នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទាហានឈ្លានពានសៀម បន្តយកបន្លាលួសមករាយ។
ពលរដ្ឋកម្ពុជា បានប៉ះទង្គិចគ្នានិងទាហានឈ្លានពានថៃ ដោយថៃបានបាញ់គ្រាប់កៅស៊ូ និងគ្រាប់បែកផ្សែងមកលើពលរដ្ឋកម្ពុជា ធ្វើឱ្យពលរដ្ឋផ្សា និងហូរទឺកភ្នែក។
នៅក្នុងហេតុការណ៍នេះ កងកម្លាំង និងប្រជាពលរដ្ឋកម្ពុជា បានវាយកម្ទេច និងរុះរើបន្លាលួសនោះទាំងនោះចេញ ស្រាប់តែទាហានថៃបានបើកការបាញ់គ្រាប់បែកផ្សែងតែម្តង។
ដោយពិបាកក្នុងការទ្រាំ ពលរដ្ឋខ្មែរ និងកងកម្លាំង បានបង្ខំចិត្តរត់បែកហ្វូងមករកកន្លែងសុវត្ថិភាព។
គួរបញ្ជាក់ថា ២ថ្ងៃជាប់ៗគ្នា ដែលទាហានថៃបានរុលចូលទឹកដីកម្ពុជា ធ្វើការរាយបន្លាលួសព័ទ្ធយកផ្ទះប្រជាជន ដោយបានបំពានបទឈប់បាញ់៕