ក្រោយពីបាក់ទឹកចិត្តរងសម្ពាធនិងរងការចោទប្រកាន់ថាលួចស្បៀង ហេង វិសាល បានបង្ហាញថាលោកនិងគ្រួសារនៅតែចេញមកជួយតាមដែលអាចធ្វើទៅបានប្រសិនជាប្រទេសជាតិមានបញ្ហា។ ការចេញមកអះអាងនេះគឺបន្ទាប់ពី ហេង វិសាល និង ជា ស្រីនា ត្រូវរងការចោទប្រកាន់ថាលួចស្បៀង ប៉ុន្តែមានមនុស្សជាច្រើនបានលើកទឹកចិត្ត ការពារ ក្នុងអំឡុងពេលលោកបាក់ស្បាតខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRgmw6TN64bHIFVUTLmUYewcMMqoKwCbmUQLEHKgvGyAmQuKHUJSVCxTwpg5AFvAZr_08T1ceVoF2SgcIVWbU9nOOlesu0AZYv9Sry3BWfH_YEkFammFLzY779-XQk7aR1Y5BB7OO_vYdtBfXq3aJaB6DWiO-NpJrRlY25ReMef97Q8gsoDPKhv3oSfZGE/s1440/image_2025-08-02_09-33-29.png
នៅថ្ងៃទី១១ សីហា ហេង វិសាល បានចេញមកអរគុណទៅកាន់ទស្សនិកជន បងប្អូន មិត្តភក្តិ និងក្រុមគ្រួសារខ្មែរទាំងអស់ដែលបានចេញមកការពារ និងលើកទឹកចិត្ត ហើយលោក ពិតជារំភើបមិនដឹងថាមានពាក្យអ្វីអាចរៀបរាប់អារម្មណ៍នេះបានទេ។ លោកបានបញ្ជាក់ ដោយស្មោះត្រង់នៅយប់ដែលលោកចេញវីដេអូគឺលោកពិតជាហត់ និងខកចិត្តខ្លាំងមែន ជាពិសេសនៅពេលដែលឃើញទឹកភ្នែករបស់ភរិយាខ្លួនទោះបីជាលោករៀនធម៌មែន ប៉ុន្តែចិត្តលោកនៅជាមនុស្សសុទ្ធសាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiec-kZOs2kTgZRxOJjJFkreeUs_7CWMiOQZU_X7M1mMMy9fNBzjtu1eRwMkOFkjKKgusal022vfKD0z9gjA0S81FMdQ7Mo8OJm3XtY05ukg2GXMCI-WrpydtXrVppaUxy-SjUA0G2sUcRAwYvYNZ5jUhBAgHascz8_xCQJxM0R_jQBVwZ-wl5XdmksR38y/s2048/image_2025-07-28_09-50-51.png

អ្នកបង្កើតមាតិការូបនេះ បន្ថែមថានៅខាងក្នុងលោកឈឺចាប់ខ្លាំង ហើយបាក់ទឹកចិត្តខ្លាំង ប៉ុន្តែមកដល់ឥឡូវនេះលោកនិងភរិយាលែងអីហើយ។ ហេង វិសាល អះអាងថាទោះ ហត់ និងខ្លាចនូវសំពាធមែន តែបើប្រទេសជាតិយើងមានបញ្ហាលោកនិងក្រុមគ្រួសារគឺនៅតែចេញមកជួយអ្វីដែលពួកខ្ញុំជួយបាន ព្រោះនេះគឺជាប្រទេស ទឹកដីកំណើតលោក។ ហេង វិសាលក៏បានប្រាប់ដល់ហ្វេនៗ មិត្តភក្តិ គ្រួសារអាចឈប់បារម្ភ ហើយបន្តផ្តោតនិងសាមគ្គីគ្នាជាធ្លុងមួយពួកយើងតែមួយពួកយើងនឹងឈ្នះ។ មិនខុសពីស្វាមីប៉ុន្មាននោះទេ ជា ស្រីនា ក៏បានសម្តែងការដឹងគុណចំពោះការលើកទឹកចិត្ត ជឿជាក់ និងការពារព្រោះទាំងនេះជាកម្លាំងនិងថាមពលដែលជំរុញឱ្យនាងរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ZMGwocwQi2KxUOnptD3TGAZNwFTdYEgs9wyaYhZmcjtn7fwcmjs_AKpS4BnJ2GaNIiyZuAUSXsTiJwY3CejGrP-R4wd7hEji3tTo1JWyDaRLUQqEednKY5dkf84NrEFjaq8M118PiCZVuzmtwR3As6ix4FdNC_c2DSrCxAdNnjfu09a4u3_fQfoyHb6d/s2048/image_2025-07-28_09-50-50.png

គួរបញ្ជាក់ផងដែរថា ហេង វិសាល បានចេញវីដេអូទាំងយប់ថ្ងៃទី១០ សីហា បន្ទាប់ពីមានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិអក្សរកាត់ក្នុងន័យឈ្មោះរបស់លោកនិងភរិយាមានចិត្តកិបកេងយកស្បៀងដែលមហាគ្រួសារខ្មែរជួយទៅដល់ជនភៀសសឹកនិងកងទ័ពជួរមុខ។ អ្នកទាំងពីរថា ថៃចោទអ្នកទាំងពីរមិនសូវជាឈឺខ្លាំងនោះទេប៉ុន្តែខ្មែរគ្នាឯងបែរជាមកចោទអ្នកទាំងពីរបែបនេះគឺពិតជាឈឺចាប់ខ្លាំងណាស់៕