ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតជូនឯកឧត្តម អាន់វ៉ា អុីប្រាហុីម នារករដ្ឋមន្រ្តីម៉ាឡេសុី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោកនានា ដើម្បីទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំទាំងអស់ទៅលើស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីថៃបានបង្កការគំរា.មកំហែ.ងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នាយប់ថ្ងៃទី១៧ ខែកញ្ញា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ2V_7dbzPB6yV3ZrCZr_DiZb1yky-6V3pE_hLeuRcn_A7sVGv7etS0xUe6DoN9NjqzuMnK2yfj8cn4nqrhTkKbYroLObRuwP1orIqLyMkY_m5VAmPtTRgRYeDst2Kh6VRMovTkQq1nXwVvSuxP2MPIzX8ymSPtoDRQMuzpSEir6Y2JYfMGoqDyk4-NHh-/s1280/photo_2025-09-18_08-54-47.jpg
តាមរយៈសារលិខិតទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនថ្នាក់ដឹកនាំពិភពលោក ទាំងអស់អំពីព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលបាននាំទៅដល់ការពង្រីកទំហំ និងវិសាលភាពនៃតំបន់ជម្លោះ ហួសចេញពីតំបន់ជម្លោះប្រដាប់អាវុធកន្លងមក ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានស្នើសុំថ្នាក់ដឹកនាំពិភពលោកទាំងអស់គាំទ្រ និងជំរុញឱ្យមានការគោរពពេញលេញ និងប្រកបដោយប្រសិទ្ធភាពចំពោះលក្ខខណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ដែលបានសម្រេច នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) កាលពីពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoMDBj7XndJrlDX5FnOwE2tl37i1deX8NIn91pFSLE1r19igqJoPq6aWHI-65GG0qZeslt7OSChl_Y6ZquASbOuL79jLEyE7Yi_2Y_7xs07vhopQbz6jjQibjbBQ1jE2PA08ktZqTsmMVOf7Op91ZMiFdcTm4Zjnz8agu6AkB_i71WkDkbu_7q8CwIgXpG/s960/photo_2025-09-18_08-54-48%20(2).jpg
នៅក្នុងលិខិតនេះក៏បានបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃទី១២ ខែសីហាមក កម្លាំងទាហានថៃបានបង្កើនការរាយបន្លាលួស និងចេញឱសានវាទបណ្ដេញពលរដ្ឋកម្ពុជាចេញពីផ្ទះសម្បែងដែលស្ថិតនៅលើទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ថៃគឺបានប្រើប្រាស់ផែនទីខ្នាត ១/៥០,០០០ ដែលគូសដោយឯកតោភាគី មកតតាំងទាមទារដណ្ដើមការកាន់កាប់លើទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា បើផ្អែកតាមផែនទីខ្នាត ១/២០០,០០០ ដែលមានការឯកភាពគ្នា និងមានការទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំង MOU ២០០០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYo9Cvqco0K3ELw5iYzzwbiRQiN8utUy0-fT3N6QoX5UxItMZjSd49CwJWtNGznzpO3yAFtaOWDTtHCT097X1pcxBc5ExCx50XuqvfH16KL_Q1qlOPKkP6U90gjVmWG4DFLzC7jukXYy3XWtERcgwawg7RUl_FMipd7MgZfG6EXjjbUbXXjs6L9IIi83mn/s750/photo_2025-09-18_08-54-48%20(3).jpg

ដោយឡែក ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើម យកទឹកដីនៅទីតាំងចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVlo6z1YdRSAcOIik0fd-Wvu7lZaZhvsiuYjPiLYQSgqVx26XrziXWWS_lc_dnEgiN5BnwTgzCGnqGWfm073zSywSowyvBv-Qlo11kEmWUXzgRm_DTAvCkU_sl9pPZ9TrxrWb37mB3m0XqfCFnqb7M5wG3x1FlekuDqWXgwyesMfIfC5i6OuHrkx14THoo/s1200/photo_2025-09-18_08-54-48.jpg

សកម្មភាពឯកតោភាគីរបស់ថៃ គឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រាស់កម្លាំង ដែលជាការបំពានដោយផ្ទាល់លើអនុស្សរណៈ ឆ្នាំ២០០០ អាណត្តិរបស់គណៈ កម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ(JBC) និងការប្តេជ្ញាចិត្តដែលបានកត់ត្រាក្នុងកិច្ចប្រជុំនៃ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ នាពេលថ្មីៗនេះ ដែលថា៖ “ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹង…ឬ ពង្រីកវិសាលភាព និងទំហំជម្លោះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnsprt6E0gxSh8icTl5q2Cyx98GysE_eoJjdEr5DbnXb1adZSjFp6HrRmOHHhTZIAocqZC9cYlBzIyoP18lp5s-tFXWttzDdT8GRC-REueYHyC-h8_8F9BgZ3lCx6udyH34OWp38juaPfjtE-AcNNjTITy9aYImDT5IcK_mo5wE-0ZDarmpJ-ciDvaKMTN/s1280/photo_2025-09-18_08-54-40.jpg

វិធានការជាឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តច្បាប់អាជ្ញាសឹកថៃលើទឹកដីកម្ពុជា គឺជាការ រំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះ ច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ច សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លើសពីនេះ សកម្មភាពឯកតោភាគីទាំងនេះមិនត្រឹមតែជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយហិង្សាទៀតផង៕