម្ពុជា ។

ការចូលរួមកិច្ចប្រជុំនេះ គឺក្រោយពីលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបញ្ជាឱ្យអភិបាលខេត្តស្រះកែវពិភាក្សាបញ្ហាព្រំដែនជាមួយកម្ពុជា ក្រោយពីកងទ័ពឈ្លានពានថៃយកបន្លាលួសមករាយនៅព្រំដែនភូមិណងញ៉ាកែវ ឃុំណូនម៉ាកនុម ស្រុកខូកស៊ូង ខេត្តស្រះកែវ ប៉ុន្តែត្រូវបានពលរដ្ឋកម្ពុជារុះរើបន្លាលួសចេញកាលពីថ្ងៃទី១៦ ខែកញ្ញា ។

នេះជាការប្រជុំលើកទី១ ក្រោយពីអភិបាលខេត្តស្រះកែវ លោក បរិញ្ញា ផូធិសាត់ បានផ្ញើលិខិតមកកាន់អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីឱ្យបណ្តេញពលរដ្ឋខ្មែរចេញពីភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាប់ព្រំដែនភូមិណងចាន់ ឃុំណូនម៉ាកនុម ស្រុកខូកស៊ូង ខេត្តស្រះកែវ) ដោយចោទប្រកាន់ពលរដ្ឋខ្មែរល្មើសចូលទឹកដីថៃ ។

អភិបាលខេត្តស្រះកែវគំរាមថា បើពលរដ្ឋខ្មែរនៅតែបន្តរុះរើបន្លាលួស និងរារាំងកងទ័ពថៃ លោកនឹងបញ្ជូនកម្លាំងសមត្ថកិច្ចមកបង្ក្រាបដើម្បីឱ្យតំបន់ព្រំដែនមានសណ្តាប់ធ្នាប់មុនថ្ងៃទី២៦ ខែកញ្ញា ដែលថៃត្រៀមបញ្ជូនកងទ័ពមកចាត់ការបញ្ហាព្រំដែនក្នុងពេលជាមួយគ្នា ៕

ឌី សូនីត្តា រម្លឹកពីការពរពោះមានជំងឺច្រើនមុខរួមទាំងវិបត្តិផ្លូវចិត្ត ប៉ុន្តែអាចស៊ូទ្រាំបាន

0

តារាសម្តែង ឌី សូនីត្តា បានចែករំលែកកម្រងវីដេអូនៃការពរពោះកូនដំបូងរបស់ខ្លួនជាមួយនឹងស្ថានភាពដ៏លំបាកហើយក្រុមគ្រូពេទ្យមិនជំរុញឱ្យនាងមានកូននៅក្នុងកំឡុងពេលមានវិបត្តិផ្លូវចិត្តរួមទាំងជំងឺជាច្រើនទៀតព្រោះវាអាចប្រឈមនឹងគ្រោះថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0zS5UKRW_DiN8x8CVB4Ggy_1HLQ9YrBqFuJEjDEghUEdecpWorKqsQUMTJIYh2SD89y2G3NmUhi2JaY1slPOdyGhP0hhbyPCxImeFWpP__53Icnaxiqy2YOoW_lK7GwHJFtRyXCIqA9Jnez1iUZ1KA4KFePFosa5mZOCnt2Tj6WqIv4r5MC5yfq1EQtIF/s2048/image_2025-09-17_14-09-24.png

បំពេញតួនាទីជាម្តាយផង ឪពុកផង តារាសម្តែង ឌី សូនីត្តា ពុំធ្វើឱ្យកូនស្រីបណ្តូលចិត្តតែមួយលំបាកនោះទេ ដោយផ្តល់នូវសេចក្តីស្រលាញ់ការមើលថែយ៉ាងដិតដៅនិងរស់នៅពោរពេញដោយសុភមង្គលជាមួយគ្នា។ កូនស្រីរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ គឺកាន់តែស្រស់ស្អាតនិងវៃឆ្លាតគួរឱ្យស្រលាញ់។ ការរីកធំធាត់របស់កូនស្រីគឺពិតជាធ្វើឱ្យ ឌី សូនីត្តា ជាម្តាយសប្បាយចិត្តខ្លាំងសមនឹងអ្វីដែលនាងពុះពារកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgteIyReJGL4qJrdQ1zqjMIzNgbOOIABimvvA_kPNyfuxUjyiHuqGO8wjuHdiwVEY6omrFTiE0EIpjjVFjmerfEYTOAkJYM1cC9FdmGxseVYe1SsWyGOG00q-7cSOAJK5Mu5jdTGqkP3185tkb2p5aPegk3zISXxmnV-Kp9E4IlIU8S9CCTgIIG7F0l1Z6Z/s2048/image_2025-09-17_14-09-16.png

ឌី សូនីត្តា បានចែករំលែកពីកម្រងវីដេអូអនុស្សាវរីយ៍ពីការពរពោះកូនស្រីរបស់ខ្លួនឡើងវិញដោយទម្លាយថានាងមានជំងឺជាច្រើនមុខនាអំឡុងពេលនេះ។ តារាស្រីរូបនេះបាននិយាយរៀបរាប់ថា «ពេលមើលវីដេអូនេះឡើងវិញម្តងណា ក៏ខ្ញុំមានមោទនភាពលើខ្លួនឯងដែរ ខ្ញុំធ្វើបានដោយរបៀបណា? ទាំងដែលពេលហ្នឹងមានជំងឺពេញខ្លួន»។ តារាសម្តែងរូបនេះបានបញ្ជាក់ថា នាពេលនោះនាងមានជំងឺបាក់ទឹកចិត្ត ជំងឺគីសទ្រូង គីសដៃស្បូន ក្រពះពោះវៀន រលាកតម្រងនោម ក្រលៀនខ្សោយ សន្លាក់ប្រអប់ជើង រួមទាំងវិបត្តិផ្លូវចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiypLag8fvI6EuT7nIViZp38dSpsODeY7pgSsYaHTO25hY1K2vchbK8DALOoeWxUl67yBkzeAtg2cvlsUVYXQHONSAXlZEGYJQAXyyTRe1EXhrARCSzRws8T7YoxXYyAv7hdf616T1Mz0MJ9UPyzJ5Rrzr75QDK5KIRqvTSZff8fcZ1OL0XTJy9JrdBbkvi/s2048/image_2025-09-17_14-09-17.png

ឌី សូនីត្តា ថាការយកកូនចំពេលមានជំងឺច្រើនបែបនេះគ្មានពេទ្យណាគាំទ្រឱ្យយកកូនទេ ប៉ុន្តែជីវិតមួយនេះវាតែងតែឱ្យនាងជ្រើសរើសជានិច្ច។ ទោះបីជាមានការលំបាកខ្លាំងអំឡុងពេលពរពោះ ឌី សូនីត្តា ថាការសម្រេចចិត្តនេះគឺនាងមិនដែលស្តាយក្រោយទេដែលជ្រើសរើសយកនាងតូចម្នាក់នេះ អ្វីដែលនាងស្តាយតែមួយគត់គឺបេះដូង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv1bAfTS9M3-dzjzgQ6M3m6cAoSylGtHeKqtGwR3HPz64-qHeHcV1X8GXylnlwnY9mNVhwiGe558qpvnimf5Z7I9lYignC0aEfRH4m8aizewOeGqmUH2eSKnQRaUZmtKG3-Jq83JUcfMT1pH5eokDadh67oukZNj1mcZqR8w30tjqgHWmTslBm8NaMEcGJ/s2048/image_2025-09-17_14-09-19.png

ទោះបីជាឃ្លាចុងក្រោយបង្កប់នូវការលាក់កំបាំងបន្តិចក្តី ប៉ុន្តែអ្នកគាំទ្រជាច្រើនបានសម្តែងការកោតសរសើរពី ឌី សូនីត្តា ជាមាតាមួយរូបដែលមានការលះបង់និងតាំងចិត្តខ្លាំងសម្រាប់កូនស្រីទោះបីជាប្រឈមនឹងស្ថានភាពសុខភាពជាច្រើនក្នុងពេលដំណាលគ្នា៕

ថៃនៅតែប្រើល្បិចចាស់! កងទ័ពថៃយកមីនថ្មីមកបង្កប់នៅព្រំដែនខេត្តស៊ីសាកេត រួចចោទប្រកាន់កម្ពុជា

0

ប្រទេសថៃ ៖ កងទ័ពថៃនៅតែប្រើល្បិចចាស់ដដែលៗ ដោយយកមីនថ្មីមកបង្កប់នៅតំបន់ព្រំដែនជាប់កម្ពុជា រួចហើយចោទប្រកាន់កងទ័ពកម្ពុជាបង្កប់មីនទៅវិញ បើទោះជាកម្ពុជាឆ្លើយតបជាច្រើនលើកមិនបានបង្កប់មីនថ្មី និងស្នើឱ្យកងទ័ពថៃល្បាតត្រឹមតែទឹកដីរបស់ខ្លួនក្តី ។ ពេលប្រទេសទាំងពីរបញ្ចប់កិច្ចប្រជុំចរចាស្វែងរកសន្តិភាព និងអនុវត្តកិច្ចឈប់បា.ញ់ឱ្យមានប្រសិទ្ធភាព កងទ័ពថៃក៏ស្រែកដូចមុនឃើញមីនថ្មីទៀតហើយ ដែលបញ្ជាក់ថា នេះជាទង្វើញុះញង់របស់កងទ័ពឈ្លានពានថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheR8WtjSeLdbA1SVMqCf8qTuPvUynH40Y9ys-jvRWLqbcvWi_Iy_Y6mOkIsc-7UVCVyNIkQ8SU3v4qtQjuM0YWRLjQu5RmIPqHUiM15oEQhcpgyg662mwyGDmu1y91Qf2utdpEc7Zhq1W2ZVlKsL-h909RXxMcZUa8-CLC2eYPuosGREzJsi1mTj-1F_Vg/s1280/photo_2025-09-18_08-56-13.jpg

សារព័ត៌មាន Thairath រាយការណ៍ថា កងទ័ពភូមិភាគ២ថៃបានរកឃើញមីនថ្មីប្រភេទ PMN-2 ចំនួន៨គ្រាប់ បង្កប់នៅតំបន់ដូនអៅ (Don Ao) ខេត្តស៊ីសាកេត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្រោយពីកងទ័ពថៃយកមីនថ្មីមកបង្កប់នៅព្រំដែនខេត្តស៊ីសាកេតដើម្បីទម្លាក់កំហុសលើកម្ពុជាតាមទម្លាប់នោះ អ្នកនាំពាក្យកងទ័ពថៃក៏ចោទប្រកាន់កម្ពុជាបំពានបទឈប់បា.ញ់ និងព្យាយាមមិនឈប់ឈរក្នុងការប្រើប្រាស់អាវុធប្រឆាំងនឹងកងកម្លាំងថៃ ខណៈថៃខ្លួនឯងបានបំពានបទឈប់បាញ់ជាបន្តបន្ទាប់ ។

កាលពីថ្ងៃទី១៧ ខែកញ្ញា នៅទីបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពថៃនិយាយថា កងទ័ពជើងគោកទទួលបានសេចក្តីរាយការណ៍ពីកងទ័ពភូមិភាគ២ ថា កងពលតូចថ្មើរជើងលេខ១៣២ បានសហការជាមួយមជ្ឈមណ្ឌលកម្ចាត់មីន (TMAC) ដោះមីននៅតំបន់ដូនអៅ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១៦ ខែកញ្ញា ស្រាប់តែរកឃើញមីនប្រឆាំងមនុស្សប្រភេទ PMN-2 ចំនួន៨គ្រាប់ ដែលទើបបង្កប់ថ្មីៗ ។ ហេតុនេះ ភ្នាក់ងារ TMAC ក៏បានដោះមីន និងប្រមូលទុកកម្ទេច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHq8KUNjEFzSy5chU7gVL0i-aNtkeO8b5hPCiP0yfZ_qTsyJHPi_FBukpyx90j60Fsx0GXgPbUD1PBYe8tZR-Y0YzgMwVTFWXogzqfTNPM-giEIGDc1DgbfA8_LcRwN3WEXz0x7QuxctSdYuMqkIyXfCR-yE8tGj7RaRpHizdSIf1a1MJWbJZsxZLzPduv/s1280/image_2025-09-18_09-53-34%20(2).png

ការយកមីនថ្មីមកបង្កប់នៅព្រំដែន និងទម្លាក់កំហុសលើកម្ពុជា គឺជាល្បិចចាស់របស់កងទ័ពឈ្លានពានថៃដើម្បីចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី និងព្យាយាមមិនឈប់ឈរក្នុងការប្រើប្រាស់អាវុធប្រឆាំងនឹងកងកម្លាំងថៃ ។ កងទ័ពថៃថែមទាំងចោទប្រកាន់កម្ពុជាបំពានបទឈប់បាញ់ដែលផ្ទុយពីការចរចាក្នុងកិច្ចប្រជុំ GBC កន្លងមក ដែលប្រទេសទាំងពីរបានព្រមព្រៀងដោះមីន ។

ក្រោយពីចោទប្រកាន់កម្ពុជាបង្កប់មីនរួច កងទ័ពថៃថា នឹងយកភស្តុតាងទាំងអស់ដែលប្រមូលបានបញ្ជូនឱ្យផ្នែកពាក់ព័ន្ធដើម្បីប្តឹងកម្ពុជាទៅអន្តរជាតិ ដើម្បីឱ្យកម្ពុជាទទួលខុសត្រូវ និងស្មោះត្រង់ក្នុងការដោះស្រាយបញ្ហាមីនដែលកងទ័ពថៃលួចបង្កប់នៅព្រំដែន រួចហើយស្រែកថា ថៃជាជនរងគ្រោះតែម្ខាង ។ កងទ័ពថៃថា ខ្លួនចង់ដោះស្រាយបញ្ហាមីនឱ្យបានឆាប់បំផុតដើម្បីឱ្យពលរដ្ឋនៅព្រំដែនមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqvyj0tS5GCTcSVgHceee99amwIh_NOH4RJvGSMrlMwnzHABEJXwwSWhAkz_X16B6eVYmIJIBg7Ud-k03Yq0Tjo2XkX2RoI0Ju2s144SiltUNzpzplqRyy8S4meYgOz-WJgqEOXP2TrBFcYLLsi82M-m3L1WAtWsTnVVXyI-DNElLz88w9W33rPZ_JD8bK/s1048/image_2025-09-18_09-53-34.png
កន្លងមក ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃពាក់ព័ន្ធនឹងការបង្កប់មីនថ្មី ដោយ កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ។

កម្ពុជាអំពាវនាវឱ្យថៃគោរពលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងរក្សាកម្លាំងកងទ័ពរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននាម៉ោង១២អធ្រាត្រកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFuUeguqS768VWade8GuG0XffC0Mi2-clFb1zr1sSWm6RK8TlTcti4k7ghbPLpgTrRXKOgZ2Ce5WndYFitGPe2S3_ZkaYsb1vZ58hnRj0SeSfW5TkPGZzIFrX_on1ta-drfGEp-0SE8agemWQgtvPk6sfTdcDAs1w0xj0mDDcGU-DZy7Y7G9Vg3b0owh33/s1280/photo_2025-09-18_08-56-13%20(2).jpg

សម្ដេចធិបតីសុំការគាំទ្រពីប្រធានអាស៊ាន និងមេដឹកនាំពិភពលោកក្នុងការជំរុញបទឈប់បា.ញ់រវាងកម្ពុជា-ថៃឲ្យមានប្រសិទ្ធភាព

0

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតជូនឯកឧត្តម អាន់វ៉ា អុីប្រាហុីម នារករដ្ឋមន្រ្តីម៉ាឡេសុី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោកនានា ដើម្បីទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំទាំងអស់ទៅលើស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីថៃបានបង្កការគំរា.មកំហែ.ងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នាយប់ថ្ងៃទី១៧ ខែកញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ2V_7dbzPB6yV3ZrCZr_DiZb1yky-6V3pE_hLeuRcn_A7sVGv7etS0xUe6DoN9NjqzuMnK2yfj8cn4nqrhTkKbYroLObRuwP1orIqLyMkY_m5VAmPtTRgRYeDst2Kh6VRMovTkQq1nXwVvSuxP2MPIzX8ymSPtoDRQMuzpSEir6Y2JYfMGoqDyk4-NHh-/s1280/photo_2025-09-18_08-54-47.jpg
តាមរយៈសារលិខិតទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនថ្នាក់ដឹកនាំពិភពលោក ទាំងអស់អំពីព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលបាននាំទៅដល់ការពង្រីកទំហំ និងវិសាលភាពនៃតំបន់ជម្លោះ ហួសចេញពីតំបន់ជម្លោះប្រដាប់អាវុធកន្លងមក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានស្នើសុំថ្នាក់ដឹកនាំពិភពលោកទាំងអស់គាំទ្រ និងជំរុញឱ្យមានការគោរពពេញលេញ និងប្រកបដោយប្រសិទ្ធភាពចំពោះលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ដែលបានសម្រេច នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) កាលពីពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoMDBj7XndJrlDX5FnOwE2tl37i1deX8NIn91pFSLE1r19igqJoPq6aWHI-65GG0qZeslt7OSChl_Y6ZquASbOuL79jLEyE7Yi_2Y_7xs07vhopQbz6jjQibjbBQ1jE2PA08ktZqTsmMVOf7Op91ZMiFdcTm4Zjnz8agu6AkB_i71WkDkbu_7q8CwIgXpG/s960/photo_2025-09-18_08-54-48%20(2).jpg
នៅក្នុងលិខិតនេះក៏បានបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃទី១២ ខែសីហាមក កម្លាំងទាហានថៃបានបង្កើនការរាយបន្លាលួស និងចេញឱសានវាទបណ្ដេញពលរដ្ឋកម្ពុជាចេញពីផ្ទះសម្បែងដែលស្ថិតនៅលើទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ថៃគឺបានប្រើប្រាស់ផែនទីខ្នាត ១/៥០,០០០ ដែលគូសដោយឯកតោភាគី មកតតាំងទាមទារដណ្ដើមការកាន់កាប់លើទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា បើផ្អែកតាមផែនទីខ្នាត ១/២០០,០០០ ដែលមានការឯកភាពគ្នា និងមានការទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំង MOU ២០០០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYo9Cvqco0K3ELw5iYzzwbiRQiN8utUy0-fT3N6QoX5UxItMZjSd49CwJWtNGznzpO3yAFtaOWDTtHCT097X1pcxBc5ExCx50XuqvfH16KL_Q1qlOPKkP6U90gjVmWG4DFLzC7jukXYy3XWtERcgwawg7RUl_FMipd7MgZfG6EXjjbUbXXjs6L9IIi83mn/s750/photo_2025-09-18_08-54-48%20(3).jpg

ដោយឡែក ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើម យកទឹកដីនៅទីតាំងចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVlo6z1YdRSAcOIik0fd-Wvu7lZaZhvsiuYjPiLYQSgqVx26XrziXWWS_lc_dnEgiN5BnwTgzCGnqGWfm073zSywSowyvBv-Qlo11kEmWUXzgRm_DTAvCkU_sl9pPZ9TrxrWb37mB3m0XqfCFnqb7M5wG3x1FlekuDqWXgwyesMfIfC5i6OuHrkx14THoo/s1200/photo_2025-09-18_08-54-48.jpg

សកម្មភាពឯកតោភាគីរបស់ថៃ គឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រាស់កម្លាំង ដែលជាការបំពានដោយផ្ទាល់លើអនុស្សរណៈ ឆ្នាំ២០០០ អាណត្តិរបស់គណៈ កម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ(JBC) និងការប្តេជ្ញាចិត្តដែលបានកត់ត្រាក្នុងកិច្ចប្រជុំនៃ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ នាពេលថ្មីៗនេះ ដែលថា៖ “ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹង…ឬ ពង្រីកវិសាលភាព និងទំហំជម្លោះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnsprt6E0gxSh8icTl5q2Cyx98GysE_eoJjdEr5DbnXb1adZSjFp6HrRmOHHhTZIAocqZC9cYlBzIyoP18lp5s-tFXWttzDdT8GRC-REueYHyC-h8_8F9BgZ3lCx6udyH34OWp38juaPfjtE-AcNNjTITy9aYImDT5IcK_mo5wE-0ZDarmpJ-ciDvaKMTN/s1280/photo_2025-09-18_08-54-40.jpg

វិធានការជាឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តច្បាប់អាជ្ញាសឹកថៃលើទឹកដីកម្ពុជា គឺជាការ រំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះ ច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ច សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លើសពីនេះ សកម្មភាពឯកតោភាគីទាំងនេះមិនត្រឹមតែជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយហិង្សាទៀតផង៕

ម្តាយ ល្អហួស ថាបើចាញ់ហើយមិនចេះទទួលស្គាល់ការពិតនិងមិនកែ មួយជីវិតគឺនៅតែចាញ់

0

អ្នកនាង ដេននី ក្វាន់ ម្តាយល្អហួស បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុក ស្របពេលលទ្ធផលនៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ នៅមានការជជែកវែកញែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYucOYzSuqf6OKM_Zc2ls8zaXpGypMSDZlvkYzecmR4xHssBHSs5pGDzXoTgcUuSiB8DudljkeMje_nLdeV-m8mFxMa92HvsDL1NdlBQGxEvgShHKOCPrMdiY_PoOGo_FHZhPXkJ_R9ZQ_LIGiRK7yXyHWhFFHolzKJq25NZR7ABg6IIPBqs7wnEl_8TLw/s2048/image_2025-09-17_14-58-03.png
នៅថ្ងៃទី១៦ ខែកញ្ញា អ្នកនាង ដេននី ក្វាន់ បានបង្ហោះសំណេរមួយថា «ប្រកួតមានចាញ់មានឈ្នះ តែបើចាញ់ហើយមិនចេះទទួលស្គាល់ការពិតហើយមិនព្រមកែប្រែចំណុចខ្វះខាតទេមួយជីវិតនេះគឺនៅតែចាញ់មនុស្សដែលខ្លាំងពិតប្រាកដមិនមានអំនួតទេមិនឌឺដងចាញ់តែស្ងាត់»។ មុននឹងមានការបង្ហោះនេះ ទាំង ហ្វីយ៉ាតា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺសុទ្ធតែទទួលបានការគាំទ្រពីសំណាកម្តាយល្អហួស ហើយអំឡុងពេលប្រកួតផ្តាច់ព្រ័ត្រអ្នកទាំងពីរគឺជាជម្រើសរបស់អ្នកនាង ដេននី ក្វាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifQX5lM8mkhWVH3fTrWowR6nBKRQG2yHNyyPFirdzU0eUQCVyOVG8OdXTWdpncOMJs7-1BwI4HQcYK-92J9CI8uY0Gnq-51V9eIKTCwnDsbOGneHdJUneWnEfbTc8UQuc_K-ai7JeV_lqvAXRPqjmm7G1ThqdT7msQdExvu4HktMTs9ZVKhxhgIy30V7aJ/s2048/image_2025-09-17_14-58-08.png

គួរឱ្យដឹងថា បន្ទាប់ពីរាត្រីថ្ងៃផ្តាច់ព័្រត្រ អ្នកនាង ដេននី ក្វាន់ គឺបានបង្ហាញការហួសចិត្តទៅកាន់អ្នកគាំទ្រមួយចំនួនស្រែកដាក់អ្នកដទៃឱ្យគេធ្លាក់ដោយទង្វើនេះចាត់ទុក្ខថាគ្មានសុជីវធម៌។ នៅថ្ងៃទី១៣ ខែកញ្ញា អ្នកនាង ដេននី ក្វាន់ បានបង្ហោះថា «ប្រកួតមានចាញ់មានឈ្នះ តែឆ្ងល់ Fan ខ្លះដែលទៅគាំទ្រIdolរបស់ខ្លួនបែរជាស្រែកដាក់ឱ្យបេក្ខភាពផ្សេងៗដែលជាមិនមែន Idol ខ្លួននៅពេលគេប្រកាសលទ្ធផល ស្រែកដាក់ឱ្យគេធ្លាក់ៗ។ មនុស្សអីអត់មានសុជីវធម៌ចឹង? បើខ្ញុំទៅដែរជួបមនុស្សចឹងៗទះឱ្យបែកមាត់ជ្រុះធ្មេញមិនខាន គាំទ្រៗតែIdolខ្លួនឯងទៅ ហើយថីបានមកដាក់បណ្តាសាគេកណ្តាលកម្មវិធីចឹង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiktD58xdJpmBE0TVDrxy_zTaRgZMFa6avYlhfmhubHYrhbzF5x9Hn-Y3XOWyzQCOVbEfMhatGklr9-LmtgdDqzz1pNyvNXfOPvgfw_Tj4han-zum6Pp_X15TIbDmNUOoF1qYf6JIqfGMk8T5IBvysESvv8nWzmbyZ58ge-P8S8br7JXYqpMxoWJYJ1GSdr/s2048/image_2025-09-17_14-58-11.png
លទ្ធផលនៃការប្រកួត Miss Universe Cambodia 2025 ម្តាយល្អហួស ថា ហ្វីយ៉ាតា ឈ្នះមកុដគឺស័ក្តិសមបំផុតព្រោះនៅលើឆាក ហ្វីយ៉ាតា ធ្វើបានល្អខ្លាំងណាស់ សមត្ថភាពមកទាំងព្រម ដែលមិនអាចប្រកែកបាន។ ជាមួយគ្នានេះ អ្នកនាង ដេននី ក្វាន់ បានជូនពរ ហ្វីយ៉ាតា ជោគជ័យនៅលើឆាកអន្តរជាតិបន្តទៀត៕

ព្រះនាង ចេណ្ណា ចូលរួមចែករំលែកលើវេទិកាអន្តរជាតិអំពីមិត្តភាពជាយូរអង្វែងរវាងប្រទេសកម្ពុជានិងចិន

0

ជាថ្មីម្តងទៀត ព្រះនាង នរោត្តម ចេណ្ណា បានចូលរួមក្នុងកម្មវិធីដ៏ពិសេសមួយនៅប្រទេសចិនដោយលើកនេះមានការចូលរួមពីតំណាងជាច្រើនប្រទេសនិងអង្គភាពសារព័ត៌មាន ១៦៥ ស្ថាប័នផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះក្នុងសន្និសីទ សហប្រតិបត្តិការ និងប្រព័ន្ធផ្សព្វផ្សាយ Belt and Road ឆ្នាំ២០២៥ ព្រះនាង ចេណ្ណា ក៏បានជួបជាមួយនឹង ជា ស្រីនា និង ហេង វិសាល ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikqBjVjtdk8San421dpqWvq2aXc8nxPqh7BFxiaeWjGUcwxH4IAUpoibchKSytowMyThBEefGgChDTsawIvXlPupxaT0z1nsG142VDy5uUIjj6ejbl50Fmlf_xUdFROBPH5vOsN7z-vpd-m27IPw8Bzrk59WSyHov_vsth49iebfMRAdcK1lIVLtkbMPUk/s2048/image_2025-09-17_15-47-39.png
នាល្ងាចថ្ងៃទី១៦ ខែកញ្ញា នៅលើទំព័រហ្វេកប៊ុករបស់ ព្រះនាង ចេណ្ណា បានបង្ហោះវីដេអូមួយដោយភ្ជាប់ជាមួយនឹងខ្លឹមសារថា «ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានចូលរួមក្នុងសន្និសីទ សហប្រតិបត្តិការ និងប្រព័ន្ធផ្សព្វផ្សាយ Belt and Road ឆ្នាំ២០២៥ នៅទីក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីតំណាងជាង ២០០ នាក់ មកពី ៨៧ ប្រទេស និងអង្គភាពសារព័ត៌មាន ១៦៥ ស្ថាប័នផ្សេងៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOvlEDB-pDsqO2TLh6BxvUD8BZ4MYFnA4yAn6tue0O8PaS4P5s0ys4bBAPT82phABjP5cyPY1x9D41ENYWJggNRwTDTnbzrLrhJ2kvqVwjMMtKuOsfys5Y7ubeRoy7BgiG4_vbHVUhiHr3ciZ1JekCL6afADUMHZsRusIafWzWlSpgd54WWhOX9zlj2ALO/s2048/image_2025-09-17_15-47-42.png

ព្រះនាង បានបន្ថែមទៀតថា «ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំបានចូលរួមចែករំលែកលើវេទិកាអន្តរជាតិ អំពីមិត្តភាពជាយូរអង្វែង រវាងប្រទេសកម្ពុជា និងចិន ដែលបានចាប់ផ្ដើមតាំងពី រជ្ជកាលហ្លួងតាទួត ព្រះបរមរតនកោដិ ព្រះបិតាឯករាជ្យនៃយើង ដែលលោកបានចាត់ទុកប្រទេសចិនដូចជា “ផ្ទះទី២”។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា មិត្តភាពនេះ នៅតែបន្តរីកលូតលាស់ដូចរុក្ខជាតិ ចាក់ឫសជ្រៅរឹងមាំ បែកមែកសាខា និងពោរពេញទៅដោយផ្លែផ្កា ដែលមានតែភាពផផ្អែម សម្រាប់ប្រជានុរាស្ត្រជំនាន់ក្រោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVtTSjBxkJd_qOVUF3U3fd7hsX2xDjixMBHKYj71buuVBdAoQ-go-rPlDBzc48duxoUMTnt6Ueyf2sema0x28Pgbsb-7bj6lIhSEnPyQYFXhyl8eWGHg56pmr7D0rPEdlX9mFyMDq8w2AV_PiUD_R2ZO1slF5lP1Z9MmPZFHpNgsNjHCal0a0YQ6mIsAji/s2048/image_2025-09-17_15-47-45.png

វត្តមានរបស់ ព្រះនាង ចេណ្ណា តែងតែទទួលបានការសរសើរពីទស្សនិកជន ខណៈដែលព្រះនាងជារឿយៗតែងតែតំណាងប្រទេសកម្ពុជាចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរនៅក្នុងប្រទេសចិន។ ក្នុងកម្មវិធីលើកនេះ ជា ស្រីនា និង ហេង វិសាល ក៏បានចូលរួមកម្មវិធីនេះដោយបានជួបសំណះសំណាលជាមួយនឹង ព្រះនាង ចេណ្ណា ប្រកបដោយអារម្មណ៍រំភើបរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFG8C2Y2Li06DK4PxsZENMipQ9A0PDAjw8Y696kSS2oj4-VQRI9xZ8HI1BPa6wP6Hj4ZeE44n7NXpiKDCHpJ-_rBe0v4JPq5Pt35ee7qnIJ_he0zefUZ0vS_AuighRJX08tZTT68NZ9RIcqCR5MvCr8dKSYZhxcvXZE-TK0wFu-f09iTJ1GuG0LECj9RlT/s2048/image_2025-09-17_15-47-49.png

ជា ស្រីនា បានបង្ហោះនៅលើទិកតុកថា «ថ្ងៃនេះបានមកចូលរួមកម្មវិធី One belt One road នៅ Yunnan ប្រទេសចិន សំខាន់បានមកមើលព្រះនាងសម្តែងផ្ទាល់ទៀត»។ ស្រីនា បានលើកឡើងទៀតថា ព្រះនាងរបស់យើងគឺស្អាតណាស់ ហើយមានទេពកោសល្យ។ នាងតែងរំជួលចិត្តគ្រប់ពេលឃើញ ព្រះនាងសម្តែង។ ខ្ញុំស្រលាញ់ព្រះនាងខ្លាំងណាស់»៕

តារាសម្ដែង Zhang Yuxi ត្រូវអ្នកគាំទ្រង.ប់ង.ល់តាមប្រមាញ់និងគំរា.មកំហែ.ង

0

តារាសម្ដែង Zhang Yuxi បង្ហាញថានាងកំពុងត្រូវបានតាមដាននិងគម្រាមកំហែងដោយអ្នកគាំទ្រងប់ងល់ដែលជំរុញឱ្យនាងប្ដេជ្ញាចាត់វិធានការផ្លូវច្បាប់សម្រាប់ការការពារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVd_zbUlizJOvvVUSXSn1kkD-1ktdPqHgSC229FODnfwDvRio6BT3MD6V08mLe_mGIYVuW76NpD2vrexevxjbN_remf-WGfzB0vnLfRzgWEk9gMBNItKzhozaljHE35tb-ZefMNNUxVJCH8aaAg1o4wly2MabGPMxwNPjee8MxWHYqDkW47c44h1Bh8nVA/s1486/image_2025-09-16_16-09-01%20(2).png
តារាសម្ដែងចិន Zhang Yuxi ដែលជារឿយៗត្រូវបានសរសើរថាស្អាតជាង AIបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានបង្ហើបថានាងកំពុងត្រូវបានយាយី និងតាមប្រមាញ់ដោយមិនមែនតែម្នាក់ទេ ប៉ុន្តែមានអ្នកគាំទ្រពីរក្រុមដែលឈ្លក់វង្វេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEIkKH3-gDIvOuK5Pb7ST3Fsu33cn78ORqFRMFbXIEu4Im_uZhFTTPiuMpJNC3_wnze3StnZLOhUTgudG9QVJ4VJwAullMsNRzLMMOLScxM8DDFeu1J8nyv-uFlCXl631y9aYIhrOsYznY7zsWlor79YdVU58vhjfT_jC7bZJAnlXVVIrWC-Ohm0FlhPoI/s1425/image_2025-09-16_16-09-03%20(2).png

យោងតាមសម្តីរបស់តារាស្រីរូបនេះបានឱ្យដឹងថា ក្រុមមួយបានរំលោភបំពានយ៉ាងក្លាហានចូលទៅលួចទ្រព្យសម្បត្តិដែលបានចុះបញ្ជីក្រោមឈ្មោះរបស់នាងដែលនាងបានជួល។ ពួកគេបានប្រឈមមុខនឹងអ្នកជួលជាមួយនឹងការទាមទារដ៏ខ្លាំងក្លាដូចជា តើ Zhang Yuxi នៅឯណា?។ ដោយភ័យខ្លាច អ្នកជួលបានទូរស័ព្ទទៅប៉ូលិសភ្លាមៗ។ ក្រោយមកអាជ្ញាធរបានបញ្ជាក់ថា មានបុរសម្នាក់តែងតែដើរលេងក្បែរគេហដ្ឋានដោយសួរពីកន្លែងលាក់ខ្លួនរបស់ Zhang Yuxi ដោយបញ្ជាក់ថាការឈ្លានពាននេះមិនមែនជាការចៃដន្យទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisgL586zRUNxUSAuSxy1zEmD_LWOa_cl6NbgdZR2f1fzav86NcuE7hOgLEEn7hPorOnfbZ2tHusK8vwW0wn_pTCrLTjhdBlb_Y4qhTvTs6Kianr_Oe1y2K3wU7km5Su_00UeKu0YGy45vlboC1gbK30S5k4koltl7Mxt1kYcw-MM_ZffgR_29QjQy7uZna/s1620/image_2025-09-16_16-09-03.png

ក្នុងពេលជាមួយគ្នានេះ Zhang Yuxi ក៏ត្រូវបានក្រុមអ្នកដើរតាមមួយក្រុមផ្សេងទៀតតាម នាងអស់រយៈពេលជាច្រើនខែ។ កាលពីថ្ងៃទី ១៥ ខែកញ្ញា តារាសម្តែងវ័យ៣៤ឆ្នាំរូបនេះបានថតរូបផ្លាកលេខរបស់ stalker ម្នាក់ ហើយព្រមានជាសាធារណៈថា «ប្រសិនបើរឿងនេះកើតឡើងម្តងទៀត ខ្ញុំនឹងទូរស័ព្ទទៅប៉ូលិស។ ខ្ញុំមិនខ្លាចអ្នកទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiilh-MH7alPftG67WEJ-mmQevvWM_dRRViy8k4jEL_tmgi0NTuu40EdR7QAXskjKRUW32FhbPW2KbNhd0vqHWtNWyltSoXdqXXrWTnPk6-gwII9Gmt9XGW0-i377Y-XM83q_l1EPFQUn5GTKTLLsBTVKoFCO5VXz7FdV8XtPsWHEdvmCm_A4aiM7ul_zuT/s1403/image_2025-09-16_16-09-02.png

ការយាយីនេះបានហួសពី Zhang Yuxi ខ្លួននាងផ្ទាល់ ហើយថែមទាំងផ្តោតលើគ្រួសារ និងបុគ្គលិករបស់នាងជាមួយនឹងសារគំរាមកំហែង និងបំពាន។ Zhang Yuxi បានប្រកាសថា នាងបានប្រមូលព័ស្តុតាងរឹងមាំ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ដើម្បីការពារសិទ្ធិរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg98Hm-LBMp9MqQnSbCjpGmbalQNw0Q7K0CUTxa2xVyAiMWHWlOdbNYgkXD-rj_EywNicVmmfS-5nh7F5E1TEByGxEA8pyAcrwb0Rw-ulh7LT1D-zXoCkqCoZNT_r53dfHczc8r8ptohSxILE8Tc6ahvn4wABkBGkGLY4m5t7HxOWz29oY9tsCFzC-4KH8I/s1067/image_2025-09-16_16-09-01.png

អ្នកនិយមលេងអ៊ីនធឺណែតបានសម្តែងការគាំទ្រយ៉ាងលើសលប់ចំពោះ Zhang Yuxi ដោយថ្កោលទោសចំពោះអាកប្បកិរិយាហួសហេតុរបស់អ្នកគាំទ្រដែលឈ្លក់វង្វេង និងជំរុញឱ្យគាំទ្រមានហេតុផលជាជាងប្រើអំពើបង្កគ្រោះថ្នាក់ និងឈ្លានពាន៕

ទាហានថៃ បាញ់គ្រាប់បែកផ្សែងមកលើពលរដ្ឋកម្ពុជា

0

នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទាហានឈ្លានពានសៀម បន្តយកបន្លាលួសមករាយ។

ពលរដ្ឋកម្ពុជា បានប៉ះទង្គិចគ្នានិងទាហានឈ្លានពានថៃ ដោយថៃបានបាញ់គ្រាប់កៅស៊ូ និងគ្រាប់បែកផ្សែងមកលើពលរដ្ឋកម្ពុជា ធ្វើឱ្យពលរដ្ឋផ្សា និងហូរទឺកភ្នែក។

នៅក្នុងហេតុការណ៍នេះ  កងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា បានវាយកម្ទេច និងរុះរើបន្លាលួសនោះទាំងនោះចេញ ស្រាប់តែទាហានថៃបានបើកការបាញ់គ្រាប់បែកផ្សែងតែម្តង។

ដោយពិបាកក្នុងការទ្រាំ ពលរដ្ឋខ្មែរ និងកងកម្លាំង បានបង្ខំចិត្តរត់បែកហ្វូងមករកកន្លែងសុវត្ថិភាព។

គួរបញ្ជាក់ថា ២ថ្ងៃជាប់ៗគ្នា ដែលទាហានថៃបានរុលចូលទឹកដីកម្ពុជា ធ្វើការរាយបន្លាលួសព័ទ្ធយកផ្ទះប្រជាជន ដោយបានបំពានបទឈប់បាញ់៕

ទ្រី សក្កដា និង ម៉ៃ សុគន្ធ ឌឺដងគ្នាលើបណ្តាញសង្គម

0

ថ្មីៗនេះមានការបង្ហោះឌឺដងផ្លែផ្កាឱ្យគ្នាទៅវិញទៅមករវាងលោក ទ្រី សក្កដា ហៅអាដា សក្កដា និង ម៉ៃ សុគន្ធ ដោយផ្តើមចេញពីការបង្ហោះជាបន្តបន្ទាប់របស់ ម៉ៃ សុគន្ធ បង្ហាញចម្ងល់ទាក់ទងនឹងលុយមូលធិនិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTNpibI-ESwNTG2RFJiX4L-PaUy3YPVKofG3mYFGJdsPtvrNGf7bbejw0JE5iKM2CjYpHLo_jEYk2Qd3FDNyNXuo2uLeQ5VInNkYVUcMJIzaFRJMK_GtgYc_SSEcM_1P34Hb5bA2QLHizV_aiPnGT2lAFqz89tKArdd_f-O3qADUWPqBdWttgVldRR7KfU/s1852/image_2025-09-04_14-10-18.png
កាលពីកន្លងមកនេះ មានស្រ្តីម្នាក់បានបង្ហោះទៅកាន់ ប៉ីប៉ី ឌី ចំៗអំពីលុយជំនួយ ប៉ុន្តែត្រូវបាន ប៉ីប៉ី ឌី ចេញមកព្រលះវិញ។ ទោះយ៉ាងណា បន្ទាប់ពីរឿងនេះរួចគេបានឃើញ ម៉ៃ សុគន្ធ បានបង្ហោះសំណេរជាបន្តបន្ទាប់ដោយមិនបានបញ្ជាក់ឈ្មោះចំៗនោះទេ ប៉ុន្តែមនុស្សជាច្រើនជឿថាចង់សម្តៅទៅកាន់ ប៉ីប៉ី ឌី។ ម៉ៃ សុគន្ធ បានបង្ហោះទាក់ទងនឹងលុយមូលនិធិ ដូចជា «មិនមែនគ្នាចង់ផុសទេ ព្រោះពេលគ្នាឆាតសួរប្រហែលជាអត់មានអ្នកតបដដែល ហ្នឹង កាហ្វេកែងផ្លូវ១កន្លែង» ,«អ្នកណា ថាលុយជំនួយជាលុយក្ដៅក្រ/ហាយ ពូគន្ធ មើលទៅអត់ក្ដៅក្រ/ហាយ អីផង សុខៗ បោះមេ ដើម1ម៉ឺន បាន ១លានជាង
លុយក្តៅក្រ/ហាយទាល់លុយជំពាក់គេអត់សង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqn4TxNtbI5L2PF1BY8CrvFvwVFdYlwBXAFiQMALOGPHGgkxTFTf6L9OYqoJDx_rTpJCR1qlqod7hWXtEIPO0iVqKDQAGfBJjiMSukD4As6_8T6If5-Lpfzsr7n2syjFmzFRHRmcdVXognIXljTwveV_BJEDGvmpBYlOx0_nDGrlKUowiNyeIoek1I_bYe/s1842/image_2025-09-09_10-20-45.png

ម៉ៃ សុគន្ធ បន្តបង្ហោះទៀតថា «ពូ មានបានចោទក្មួយថាកិបកេងលុយឯណា ?ពូគ្រាន់ឆ្ងល់ យល់អត់ ឆ្ងល់ រឿងចំណាយតើក្មួយទិញអីខ្លះ?ហើយលុយសល់នៅណា ? តែប៉ិនហ្នឹងសោះក្មេងតូចខឹងពូដែរ»។ «កុំស្អប់ពូអី កុំខឹងពូអី រឹតតែកុំតបពូក៏បានបើក្មួយជាមាសសុទ្ធមែន ម៉ែធ្មប់ក្នុងរឿងមុខខ្មោ-ច តុក្កតាអាណាប៊ែល», «បាវគេសោះ សល់អីខ្លះដែរ ?
ព្យាយាមខាំហ្នឹង មេបានចែកចំណែកឱ្យអត់? ពូឆ្ងល់ដដែល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDg9Eou6LMCWysjk8AHLhFwVg_a54ewBwp3tmM2RtrfqObBvxKCWvat1DwAVTuvCoJ4CvOUzcFA_ZDOmENNXwoCGO3mSKtlQQBSb0dU1h0LWTxlpkoF9DEnGkt8HxPhec-EOxhPoHLHATKq3aM2TNMmQNhWVLmn3Ok28c0ORuqb94ZBLVqb9jWs9c7C7ES/s1536/image_2025-09-17_09-30-07%20(2).png

ទោះបីជា ម៉ៃ សុគន្ធ ឌឺដងរឿងលុយជំនួយមកកាន់ ប៉ីប៉ី ឌី ប៉ុន្តែគេសង្កេតឃើញថា ប៉ីប៉ី ឌី មិនបានឆ្លើយតបអ្វីនោះទេ ប៉ុន្តែគេបានឃើញ ទ្រី សក្កដា បានបញ្ចេញសំណេរថា «ពិតជាអាណិតច្រមុះដីឥដ្ឋណាស់ តាមព្រុសតាមខាំ តោងគេល្បី តែគេអត់តប ជាតិក្រោយច្រមុះអ៊ីចឹងទៀត»។ សក្កដា បង្ហោះទៀតថា «…ឡានបុក ដៀលសុទ្ធតែមេធ្មប់ក្នុងរឿង មេធ្មប់នៅក្រៅច្រមុះតោ ហើយដៀលយើង Annabelle , ត្រូវហើយយើងជាតុក្កតាខ្មោច តែឯងគឺដូចយាយ Valak ,Conjuring ហ្មង!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHR8QNmkZ71e5iAqOZDyLiHTZCynOeOcvTYqvKI5buL8G9dV8PEWFsNjZGblZi0QO-uCPCGH6ZHxMnBPyVmdN67qgkZHIneVDfMSStxLqQgUqyVhGtnM4oJZkU4pF8ARlOTkVgPzqGv2Fj-efurPdICZdncftXsqTQbYz96Rf7knqzoLnLaye1cBlvjDbB/s2048/image_2025-09-17_09-30-10.png

មិនទាន់អស់នោះទេ ទ្រី សក្កដា បានឌឺដងទៅកាន់ ម៉ៃ សុគន្ធ ទៀតថា «ច្រមុះរលួយអត់រន្ធដៀលយើងសុទ្ធតែកញ្ចះគេ អត់សល់អីទេក្នុងខ្លួន»។ អ្នកដឹកនាំរឿងនិងនិពន្ធបទចម្រៀងរូបនេះបានរៀបរាប់ថា តើខ្លួនលោកចាំបាច់ត្រូវរាយការណ៍ប្រាប់ពីប្រាក់ចំណូលមែន ខណៈរាល់ថ្ងៃលោកមានមោទកភាពចំពោះខ្លួនឯង ព្រោះមានលទ្ធភាពមើលថែម្តាយ មើលថែគ្រួសារទាំងមូលបានយ៉ាងល្អ ចំណេះដឹង ភាពថ្លៃថ្នូរ សាងភាពល្បីល្បាញដោយទេពកោសល្យពិតដែលសង្គមទទួលស្គាល់។

ទ្រី សក្កដា ថាមិនដូចជាអ្នកខ្លះសិល្បៈក៏រលួយស្អុយ ខំធ្វើគ្រប់វិធីថោកទាបដើម្បីឱ្យគេស្គាល់ ថោកទាបរកលេខដាក់គ្មាន ហើយឈប់តាំងខ្លួនជាអ្នកសិល្បៈទៅខ្មាសគេជំនួស រាល់ថ្ងៃអត់ប្រយោជន៍សាហាវមុខភ័យសំដីឡូយ ជួបលោកនៅក្រៅលើកក្រោយធ្វើឱ្យឡូយដូចសម្តីកុំបានតែព្រុសក្រោយខ្នង៕

 

 

បណ្ឌិតយ៉ង់ ពៅ៖ ថៃមិនហ៊ានផឹកទឹករបស់កម្ពុជា ព្រោះខ្លាចមានជាតិពុលដូចផលិតផលថៃលក់ឲ្យកម្ពុជា

0

ភ្នំពេញ៖ បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីការយល់ឃើញចំពោះទស្សនៈរបស់ថៃក្នុងការមិនផឹកទឹកដែលកម្ពុជារៀបចំឲ្យនៅក្នុងកិច្ចប្រជុំ GBC ថា គឺជាការគិតអាក្រ.ក់ ដោយសារតែខ្លួនធ្លាប់មានគំនិតអាក្រ.ក់ដាក់សារធាតុពុលនៅក្នុងចំណីអាហារនាំចូលកម្ពុជា ទើបខ្លាចកម្ពុជាធ្វើបែបនោះដាក់ខ្លួនវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJNwWZ6yG_4CNmnILuEXCu5NEChGqUGcIcExGhex6xs7jNN0uOOjH1r3pD90Ye3R8820qIfKmYR5oA9s7wBytzLlJ-CPEN-qUdqjA3Sq3XKxpbGNYJYEK0NZGNHXshBZyKs4dkiahFwA_bf4jk70Wl9vWn3nSA5YfcfiHYknPemUFRU1P50BNUtWJvrFLF/s1280/image_2025-09-17_16-00-11.png
នៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត យង់ ពៅ បានសរសេសំណេរខ្លីមួយដែលជាសំណួរមានន័យបែបចម្អកយ៉ាងដូច្នេះថា៖ ថៃមិនហ៊ានផឹកទឹក Cambodia អាចមកពីថៃខ្លួនឯង ធ្លាប់ដាក់គីមីពុលចូលទំនិញលក់ឱ្យខ្មែរ ? ធ្លាប់ធ្វើអាក្រ.ក់ ទើបគិតថាគេអាក្រក់ដែរ !

ការបង្ហោះនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីឃ្លីបវីដេអូរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ ប៊ូម ប៉ាណាដា បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុកថា នាងពិតជាស្រេកទឹកខ្លាំងណាស់ កាលពីកំឡុងពេលនៃកិច្ចប្រជុំ GBC នៅខេត្តកោះកុង ព្រោះនាងមិនហ៊ានផឹកទឹកដែលកម្ពុជារៀបចំឲ្យឡើយ ដោយសារខ្លាចមានអ្វីមិនប្រក្រតីនៅក្នុងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwRDUPnBdQ5t2iXivceRkoCE1ZJdINZ3EEYoQGxlMcLzqnPvNx4DTTBEVqy9gwaVi-MjGx0PTsbOfSHar5b93gpE0-8WD9AM7eSXYn-FpDAU-wleorgF_cBzylD7wis9fXBKB5W031cA3T47n4QNpw8JBZYqU_tLauk4hN8H2B45jsxX5QdOeAuvHuy3dR/s1280/photo_2025-09-11_08-59-51%20(2).jpg

គួររម្លឹកថា កិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ត្រូវបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីប្រមុខការពារជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និង លោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ រួមជាមួយគណៈប្រតិភូថៃដទៃទៀត។ ក្នុងនោះគេក៏ឃើញមានវត្តមាននាង ប៊ូម ប៉ាណាដា អ្នកនាំពាក្យថ្មីរបស់ក្រសួងការពារជាតិថៃផងដែរ។

គ្រាន់តែការប្រជុំបានចាប់ផ្ដើមមិនទាន់បានប៉ុន្មានផង នាងប៊ូម ប៉ាណាដា ក៏ត្រូវបានប្រជាពលរដ្ឋខ្មែរនៅក្នុងបណ្ដាញសង្គមធ្វើការរិះគ.ន់យ៉ាងចាស់ដៃ ដោយសារតែនាងបានបង្ហាញពីអាកប្បកិរិយាមិនសមរម្យនៅក្នុងអង្គប្រជុំ។ ឃ្លីបវីដេអូមួយដែលបង្ហាញពីនាងកាន់ទូរស័ព្ទបែរខ្លួនទៅមកសេលហ្វ៊ី និងនិយាយថារកលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅក្នុងការប្រជុំមិនឃើញ បានជំរុញមតិសារធារណៈយល់ឃើញថា នាងមកទីនេះដើម្បីរករឿងកម្ពុជា ជាជាងមកប្រជុំបែបការទូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNDagBU56puHRXFU00UCsUALxg1a2QUDxECn5M9CswT7Fll3GHM7dphAw7MX9DhdkDAe3wSrd1uOIBUEj8IhYUa9Z7W0lr7pK3Zdot521X4FusTrZWBPnGKBVpRe5q-rLQ0dSuyceH0JrU0D8fc3grLXKiN0hxoAFDhWoGOJjpAs24rWkBBxaO5DlKpNKc/s1280/photo_2025-09-17_15-09-00.jpg

លើសពីនេះ ប៉ុន្មានថ្ងៃក្រោយបន្ទា់ពីកិច្ចប្រជុំនេះ នាងបានធ្វើពលរដ្ឋកម្ពុជាកាន់តែឃ្នើសចិត្តបន្ថែមទៀត តាមរយៈការនិយាយបែបមើលងាយមកកាន់កម្ពុជា និងផលិតផលទឹកបរិសុទ្ធដែលមានអក្សរ CAMBODIA ថាមិនគួរឲ្យទុកចិត្តទើបមិនហ៊ានផឹក ទើបសុខចិត្តចាំដល់ចប់កិច្ចប្រជុំបានមកផឹកទឹកនៅក្នុងប្រទេសថៃវិញ។

អាកប្បកិរិយារបស់នាង គឺប្រៀបបាននឹងការមិនគោរពដល់កិច្ចប្រជុំ(GBC)កម្ពុជា-ថៃ នៅខេត្តកោះកុង ដោយសម្ដែងចេញនូវឥរិយាបថគ្មានការអប់រំ គ្មានវិជ្ជាជីវៈ និងរៀបឫកពារមិនស័ក្តិសមជាមួយតួនាទីក្នុងនាមជាមន្រ្តីដែលបម្រើការក្នុងជួររដ្ឋាភិបាលរបស់ប្រទេសមួយឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8QhEM5DaFZ0xkcUlD-We_t-e0oYpe5Z3zv706NCKwNYmSMBt26HcNqjE6MLgaYztc1VtnXSDkVgAlNm_mv5EQvvnunHdpAjUpxQPr2CGa99JwrbDOYSx1X1pVr3uvmOqNrg7NFkpTHAkSvIBMRH0SmO4DvDkmwIK8GUGEOEMaMQq8ZrYOy4Vm5TJ2ifAo/s1280/photo_2025-09-11_08-59-51.jpg