Home Blog Page 341

ស្តី្រទី១នៃកម្ពុជា ផ្តល់កម្លាំងចិត្តដល់ ហេង វិសាល

0

ពាក្យសម្តីដែលមានការចោទប្រកាន់ថាលួចស្បៀងពីសប្បុរជនបានធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងទៅលើ ហេង វិសាល និង ជា ស្រីនា។ ស្របពេលអ្នកទាំងពីរស្ថិតក្នុងស្ថានភាពមានសម្ពាធផ្លូវចិត្តខ្លាំងលោកជំទាវ ពេជ ចន្ទមុន្នី ស្រ្តីទី១នៃកម្ពុជា បានផ្តល់កម្លាំងចិត្តទៅកាន់គូស្នេហ៍មួយគូនេះឱ្យបន្តការងារនេះទៀត កុំឱ្យពាក្យមនុស្សមួយចំនួនតូចបំផ្លាញនូវផលប្រយោជន៍ដល់មនុស្សដែលត្រូវការជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtGDKNFQco2oM5vA8jvUttKrXzeARlQS8ats2h3xzLaD2uk663pg_tmxNYIGdx-fjxkhMTb4Ni2fVcRGB-Gibp717Y9ucZrx0rxk40WwbTrTwZadirvaFBONTqmTG_XkZS1e6lz89ROq8kFvcWUJUAGJbwF6QTG7SrEYSjdmozWjkuvsAPGl4hz4-x6bV-/s2048/image_2025-08-12_09-28-36.png
កាលពីថ្ងៃទី១១ ខែសីហា Influencer ហេង វិសាល បានបង្ហោះអរគុណទៅកាន់ទស្សនិកជនបងប្អូនមិត្តភក្តិនិងក្រុមគ្រួសារដែលបានលើកទឹកចិត្ត ការពារ ជឿជាក់ចំពោះខ្លួនបន្ទាប់ពីមានការចោទប្រកាន់មិនសមហេតុផលអំពីស្បៀង។ ហេង វិសាលក៏បានបញ្ជាក់ថាទោះបីជាលោករាងចាលនិងរងសម្ពាធខ្លាំងក្តីប៉ុន្តែប្រសិនជាប្រទេសជាតិមានបញ្ហាលោកនៅតែជួយតាមដែលអាចធ្វើទៅបានព្រោះទីនេះគឺជាទឹកដីកំណើតលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn_y6IaHUpniZu69504wshTbIUUdK7fF7R7sK97JRUmd01ZXBpntffEX6KOF0P6vf4sSVRbm-GD0139hyfc3FAelL3KCEFXahPOhBL1vc72CWlPRtdkaiBaxCwW51Negs5RUzhCCPV4lzWrlmMVpcP0vN6lXxnyGNGDgrGyoPx2Tk4lkmP4JXGgshKtGLK/s960/image_2025-08-12_09-28-41%20(2).png
ការបង្ហោះរបស់ ហេង វិសាល ខាងលើនេះទំព័រផេកផ្លូវការរបស់លោកជំទាវ ពេជ ចន្ទមុន្នី បានខម្មិនលើកទឹកចិត្តទៅកាន់ ហេង វិសាល និង ជា ស្រីនា។ ខ្លឹមសារនោះរៀបរាប់ថា «
ជាដំបូងសូមអរគុណប្អូនប្រុសដែលបានផ្តួចផ្តើមគំនិតក្នុងការជួយដល់ជនដែលរងគ្រោះក្នុងពេលនេះ។ បងសូមលើកទឹកចិត្តប្អូនឱ្យបន្តការងារនេះទៀត។ បងគាំទ្រសកម្មភាពរបស់ប្អូនៗ។ ប្អូនត្រូវចងចាំថាការធ្វើអំពើល្អមិនរង់ចាំការតបស្នងមកវិញ។ យើងមិនអាចឃាត់មាត់អ្នកដទៃបានទេ ដូច្នេះកុំឱ្យពាក្យមនុស្សមួយចំនួនតូច បំផ្លាញនូវផលប្រយោជន៍ដល់មនុស្សដែលត្រូវការជាច្រើន។ keep it up for our country and for our people»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi68fnmW5df-OS7Qu2TzFshx1zVkjz3D6CMMt3EWJ6qWGWV0XV5PzcrITi6IFH7G823jgJqxC3UMC6msr1SJygSSk4kjYOAJeU63Qzs5CTlimKYpNeSqVPqSwAg5gzIEFua1pnJollQ1pvdh5ugZ_Z85xLoqkIafy-IOkA5gG_pNOquuJkVPw8RfQiXC8D6/s840/image_2025-08-12_09-34-55.png

ទទួលបានការផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តក្នុងការធ្វើអំពើល្អក្នុងសង្គម ហេង វិសាល ក៏បានឆ្លើយតបដោយក្តីរំភើបនិងមានភាពកក់ក្តៅ។ ហេង វិសាល បានសរសេរថា «ពីពួកយើងដែលជាប្រជាពលរដ្ឋខ្មែរ ក៏សូមអរគុណនិងដឹងគុណដូចគ្នាទៅកាន់បង ជាពិសេសគឺថ្នាក់ដឹកនាំទាំងអស់ ពួកខ្ញុំជាអ្នកដែលបានចុះទៅផ្ទាល់ទើបដឹងថារាជរដ្ឋាភិបាលបានរៀបចំ និងជួយពីក្រោយខ្លាំងកម្រិតណា។ ខ្ញុំតំណាងឱ្យក្រុមការងារ និងប្រជាជនខ្មែរទាំងអស់សូមអរគុណបងដែលបងតែងតែយកចិត្តទុកដាក់មិនថាបងប្អូនភៀសសឹក និងបងៗជួរមុខ ពួកខ្ញុំជាប្រជាពលរដ្ឋពិតជាមានភាពកក់ក្តៅ»៕

ប៉ីប៉ី ឌី មានបញ្ហាសតិអារម្មណ៍ខ្លាំងពីរឿងលេបលុយមូលធិនិ ខណៈផ្ទះវីឡានិងហាងនំខេកជិតចេញជារូបរាង

0

លើកដំបូងក្នុងឆាកជីវិតក្នុងការប្រមូលមូលធិនិរាប់សិបម៉ឺនដុល្លារដើម្បីជួយដល់កងទ័ពជួរមុខនិងជនភៀសសឹកពីការឈ្លានពានរបស់ប្រទេសថៃវាបានក្លាយជាសម្ពាធដ៏ធំសម្រាប់ ប៉ីប៉ី ឌី ហើយមានការចោទប្រកាន់ថាលោកលេបលុយមូលនិធិនេះ។ ករណីនេះ ប៉ីប៉ី ឌី បានបញ្ជាក់ថាលោកមានបញ្ហាសតិអារម្មណ៍យ៉ាងខ្លាំងខណៈផ្ទះវីឡាលោកនៅសៀមរាប និងហាងខេកដែលត្រៀមដំណើរការ ខ្លាចមានការចោទប្រកាន់និងយល់ច្រឡំបន្ថែម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC8eU7aXD8_zjUXV4cHx1mG5O78CsBBFqpmZV534ZD7LwNHtc23OZkaofAjJL3E12td-fn1P3MBNtiJB9D43u3CfenHKAM6AIm8cEtFZ6F7hWFCO8QFalYNi2W_5qfPL9WRlPL71xIk0_xN6zB5YNfPo0la-xfuRE9zLm_ilqxm3SaX5jHZrfVVn0t8z7y/s2048/image_2025-08-12_13-52-56.png
កាលពីពេលថ្មីៗនេះ(១០ សីហា) ប៉ីប៉ី ឌី បាន Live នៅលើបណ្តាញសង្គមហ្វេកប៊ុកដោយបាននិយាយជជែកជាមួយអ្នកគាំទ្រអំពីប្រធានបទផ្សេងៗហើយមួយក្នុងចំណោមនោះបុគ្គលល្បីឈ្មោះរូបនេះក៏បាននិយាយពីរឿងលុយមូលធិនិ។ កន្លងមកនេះមានជនអគតិមួយចំនួនតូចទាំងក្នុងស្រុកនិងនៅក្រៅស្រុកស្រាប់តែចោទប្រកាន់ចង់សម្តៅថាលោកកិបកេងលុយព្រោះតែមានការចូលរួមពីសប្បុរសជនរហូតដល់ជាង៩០ម៉ឺនដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOyeVvo1Tz6YTovQ75V756Gvvm_vr-6XbVTnF8CxBj6pUGVoaF4w65m1uvqWbvIWp5rZgCrqamClPpYs2B5Kp3GBknGoZvVUTcQcAfkvGp_Gr0khDJzB03GXk6XQUCRl9SpmvF_8r8w33Z3wSzCR5mKkgGb15r_BcoIg6k2Y28HsaBpSEF7J7u78z5f3vO/s1440/530294186_1297230135095713_5924539465718331378_n.jpg
ស្របពេលការចោទប្រកាន់ថាមានចិត្តកិបកេងលុយមូលធិនិ កាន់តែធ្វើ ប៉ីប៉ីឌី បង្ហាញការព្រួយបារម្ភកាន់តែខ្លាំងព្រោះតែប៉ុន្មានខែទៀតផ្ទះវីឡាលោកក៏ធ្វើហើយ ហាងខេក ក៏ត្រៀមដំណើរការខ្លាចតែគេចោទថាផលទទួលបានពីលុយមូលនិធិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9jqfWjRgSOjUjtYmAjAMxg3aNWEsExQivwacsRLr42KmznYDpqzzfoMz7LbdKQGbLdyXd7jUNaaLUUtaAXACRwd0FGRJDC2X0lEZiBYEPW6Vnr3KMcRrGCk5fEZAXAE7TKfgRHIsTxsJQhWWnC33qB6K7m-0Tn4p7ALahhsPCOgWD9f6uYpFG5KB4H2zW/s1440/image_2025-08-12_13-52-58%20(2).png

ប៉ីប៉ី ឌី បាននិយាយថា វីឡាមួយរបស់លោកនៅខេត្តសៀមរាបធ្វើហើយនៅខែធ្នូនេះវាក្លាយទៅជាសតិអារម្មណ៍ខ្លាចនៅពេលធ្វើហើយមានគេគិតថា លុយជំនួយកាលពីប៉ុន្មានខែមុនឥឡូវចេញជារូបរាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOyeVvo1Tz6YTovQ75V756Gvvm_vr-6XbVTnF8CxBj6pUGVoaF4w65m1uvqWbvIWp5rZgCrqamClPpYs2B5Kp3GBknGoZvVUTcQcAfkvGp_Gr0khDJzB03GXk6XQUCRl9SpmvF_8r8w33Z3wSzCR5mKkgGb15r_BcoIg6k2Y28HsaBpSEF7J7u78z5f3vO/s1440/530294186_1297230135095713_5924539465718331378_n.jpg
មិនត្រឹមតែប៉ុណ្ណោះ ប៉ីប៉ី ឌី បានបង្ហើបទៀតថា បន្តិចទៀតហាងខេករបស់លោកបើកដំណើរទៀត ខ្លាចតែមានពាក្យមានសម្តីទៀតនោះទេ កត្តានេះហើយធ្វើឱ្យខ្លួនលោកខ្វល់ចិត្តនិងមានសតិអារម្មណ៍យ៉ាងខ្លាំង។ ប៉ីប៉ី ឌី ក៏បានបង្ហាញសារនៃការជជែកគ្នាជាមួយអ្នកគូរប្លង់ដើម្បីបញ្ជាក់ទៅកាន់មហាជនក្រែងថ្ងៃក្រោយមានការយល់ច្រឡំចំពោះលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh34H78ITTlxW-YQ9xQ-3Kg18TfAG4SKQWtqMzqsqQ5lrtXOlDG6o1CqYruPjk3XQURWM4bNRGj1NABGaC8ET1mYliMyjhIZOnrNNC7NaxNYsAggO41RMGx8lx6Qca_qlUuB_RvjRCT4MbWc9GNC2Ufz3OUGpTbj-fKuZAw0CKBjHxs1F2zyi7VbIPapzYI/s1440/image_2025-08-12_13-52-59%20(2).png

ប៉ីប៉ី ឌី បានសង្កត់ធ្ងន់ដែរថាលោកមានមុខរបរស្របច្បាប់ មានមនុស្សជុំវិញខ្លួនល្អៗ មានលុយចាយគ្រប់គ្រាន់លោកមិនចាំបាច់យកកេរ្តិ៍ឈ្មោះខ្លួនឯងទៅសាងរឿងថោកទាបលេបលុយជំនួយកិបកេងស្បៀងនោះទេ៕

ក្រសួងពាណិជ្ជកម្មថៃគ្រោងជជែកជាមួយទូតឡាវដើម្បីស្នើសុំដឹកទំនិញមកកម្ពុជាតាមរយៈឡាវ

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ចតុផន ប៊ុរុតផាត់ បានលើកឡើងពីការស្តារពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃឡើងវិញ ដោយថៃនឹងរក្សាទីផ្សារកម្ពុជាកុំឱ្យបាត់បង់ ព្រមទាំងស្វែងរកទីផ្សារថ្មី ។ ក្រសួងពាណិជ្ជកម្មថៃនឹងពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវនៅថៃដើម្បីស្នើសុំដឹកទំនិញពីខេត្តឧប៊ុនរ៉ាជថានី មកកាន់កម្ពុជាតាមរយៈឡាវ ហើយថៃសង្ឃឹមថា ការដឹកទំនិញតាមផ្លូវនេះនឹងអាចកាត់បន្ថយការចំណាយដើមទុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTBq50MMA0fUKiejLc7RweWV6EGI4MKL_V-f2eShUoDT5wX34EQch_DzAUMkmpyHh1eYTB10zSAJ6IzGUFyHqp6WJ8b5Oe5A8QhNUUJ9PTG1ijxbfp9F2Bydi9PxdIqHOEh7uwzHwJHX4MUsROwWHDQMiMYWdaL__nB63_3ajiD0VJmKY-dfK-LZlir89T/s1365/image_2025-08-13_08-25-18.png
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចតុផន ប៊ុរុតផាត់ បាននិយាយនាវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែសីហា អំពីការស្តារពាណិជ្ជកម្មនៅព្រំដែនកម្ពុជា-ថៃ ប្រសិនបើមានការវាយតម្លៃពីការបើកព្រំដែនឡើងវិញថា ក្រសួងពាណិជ្ជកម្មថៃកំពុងរង់ចាំទិន្នន័យ ហើយមជ្ឈមណ្ឌលដែលថៃបង្កើត ក៏បានផ្តល់ការពិគ្រោះយោបល់រឿងពាណិជ្ជកម្មព្រំដែនដែរ ។ បច្ចុប្បន្ន ផលិតផលទំនើបរបស់ថៃមានគ្រប់គ្រាន់នៅទីផ្សារកម្ពុជា ហើយឈ្មួញថៃក៏បានសម្របខ្លួនមកដឹកជញ្ជូនទំនិញតាមផ្លូវទឹក ផ្លូវអាកាស និងតាមរយៈឡាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK1Le3YNfNOTkkoPt96AX8kfncRs45keFHnHb2PPUnuC-h0KPUsSAa3bUgZx3isGsiVfR_koTP8r2kiKIi3ATyArMxz3Gy9_JYHR9wOWUZdMj_OHUuE-JG4pzPmJDNHqa664pj8fM5FQItvsp-tLama_qRp9V1K57pSV0TLSouyPQXcghM8ghADLdFVvfa/s1500/image_2025-08-13_08-25-19%20(2).png

ក្រសួងពាណិជ្ជកម្មថៃគ្រោងពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសថៃម្តងទៀត ដើម្បីស្នើសុំដឹកទំនិញថៃចេញពីខេត្តឧប៊ុនរ៉ាជថានី មកកាន់កម្ពុជាតាមរយៈឡាវ ។ ការពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវនេះដើម្បីឱ្យដឹងថា តើឡាវនឹងកំណត់ថ្លៃសេវាដូចម្តេច? ថៃសង្ឃឹមការពិភាក្សាជាមួយឡាវនឹងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញទៅកម្ពុជាក្នុងតម្លៃសមរម្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDgvuNwylT3XoiFuQkt7NOzNXwpvSqiVmLPxB44y_XrT_IBJHJvS7f2a5PIRzKIXucfiUyZ5akm-ENgFLxFf7cBit0YJJ0Z7OYzPKLsj2a8PRLCDWKDU31ILshDZ_l-yQ6RR74qM6jX1m2SFSDP7DouzEM2YO3YjbG5NHuXpfsTCU4VrOzC8j2AmItycBF/s750/image_2025-08-13_08-25-19.png
បើតាមលោក ចតុផន គឺថៃព្យាយាមរក្សាទីផ្សារកម្ពុជាកុំឱ្យបាត់បង់ ព្រមទាំងស្វែងរកទីផ្សារថ្មីសម្រាប់ឈ្មួញថៃបង្កើនការនាំចេញទំនិញ ។ បច្ចុប្បន្ន ថៃកំពុងវាយតម្លៃស្ថានការណ៍ដើម្បីពិចារណាបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ ។ ថៃបានបង្កើតមជ្ឈមណ្ឌលសម្រាប់ប្រមូលទិន្នន័យ និងជជែកពីពាណិជ្ជកម្មតាមព្រំដែនជាបន្តបន្ទាប់ យើងទទួលស្គាល់ថា អាចលក់ផលិតផលទំនើបបានខ្លះនៅកម្ពុជា ខណៈឈ្មួញថៃជាច្រើនដឹកទំនិញទំនិញតាមផ្លូវទឹក និងតាមរយៈឡាវ ជំនួសការដឹកជញ្ជូនតាមផ្លូវគោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOGefTIBxoTcTxQEy-o-ce6maK7HCrzff1yvfsMBl8iPGLSEaRpMnlk-jzbVpyP8B_Yl8l78MRLGXPYeAJYEUQg_EA9one-prHXHcUtvK-DDmuAP3LUXZD-KA_IeMehcD_lYpT4_6M-bBANNyKK40iA0tfbpLR5RupDdFzzBcdVWaGROhvvFAC8fwWl3Fd/s1280/image_2025-08-13_08-25-20.png

គួរបញ្ជាក់ថា ឈ្មួញថៃដែលរកស៊ីនាំចេញទំនិញមកកម្ពុជា បានត្អូញត្អែរពីផលវិបាករបស់ពួកគេពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញមកកម្ពុជាតាមរយៈផ្លូវទឹក និងផ្លូវអាកាស ដោយសារត្រូវចំណាយដើមទុនខ្ពស់ជាងការដឹកតាមផ្លូវគោក ។ ឈ្មួញថៃបានអំពាវនាវទៅរដ្ឋាភិបាលរបស់ខ្លួន និងកងទ័ពម្តងហើយម្តងទៀតឱ្យបើកព្រំដែនឡើងវិញ ពីព្រោះការបិទព្រំដែនជាឯកតោភាគីពីសំណាក់កងទ័ពថៃធ្វើឱ្យថៃខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរ បើព្រំដែននៅតែបន្តបិទ ៕

ភ្ញៀវទេសចរម៉ាឡេស៊ីនាំគ្នាលុបចោលដំណើរកម្សាន្តមកថៃយ៉ាងច្រើនព្រោះបារម្ភពីការដុតភ្ញៀវទេសចរទាំងរស់

0

ប្រទេសថៃ ៖ យោងតាមទិន្នន័យរបស់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ថៃដែលត្រូវបានសារព័ត៌មានថៃ Matichon ដកស្រង់យកមកផ្សព្វផ្សាយឱ្យដឹងថា ភ្ញៀវទេសចរម៉ាឡេស៊ីនាំគ្នាលុបចោលដំណើរកម្សាន្តមកប្រទេសថៃយ៉ាងច្រើន ពីព្រោះបារម្ភពីជ.នជាតិថៃកាន់តែទំនើង ពុំគោរពច្បាប់ និងដុតភ្ញៀវទេសចរបរទេសទាំងរស់ ។ សមាគមនេះសំណូមពរមកកាន់រដ្ឋាភិបាលថៃត្រូវប្រញាប់កសាងទំនុកចិត្តដល់ភ្ញៀវទេសចរឡើងវិញ បើពុំចង់ឱ្យចំនួនភ្ញៀវទេសចរមកលេងថៃកាន់តែធ្លាក់ចុះខ្លាំងជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigggPvq8TIaWfvXdu5oTCRrNvJZULj69zm9xT-k-MHbElO4xE7ImvENMysG75WqdKSrbtvrLQ9hWyHUa4ejlwrFuMhgoTNGrxJ7Xv11i8hrwwMXc9eUxrsYhgcOtDQBNEs2AvEeht3GILuYBDWj1e_4CXXuMTXxOHTJjnk9wdm2XC7MHnc_zokerJvo4_N/s1000/image_2025-08-13_08-19-59.png
ថ្មីៗនេះ មានអតីតកីឡាករប្រដាល់ថៃម្នាក់បាត់បង់ការងាររហូតធ្វើឱ្យតានតឹងផ្លូវចិត្តយ៉ាងខ្លាំង ក៏បានយកធាតុរាវម្យ៉ាងដែលគេប្រើសម្រាប់រំលាយទឹកថ្នាំ និងងាយឆាបឆេះទៅចាក់ស្រោចលើភ្ញៀវទេសចរម៉ាឡេស៊ី ចំនួន២នាក់ រួចយកដែកកេះមកដុតបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរក្នុងចំណោមហ្វូងមនុស្សនៅទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjr6TyojKqxWXGaQI91BYYSPEB90e8sr2juHkuvVbloACLy_5PhmgkEyl7y672F6eqRE7hJVfx6p7cWIjfqLzlxxSLt-eJ-PPr0Ms0CFyrOMYKf6zuWZe0kh3g3zMD-TmtsdTiBrWiFS_x5mVA_NgAhygWJrd7uidMlLxLhXzxFeQNnTng-Q5wODKdO1lQ/s1140/image_2025-08-13_08-20-00.png

រហូតមកដល់ថ្ងៃទី១២ ខែសីហា ភ្ញៀវទេសចរម៉ាឡេស៊ីទាំង២នាក់នៅតែពុំទាន់ធូរស្បើយ និងត្រូវសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបន្តទៀត ។ គ្រូពេទ្យបញ្ជាក់ថា ភ្ញៀវទេសចរម៉ាឡេស៊ីទាំង២នាក់ដែលត្រូវបានអតីតកីឡាករប្រដាប់ថៃដុតទាំងរស់នោះ គឺមានរបួសពេញរាងកាយរហូតដល់៧០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKvB0LQDW47qaQdWNuTnf9Y87DXF5DCUKtDR-Pmk0Bi0zBO206J_4YYFFZ9CeSjl4w-cXwWrd6QbXpG7GiqWwCWMX80DQRywE0FzVz6UMGP9WoUKIGX_NOR3rc6D4N9pwfuY5UzelySQKWqBbQcbh_GI0jXfOySK7Kgp4fd1w3Uj4mQSZ6Yf4bj5Cu2vuB/s640/photo_2025-08-12_16-58-44%20(2).jpg

លោក ស៊ុមឆាត ផីមថាណាផូនផន អ្នកគ្រប់គ្រងសណ្ឋាគារនៅស្រុកហាតញ៉ៃ ខេត្តសុងក្លា និយាយថា ការដុតភ្ញៀវទេសចរទាំងរស់នេះ គឺជាការបំផ្លាញមុខមាត់វិស័យទេសចរណ៍ថៃ ខណៈថៃបានបាត់បង់ភ្ញៀវទេសចរចិនរួចទៅហើយ ។ ថៃនៅសល់តែភ្ញៀវទេសចរម៉ាឡេស៊ីប៉ុណ្ណោះដែលមកលេងថៃជំនួសភ្ញៀវទេសចរចិន ប៉ុន្តែពេលភ្ញៀវទេសចរម៉ាឡេស៊ីជួបហេតុការណ៍អាក្រក់ត្រូវជនជាតិថៃដុតបែបនេះ វាកាន់តែធ្វើឱ្យថៃខូចមុខមាត់ផ្នែកទេសចរណ៍កាន់តែខ្លាំងថែមទៀត ។ ហេតុនេះ រដ្ឋមន្ត្រីបំពេញតួនាទីផ្នែកទេសចរណ៍គួរតែចេញមកប្រកាសពីបញ្ហាសន្តិសុខ ដើម្បីឱ្យភ្ញៀវទេសចរបរទេសមានទំនុកចិត្តឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDkMCSsefVzcTSr04BrOYCnGXTyDePwgtKT6E9o944ELlCSi8aCk8AlGN65_Q0uP3JImiw39pSWy4Cp7Mrwt8a1CegAOoxU3iUeYo_YmAig5rZtdWtBwiG5xC9a6DZEMFlUErn3QfiLgVZT7v7gCB7fBy0CmZ9mLgyw_g7F1xNVQ-yfv9nnwORAiWxzjPa/s1024/photo_2025-08-12_16-58-44.jpg

ដូចគ្នានេះ លោក វិថាយ៉ា លីម សមាជិកសមាគមមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសុងក្លា និយាយថា សារព័ត៌មានម៉ាឡេស៊ីបានផ្សព្វផ្សាយពីភ្ញៀវទេសចរម៉ាឡេស៊ីត្រូវបានជនជាតិថៃដុតទាំងរស់ រហូតធ្វើឱ្យក្រុមហ៊ុនទេសចរណ៍ម៉ាឡេស៊ីទូរស័ព្ទមកសាកសួរហេតុការណ៍ថា តើប្រទេសថៃមានសុវត្ថិភាពដែរឬទេ ពីព្រោះភ្ញៀវទេសចរម៉ាឡេស៊ីយ៉ាងច្រើនទាក់ទងមកក្រុមហ៊ុនទេសចរណ៍ដើម្បីលុបចោលដំណើរកម្សាន្តនៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDO9_8QQwjOq04whJUcLLKScXPGFgDe0BLxt_fY9GfglHTTaAOTg0RBIV-sAIGOyJnFAVV6FDFgkuoFW5-YQ_1E2SlgnpS1kx08GqS931cCe7MC6l-9_xGp_0EuNEfjoABmGJSuW2qhxjiOP9YNEt3r7zDEB75DAjXijUakg5EFz99rcTpbQXYJiGf-K2V/s1000/image_2025-08-13_08-20-35.png

បច្ចុប្បន្ន ថៃបានក្លាយជាប្រទេសអសន្តិសុខសម្រាប់ភ្ញៀវទេសចរបរទេស ដោយសារពលរដ្ឋថៃពុំគោរពច្បាប់ ពុំខ្លាចសមត្ថកិច្ច ទើបពួកគេហ៊ានប្រព្រឹត្តទង្វើអាក្រក់មកលើភ្ញៀវទេសចរ ។ លើសពីនេះ ថៃបានបាត់បង់ភ្ញៀវទេសចរចិនដោយសារថៃក្លាយជាទីតាំងការឆបោកអនឡាញ និងជួញដូរមនុស្សដ៏ធំនៅលើពិភពលោក ខណៈរដ្ឋាភិបាលចិនបានអំពាវនាវឱ្យថៃដោះស្រាយបញ្ហានេះ បើពុំដូច្នេះទេ ភ្ញៀវទេសចរចិននឹងឈប់ធ្វើដំណើរមកថៃជារៀងរហូត ៕

តើអ្វីជាពានរង្វាន់ណូបែលសន្តិភាព ដែលលោកដូណាល់ត្រាំប្រាថ្នាចង់បាន?

0

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យស្ថាប័នណូបែល ផ្តល់ពានរង្វាន់ណូបែលសន្តិភាពឱ្យរូបលោក ក្រោយពីលោកបានផ្សះផ្សាបញ្ចប់សង្គ្រាមជាច្រើននៅជុំវិញពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAPqIJhVPi5UnhHVL89DeVx4kHyIZjsSeH2X1uV2kzs5qRE53wXj85fne9qQFODmWDZFVcrmmhSNmZHBMMqNOZsy_j8z0jWT325Ia-47dxUViWzQEbJjIPpsEjwNYz2-atWTz3DJl98mQkOZsehuEYeqhcEdhnWW2KNKATK48hTs-c5ptJG_1pha23bXiq/s762/image_2025-08-09_16-04-31.png
ជារៀងរាល់ឆ្នាំពានរង្វាន់ណូបែល បើកទទួលសំណើនៅត្រឹមថ្ងៃទី៣១ ខែមករា លុះដល់ខែតុលា និងខែវិច្ឆិកា ទើបប្រកាសអ្នកឈ្នះរង្វាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFNi5cErpumd-cvhzxf1E81NBDCVE3l9UyR4r5qGC59Tc8FUh77SUhuFGhqCPjG2NxZu6XNB2dU6cKc7ojhV3LnlX0I1Dz0VHSgC7UTTEcgoPv1YSFP1Kq1I2RnFAY0GcU0kJY5dIbc7THfngxdLR9bCYiZoO600B2cYYXNpyVaaA-KY6uGgRGyU7lkuPq/s3072/image_2025-08-09_16-04-28.png

ពានរង្វាន់ណូបែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៥ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Alfred Nobel ដែលជាអ្នកគីមីវិទ្យា និងវិស្វករជនជាតិស៊ុយអែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnHmpDrAhyFheEKDQOYm47Ja48sc7dx4L9mK1Rd2S5WSwFbAXLO1aAChrMfiw_t4bKbHai-5tElLgWuRaL6axKKpE6_TQJHwNRSBvfGh19xEvv9KFvq1uV9CKVBi9lWtrmvA4SgT6yIUU5fMapO3sMggg2MjJy5UkX_xuNNOu3fKTE30eCEng5co945oRg/s2048/image_2025-08-09_16-04-13.png

ពានរង្វាន់នេះ ត្រូវបានបែងចែកជា៦ផ្នែកដូចជា៖
• រូបវិទ្យា
• គីមីវិទ្យា
• វេជ្ជសាស្រ្ត
• អក្សរសិល្ប៍
• វិទ្យាសាស្រ្តសេដ្ឋកិច្ច
• និងពានរង្វាន់សន្តិភាពhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0S6dL5yF4YYvCHZCMVrTUVIvyW2NmspG5Vk047yuwxn1uKkAsh5qnvNsXkL-Mod8lyPCUaqmoqxLplyuYd6dcjNhF1lZ7-ulRXegNF__qx25nxSNoK9gIxscrGN2i5NmEu3TsEcKvEVUsJK9F0dvWLGAf5eh8zNSQHXdsE2fKfCDL3WAkPDGxw7jdS3f6/s1000/image_2025-08-09_16-04-27.png

ពានរង្វាន់ទាំងអស់នេះ បង្កើតឡើង ដើម្បីលើកទឹកចិត្តបុគ្គលទាំងឡាយ ដែលសម្រេចបានជោគជ័យយ៉ាងធំធេង ជាប្រយោជន៍ដល់ជាតិ និងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5I_rYswxPmNbI8LMYdPogUnu8wvVxees0-dyRpZ-1hpj-QbWqeb3aI6qIVpOceRYIUqlPpz1lnuVeJxu4YMbcXaA0s2yXeNsOwzqt3nB6mxJ06fswyGI4QBQD4_kIduZsjk_XD7BgLuF326aj0wif686P6g88v_T-6eXmbtJ2nKC5wsjG1QB4lECVUb24/s1024/image_2025-08-09_16-04-28%20(2).png

បុគ្គល ឬស្ថាប័នណាមួយ អាចទទួលបានពាននេះ ត្រូវឆ្លងកាត់ការវាយតម្លៃ ពីស្ថាប័នចំនួន ៤ផ្សេងគ្នា និងគណកម្មៈការមូលនិធិណូបែល៕

កម្ពុជាមើលលើស្ថានភាពព្រំដែន មុននឹងបញ្ជូនអត្តពលិកចូលរួមសុីហ្គេមនៅប្រទេសថៃ

0

នាថ្មីៗនេះ មានសារព័ត៌មានថៃជាច្រើនបានចេញផ្សាយថា៖”កម្ពុជាគ្រោងនឹងបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍សុីហ្គេមលើកទី៣៣ នៅប្រទេសថៃ ត្រឹមតែ៥៧នាក់ប៉ុណ្ណោះ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqVxEt5tQJxlC39SFXqwsQgUuI637M3fP6HF7Tbo2nv-Own6y73e9zeK4I1mAGx_Uvvc-Z_CHl_dDI8V3sYtDR_tJMm4QgPYjfCsFZ74p2UGeF6RLFuGZ47aPqsoFr1wTBV5QoiZTyDRE3xD-bPYxZV8LAZYCdTPRpyffILZMhTBLm0JDfEjqw4BCzsQDx/s990/image_2025-08-09_16-07-00%20(2).png
ជុំវិញករណីនេះ ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើការបដិសេធ ដោយចាត់ទុកព័ត៌មានទាំងនេះ ជាព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwChY8R2WyEaSMBORsGeqEAxrsmt2b2RPu-yYh3tMcLe5M_u3liIo6v_XpKxhijDiQdDZDPWRwVDl7Jdxi7KMc_nMhjvnLPQhgUe_UDHM3KWzJ-QXFizSQ3esEKjjpRdB1ydJ5hd2IoIfYMKTCczV3OeQvDx7qy2LEU4AGWOBwMVEJ2EcM95CXOwJAPY92/s1350/image_2025-08-09_16-07-02.png

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា៖”អ្វីៗអាស្រ័យលើស្ថានភាពបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ហើយយើងត្រូវរងចាំការសម្រេចចុងក្រោយរដ្ឋាភិបាលសិន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijOZOYZEzAU9lFcAF7woHzNlFMIGTtMJ0TabV5miL1h7qBcZEjB58Yck6-2dWoBpF0eDa3Jb9nAnPivgnSuRalNi3XqhnyxVqFKGmFlP4rwQsbxC8By7ouf7sSskxVnFL23DojLRvQiP-soJo1Dd6WY1gO1UJ1RUpk5TuEmmAE3rWe6lPm0tILC65owOV7/s1000/image_2025-08-09_16-07-04.png

កម្ពុជា បានស្នើសុំម្ចាស់ផ្ទះថៃ ពន្យាពេល ២ សប្តាហ៍ដើម្បីប្រកាសបញ្ជីអត្តពលិក ដោយរំពឹងថានឹងដាក់ជូនគណកម្មការអូឡាំពិកថៃ នៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUWnc4kFGC2KUckSpFE_w9mCk3E42aBCXQB7NLMHIjvQwy4_fDWZLw7bSMkXiAMywDtGbD_Di3-GiBzwRPLfljyHXUnZjShWrI_n7nZ6ADP4q8eX_aQJyVNQYXhD4h1aj4at-HlP4EagLhNgA2rtIXFqfeBFZ6FjEchwjKS8tEIRvz7jPM_A3UwvOYXHKN/s960/image_2025-08-09_16-07-01%20(2).png

គួរបញ្ជាក់ថា កម្ពុជា ធ្លាប់បានប្រកាន់ជំហរ កីឡាមិនមានការពាក់ព័ន្ធទៅនឹងរឿងនយោបាយ ហេតុនេះ បញ្ហាជម្លោះនៅព្រំដែនកម្ពុជា-ថៃ នឹងមិនប៉ះពាល់ដល់ការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥នោះទេ៕

អាមេរិក ចាយ៥០លានដុល្លារ ចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា

0

សហរដ្ឋអាមេរិក បានប្រកាសផ្តល់ថវិការ៥០លានដុល្លារ សម្រាប់អ្នកផ្តល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgusD3FhYYHm3VBBU0ufhzgavPo0tTCbwAv5ASs8Pf-MHzLUDQjI7uTH6kNjI6mwLDNIT7mE4SAkHqXT2-jjkJMQ11cZUR4y0VDOxcaXwctNj4gXQf87u28aG6ZEg6srTojcXY13LPeO-6XvdM0qkxJnzUD4MDToLOA3kY_iQncCZVKcsoHyn5iSYeRYd5a/s768/image_2025-08-12_15-57-17%20(2).png

លោក នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានរដ្ឋអាជ្ញាអាមេរិក តាមឃាត់ខ្លួនតាំងពីឆ្នាំ២០២០ ដោយចោទថាលោកជាមនុស្សនៅពីក្រោយ ការសមគំនិតរត់ពន្ធកូកាអ៊ីន អាភៀន និងគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYewZvqZiP185_b7a_cL1qr1lk9gu1qRt-zvP-VuBC67UoodFhK-Opw6iCxLZinte-ZGDwe1a-34PS2cZdUnUl1gKFow0_8oSxZWpqdwqOyGeBftUVXSuh_oVeQY1k2ZKrzZBASoV2ft9NOakLvtZFKK9r_KjlftQY8L8Q0G4EWOjaac3epi9WcJrEa8QT/s1280/image_2025-08-12_15-57-16%20(2).png

រដ្ឋភិបាលអាមេរិក បានរកឃើញថា ប្រាក់ចំណេញពីការជួញដូរគ្រឿងញៀន ត្រូវបានលោក ម៉ាឌូរ៉ូ ប្រើប្រាស់ដើម្បីរក្សាអំណាចខ្លួនជាប្រធានាធិបតី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO38uktA86EZvITYxuSqRsbIGF7sZdRrKvn4epig-H0pFrRTRKt_sC0lYMOCyoXQs7R_8Pk_Bf42wB7vwMOmRD3G1BK9iqg63zHpqKGZSLHA8_6aCgOABAr_fNI8heife77yn7Z1Q-VbZK7rjYWKTkTPFWaPN6eGjJQ9GDdTFS55BQwLAc-lFrJPKp3tlb/s2500/image_2025-08-12_15-57-18.png

តែយ៉ាងណាមិញ លោក ម៉ាឌូរ៉ូ បានបដិសេធ ដោយអះអាងថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ជាហេតុផលនយោបាយ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDIHj1WWOFTLIVixjJCyRfwjz9FmIxmGAEZtkh_jQ49dH8hcEpCb3E-JtQ3OHAMd9o1yAQt0jeq-8f-M7LCuAlQfkxBvgq8fzksmcNZc2KOTu3Qu1rez33NO3LJjZP54_L1hOb_Nj-1OzwBRX51J3B7_fEgfdmV6qLasKz9Fc-SyfGhrz3AYs2E-gKSwEb/s744/image_2025-08-12_15-57-21.png

គួរបញ្ជាក់ថា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ត្រូវបានសហរដ្ឋអាមេរិកចាត់ទុកជាឧក្រិដ្ឋជន និងជាមេដឹកនាំផ្តាច់ការមួយ ដែលកាន់អំណាចតាំងពីឆ្នាំ២០១៣មកទល់បច្ចុប្បន្ន ធ្វើឱ្យប្រទេសវ៉េណេស៊ុយអេឡាធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច៕

ទោះបាក់ទឹកចិត្តនិងរាងចាលតែ ហេង វិសាល អះអាងថានៅតែចេញមកជួយបើប្រទេសជាតិមានបញ្ហា

0

ក្រោយពីបាក់ទឹកចិត្តរងសម្ពាធនិងរងការចោទប្រកាន់ថាលួចស្បៀង ហេង វិសាល បានបង្ហាញថាលោកនិងគ្រួសារនៅតែចេញមកជួយតាមដែលអាចធ្វើទៅបានប្រសិនជាប្រទេសជាតិមានបញ្ហា។ ការចេញមកអះអាងនេះគឺបន្ទាប់ពី ហេង វិសាល និង ជា ស្រីនា ត្រូវរងការចោទប្រកាន់ថាលួចស្បៀង ប៉ុន្តែមានមនុស្សជាច្រើនបានលើកទឹកចិត្ត ការពារ ក្នុងអំឡុងពេលលោកបាក់ស្បាតខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRgmw6TN64bHIFVUTLmUYewcMMqoKwCbmUQLEHKgvGyAmQuKHUJSVCxTwpg5AFvAZr_08T1ceVoF2SgcIVWbU9nOOlesu0AZYv9Sry3BWfH_YEkFammFLzY779-XQk7aR1Y5BB7OO_vYdtBfXq3aJaB6DWiO-NpJrRlY25ReMef97Q8gsoDPKhv3oSfZGE/s1440/image_2025-08-02_09-33-29.png
នៅថ្ងៃទី១១ សីហា ហេង វិសាល បានចេញមកអរគុណទៅកាន់ទស្សនិកជន បងប្អូន មិត្តភក្តិ និងក្រុមគ្រួសារខ្មែរទាំងអស់ដែលបានចេញមកការពារ និងលើកទឹកចិត្ត ហើយលោក ពិតជារំភើបមិនដឹងថាមានពាក្យអ្វីអាចរៀបរាប់អារម្មណ៍នេះបានទេ។ លោកបានបញ្ជាក់ ដោយស្មោះត្រង់នៅយប់ដែលលោកចេញវីដេអូគឺលោកពិតជាហត់ និងខកចិត្តខ្លាំងមែន ជាពិសេសនៅពេលដែលឃើញទឹកភ្នែករបស់ភរិយាខ្លួនទោះបីជាលោករៀនធម៌មែន ប៉ុន្តែចិត្តលោកនៅជាមនុស្សសុទ្ធសាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiec-kZOs2kTgZRxOJjJFkreeUs_7CWMiOQZU_X7M1mMMy9fNBzjtu1eRwMkOFkjKKgusal022vfKD0z9gjA0S81FMdQ7Mo8OJm3XtY05ukg2GXMCI-WrpydtXrVppaUxy-SjUA0G2sUcRAwYvYNZ5jUhBAgHascz8_xCQJxM0R_jQBVwZ-wl5XdmksR38y/s2048/image_2025-07-28_09-50-51.png

អ្នកបង្កើតមាតិការូបនេះ បន្ថែមថានៅខាងក្នុងលោកឈឺចាប់ខ្លាំង ហើយបាក់ទឹកចិត្តខ្លាំង ប៉ុន្តែមកដល់ឥឡូវនេះលោកនិងភរិយាលែងអីហើយ។ ហេង វិសាល អះអាងថាទោះ ហត់ និងខ្លាចនូវសំពាធមែន តែបើប្រទេសជាតិយើងមានបញ្ហាលោកនិងក្រុមគ្រួសារគឺនៅតែចេញមកជួយអ្វីដែលពួកខ្ញុំជួយបាន ព្រោះនេះគឺជាប្រទេស ទឹកដីកំណើតលោក។ ហេង វិសាលក៏បានប្រាប់ដល់ហ្វេនៗ មិត្តភក្តិ គ្រួសារអាចឈប់បារម្ភ ហើយបន្តផ្តោតនិងសាមគ្គីគ្នាជាធ្លុងមួយពួកយើងតែមួយពួកយើងនឹងឈ្នះ។ មិនខុសពីស្វាមីប៉ុន្មាននោះទេ ជា ស្រីនា ក៏បានសម្តែងការដឹងគុណចំពោះការលើកទឹកចិត្ត ជឿជាក់ និងការពារព្រោះទាំងនេះជាកម្លាំងនិងថាមពលដែលជំរុញឱ្យនាងរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ZMGwocwQi2KxUOnptD3TGAZNwFTdYEgs9wyaYhZmcjtn7fwcmjs_AKpS4BnJ2GaNIiyZuAUSXsTiJwY3CejGrP-R4wd7hEji3tTo1JWyDaRLUQqEednKY5dkf84NrEFjaq8M118PiCZVuzmtwR3As6ix4FdNC_c2DSrCxAdNnjfu09a4u3_fQfoyHb6d/s2048/image_2025-07-28_09-50-50.png

គួរបញ្ជាក់ផងដែរថា ហេង វិសាល បានចេញវីដេអូទាំងយប់ថ្ងៃទី១០ សីហា បន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិអក្សរកាត់ក្នុងន័យឈ្មោះរបស់លោកនិងភរិយាមានចិត្តកិបកេងយកស្បៀងដែលមហាគ្រួសារខ្មែរជួយទៅដល់ជនភៀសសឹកនិងកងទ័ពជួរមុខ។ អ្នកទាំងពីរថា ថៃចោទអ្នកទាំងពីរមិនសូវជាឈឺខ្លាំងនោះទេប៉ុន្តែខ្មែរគ្នាឯងបែរជាមកចោទអ្នកទាំងពីរបែបនេះគឺពិតជាឈឺចាប់ខ្លាំងណាស់៕

មេបញ្ជាការយោធភូមិភាគ២ផ្តាំផ្ញើបើកងទ័ពថៃនៅតែជាន់មីនបន្តទៀត ថៃនឹងប្រើប្រាស់កម្លាំងកងទ័ពប្រឆាំងកម្ពុជា

0

ប្រទេសថៃ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគ២ថៃ លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយពីទាហានឈុតខ្មៅថៃម្នាក់រងរបួសដាច់ជើងខាងឆ្វេងក្រោយពីដើរជាន់មីននៅបរិវេណប្រាសាទតាមាន់ធំរបស់កម្ពុជា និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយកើតហេតុថា ចំណុចគ្រោះថ្នាក់នៅត្រង់របងលួសផ្នែកខាងលិចប្រាសាទ និងឆ្ងាយពីប្រាសាទប្រមាណ១គីឡូម៉ែត្រ ។ លោកផ្តាំផ្ញើមកកាន់កម្ពុជាថា បើកងទ័ពថៃដើរជាន់មីនបន្តទៀត ថៃចាំបាច់ត្រូវតែប្រើប្រាស់កម្លាំងកងទ័ពប្រឆាំងកម្ពុជា ។

មេបញ្ជាការភូមិភាគ២ លោក ប៊ុនស៊ីន បានចោទប្រកាន់ដោយគ្មានភស្តុតាងថា កងទ័ពកម្ពុជាអាចបង្កប់មីនថ្មីនៅបរិវេណនេះពេលដកថយកម្លាំង ។ នៅថ្ងៃទី១២ ខែសីហា ទាហានឈុតខ្មៅថៃបានចូលមកត្រួតពិនិត្យនៅចំណុចរបងលួស ហើយលោកថា កន្លែងនេះស្ថិតក្នុងទឹកដីថៃដែលកងទ័ពថៃតែងតែដើរល្បាតជាប្រចាំ ។

លោកចាត់ទុកហេតុការណ៍ទាហានឈុតខ្មៅថៃដើរជាន់មីនលើកនេះ គឺជាទង្វើញុះញង់ និងបំពានកិច្ចព្រមព្រៀងលើបទឈប់បាញ់ និងចាត់ទុកថា ការបង្កប់មីនថ្មី គឺជាការប្រើប្រាស់កម្លាំងកងទ័ព មិនខុសគ្នាពីការប្រយុទ្ធក្នុងសមរភូមិសង្គ្រាម ។ កងទ័ពថៃបានរាយការណ៍ហេតុការណ៍ទៅកាន់រដ្ឋាភិបាលរបស់ខ្លួនរួចហើយ ហើយថៃនឹងចាត់វិធានការប្រឆាំងជាមួយកម្ពុជាវិញ ។

ក្រៅពីនេះ ថៃត្រៀមលើកយកបញ្ហាមីនទៅតវ៉ាជាមួយអន្តរជាតិ ដោយមេបញ្ជាការកងទ័ពជើងគោកថៃបានស្នើសុំទិន្នន័យជាបន្ទាន់ ដើម្បីប្រើប្រាស់ក្នុងការតវ៉ាជាមួយកម្ពុជា ។ ថៃនឹងពិភាក្សាពីបញ្ហាកងទ័ពខ្លួនចេះតែដើរខុសផ្លូវជាន់មីន ក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) ជាមួយកម្ពុជា ហើយលោក ប៊ុនស៊ីន ជឿថា កម្ពុជានឹងពុំទទួលស្គាល់ ឬពុំសហការជាមួយថៃក្នុងការដោះមីននៅព្រំដែន ដែលធ្វើឱ្យកងទ័ពថៃរងរបួសពេលដើរល្បាត ។

លោក ប៊ុនស៊ីន បានផ្តាំផ្ញើមកកម្ពុជាថា ប្រសិនបើកងទ័ពថៃនៅតែដើរជាន់មីនបែបនេះបន្តទៀត ហើយកម្ពុជាពុំសហការក្នុងការដោះមីនទេនោះ ថៃចាំបាច់ត្រូវតែប្រឆាំងជាមួយកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព ដោយសារកងទ័ពថៃមានតួនាទីបំពេញភារកិច្ចនៅព្រំដែន ។ រីឯការចរចាបទឈប់បាញ់នឹងដំណើរការស្របគ្នាជាមួយការរក្សាសន្តិសុខរបស់ថៃយ៉ាងតឹងរ៉ឹង ។

គួរបញ្ជាក់ថា ថៃនៅតែប្រើប្រាស់ល្បិចចាស់ដដែលៗដើម្បីរកលេសឈ្លានពាន និងបង្កសង្គ្រាមជាមួយកម្ពុជា ។ នៅមុនពេលកងទ័ពថៃបាញ់ប្រហារមកលើកងទ័ពកម្ពុជា ហើយកងទ័ពកម្ពុជាប្រើប្រាស់សិទ្ធិការពារខ្លួន គឺពេលនោះ កងទ័ពថៃក៏បានចោទប្រកាន់បែបនេះដែរថា កងទ័ពកម្ពុជាបង្កប់មីនថ្មីលើទឹកដីខ្លួនធ្វើឱ្យកងទ័ពថៃជាន់មីនជាបន្តបន្ទាប់ ។ ពេលនេះ ថៃយកល្បិចចាស់មកប្រើប្រាស់ម្តងទៀតដើម្បីឈ្លានពានអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ខណៈកម្ពុជាបានគោរពកិច្ចព្រមព្រៀងឈប់បាញ់ ។

ស្ថានការណ៍បែបនេះ តើអ្នកណាទៅដឹងថា កងទ័ព និងទាហានឈុតខ្មៅថៃបានដើរជាន់មីនពិតប្រាកដ ឬកុហក? វាអាចជាឆាកសម្តែងដើម្បីរៀបចំល្បិចកលឈ្លានពានកម្ពុជា ក្រោមលេសជាន់មីន ។ កងទ័ពថៃតែងតែព្យាយាមញុះញាង់បង្ករឿងជាបន្តបន្ទាប់ ដូចជា ៖ ប្រើប្រាស់ជំពាមកៅស៊ូបាញ់កូនឃ្លី និងដុំដែកចូលទឹកដីកម្ពុជា ប៉ុន្តែកម្ពុជានៅតែរក្សាភាពអត់ធ្មត់ ។ ហេតុអ្វីកងទ័ពថៃពុំបង់បោះគំនិតបង្កសង្គ្រាមជាមួយប្រទេសជិតខាង? ហេតុអ្វីមិនគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងចេះតែបង្កបញ្ហាឥតឈប់?

ក្រោយកងទ័ពដើរវៀចផ្លូវជាន់តែមីន ថៃប្រកាសថានឹងប្រើសិទ្ធិការពារខ្លួនជាមួយកម្ពុជា

0

ថៃ៖ ថៃហាក់កំពុងរកលេសដើម្បីបង្ករជម្លោះជាមួយកម្ពុជាទៀតហើយ ក្រោយពីអ្នកនាំពាក្យកងទ័ពថៃបាននិយាយថា ខ្លួនកំពុងរៀបចំប្រើប្រាស់សិទ្ធិការពារខ្លួន បន្ទាប់ពីត្រូវបានបង្ខំដោយកម្ពុជា ដែលបានបំពានកិច្ចព្រមព្រៀងម្ដងហើយម្ដងទៀតដោយប្រើអាវុធបង្កប់ ឬគ្រាប់មីន ដើម្បីវា.យប្រហារលើកងកម្លាំងថៃ។ នេះបើយោងតាមសារព័ត៌មាន KHAOSOD ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdpAeolrfmvVJ-X5J3kXD07mw81e7-Ha7roNq5kCk8Oa36Dcl4SjBalWZk0QTxNAbF0oauHsZgG-NMwheaHsGWxwUk-rdfnVpXHUSm9PvWue91lYbaspe07x0QvdcdBdQJgj8ntmy5K_ZJwXgnCwvUR5K1b0vjxrJ93Ret1rmrTWgF69Qt_z13wh5SF4dk/s1280/photo_2025-08-12_11-49-03.jpg

នៅព្រឹកថ្ងៃទី 12 ខែសីហា ឆ្នាំ 2025 ទីបញ្ជាការកងយោធពលភូមិន្ទថៃបានទទួលដំណឺងថា ទាហានថ្នាក់ទី១ ឈ្មោះ Teerapol Piakantee នៃកងពលលេខ 2610th Ranger រួមជាមួយក្រុមការងារ 7 នាក់ផ្សេងទៀត បានដើរជាន់មីនប្រឆាំងមនុស្សផ្ទុះរបួសជើងខាងឆ្វេងធ្ងន់ធ្ង ខណៈកំពុងល្បាតជាប្រចាំតាមព្រំដែនថៃ ចម្ងាយប្រហែល 1 គីឡូម៉ែត្រពីប្រាសាទតាមាន់ធំ ក្នុងខេត្តសុរិន្ទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS3-SGazJXKJsYG4zDgS4LyxYLIP4Qc1lWe6RuCSe0mcLz9dkNHQq3Ct_Ix7XRm82qsLloeQE0CI38E3HWuOCWLThGhx_NRzLxmedf9C3mtGuJXPVfKcYQ98uREmu8AlxRD_kWSy0o9neA6N6shAt0tQhhyi-wb47kdSPGAdFOqcaJlaFN6eXS3YjJuIKO/s1280/photo_2025-08-12_11-49-05%20(2).jpg

នៅរសៀលថ្ងៃដដែល លោក Winthai Suvaree អ្នកនាំពាក្យកងទ័ពបានបញ្ជាក់ថា ឧបទ្ទវហេតុនេះគឺជាភស្តុតាងច្បាស់លាស់ដែលបង្ហាញថា ភាគីកម្ពុជាបានរំលោភលើកិច្ចព្រមព្រៀងឈប់បា.ញ់ និងមិនបានគោរពច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសសន្ធិសញ្ញាអូតាវ៉ា ដែលហាមឃាត់ការប្រើប្រាស់ និងការដាក់គ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទ។ លោកសង្កត់ធ្ងន់ថា នេះជាការវា.យឆ្មក់ដោយចេតនាសំដៅលើកងកម្លាំងថៃដោយផ្ទាល់ និងកើតឡើងក្នុងទឹកដីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR7I9Ty4LHOb1cu0dlm1Ri7qfAW28lEuZTcp9xwyLqoNA09YBxjIDXINZI2kcCAnmqL5xme346C_O2Zl78po5LNHVorxgRKg0AiymycXitddqkpmU4-T3hi9J5VqeGT1kkDC2QwhzUK3sCBZmWYdw63cU32T8hAKuNWoCiKSVU6go3PpZMjXwnvsNZXXig/s1280/photo_2025-08-12_11-49-05.jpg

លោក Winthai បានថ្លែងថា៖ «អាកប្បកិរិយា និងសកម្មភាពរបស់កម្ពុជាបែបនេះ ពិតជាឧបសគ្គក្នុងការអនុវត្តវិធានការឈប់បាញ់ ហើយក៏ជាការបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមានបំណងគំរាមកំហែងថៃដោយប្រើអាវុធយោធាបង្កប់។ នេះនាំឱ្យយើងជឿជាក់ថា កម្ពុជានៅតែបន្តមានបំណងធ្វើបាបថៃតាមរយៈការវាយឆ្មក់បែបនេះ សូម្បីតែក្នុងអំឡុងពេលនៃកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ក៏គ្មានអាវុធប្រភេទណាដែលគួរប្រើប្រឆាំងគ្នាដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwcgseR8Vo4H8bOpYF3bW12FYXTv3erzqWo9biG3bWLNc8J3dEnCtxopAFM5UWiBbv9VrSPWBxc3d9Xy-sKuV5rcloNy97MkbfZwGYJLN3qhysgzHxKVy9ECFaeOCj2k3abFD3HCuTjk4raya1-MgUEwCEbEsAblRYXgoC4EJpmYJMMJNCS5167-TJHZT-/s620/photo_2025-08-12_11-49-06.jpg

អ្នកនាំពាក្យរូបនេះថា កងទ័ពថៃតែងតែប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តសន្តិភាព ហើយមិនបានផ្តើមជម្លោះណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ថានការណ៍ក្លាយជាកត្តាចាំបាច់ វាអាចតម្រូវឱ្យថៃប្រើសិទ្ធិការពារស្វ័យការពាររបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ដើម្បីដោះស្រាយស្ថានការណ៍ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតជាបន្តបន្ទាប់សម្រាប់ប្រទេសថៃ ដោយសារតែការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងការឈ្លានពានរបស់ទាហានកម្ពុជាមកលើអធិបតេយ្យភាពរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnEzzbmFrJ0ArAIrNO1CAi1oZW22Jjy1by1tQIqjrLNEjo-FhQvAFV2Xhgk6hP5zFnXNzEPgLluzEwuzALNUGXNPWzBxDXIyfxV0syGihqL36esZCdNgV37-peL5lQ13Pl4mpE-IOCgkYE9INWVcvpNwph-H-FwkA472eZSibis_r_WzjSYAylCLNdv-b6/s701/529755636_1342392564553811_7955011088945341866_n.jpg

ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នាព្រឹកថ្ងៃទី12 ខែសីហា នេះបានប្រកាសច្រានចោលទាំងស្រុងចំពោះការចោ.ទប្រកាន់ដោយគ្មានមូលដ្ឋាន គ្មានការសិក្សាឲ្យបានច្បាស់លាស់របស់ភាគីថៃចំពោះបញ្ហាគ្រាប់មីន។ លោកថា៖ ចាប់តាំងពីកម្ពុជាក្លាយជារដ្ឋភាគីនៅក្នុងអនុសញ្ញាអូតាវ៉ា ឆ្នាំ2000 កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុតនូវអនុសញ្ញានេះដោយមិនដែលបានប្រើប្រាស់ មីនថ្មីនោះឡើយ។ ផ្ទុយទៅវិញកម្ពុជាបានដោះ មីននិងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សជាង1លានគ្រាប់ និងគ្រាប់សល់ពីសង្គ្រាមផ្សេងៗទៀតជាង3លានគ្រាប់ ចេញពីទឹកដីខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPeJTmImctlorncdvAEQblFgElE9BLB24cgq58F6ZiGSTsPfSqZjBNQ4AHxbIgKcILLPrL8-dBU8YZP478sT9oKEUdEW3LNncI8BtX6yH41xW0YFhrXAkvOugTJhv_eGKm5_RNO11IfoCVhaE7tb27YowAjFeiRnPogNSxzwr1Hsa1OLTGDqLiUNyYT5R6/s1280/530908597_1340334024759665_317225533108055043_n.jpg

លើសពីនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះបានចំអកទៅកាន់ក្រុមមន្ត្រី និងអ្នកនាំពាក្យរបស់ថៃដែលបាន ចោទប្រកាន់មកលើកម្ពុជា ថានេះមិនមែនជារឿងថ្មីនោះទេ គឺវាបានក្លាយជាទម្លាប់របស់ពួកគេទៅហើយ ដើម្បីបង្ករឿងឈ្លោ និងបង្កាច់បង្ខូចកម្ពុជា៕