តារាសម្តែង ឌី សូនីត្តា បានចែករំលែកកម្រងវីដេអូនៃការពរពោះកូនដំបូងរបស់ខ្លួនជាមួយនឹងស្ថានភាពដ៏លំបាកហើយក្រុមគ្រូពេទ្យមិនជំរុញឱ្យនាងមានកូននៅក្នុងកំឡុងពេលមានវិបត្តិផ្លូវចិត្តរួមទាំងជំងឺជាច្រើនទៀតព្រោះវាអាចប្រឈមនឹងគ្រោះថ្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0zS5UKRW_DiN8x8CVB4Ggy_1HLQ9YrBqFuJEjDEghUEdecpWorKqsQUMTJIYh2SD89y2G3NmUhi2JaY1slPOdyGhP0hhbyPCxImeFWpP__53Icnaxiqy2YOoW_lK7GwHJFtRyXCIqA9Jnez1iUZ1KA4KFePFosa5mZOCnt2Tj6WqIv4r5MC5yfq1EQtIF/s2048/image_2025-09-17_14-09-24.png

បំពេញតួនាទីជាម្តាយផង ឪពុកផង តារាសម្តែង ឌី សូនីត្តា ពុំធ្វើឱ្យកូនស្រីបណ្តូលចិត្តតែមួយលំបាកនោះទេ ដោយផ្តល់នូវសេចក្តីស្រលាញ់ការមើលថែយ៉ាងដិតដៅនិងរស់នៅពោរពេញដោយសុភមង្គលជាមួយគ្នា។ កូនស្រីរបស់នាងពីមួយថ្ងៃទៅមួយថ្ងៃ គឺកាន់តែស្រស់ស្អាតនិងវៃឆ្លាតគួរឱ្យស្រលាញ់។ ការរីកធំធាត់របស់កូនស្រីគឺពិតជាធ្វើឱ្យ ឌី សូនីត្តា ជាម្តាយសប្បាយចិត្តខ្លាំងសមនឹងអ្វីដែលនាងពុះពារកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgteIyReJGL4qJrdQ1zqjMIzNgbOOIABimvvA_kPNyfuxUjyiHuqGO8wjuHdiwVEY6omrFTiE0EIpjjVFjmerfEYTOAkJYM1cC9FdmGxseVYe1SsWyGOG00q-7cSOAJK5Mu5jdTGqkP3185tkb2p5aPegk3zISXxmnV-Kp9E4IlIU8S9CCTgIIG7F0l1Z6Z/s2048/image_2025-09-17_14-09-16.png

ឌី សូនីត្តា បានចែករំលែកពីកម្រងវីដេអូអនុស្សាវរីយ៍ពីការពរពោះកូនស្រីរបស់ខ្លួនឡើងវិញដោយទម្លាយថានាងមានជំងឺជាច្រើនមុខនាអំឡុងពេលនេះ។ តារាស្រីរូបនេះបាននិយាយរៀបរាប់ថា «ពេលមើលវីដេអូនេះឡើងវិញម្តងណា ក៏ខ្ញុំមានមោទនភាពលើខ្លួនឯងដែរ ខ្ញុំធ្វើបានដោយរបៀបណា? ទាំងដែលពេលហ្នឹងមានជំងឺពេញខ្លួន»។ តារាសម្តែងរូបនេះបានបញ្ជាក់ថា នាពេលនោះនាងមានជំងឺបាក់ទឹកចិត្ត ជំងឺគីសទ្រូង គីសដៃស្បូន ក្រពះពោះវៀន រលាកតម្រងនោម ក្រលៀនខ្សោយ សន្លាក់ប្រអប់ជើង រួមទាំងវិបត្តិផ្លូវចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiypLag8fvI6EuT7nIViZp38dSpsODeY7pgSsYaHTO25hY1K2vchbK8DALOoeWxUl67yBkzeAtg2cvlsUVYXQHONSAXlZEGYJQAXyyTRe1EXhrARCSzRws8T7YoxXYyAv7hdf616T1Mz0MJ9UPyzJ5Rrzr75QDK5KIRqvTSZff8fcZ1OL0XTJy9JrdBbkvi/s2048/image_2025-09-17_14-09-17.png

ឌី សូនីត្តា ថាការយកកូនចំពេលមានជំងឺច្រើនបែបនេះគ្មានពេទ្យណាគាំទ្រឱ្យយកកូនទេ ប៉ុន្តែជីវិតមួយនេះវាតែងតែឱ្យនាងជ្រើសរើសជានិច្ច។ ទោះបីជាមានការលំបាកខ្លាំងអំឡុងពេលពរពោះ ឌី សូនីត្តា ថាការសម្រេចចិត្តនេះគឺនាងមិនដែលស្តាយក្រោយទេដែលជ្រើសរើសយកនាងតូចម្នាក់នេះ អ្វីដែលនាងស្តាយតែមួយគត់គឺបេះដូង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv1bAfTS9M3-dzjzgQ6M3m6cAoSylGtHeKqtGwR3HPz64-qHeHcV1X8GXylnlwnY9mNVhwiGe558qpvnimf5Z7I9lYignC0aEfRH4m8aizewOeGqmUH2eSKnQRaUZmtKG3-Jq83JUcfMT1pH5eokDadh67oukZNj1mcZqR8w30tjqgHWmTslBm8NaMEcGJ/s2048/image_2025-09-17_14-09-19.png

ទោះបីជាឃ្លាចុងក្រោយបង្កប់នូវការលាក់កំបាំងបន្តិចក្តី ប៉ុន្តែអ្នកគាំទ្រជាច្រើនបានសម្តែងការកោតសរសើរពី ឌី សូនីត្តា ជាមាតាមួយរូបដែលមានការលះបង់និងតាំងចិត្តខ្លាំងសម្រាប់កូនស្រីទោះបីជាប្រឈមនឹងស្ថានភាពសុខភាពជាច្រើនក្នុងពេលដំណាលគ្នា៕