ភ្នំពេញ៖ បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីការយល់ឃើញចំពោះទស្សនៈរបស់ថៃក្នុងការមិនផឹកទឹកដែលកម្ពុជារៀបចំឲ្យនៅក្នុងកិច្ចប្រជុំ GBC ថា គឺជាការគិតអាក្រ.ក់ ដោយសារតែខ្លួនធ្លាប់មានគំនិតអាក្រ.ក់ដាក់សារធាតុពុលនៅក្នុងចំណីអាហារនាំចូលកម្ពុជា ទើបខ្លាចកម្ពុជាធ្វើបែបនោះដាក់ខ្លួនវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJNwWZ6yG_4CNmnILuEXCu5NEChGqUGcIcExGhex6xs7jNN0uOOjH1r3pD90Ye3R8820qIfKmYR5oA9s7wBytzLlJ-CPEN-qUdqjA3Sq3XKxpbGNYJYEK0NZGNHXshBZyKs4dkiahFwA_bf4jk70Wl9vWn3nSA5YfcfiHYknPemUFRU1P50BNUtWJvrFLF/s1280/image_2025-09-17_16-00-11.png
នៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត យង់ ពៅ បានសរសេសំណេរខ្លីមួយដែលជាសំណួរមានន័យបែបចម្អកយ៉ាងដូច្នេះថា៖ ថៃមិនហ៊ានផឹកទឹក Cambodia អាចមកពីថៃខ្លួនឯង ធ្លាប់ដាក់គីមីពុលចូលទំនិញលក់ឱ្យខ្មែរ ? ធ្លាប់ធ្វើអាក្រ.ក់ ទើបគិតថាគេអាក្រក់ដែរ !

ការបង្ហោះនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីឃ្លីបវីដេអូរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ ប៊ូម ប៉ាណាដា បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុកថា នាងពិតជាស្រេកទឹកខ្លាំងណាស់ កាលពីកំឡុងពេលនៃកិច្ចប្រជុំ GBC នៅខេត្តកោះកុង ព្រោះនាងមិនហ៊ានផឹកទឹកដែលកម្ពុជារៀបចំឲ្យឡើយ ដោយសារខ្លាចមានអ្វីមិនប្រក្រតីនៅក្នុងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwRDUPnBdQ5t2iXivceRkoCE1ZJdINZ3EEYoQGxlMcLzqnPvNx4DTTBEVqy9gwaVi-MjGx0PTsbOfSHar5b93gpE0-8WD9AM7eSXYn-FpDAU-wleorgF_cBzylD7wis9fXBKB5W031cA3T47n4QNpw8JBZYqU_tLauk4hN8H2B45jsxX5QdOeAuvHuy3dR/s1280/photo_2025-09-11_08-59-51%20(2).jpg

គួររម្លឹកថា កិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ត្រូវបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីប្រមុខការពារជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និង លោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ រួមជាមួយគណៈប្រតិភូថៃដទៃទៀត។ ក្នុងនោះគេក៏ឃើញមានវត្តមាននាង ប៊ូម ប៉ាណាដា អ្នកនាំពាក្យថ្មីរបស់ក្រសួងការពារជាតិថៃផងដែរ។

គ្រាន់តែការប្រជុំបានចាប់ផ្ដើមមិនទាន់បានប៉ុន្មានផង នាងប៊ូម ប៉ាណាដា ក៏ត្រូវបានប្រជាពលរដ្ឋខ្មែរនៅក្នុងបណ្ដាញសង្គមធ្វើការរិះគ.ន់យ៉ាងចាស់ដៃ ដោយសារតែនាងបានបង្ហាញពីអាកប្បកិរិយាមិនសមរម្យនៅក្នុងអង្គប្រជុំ។ ឃ្លីបវីដេអូមួយដែលបង្ហាញពីនាងកាន់ទូរស័ព្ទបែរខ្លួនទៅមកសេលហ្វ៊ី និងនិយាយថារកលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅក្នុងការប្រជុំមិនឃើញ បានជំរុញមតិសារធារណៈយល់ឃើញថា នាងមកទីនេះដើម្បីរករឿងកម្ពុជា ជាជាងមកប្រជុំបែបការទូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNDagBU56puHRXFU00UCsUALxg1a2QUDxECn5M9CswT7Fll3GHM7dphAw7MX9DhdkDAe3wSrd1uOIBUEj8IhYUa9Z7W0lr7pK3Zdot521X4FusTrZWBPnGKBVpRe5q-rLQ0dSuyceH0JrU0D8fc3grLXKiN0hxoAFDhWoGOJjpAs24rWkBBxaO5DlKpNKc/s1280/photo_2025-09-17_15-09-00.jpg

លើសពីនេះ ប៉ុន្មានថ្ងៃក្រោយបន្ទា់ពីកិច្ចប្រជុំនេះ នាងបានធ្វើពលរដ្ឋកម្ពុជាកាន់តែឃ្នើសចិត្តបន្ថែមទៀត តាមរយៈការនិយាយបែបមើលងាយមកកាន់កម្ពុជា និងផលិតផលទឹកបរិសុទ្ធដែលមានអក្សរ CAMBODIA ថាមិនគួរឲ្យទុកចិត្តទើបមិនហ៊ានផឹក ទើបសុខចិត្តចាំដល់ចប់កិច្ចប្រជុំបានមកផឹកទឹកនៅក្នុងប្រទេសថៃវិញ។

អាកប្បកិរិយារបស់នាង គឺប្រៀបបាននឹងការមិនគោរពដល់កិច្ចប្រជុំ(GBC)កម្ពុជា-ថៃ នៅខេត្តកោះកុង ដោយសម្ដែងចេញនូវឥរិយាបថគ្មានការអប់រំ គ្មានវិជ្ជាជីវៈ និងរៀបឫកពារមិនស័ក្តិសមជាមួយតួនាទីក្នុងនាមជាមន្រ្តីដែលបម្រើការក្នុងជួររដ្ឋាភិបាលរបស់ប្រទេសមួយឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8QhEM5DaFZ0xkcUlD-We_t-e0oYpe5Z3zv706NCKwNYmSMBt26HcNqjE6MLgaYztc1VtnXSDkVgAlNm_mv5EQvvnunHdpAjUpxQPr2CGa99JwrbDOYSx1X1pVr3uvmOqNrg7NFkpTHAkSvIBMRH0SmO4DvDkmwIK8GUGEOEMaMQq8ZrYOy4Vm5TJ2ifAo/s1280/photo_2025-09-11_08-59-51.jpg