ថៃ៖ ថៃហាក់កំពុងរកលេសដើម្បីបង្ករជម្លោះជាមួយកម្ពុជាទៀតហើយ ក្រោយពីអ្នកនាំពាក្យកងទ័ពថៃបាននិយាយថា ខ្លួនកំពុងរៀបចំប្រើប្រាស់សិទ្ធិការពារខ្លួន បន្ទាប់ពីត្រូវបានបង្ខំដោយកម្ពុជា ដែលបានបំពានកិច្ចព្រមព្រៀងម្ដងហើយម្ដងទៀតដោយប្រើអាវុធបង្កប់ ឬគ្រាប់មីន ដើម្បីវា.យប្រហារលើកងកម្លាំងថៃ។ នេះបើយោងតាមសារព័ត៌មាន KHAOSOD ។
នៅព្រឹកថ្ងៃទី 12 ខែសីហា ឆ្នាំ 2025 ទីបញ្ជាការកងយោធពលភូមិន្ទថៃបានទទួលដំណឺងថា ទាហានថ្នាក់ទី១ ឈ្មោះ Teerapol Piakantee នៃកងពលលេខ 2610th Ranger រួមជាមួយក្រុមការងារ 7 នាក់ផ្សេងទៀត បានដើរជាន់មីនប្រឆាំងមនុស្សផ្ទុះរបួសជើងខាងឆ្វេងធ្ងន់ធ្ង ខណៈកំពុងល្បាតជាប្រចាំតាមព្រំដែនថៃ ចម្ងាយប្រហែល 1 គីឡូម៉ែត្រពីប្រាសាទតាមាន់ធំ ក្នុងខេត្តសុរិន្ទ។.jpg)
នៅរសៀលថ្ងៃដដែល លោក Winthai Suvaree អ្នកនាំពាក្យកងទ័ពបានបញ្ជាក់ថា ឧបទ្ទវហេតុនេះគឺជាភស្តុតាងច្បាស់លាស់ដែលបង្ហាញថា ភាគីកម្ពុជាបានរំលោភលើកិច្ចព្រមព្រៀងឈប់បា.ញ់ និងមិនបានគោរពច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសសន្ធិសញ្ញាអូតាវ៉ា ដែលហាមឃាត់ការប្រើប្រាស់ និងការដាក់គ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទ។ លោកសង្កត់ធ្ងន់ថា នេះជាការវា.យឆ្មក់ដោយចេតនាសំដៅលើកងកម្លាំងថៃដោយផ្ទាល់ និងកើតឡើងក្នុងទឹកដីថៃ។
លោក Winthai បានថ្លែងថា៖ «អាកប្បកិរិយា និងសកម្មភាពរបស់កម្ពុជាបែបនេះ ពិតជាឧបសគ្គក្នុងការអនុវត្តវិធានការឈប់បាញ់ ហើយក៏ជាការបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមានបំណងគំរាមកំហែងថៃដោយប្រើអាវុធយោធាបង្កប់។ នេះនាំឱ្យយើងជឿជាក់ថា កម្ពុជានៅតែបន្តមានបំណងធ្វើបាបថៃតាមរយៈការវាយឆ្មក់បែបនេះ សូម្បីតែក្នុងអំឡុងពេលនៃកិច្ចព្រមព្រៀងឈប់បាញ់ក៏ដោយ ក៏គ្មានអាវុធប្រភេទណាដែលគួរប្រើប្រឆាំងគ្នាដែរ»។
អ្នកនាំពាក្យរូបនេះថា កងទ័ពថៃតែងតែប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តសន្តិភាព ហើយមិនបានផ្តើមជម្លោះណាមួយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្ថានការណ៍ក្លាយជាកត្តាចាំបាច់ វាអាចតម្រូវឱ្យថៃប្រើសិទ្ធិការពារស្វ័យការពាររបស់ខ្លួនក្រោមច្បាប់អន្តរជាតិ ដើម្បីដោះស្រាយស្ថានការណ៍ដែលបណ្តាលឱ្យមានការបាត់បង់ជីវិតជាបន្តបន្ទាប់សម្រាប់ប្រទេសថៃ ដោយសារតែការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងការឈ្លានពានរបស់ទាហានកម្ពុជាមកលើអធិបតេយ្យភាពរបស់ថៃ។
ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នាព្រឹកថ្ងៃទី12 ខែសីហា នេះបានប្រកាសច្រានចោលទាំងស្រុងចំពោះការចោ.ទប្រកាន់ដោយគ្មានមូលដ្ឋាន គ្មានការសិក្សាឲ្យបានច្បាស់លាស់របស់ភាគីថៃចំពោះបញ្ហាគ្រាប់មីន។ លោកថា៖ ចាប់តាំងពីកម្ពុជាក្លាយជារដ្ឋភាគីនៅក្នុងអនុសញ្ញាអូតាវ៉ា ឆ្នាំ2000 កម្ពុជាបានគោរពយ៉ាងម៉ឺងម៉ាត់បំផុតនូវអនុសញ្ញានេះដោយមិនដែលបានប្រើប្រាស់ មីនថ្មីនោះឡើយ។ ផ្ទុយទៅវិញកម្ពុជាបានដោះ មីននិងបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សជាង1លានគ្រាប់ និងគ្រាប់សល់ពីសង្គ្រាមផ្សេងៗទៀតជាង3លានគ្រាប់ ចេញពីទឹកដីខ្លួន ។
លើសពីនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជារូបនេះបានចំអកទៅកាន់ក្រុមមន្ត្រី និងអ្នកនាំពាក្យរបស់ថៃដែលបាន ចោទប្រកាន់មកលើកម្ពុជា ថានេះមិនមែនជារឿងថ្មីនោះទេ គឺវាបានក្លាយជាទម្លាប់របស់ពួកគេទៅហើយ ដើម្បីបង្ករឿងឈ្លោ និងបង្កាច់បង្ខូចកម្ពុជា៕










