ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យស្ថាប័នណូបែល ផ្តល់ពានរង្វាន់ណូបែលសន្តិភាពឱ្យរូបលោក ក្រោយពីលោកបានផ្សះផ្សាបញ្ចប់សង្គ្រាមជាច្រើននៅជុំវិញពិភពលោក។

ជារៀងរាល់ឆ្នាំពានរង្វាន់ណូបែល បើកទទួលសំណើនៅត្រឹមថ្ងៃទី៣១ ខែមករា លុះដល់ខែតុលា និងខែវិច្ឆិកា ទើបប្រកាសអ្នកឈ្នះរង្វាន់។
ពានរង្វាន់ណូបែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៥ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Alfred Nobel ដែលជាអ្នកគីមីវិទ្យា និងវិស្វករជនជាតិស៊ុយអែត។
ពានរង្វាន់នេះ ត្រូវបានបែងចែកជា៦ផ្នែកដូចជា៖
• រូបវិទ្យា
• គីមីវិទ្យា
• វេជ្ជសាស្រ្ត
• អក្សរសិល្ប៍
• វិទ្យាសាស្រ្តសេដ្ឋកិច្ច
• និងពានរង្វាន់សន្តិភាព
ពានរង្វាន់ទាំងអស់នេះ បង្កើតឡើង ដើម្បីលើកទឹកចិត្តបុគ្គលទាំងឡាយ ដែលសម្រេចបានជោគជ័យយ៉ាងធំធេង ជាប្រយោជន៍ដល់ជាតិ និងពិភពលោក។.png)
បុគ្គល ឬស្ថាប័នណាមួយ អាចទទួលបានពាននេះ ត្រូវឆ្លងកាត់ការវាយតម្លៃ ពីស្ថាប័នចំនួន ៤ផ្សេងគ្នា និងគណកម្មៈការមូលនិធិណូបែល៕










