ប្រទេសថៃ ៖ កងទ័ពថៃនៅតែប្រើល្បិចចាស់ដដែលៗ ដោយយកមីនថ្មីមកបង្កប់នៅតំបន់ព្រំដែនជាប់កម្ពុជា រួចហើយចោទប្រកាន់កងទ័ពកម្ពុជាបង្កប់មីនទៅវិញ បើទោះជាកម្ពុជាឆ្លើយតបជាច្រើនលើកមិនបានបង្កប់មីនថ្មី និងស្នើឱ្យកងទ័ពថៃល្បាតត្រឹមតែទឹកដីរបស់ខ្លួនក្តី ។ ពេលប្រទេសទាំងពីរបញ្ចប់កិច្ចប្រជុំចរចាស្វែងរកសន្តិភាព និងអនុវត្តកិច្ចឈប់បា.ញ់ឱ្យមានប្រសិទ្ធភាព កងទ័ពថៃក៏ស្រែកដូចមុនឃើញមីនថ្មីទៀតហើយ ដែលបញ្ជាក់ថា នេះជាទង្វើញុះញង់របស់កងទ័ពឈ្លានពានថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheR8WtjSeLdbA1SVMqCf8qTuPvUynH40Y9ys-jvRWLqbcvWi_Iy_Y6mOkIsc-7UVCVyNIkQ8SU3v4qtQjuM0YWRLjQu5RmIPqHUiM15oEQhcpgyg662mwyGDmu1y91Qf2utdpEc7Zhq1W2ZVlKsL-h909RXxMcZUa8-CLC2eYPuosGREzJsi1mTj-1F_Vg/s1280/photo_2025-09-18_08-56-13.jpg

សារព័ត៌មាន Thairath រាយការណ៍ថា កងទ័ពភូមិភាគ២ថៃបានរកឃើញមីនថ្មីប្រភេទ PMN-2 ចំនួន៨គ្រាប់ បង្កប់នៅតំបន់ដូនអៅ (Don Ao) ខេត្តស៊ីសាកេត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្រោយពីកងទ័ពថៃយកមីនថ្មីមកបង្កប់នៅព្រំដែនខេត្តស៊ីសាកេតដើម្បីទម្លាក់កំហុសលើកម្ពុជាតាមទម្លាប់នោះ អ្នកនាំពាក្យកងទ័ពថៃក៏ចោទប្រកាន់កម្ពុជាបំពានបទឈប់បា.ញ់ និងព្យាយាមមិនឈប់ឈរក្នុងការប្រើប្រាស់អាវុធប្រឆាំងនឹងកងកម្លាំងថៃ ខណៈថៃខ្លួនឯងបានបំពានបទឈប់បាញ់ជាបន្តបន្ទាប់ ។

កាលពីថ្ងៃទី១៧ ខែកញ្ញា នៅទីបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ វិនឆ័យ សុវ៉ារី អ្នកនាំពាក្យកងទ័ពថៃនិយាយថា កងទ័ពជើងគោកទទួលបានសេចក្តីរាយការណ៍ពីកងទ័ពភូមិភាគ២ ថា កងពលតូចថ្មើរជើងលេខ១៣២ បានសហការជាមួយមជ្ឈមណ្ឌលកម្ចាត់មីន (TMAC) ដោះមីននៅតំបន់ដូនអៅ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១៦ ខែកញ្ញា ស្រាប់តែរកឃើញមីនប្រឆាំងមនុស្សប្រភេទ PMN-2 ចំនួន៨គ្រាប់ ដែលទើបបង្កប់ថ្មីៗ ។ ហេតុនេះ ភ្នាក់ងារ TMAC ក៏បានដោះមីន និងប្រមូលទុកកម្ទេច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHq8KUNjEFzSy5chU7gVL0i-aNtkeO8b5hPCiP0yfZ_qTsyJHPi_FBukpyx90j60Fsx0GXgPbUD1PBYe8tZR-Y0YzgMwVTFWXogzqfTNPM-giEIGDc1DgbfA8_LcRwN3WEXz0x7QuxctSdYuMqkIyXfCR-yE8tGj7RaRpHizdSIf1a1MJWbJZsxZLzPduv/s1280/image_2025-09-18_09-53-34%20(2).png

ការយកមីនថ្មីមកបង្កប់នៅព្រំដែន និងទម្លាក់កំហុសលើកម្ពុជា គឺជាល្បិចចាស់របស់កងទ័ពឈ្លានពានថៃដើម្បីចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី និងព្យាយាមមិនឈប់ឈរក្នុងការប្រើប្រាស់អាវុធប្រឆាំងនឹងកងកម្លាំងថៃ ។ កងទ័ពថៃថែមទាំងចោទប្រកាន់កម្ពុជាបំពានបទឈប់បាញ់ដែលផ្ទុយពីការចរចាក្នុងកិច្ចប្រជុំ GBC កន្លងមក ដែលប្រទេសទាំងពីរបានព្រមព្រៀងដោះមីន ។

ក្រោយពីចោទប្រកាន់កម្ពុជាបង្កប់មីនរួច កងទ័ពថៃថា នឹងយកភស្តុតាងទាំងអស់ដែលប្រមូលបានបញ្ជូនឱ្យផ្នែកពាក់ព័ន្ធដើម្បីប្តឹងកម្ពុជាទៅអន្តរជាតិ ដើម្បីឱ្យកម្ពុជាទទួលខុសត្រូវ និងស្មោះត្រង់ក្នុងការដោះស្រាយបញ្ហាមីនដែលកងទ័ពថៃលួចបង្កប់នៅព្រំដែន រួចហើយស្រែកថា ថៃជាជនរងគ្រោះតែម្ខាង ។ កងទ័ពថៃថា ខ្លួនចង់ដោះស្រាយបញ្ហាមីនឱ្យបានឆាប់បំផុតដើម្បីឱ្យពលរដ្ឋនៅព្រំដែនមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqvyj0tS5GCTcSVgHceee99amwIh_NOH4RJvGSMrlMwnzHABEJXwwSWhAkz_X16B6eVYmIJIBg7Ud-k03Yq0Tjo2XkX2RoI0Ju2s144SiltUNzpzplqRyy8S4meYgOz-WJgqEOXP2TrBFcYLLsi82M-m3L1WAtWsTnVVXyI-DNElLz88w9W33rPZ_JD8bK/s1048/image_2025-09-18_09-53-34.png
កន្លងមក ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃពាក់ព័ន្ធនឹងការបង្កប់មីនថ្មី ដោយ កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ។

កម្ពុជាអំពាវនាវឱ្យថៃគោរពលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងរក្សាកម្លាំងកងទ័ពរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននាម៉ោង១២អធ្រាត្រកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFuUeguqS768VWade8GuG0XffC0Mi2-clFb1zr1sSWm6RK8TlTcti4k7ghbPLpgTrRXKOgZ2Ce5WndYFitGPe2S3_ZkaYsb1vZ58hnRj0SeSfW5TkPGZzIFrX_on1ta-drfGEp-0SE8agemWQgtvPk6sfTdcDAs1w0xj0mDDcGU-DZy7Y7G9Vg3b0owh33/s1280/photo_2025-09-18_08-56-13%20(2).jpg